គណៈគ្រប់គ្រង

លោក Askhat Azhikhanovនាយកប្រតិបត្តិ
លោកមានសញ្ញាបត្របណ្ឌិត ផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យរដ្ឋកាហ្សាក់ស្ថាន សញ្ញាប័ត្របរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកធនាគារ និង ហិរញ្ញវត្ថុអន្ដរជាតិទទួលបានដោយកិត្តិយសពីសាលាពាណិជ្ជកម្ម Cass (ទីក្រុងឡុង ប្រទេសអង់គ្លេស) សញ្ញាបត្របរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចទទួលដោយកិត្តិយសពីបណ្ឌិតសភាគ្រប់គ្រងនៃរដ្ឋកាហ្សាស្ថាន លោកក៏មានសញ្ញាប័ត្រថ្នាក់បរិញ្ញាបត្រផ្នែករុករកប្រេង និង ឧស្ម័ន ទទួលបានពីសាកលវិទ្យាល័យបច្ចេកទេសរដ្ឋកាហ្សាក់ស្ថាន ផងដែរ។ ពីឆ្នាំ 1998 ដល់ ឆ្នាំ 2001 លោកបានបំរើការនៅធនាគារជាតិនៃកាហ្សាក់ស្ថាន ក្នុងនាយកដ្ឋានគ្រប់គ្រងធនាគារ។
នៅក្នុងឆ្នាំ 2001 - 2005 លោកកាន់តំណែងជាអ្នកគ្រប់គ្រងនៅធនាគារ Halyk (កាហ្សាក់ស្ថាន)។
ពីឆ្នាំ 2007 ដល់ឆ្នាំ 2008 បានបំរើការនៅ ក្រុមហ៊ុន Credit Suisse កាហ្សាក់ស្ថាន តំណែងជាប្រធានគ្រប់គ្រងទ្រព្យសកម្ម។
នៅក្នុងឆ្នាំ 2009 បានកាន់តំណែងជានាយកប្រតិបត្តិ នៃ Zhetisu Asset Management និង ជាទីប្រឹក្សានាយកប្រតិបត្តិនៅធនាគារ Temir ។
លោកបានចូលរួមជាមួយធនាគារ ABA ក្នុងខែកញ្ញា ឆ្នាំ 2009។

លោក Babu Ram Gyawaliនាយកផ្នែកហិរញ្ញវត្ថុ
បញ្ចប់ការសិក្សាពីវិទ្យាស្ថានគណនេយ្យករ ពីទីក្រុងញូវដែលីនៃប្រទេសឥណ្ឌា និង ពីសាកលវិទ្យាល័យ Tribhuwan ក្រុងកាត់ថ្មាន់ឌូ ប្រទេសនេប៉ាល់។
លោក Gyawali ចាប់ផ្តើមអាជីពរបស់លោកនៅក្នុង ឆ្នាំ 2001 ជាមួយធនាគារ ហិម៉ាឡៃ និងបានវិនិយោគរួមគ្នាជាមួយធនាគារ ហាប៊ីប ប្រទេសប៉ាគីស្ថាន។
នៅចន្លោះឆ្នាំ 2001 និង ឆ្នាំ 2007 លោក បានបម្រើការងារនៅក្នុងធនាគារ ហិមាល័យ ដែលជានាយកមន្រ្តីហិរញ្ញវត្ថុ និងជាប្រធាន នាយកដ្ឋានសវនកម្មផ្ទៃក្នុង។
ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ2007 លោកបានធ្វើការជាមួយធនាគារវឌ្ឍនៈអាស៊ី។

