ក្រុមប្រឹក្សាភិបាល

លោក Yves Jacquotប្រធានក្រុមប្រឹក្សាភិបាល
អគ្គនាយករងជាន់ខ្ពស់ — ទទួលបន្ទុកអភិវឌ្ឍន៍អន្តរជាតិ នៃក្រុមហ៊ុនវិនិយោគអន្តរជាតិ Natcan (ធនាគារជាតិកាណាដា)
លោក Yves Jacquot បានបញ្ចប់ការសិក្សាពីសាលា ESSEC នៅប្រទេសបារាំង។ នៅចន្លោះឆ្នាំ1980 ដល់ ឆ្នាំ1993 លោកបានកាន់មុខតំណែងផ្សេងៗជាច្រើនដែលរួមមានមុខតំណែងជានាយកប្រតិបត្តិនៅក្នុងធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗនៅប្រទេសបារាំង ក៏ដូចជានៅក្នុងវិស័យធនាគាររូបវន្តបុគ្គល ទីផ្សារវិនិយោគ និងហិរញ្ញវត្ថុ ព្រមទាំងនៅក្នុងវិស័យគ្រប់គ្រងទ្រព្យសកម្មផងដែរ។
លោកបានចូលបម្រើការងារនៅ BRED Banque Populaire កាលពីឆ្នាំ1993 ហើយបន្ទាប់មក លោកបាន ក្លាយជានាយកប្រតិបត្តិរងនៃធនាគារនេះ និងជានាយកប្រតិបត្តិនៃធនាគារ COFIBRED ជាក្រុមហ៊ុនដែលកាន់កាប់ក្រុមហ៊ុនបុត្រសម្ពន្ធរបស់ក្រុមហ៊ុនមេ។
លោក Yves ធ្លាប់បានទទួលបន្ទុកកិច្ចការសំខាន់ៗ មានជាអាទិ៍ ប្រធានផ្នែកហិរញ្ញវត្ថុ ព័ត៌មានវិទ្យា អ្នកគ្រប់គ្រងការិយាល័យផ្ទៃក្នុងទាំងអស់ និងជាប្រធានផ្នែករដ្ឋបាលទូទៅរបស់ធនាគារផងដែរ។ លើសពីនេះទៀត លោកបានទទួលតំណែងជាអនុប្រធានគណៈកម្មាធិការឥណទាន និងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ ព្រមទាំងជាប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យសម្រាប់ក្រុមហ៊ុនបុត្រសម្ពន្ធផងដែរ។ លោកបានគ្រប់គ្រងសកម្មភាពសំខាន់ៗរបស់ធនាគារនេះនៅក្នុងវិស័យទូទាត់ និងបានទទួលបន្ទុកលើផ្នែកបទពិសោធនវានុវត្តផងដែរ។
លោក Jacquot ក៏បានលើកកម្ពស់ និងគ្រប់គ្រងកំណើនខាងក្រៅរបស់ក្រុមហ៊ុនសម្ពន្ធទាំងនៅក្នុងប្រទេសបារាំង និងក្រៅប្រទេសបារាំងផងដែរ ដូចជានៅអឺរ៉ុប អាស៊ីប៉ាស៊ីហ្វិក និងអាហ្វ្រ៊ិកជាដើម។
លោក Yves បានចូលជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ABA នៅឆ្នាំ2014។

លោក Madi Akmambetសមាជិកនៃក្រុមប្រឹក្សាភិបាលអភិបាលប្រតិបត្តិ
លោក Madi Akmambet មានសញ្ញាប័ត្រ MBA កម្រិតប្រតិបត្តិចំណាត់ថ្នាក់ល្អពីសាលា Cass Business School, សាកលវិទ្យាល័យ City University London (ឆ្នាំ 2013) និងសញ្ញាប័ត្រសេដ្ឋកិច្ចពី Kazakh State Academy of Management (ឆ្នាំ 1996)។
លោកបានចាប់ផ្តើមអាជីពការងារនៅឆ្នាំ1997 ក្នុងនាយកដ្ឋានរតនាគារនៃក្រសួង ហិរញ្ញវត្ថុរបស់សាធារណរដ្ឋកាហ្សាក់ស្ថាន ហើយបន្ទាប់មកទៀត លោកដូរទៅនាយកដ្ឋានត្រួតពិនិត្យធនាគារក្នុងធនាគារជាតិនៃកាហ្សាក់ស្ថាន។
