ផ្ទេរពី ABA ទៅ Wing

​ធនាគារ​ ABA​ និង​ធនាគារ​ឯកទេស​ Wing​ ផ្តល់​នូវ​សេវា​ផ្ទេរ​ប្រាក់​ងាយស្រួល​រវាង​គណនី​ ABA​ និង​កាបូប​ Wing​ គ្រាន់តែ​ចុច​ពីរ​បី​គ្លី​ក​ ដោយ​ប្រើ​កម្មវិធី​ ABA​ Mobile​ និង​ Wing​ Money​ ។​ ជាមួយ​ថ្លៃ​សេវា​ដ៏សមរម្យ លោក​អ្នក​អាច​ផ្ញើ​ប្រាក់​រវាង​កម្មវិធី​ទូរស័ព្ទ​ទាំង​ពីរ​បាន​ដោយ​ងាយស្រួល​។​

ពី WingMoney​ App ទៅ​ ABA​ Mobile

  1. បើក​កម្មវិធី​ Wing​ Money​
  2. ​ចុច​ប៊ូ​តុង​ ផ្ទេរ​ប្រាក់​
  3. ​ជ្រើសរើស​ពី​ Wing​ ទៅ​ធនាគារ​
  4. ​ជ្រើសរើស​គណនី​ Wing​ ដែល​ត្រូវ​ផ្ទេរ​ប្រាក់​ចេញ
  5. ដាក់​លេខ​គណនី​ ABA​  និង​ចំនួន​ទឹកប្រាក់​ត្រូវ​ផ្ទេរ​
  6. ចុច​ប៊ូ​តុង​ ផ្ញើ​
  7. បញ្ជាក់​ប្រតិបត្តិការ​ជាមួយ​លេខ​កូដ​ PIN​ របស់​កម្មវិធី​ Wing​ Money។

ថ្លៃសេវា

ប្រាក់ដុល្លារទឹកប្រាក់ថ្លៃសេវា
1 - 500.65
50.01 - 1000.90
100.01 - 5001.30
500.01 - 1,0001.50
1,000.01 - 10,0000.15%
ប្រាក់រៀល
4,000 - 200,0002,400
200,001 - 400,0003,600
400,001 - 2,000,0005,200
2,000,100 - 4,000,0006,000
4,000,100 - 40,000,0000.15%

ពី​ ABA​ Mobile​ ទៅ​ WingMoney​ App

  1. បើក​កម្មវិធី​ ABA​ Mobile​ ហើយ​ជ្រើសរើស​មុខងារ​ “​ផ្ទេរ​ប្រាក់​”
  2. ចុច​ប៊ូ​តុង​ ផ្ទេរ​ប្រាក់​ ហើយ​ជ្រើសរើស​ ផ្ទេរ​ទៅ​ Wing
  3. ​ជ្រើស​គណនី​ ABA​ ដែល​ត្រូវ​ផ្ទេរ​ប្រាក់​ចេញ
  4. ដាក់​លេខ​គណនី​ Wing​ (​រូបិយប័ណ្ណ​ត្រូវ​ផ្ទេរ​ផ្អែក​លើ​រូបិយប័ណ្ណ​របស់​គណនី​នេះ​)
  5. បញ្ចូល​ចំនួន​ទឹកប្រាក់​ដែល​លោក​អ្នកមាន​បំណង​ផ្ទេរ​
  6. ​ចុច​ប៊ូ​តុង​ ផ្ទេរ​ប្រាក់​
  7. ​ពិនិត្យ​ និង​ផ្ទៀងផ្ទាត់​ព័ត៌មាន​គណនី​ និង​ចំនួន​ទឹកប្រាក់
  8. បញ្ជាក់​ប្រតិបត្តិការ​ជាមួយ​លេខ​កូដ​ PIN​ របស់​កម្មវិធី​ ABA​ Mobile​

ថ្លៃសេវា

ប្រាក់ដុល្លារទឹកប្រាក់ថ្លៃសេវា
1 - 500.65
50.01 - 1000.90
100.01 - 5001.30
500.01 - 10001.50
1,000.01 - 2,0003.00
2,000.01 - 2,5003.75
2,500.01 - 3,5005.00
3,500.01 - 5,0007.50
5,000.01 - 75,00010.00
7,500.01 - 85,00015.00
8,500.01 - 10,00020.00
ប្រាក់រៀល

4,000 - 200,000

2,400
200,001 - 400,0003,600
400,001 - 2,000,0005,200
2,000,100 - 4,000,0006,000
4,000,100 - 8,000,00012,000
8,000,100 - 10,000,00015,000
10,000,100 - 14,000,00020,000
14,000,100 - 20,000,00030,000
20,000,100 - 30,000,00040,000
30,000,100 - 34,000,00060,000
34,000,100 - 40,000,00080,000

ការកំណត់

រូបិយប័ណ្ណ   កំណត់
ម្តង/ប្រចាំថ្ងៃ
ប្រាក់ដុល្លារ10,000
ប្រាក់រៀល40,000,000

សូម​ចុច​រូប​ Store​ ខាងក្រោម​ ដើម្បី​ដោ​ន​ឡូត​យក​កម្មវិធី​ ABA​ Mobile​ ពី​ Apple​ Store​ ឬ​ Google​ Play​ Store​ ឬ Huawei AppGallery ។​ បន្ទាប់​ពី​ដោ​ន​ឡូត​រួច​ហើយ​ គ្រាន់តែ​អនុវត្ត​តាម​ការ​ណែនាំ​ជា​ការ​ស្រេច​!