លោក Galymzhan Temirovនាយកផ្នែក ព័ត៌មានវិទ្យា
បានបញ្ចប់ការសិក្សាពី វិទ្យាស្ថានបច្ចេកវិទ្យា នៅកាហ្សាក់ស្ថាននាឆ្នាំ 1993។
ពីឆ្នាំ 1991 រហូតដល់ ឆ្នាំ 1994 លោកបានបម្រើការងារនៅក្នុងវិទ្យាស្ថាន បច្ចេកវិទ្យាកាហ្សាស្ថាន ផ្នែកមន្ទីរពិសោធន៍ និង ស្រាវជ្រាវពីដំណើរការស្វ័យប្រវត្តិ ហើយក្នុងឆ្នាំ 1995 លោកបានបញ្ចប់វគ្គ ត្រួតពិនិត្យក្នុងឧស្សាហកម្មគីមី។
ចន្លោះឆ្នាំ 1994 និង ឆ្នាំ 2000 បានកាន់តំណែង CIT នៅសាខាភាគខាងត្បូងកាហ្សាក់ស្ថាន របស់ធនាគារ TuranAlem (ធនាគារ BTA)។
ពីឆ្នាំ 2000 បានធ្វើការជាមន្ត្រីអភិវឌ្ឍ កម្មវិធីកុំព្យូទ័រ ហិរញ្ញវត្ថុជាន់ខ្ពស់ នៅការិយាល័យកណ្តាលនិងជាអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រ នៃធនាគារ TuranAlem។
ចាប់តាំងពីខែមិថុនាឆ្នាំ 2007 បានចូលរួមជាគណៈគ្រប់គ្រងនៅធនាគារវឌ្ឍនៈអាស៊ី។

លោក Bibhu Pandeyនាយកផ្នែក ឥណទាន
បានទទួលសញ្ញាប័ត្រអនុបណ្ឌិត ផ្នែកសេដ្ឋកិច្ច និង អនុបណ្ឌិតផ្នែកពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Tribhuwan កាត់ថ្មាន់ឌូ ប្រទេសនេប៉ាល់។
លោក Pandey បានចាប់ផ្តើមអាជីព របស់លោកនៅក្នុង ឆ្នាំ 1997 ជាមួយធនាគារ ហិម៉ាឡៃ និងបានចូលរួមវិនិយោគរួមគ្នាជាមួយធនាគារ ហាប៊ីប ប្រទេសប៉ាគីស្ថាន។
ពីឆ្នាំ 1997 ដល់ ឆ្នាំ 2007 លោកបានធ្វើការនៅខ្សែបន្ទាត់ទីពីរនៅក្នុងនាយកដ្ឋានរដ្ឋបាលឥណទានរបស់ធនាគារ ហិមាល័យ។
អំឡុងត្រីមាសដំបូងនៃឆ្នាំ 2008 លោកបានបំរើការនៅ ធនាគារ Global ចំកាត់ ក្នុងតំណែងជាមន្រ្តីខ្សែបន្ទាត់ទី២ នៃនាយកដ្ឋាន ឥណទាន។
លោកបានចូលរួមជាមួយធនាគារ ABA ចាប់តាំងពីខែមេសាឆ្នាំ 2008 ដែលជានាយកមន្រ្តីឥណទាន។

លោក Sanzhar Abdullayevនាយកផ្នែកកាត និងសេវាទូទាត់អេឡិកត្រូនិក
លោកបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យជាតិ រដ្ឋកាហ្សាស្ថាន។
នៅចន្លោះឆ្នាំ 1998 និងឆ្នាំ 2007 លោកជាអ្នកដឹកនាំ គម្រោងសម្រាប់ការអភិវឌ្ឍ និង គាំទ្រកម្ចីបុគ្គល និង សាជីវកម្ម មូលបត្រហិរញ្ញវត្ថុពាណិជ្ជកម្ម និង ប្រព័ន្ធស្នូលធនាគារនៃនាយកដ្ឋានព័ត៌មានវិទ្យារបស់ធនាគារ Halyk និងធនាគារ TuranAlem ប្រទេសកាហ្សាក់ស្ថាន។
ចាប់តាំងពី ខែកក្កដា ឆ្នាំ 2007 លោកបានបំរើការ ជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងពីឆ្នាំ 2008 ជាប្រធានមណ្ឌលប័ណ្ណ នៃធនាគារ ABA។