ចន្លោះពីឆ្នាំ2000 ដល់ឆ្នាំ2007 លោកបានកាន់តួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅតាមបណ្ដាក្រុមហ៊ុន, សមាគមនៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារពាណិជ្ជនៅកាហ្សាក់ស្ថាន។
បទពិសោធការងារអន្តរជាតិរបស់លោក ចាប់ផ្ដើមក្នុងឆ្នាំ2007 ជាមួយគម្រោងអាជីវកម្មនានាក្នុងប្រទេសអ៊ុយបេគីស្ថានដែលគ្រប់គ្រងដោយ Visor Holding ដែលជាក្រុមហ៊ុនមូលធនឯកជនដែលមានមូលដ្ឋាននៅប្រទេសកាហ្សាក់ស្ថាន។
នៅខែមីនា ឆ្នាំ2009 លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិរបស់ធនាគារ ABA នៅប្រទេសកម្ពុជា ដែលលោកបាននាំមកនូវការផ្លាស់ប្ដូរដ៏សំខាន់ដល់ធនាគារ។
តាំងពីឆ្នាំ2012 មក លោកបានកាន់តួនាទីជាអភិបាលប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលនៃធនាគារ ABA ។

លោក Dominic Jacquesសមាជិកនៃក្រុមប្រឹក្សាភិបាលអភិបាលមិនប្រតិបត្តិ
អគ្គនាយករង — ទទួលបន្ទុកអភិវឌ្ឍន៍អន្តរជាតិ នៃក្រុមហ៊ុន វិនិយោគអន្តរជាតិ Natcan (ធនាគារកាណាដា)
លោក Dominic Jacques បានបញ្ចប់ការសិក្សាពីសាលា HEC នៅប្រទេសកាណាដា។ គាត់គឺជាគណនេយ្យករជាន់ខ្ពស់ (CPA, CA) និងជាអ្នកវិជ្ជាជីវៈ CFA ផងដែរ។
លោក Jacques កាន់មុខតំណែងជាអនុប្រធានផ្នែកអភិវឌ្ឍន៍អន្តរជាតិនៅធនាគាជាតិនៃកាណាដា។ ក្នុងមុខតំណែងនេះ គាត់ទទួលបន្ទុកផ្នែកគ្រប់គ្រងផលបត្រវិនិយោគអន្តរជាតិរបស់ធនាគារ និងផ្នែកអភិវឌ្ឍន៍ឱកាសអាជីវកម្មផ្សេងៗ។
លោក Jacques បានចាប់ផ្ដើមអាជីពជាសវនករនៅក្រុមហ៊ុន PriceWaterhouseCoopers។ គាត់ត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ផ្នែកសេវាប្រតិបត្តិការក្នុងឆ្នាំ2008។ តាមរយៈមុខតំណែងនេះ គាត់ទទួលបន្ទុកផ្នែកត្រួតពិនិត្យ វាយតម្លៃ និងប្រឹក្សាយោបល់អំពីការបញ្ចូល និងទិញអាជីវកម្ម (M&A)។ លោក Jacques បានចូលបម្រើការងារនៅធនាគារជាតិនៃកាណាដាក្នុងឆ្នាំ2010 ក្នុងតំណែងជាអ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងក្រុមអភិវឌ្ឍន៍យុទ្ធសាស្រ្ត និងក្រុមហ៊ុន។ ក្នុងមុខតំណែងនេះ គាត់ជាអ្នកផ្ដល់ការប្រឹក្សាយោបល់ដល់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារអំពីគំនិតផ្ដួចផ្ដើមជាយុទ្ធសាស្រ្ត ភាពជាដៃគូ និងសកម្មភាព M&A ផងដែរ។