    

​សេវា​ផ្ទេរ​ប្រាក់​រវាង​ Wing​ និង​ ABA​ គឺ​សេវា​ផ្ទេរ​ប្រាក់​រួម​បញ្ចូល​គ្នា​រវាង​ធនាគារ​ ABA​ និង​ Wing​ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ធ្វើការ​ផ្ទេរ​ប្រាក់​រវាង​គណនី​ ABA​ និង​កាបូប​ឌី​ជី​ថ​ល​ Wing​ ដោយ​ប្រើ​កម្មវិធី​ ABA​ Mobile​ និង​ កម្មវិធី​ Wing​ Money​ ។​
លោក​អ្នក​បើក​កម្មវិធី​ Wing​ Money​ នៅ​លើ​ទូរស័ព្ទ​លោក​អ្នក​ ចុច​ប៊ូ​តុង​ ផ្ទេរ​ប្រាក់​ ជ្រើសរើស​ធនាគារ​ ABA​ ហើយ​បំពេញ​ព័ត៌មាន​ចាំបាច់​តាម​ការ​ណែនាំ​របស់​កម្មវិធី​។​ លោក​អ្នក​អាច​ស្វែង​យល់​បន្ថែម​អំពី​ជំហាន​ងាយៗ​ក្នុង​ការ​ផ្ទេរ​ប្រាក់​ពី​កម្មវិធី​ Wing​ Money​ ទៅ​កម្មវិធី​ ABA​ Mobile​ ដូច​មាន​បង្ហាញ​ខាងលើ​។​
​ប្រ​សិន​បញ្ហា​នេះ​កើតឡើង​ លោក​អ្នក​ត្រូវ​ជូនដំណឹង​ផ្នែក​ទំនាក់ទំនង​អតិថិជន​ ABA​ ជា​បន្ទាប់​ តាម​រយៈ​លេខ​ 098 203 203​ ដើម្បី​ឲ្យ​ក្រុមការងារ​របស់​យើង​ចាត់វិធានការ​បន្ត​ដើម្បី​ផ្ទេរ​ប្រាក់​នោះ​ចូល​ក្នុង​គណនី​របស់​លោក​អ្នក​វិញ​។​ ចំណា​៖​ ដើម្បី​ជៀសវាង​ស្ថានភាព​បែប​នេះ​ ត្រូវ​ផ្ទៀងផ្ទាត់​ឈ្មោះ​ និង​ ID​ របស់​អ្នក​ប្រើ​ Wing​ ក្នុង​កម្មវិធី​ មុន​ពេល​បញ្ជាក់​ការ​ផ្ទេរ​ប្រាក់​។​
សូម​ថត​ (screenshot)​ វិក្កយបត្រ​លើ​អេ​ក្រង់​ទូរស័ព្ទ​ ឬ​របាយការណ៍​ប្រតិបត្តិការ​ ហើយ​ផ្ញើ​មក​ផ្នែក​ទំនាក់ទំនង​អតិថិជន​ ABA​ តាម​រយៈ​ប្រអប់​សារ​ (Messenger)​ នៃ​ទំព័រ​ Facebook​ ផ្លូវការ​របស់​ធនាគារ​ ឬ​ ឆាត​តាម​វិ​ប​សាយ​ ឬ​អ៊ីមែល​ទៅ​ [email protected]​ ដើម្បី​យើងខ្ញុំ​ស្វែងរក​ដំណោះស្រាយ​ជូន​។​ ក្រៅពី​នេះ​ លោក​អ្នក​ក៏​អាច​ទាក់ទង​មក​លេខ​ 098 203 203​ ដែល​ជា​ផ្នែក​ទំនាក់ទំនង​អតិថិជន​ 24/7​។​
​លោក​អ្នក​ត្រូវ​បើក​កម្ម​ ABA​ Mobile​ ឡើង​វិញ​ ហើយ​ចូល​មើល​របាយការណ៍​ប្រតិបត្តិការ​ ដើម្បី​ឲ្យ​ដឹង​ថា​តើ​ប្រតិបត្តិការ​មុន​នេះ​ ធ្វើ​បាន​រួចរាល់​ឬ​នៅ​។​ ប្រសិនបើ​មាន​បញ្ហា​កើតឡើង​ សូម​ទាក់ទង​មក​ផ្នែក​ទំនាក់ទំនង​អតិថិជន​ 24/7​ តាម​រយៈ​លេខ​ 098 203 203​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​។​
បាទ​/​ចាស​ លោក​អ្នក​នឹង​ទទួល​បាន​សារ​លោត​ជូនដំណឹង​ភ្លាម​ នៅ​ពេល​ប្រាក់​ត្រូវ​បាន​ដាក់​ចូល​គណនី​របស់​លោក​អ្នក​។​
សូមចុច លីងនេះ សម្រាប់ព័ត៌មាន​លម្អិត​ពី​ថ្លៃ​សេវា​ផ្ទេរ​ប្រាក់​រវាង​ ABA​ និង​ Wing
បាទ​/​ចាស​ លោក​អ្នក​អាច​ផ្ទេរ​បាន​ច្រើន​លើក​។​ រាល់​ការ​ផ្ទេរ​មួយ​លើកៗ​ ត្រូវ​គិតថ្លៃ​សេវា​ធម្មតា​។​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ឆែក​មើល​តារាង​ ចំនួន​ទឹកប្រាក់​ផ្ទេរ​ និង​ថ្លៃ​សេវា​។​