លោក Zokhir Rasulovនាយកផ្នែក សេវាធនាគារឌីជីថល
បញ្ចប់ការសិក្សាពី សាកលវិទ្យាល័យ ពហុបច្ចេកទេស Tashkent (មានសញ្ញាបត្រ ស្តីពីការគ្រប់គ្រង ផលិតកម្ម) នៅឆ្នាំ 1999 បានចាប់ផ្តើម អាជីពរបស់លោក នៅនាយកដ្ឋាន IR ការ នៃគណៈកម្មាអចលនទ្រព្យរដ្ឋ (SPC)។
នៅ 2005-2007 បានធ្វើការនៅក្នុងគម្រោង របស់ធនាគារពិភពលោក បានហៅថា "ការអភិវឌ្ឍន៍វិស័យ SMEs តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យា IT" ជាអ្នកគ្រប់គ្រងគម្រោង (Uzbekistan)។
ពេលបញ្ចប់ ដោយជោគជ័យគម្រោងនេះ នៅក្នុងឆ្នាំ 2007 លោកបានចូលរួមជាមួយ ការិយាល័យតំណាង Visor Holding នៅ Tashkent ជាអ្នកវិភាគពាណិជ្ជកម្ម។
មានបទពិសោធន៌ក្នុងឧស្សាហកម្មធនាគារ នាឆ្នាំ 2008 បន្ទាប់ពីបានចូលរួមជាមួយ ក្រុមការងារនៃឥណទានរបស់ធនាគារ Standard Bank នៅ Tashkent ជានាយកផ្នែកទីផ្សារ។
បន្ទាប់មកលោកត្រូវបានអញ្ជើញឲ្យចូលរួមជាក្រុមនៃធនាគារ ABA នៅក្នុងខែមេសា ឆ្នាំ 2012 ជានាយកផ្នែកទីផ្សារ។
ខែមិថុនា ឆ្នាំ2016 លោក Zokhir បានដឹកនាំដំណើរការសេវាឌីជីថល របស់ធនាគារ។

លោក Zhiger Atchabarovនាយកប្រតិបត្តិការអន្តរជាតិ
បញ្ចប់ការសិក្សាពី សាកលវិទ្យាល័យបច្ចេកវិទ្យា កាហ្សាក់ស្ថាន អង់គ្លេស។
លោកបានចាប់ផ្តើមអាជីពរបស់លោកក្នុងឆ្នាំ 2007 នៅនាយកដ្ឋានទំនាក់ទំនងអន្ដរជាតិ និង ហិរញ្ញវត្ថុពាណិជ្ជកម្មនៃធនាគារ JSC BTA ក្រុងអាល់ម៉ាទី ប្រទេសកាហ្សាក់ស្ថាន និងបានធ្វើការ នៅធនាគារដដែលនោះ រហូតដល់ ឆ្នាំ 2011។
ចាប់ពីឆ្នាំ 2010 ជាប្រធានការិយាល័យនាំចេញនាំចូល និងប្រតិបត្តិការ។
ពីឆ្នាំ2011 ជាប្រធានលក់ពាណិជ្ជកម្មហិរញ្ញវត្ថុ ប្រចាំតំបន់របស់ធនាគារ។
នៅក្នុងឆ្នាំ2011 បានចូលរួមជាមួយ JSC Temirbank ក្រុងអាល់ម៉ាទី ប្រទេសកាហ្សាក់ស្ថាន ក្នុងតំណែងជាប្រធាននាយកដ្ឋានវិទ្យាស្ថានហិរញ្ញវត្ថុ និងហិរញ្ញវត្ថុពាណិជ្ជកម្ម។
លោកបានចូលរួមជាមួយ ធនាគារ ABA ក្នុងឆ្នាំ 2014 ហើយចាប់តាំងពី ខែឧសភា ឆ្នាំ 2014 លោកជាប្រធានទំនាក់ទំនងអន្តរជាតិរបស់ ធនាគារ ABA។