លោក Jacques មានចំណេះដឹងខ្ពង់ខ្ពស់លើវិស័យធនាគារ ដោយមានបទពិសោធន៍រយៈពេល15ឆ្នាំលើការងារផ្ដល់យោបល់ផ្នែកប្រតិបត្តិការ និងភាពជាដៃគូដល់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ។ ក្នុងរយៈពេលនោះ គាត់បានបម្រើការងារនៅទីក្រុងម៉ុងរ៉េអាល់ ទីក្រុងឡុងដ៍ ទីក្រុងប៉ារីស និងនៅ Silicon Valley (សហរដ្ឋអាមេរិក) ផងដែរ។
នៅក្នុងខែមេសា ឆ្នាំ2016 លោក Jacques ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ABA។

លោក Christian St-Arnaudសមាជិកនៃក្រុមប្រឹក្សាភិបាលអភិបាលមិនប្រតិបត្តិ
លោក Christian St-Arnaud បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ The École des Hautes Études Commerciales ទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។ ចន្លោះឆ្នាំ 1983 និង 2009 គាត់បានកាន់មុខតំណែងជាច្រើននៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុកាណាដា និងអន្តរជាតិ នៅប្រទេសកាណាដា ដោយផ្តោតលើទីផ្សារដើមទុនឥណទាន។
លោក Christian St-Arnaud បានចូលបម្រើការងារនៅធនាគារជាតិកាណាដា ក្នុងឆ្នាំ 2009 ក្នុងតំណែងជាអនុប្រធានផ្នែកទីផ្សារដើមទុនឥណទាន និងអចលនទ្រព្យ ហើយត្រូវបានតែងតាំងជាអនុប្រធានជាន់ខ្ពស់ផ្នែកឥណទាន ក្នុងឆ្នាំ 2012 ទទួលបន្ទុកផ្នែកប្រតិបត្តិការបម្រើសេវាដល់អតិថិជនជារូបវន្ត, ពាណិជ្ជកម្ម, និងឥណទានទីផ្សារហិរញ្ញវត្ថុរបស់ធនាគារ រួមមាន ការវាយតម្លៃ, ការគ្រប់គ្រងផលបត្រ, និងអភិវឌ្ឍន៍គំរូឥណទាន។ លោកក៏ធ្លាប់ជាសមាជិកនៃគណៈកម្មាធិការជាន់ខ្ពស់ជាច្រើនរបស់ធនាគារផងដែរ រួមមាន គណៈកម្មាធិការហានិភ័យសកល, គណៈកម្មាធិការគ្រប់គ្រងហានិភ័យ, និងគណៈកម្មាធិការត្រួតពិនិត្យគំរូ។
ក្នុងខែមករា ឆ្នាំ2020 លោក Christian St-Arnaud ត្រូវបានតែងតាំងជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ធនាគារ ABA។

លោក Paolo Pizzutoសមាជិកនៃក្រុមប្រឹក្សាភិបាលអភិបាលមិនប្រតិបត្តិ
លោក Paolo Pizzuto បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Université du Québec à Montréal ក្នុងឆ្នាំ2003 ដោយទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម។ ការងារជាធនាគារិក លោកបានចូលរួមជាមួយធនាគារជាតិកាណាដា ក្នុងឆ្នាំ 1986 ជាទីដែលលោកបានកាន់មុខតំណែងថ្នាក់គ្រប់គ្រងផ្សេងៗជាច្រើននៅក្នុងធនាគារនេះ រហូតដល់ឆ្នាំ 2001 ជាពេលដែលលោកត្រូវបានតែងតាំងជាអនុប្រធានផ្នែកលក់ និងសេវាកម្ម។
នៅឆ្នាំបន្ទាប់ៗមកទៀត លោកទទួលបានមុខតំណែងផ្នែកប្រតិបត្តិផ្សេងៗជាច្រើនទៀត រួមមាន សេវាធនាគាររូបវន្ត សេវាធនាគារពាណិជ្ជកម្ម ដំណោះស្រាយការទូទាត់ ការអភិវឌ្ឍដំណើរការ និងព័ត៌មានវិទ្យា។
ពីឆ្នាំ 2009 ដល់ 2015 លោកទទួលខុសត្រូវក្នុងការរៀបចំឡើងវិញនូវវិស្វកម្មដំណើរការពេញលេញសំខាន់ៗទូទាំងបណ្ដាញធុរកិច្ចដោយដាក់ឲ្យប្រើប្រាស់នូវដំណោះស្រាយបង្កើតថ្មីៗ និងរំហូរការងារស្វ័យប្រវត្តិ ព្រមទាំងដឹកនាំកម្មវិធីទំនើបកម្មផ្សេងៗជាច្រើនដើម្បីបង្កើនប្រសិទ្ធភាពទូទាំងធនាគារ និងបទពិសោធអតិថិជន។
ចាប់ពីឆ្នាំ 2015 លោក Pizzuto បានកាន់តំណែងជាអនុប្រធានជាន់ខ្ពស់ផ្នែកសេវាធនាគាររូបវន្តនៅប្រទេសកាណាដា។ លោកក៏កាន់តួនាទីជាប្រធានក្រុមប្រឹក្សាភិបាល Natbank ដែលជាធនាគារសហរដ្ឋអាមេរិកនៅក្នុងរដ្ឋផ្លរីដា និងជាអភិបាលស្តីទីរបស់ Canadian Italian Foundation ចាប់ពីឆ្នាំ 2004។
លោក Paolo Pizzuto បានចូលរួមក្នុងក្រុមប្រឹក្សាភិបាលរបស់ធនាគារ ABA ក្នុងឆ្នាំ 2020។

លោក Ghislain Parentសមាជិកនៃក្រុមប្រឹក្សាភិបាលអភិបាលមិនប្រតិបត្តិ
លោក Ghislain Parent បានបញ្ចប់ការសិក្សាកម្រិត បរិញ្ញាបត្ររដ្ឋបាលនិងគណនេយ្យ ពីសាកលវិទ្យាល័យខេត្តកេប៊ិក (Université du Québec)។ លោកក៏ជាសមាជិកនៃសមាគមគណនេយ្យករជំនាញ (CPA) ខេត្តកេប៊ិក (Quebec CPA Order)។
Ghislain មានបទពិសោធ 30 ឆ្នាំ ក្នុងកិច្ចការហិរញ្ញវត្ថុ, គណនេយ្យ, ការរៀបចំផែនការយុទ្ធសាស្ត្រ, ទំនាក់ទំនងវិនិយោគិន និងទីភ្នាក់ងារផ្ដល់ចំណាត់ថ្នាក់, ការគ្រប់គ្រងគម្រោង, និងការអភិវឌ្ឍអន្តរជាតិ។
លោក Parent បានកាន់តំណែងជាអគ្គនាយករងប្រតិបត្តិ និងនាយកហិរញ្ញវត្ថុ នៅធនាគារជាតិកាណាដារហូតដល់ឆ្នាំ 2023។ មុនកាន់តំណែងនេះ លោកគឺជា អគ្គនាយករងប្រតិបត្តិ ទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុនៅ CDPQ អស់រយៈពេលជាច្រើនឆ្នាំ។ ហើយមុននេះទៀត លោកក៏ធ្លាប់បម្រើការនៅ មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund) និងធនាគារ Laurentian នៃប្រទេសកាណាដា។
លោក Parent គឺជាសមាជិកក្រុមប្រឹក្សាភិបាល នៃ CDPQ ដែលជាវិនិយោគិនកម្រិតស្ថាប័នលំដាប់សកលដ៏ធំមួយ និងវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រម៉ុងរ៉េអាល់ (Montreal Clinical Research Institute)។
ក្នុងឆ្នាំ 2026 លោក Ghislain Parent ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ABA។