លោក ម៉ី ប៉ូលីននាយកប្រតិបត្តិការ
បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទកសិកម្មនៅ ឆ្នាំ 2006 លើជំនាញវិទ្យាសាស្ត្រក្សេត្រសាស្ត្រ និងបានអភិវឌ្ឍខ្លួនតាមរយៈការសិក្សាជំនាញទាំងក្នុងស្រុក និងនៅបរទេស។
មុនចូលរួមជាមួយ ABA លោក ម៉ី ប៉ូលីន បានបម្រើការងារនៅធនាគារ ANZ Royal រហូតដល់ឆ្នាំ 2011 ក្នុងតួនាទីផ្សេងៗ ផ្នែកទំនាក់ទំនងអាជីវកម្មរូបវន្ត និងគ្រឹះស្ថាន។ ការងាររបស់លោកពាក់ព័ន្ធនឹងការគ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជនក្រុមហ៊ុនសាជីវកម្ម និងក្រុមហ៊ុនពហុជាតិសាសន៍ ការវិភាគឥណទាន និងការគ្រប់គ្រងឥណពន្ធ។
បន្ទាប់ពីបានចូលរួមជាមួយធនាគារ ABA នៅខែមករា ឆ្នាំ2012 លោកបានកាន់តួនាទីផ្សេងៗជាច្រើន ដោយចាប់ផ្ដើមពីប្រធានផ្នែកលក់ និងបានអភិវឌ្ឍខ្លួនទៅជាសមាជិកនៃគណៈគ្រប់គ្រងជាន់ខ្ពស់ ដោយទទួលខុសត្រូវក្នុងការត្រួតពិនិត្យលើសកម្មភាពប្រតិបត្តិការទាំងមូលរបស់ធនាគារ (លើកលែង ប្រតិបត្តិការផ្ដល់កម្ចី)និងបម្រើការងារជាសមាជិក នៃគណៈកម្មាធិការកម្រិតប្រតិបត្តិមួយចំនួនផងដែរ។

លោក Igor Zimarevនាយកទីផ្សារ កិច្ចការ CSR និងលេខាធិការសាជីវកម្ម
លោក Igor Zimarev បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Tashkent State (និស្សិតឆ្នើម) នៅប្រទេសអ៊ូសបេគីស្ថាន។ លោកបានចាប់ផ្តើមការងារនៅក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មមួយ ក្នុងឆ្នាំ 2003។
ក្នុងឆ្នាំ 2006-2007 លោកបានបម្រើការងារនៅក្នុងគម្រោងធនាគារពិភពលោក “ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន” (អ៊ូសបេគីស្ថាន)។ បន្ទាប់ពីបានបញ្ចប់គម្រោងដោយជោគជ័យក្នុងឆ្នាំ 2007 លោក Igor Zimarev បានប្តូរទៅវិស័យទូរគមនាគមន៍។
បទពិសោធវិស័យធនាគាររបស់លោកបានចាប់ផ្តើមក្នុងឆ្នាំ 2010 បន្ទាប់ពីបានចូលបម្រើការងារក្នុងក្រុមទីផ្សារនៃធនាគារ Credit Standard Bank (អ៊ូសបេគីស្ថាន) ជាកន្លែងដែលលោកមានតួនាទីជាច្រើន រួមមាន ប្រធានសេវាកម្មសារព័ត៌មាន។
ក្នុងខែកញ្ញា ឆ្នាំ 2012 លោក Igor Zimarev បានចូលបម្រើការងារជាមន្ត្រីផ្នែកទីផ្សារនៅក្នុងក្រុមការងាររបស់ធនាគារ ABA ។ ក្នុងខែមិថុនា ឆ្នាំ 2016 លោកបានគ្រប់គ្រងអង្គភាពទីផ្សារ មើលការខុសត្រូវលើបណ្តាញទំនាក់ទំនងទីផ្សារទាំងអស់របស់ធនាគារ និងកម្មវិធីវិភាគទានសង្គមរបស់សាជីវកម្ម (CSR)។
ក្នុងខែធ្នូ ឆ្នាំ 2019 លោក Igor Zimarev ត្រូវបានតែងតាំងជានាយកអង្គភាពទីផ្សារ និងជាលេខាធិការសាជីវកម្មរបស់ធនាគារ ABA ។