លោក Henri Calvetសមាជិកនៃក្រុមប្រឹក្សាភិបាលអភិបាលឯករាជ្យ
គុណវុឌ្ឍន៍៖ លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Ecole Normale Supérieure de Cachan និងសញ្ញាបត្រថ្នាក់សកលវិទ្យាល័យ (ផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Paris-I Panthéon-Sorbonne)។
លោក Henri Calvet គឺជាស្ថាបនិកក្រុមហ៊ុន H2C CONSEIL ដែលផ្ដល់សេវាប្រឹក្សាយោបល់ និង បណ្ដុះបណ្ដាលដល់គ្រឹះស្ថានឥណទាន និងក្រុមហ៊ុនមូលបត្រនៅក្នុងវិស័យសំខាន់ៗដូចជា៖ គណនេយ្យធនាគារ វិធានបង្ការ ការត្រួតពិនិត្យផ្ទៃក្នុង (រួមទាំងការ គ្រប់គ្រងហានិភ័យ និងការគ្រប់ គ្រងការអនុវត្តច្បាប់ផងដែរ)។
មុនពេលបើកអាជីវកម្មផ្ទាល់ខ្លួន លោក Calvet បានបម្រើការងារអស់រយៈពេល 10ឆ្នាំជាមួយនឹង គណៈកម្មការធនាគារបារាំង ហើយក្រោយមកទៀតបានធ្វើការនៅក្នុងធនាគារជាច្រើនដូចជា ក្រុមហ៊ុន Compagnie Financière Edmond de Rothschild Banque និងក្រុមហ៊ុន Compagnie Parisienne de Reescompte ជាដើម។

លោក Etienne Chenevierសមាជិកនៃក្រុមប្រឹក្សាភិបាលអភិបាល
ដោយបានបញ្ចប់ការសិក្សាពីសាលា Ecole Polytechnique និងសាលា Ecole des Ponts et Chaussées នៅប្រទេសបារាំង លោក Etienne បានចាប់ផ្តើមអាជីពរបស់គាត់នៅក្រសួងឧស្សាហកម្មបារាំង (ជាពិសេសគឺជា ប្រធានការិយាល័យវិនិយោគបរទេស)។ បន្ទាប់មក លោក Etienne បានចូលរួមក្នុងក្រុមហ៊ុន Air Liquide Group ដែលលោកបានបង្កើតឡើងនៅក្នុងឆ្នាំ1993 ដែលជាប្រតិបត្តិការអាជីវកម្មដំបូងនៅក្នុងប្រទេសចិន មុនពេលលោកត្រូវបានប្រគល់ភារកិច្ចចុះកិច្ចសន្យាផ្គត់ផ្គង់ឧស្ម័នឧស្សាហកម្មទ្រង់ទ្រាយធំដល់វិស័យដែរនៅក្នុងតំបន់អាស៊ី។ បន្ទាប់មកទៀត លោក Etienne បានចូលរួមក្នុងក្រុមហ៊ុន Rio Tinto ដែលនៅក្នុងក្រុមហ៊ុននោះលោកបានដឹកនាំការិយាល័យប្រចាំតំបន់អាស៊ីមានក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ ដែលធ្វើឲ្យលោកមានឱកាសបង្កើត អភិវឌ្ឍ និងគ្រប់គ្រងលើប្រតិបត្តិការជាច្រើននៅក្នុងប្រទេសសិង្ហបុរី ប្រទេសអូស្ត្រាលី ប្រទេសចិន និងប្រទេសជប៉ុន។
បន្ទាប់មក លោកបានសហការជាដៃគូជាមួយក្រុមហ៊ុនមូលធនឯកជនបារាំង CityStar ដើម្បីបង្កើតការិយាល័យប្រចាំតំបន់អាស៊ីរបស់ខ្លួននៅក្នុងឆ្នាំ2005 ដែលលោកជាដៃគូ និងជានាយក។ បច្ចុប្បន្នក្រុមហ៊ុន CityStar Private Equity Asia បង្កើតគម្រោងវិនិយោគធំៗជាច្រើននៅប្រទេសកម្ពុជាក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ លោក Etienne បានមករស់នៅអាស៊ីអស់រយៈពេល 21ឆ្នាំ ហើយលោកស្នាក់នៅប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា។
លោក Etienne បានរស់នៅអាស៊ីចាប់តាំងពីឆ្នាំ 1993 ដោយស្ថិតនៅក្នុងប្រទេសសិង្ហបុរី និងកម្ពុជា។
នៅថ្ងៃទី20 ខែឧសភា ឆ្នាំ2014 លោក Etienne ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ABA។

លោក Mathew Welchសមាជិកនៃក្រុមប្រឹក្សាភិបាលអភិបាលឯករាជ្យ
លោក Mathew Welch បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Oxford នៅចក្រភពអង់គ្លេស។ បន្ទាប់មកទៀត លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតរដ្ឋបាលធុរកិច្ច (MBA) នៅ Harvard Business School។
ឆ្លងកាត់បទពិសោធការងារជាង 25 ឆ្នាំនៅអាស៊ី លោកបានចូលបម្រើការនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុនានា រួមមានជាអាទិ៍ HSBC, Standard Chartered និង Merrill Lynch នៅក្នុងផ្នែកជាច្រើនដូចជា សេវាធនាគារពាណិជ្ជ, រតនាភិបាល & ជួញដូរ និងសេវាធនាគារវិនិយោគ ដោយក្នុងនោះ រួមមានការកាន់មុខតំណែងជាប្រធានគ្រឹះស្ថានហិរញ្ញវត្ថុ នៅតំបន់អាស៊ី សម្រាប់ Standard Chartered និងជានាយកសកលផ្នែកធុរកិច្ចរបស់ធនាគារផងដែរ។
លោកបានចំណាយពេលជាច្រើនឆ្នាំនៅក្រុមហ៊ុនប្រឹក្សា McKinsey នៅអាស៊ី ដោយលោកបានជួយបង្កើតការអនុវត្តសេវាហិរញ្ញវត្ថុក្រុមហ៊ុន។
លោក Mathew ក៏ធ្លាប់កាន់តួនាទីជា នាយកគ្រប់គ្រង នៅក្រុមហ៊ុន Temasek Holdings ដោយនៅទីនោះ លោកបានធ្វើការទៅលើផលបត្រជាច្រើននៃធនាគារនានា និងការវិនិយោគរបស់ក្រុមហ៊ុនហិរញ្ញវត្ថុផ្សេងៗ។
បទពិសោធការងារថ្មីៗចុងក្រោយ លោក Mathew Welch បានបម្រើការងារនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមួយចំនួននៅអាស៊ី និងមានចំណាប់អារម្មណ៍ទៅលើ ផ្នែកវិនិយោគលើបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងមីក្រូហិរញ្ញវត្ថុ។
ក្នុងវិជ្ជាជីវៈរបស់លោកកន្លងមក លោក Mathew បានបម្រើការងារនៅតាម ធនាគារ និងក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុជាច្រើន ទូទាំងអាស៊ីបាស៊ីហ្វិក ដូចជា សិង្ហបុរី, ឥណ្ឌា, ម៉ង់ហ្គោលី និងវៀតណាម ដោយលោកធ្លាប់ចូលរួមជាសមាជិកនៃគណៈកម្មការ សវនកម្ម, ហានិភ័យ, ឥណទាន និងប្រតិបត្តិតាម។
លោក Mathew បានចូលរួមក្នុងក្រុមប្រឹក្សាភិបាលរបស់ធនាគារ ABA ក្នុងខែកញ្ញា ឆ្នាំ 2024។