លោកស្រី គង់ ប្រសិទ្ធនាយកទីប្រឹក្សាផ្នែកសវនកម្មរបស់នាយកប្រតិបត្តិ
បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Sherbrooke (ប្រទេសកាណាដា) ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងផ្នែកគ្រប់គ្រង។
ចាប់ពីខែមករា ឆ្នាំ 1999 ដល់ខែកក្កដា ឆ្នាំ 2002 លោកស្រីបានបម្រើការងារក្នុងតំណែងជាសវនករផ្នែកព័ត៌មានវិទ្យាសម្រាប់ Arthur Andersen & Deloitte។ នៅពេលនោះ លោកស្រីបានចូលរួមជាមួយធនាគារជាតិកាណាដា ជាទីដែលលោកស្រីបានកាន់តំណែងផ្សេងៗជាច្រើនដោយមានបទពិសោធផ្ទាល់នៅក្នុងផ្នែកគ្រប់គ្រងហានិភ័យ សវនកម្មផ្នែកព័ត៌មានវិទ្យា ការវិភាគដំណើរការ និងការអភិវឌ្ឍក្រុម។
អំឡុងពេលបម្រើការងាររយៈពេលជាង 21 ឆ្នាំ លោកស្រីមានបទពិសោធផ្នែកសវនកម្មជាង 14 ឆ្នាំ ក្នុងនោះ រយៈពេល 5 ឆ្នាំ ក្នុងតំណែងជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកសវនកម្មផ្ទៃក្នុង នៅធនាគារជាតិកាណាដា។
នៅខែវិច្ឆិកា ឆ្នាំ 2020 លោកស្រីបានចូលរួមជាមួយធនាគារ ABA ក្នុងតំណែងជានាយកទីប្រឹក្សាផ្នែកសវនកម្ម។

លោក Torsten Kleine Bueningនាយកផ្នែកហានិភ័យ និងទីប្រឹក្សាអនុលោមភាពសម្រាប់នាយកប្រតិបត្តិ
មានសញ្ញាបត្រ Diplom Wirtschafts-Informatiker / បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រនៃប្រព័ន្ធព័ត៌មានវិទ្យារបស់ Westfaelische Wilhelms-Universitaet Muenster (ប្រទេសអាល្លឺម៉ង់)។
លោក Torsten បម្រើការងារផ្នែកហានិភ័យដែលមានបទពិសោធ 20 ឆ្នាំ ផ្នែកហិរញ្ញវត្ថុទូទៅ និង Islamic Finance នៅក្នុងទីផ្សារអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍នានា។
លោកចាប់ផ្តើមអាជីពផ្នែកធនាគារ និងហិរញ្ញវត្ថុ នៅឆ្នាំ 2002 បន្ទាប់ពីក្លាយជាអ្នកគ្រប់គ្រងគម្រោងគ្រុបសម្រាប់ Volksbanken Group នៅប្រទេសអូទ្រីស ដែលគ្របដណ្តប់លើប្រទេសអូទ្រីស និងអឺរ៉ុបកណ្តាល ប៉ែកខាងកើត។ នៅឆ្នាំ 2006 – 2013 លោក Torsten បានអភិវឌ្ឍ Samba Financial Group នៅអារ៉ាប៊ីសាអូឌីត និងបានដឹកនាំផ្នែកហានិភ័យដើមទុន និងផលបត្រសម្រាប់ Emirates NBD នៅទីក្រុងឌូប៉ៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
នៅឆ្នាំ 2013 លោក Torsten បានផ្លាស់មកអាស៊ី ដោយបានក្លាយជាប្រធានអភិបាលកិច្ចផ្នែកគ្រប់គ្រងហានិភ័យទូទាំងសហគ្រាសសម្រាប់ Standard Chartered (ប្រទេសសិង្ហបុរី)។ ក្នុងឆ្នាំ 2017 – 2019 លោកបានបម្រើការងារជានាយកហានិភ័យ និងនាយកប្រតិបត្តិតាមសម្រាប់ Tenger Financial Group (ប្រទេសម៉ុងហ្គោលី) ដោយគ្របដណ្តប់លើផ្នែកធនាគារ ភតិសន្យា និងធានារ៉ាប់រង។
ក្នុងពេលជាមួយគ្នា ពីឆ្នាំ 2019 – 2020 លោកបានរួមចំណែកក្នុងតំណែងជានាយកផ្នែកហានិភ័យប្រតិបត្តិការរបស់ Deem Finance ដោយគាំទ្ររបៀបវារៈឌីជីថលដ៏មហិមាមួយ។
នៅខែវិច្ឆិកា ឆ្នាំ 2020 លោកបានចូលរួមជាមួយធនាគារ ABA ក្នុងតំណែងជានាយកអង្គភាពហានិភ័យ។