សេវាផ្ទេរប្រាក់ Visa Direct
ធនាគារ ABA សហការជាមួយក្រុមហ៊ុន Visa ដើម្បីផ្ដល់ជូនអតិថិជននូវឌីជីថលជំនាន់ថ្មី គឺសេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេសតាមកម្មវិធី ABA Mobile ។
ឥឡូវនេះ អ្នកអាចរីករាយនឹងបទពិសោធនៃសេវាផ្ទេរប្រាក់ភ្លាមៗ1 និងមានសុវត្ថិភាពដោយប្រើប្រព័ន្ធបច្ចេកវិទ្យាទូទាត់របស់ក្រុមហ៊ុន Visa គឺ Visa Direct ដើម្បីផ្ញើប្រាក់ពីទូរស័ព្ទរបស់អ្នកទៅកាន់គណនីធនាគាររបស់អ្នកទទួល តាមរយៈលេខកាតឥណពន្ធរបស់ពួកគេ ទាំងនៅក្នុងស្រុក និងអន្តរជាតិ2 ដោយមានតម្លៃសមរម្យ។
1 ក្រុមហ៊ុន Visa តម្រូវឲ្យធនាគារបញ្ចូលប្រាក់ផ្ទេរនោះទៅក្នុងគណនីម្ចាស់កាតដែលជាអ្នកទទួលយ៉ាងយូរបំផុតត្រឹម 30 នាទីបន្ទាប់ពីប្រតិបត្តិការត្រូវបានអនុញ្ញាត។ ប្រាក់ជាក់ស្តែងដែលត្រូវបញ្ចូលក្នុងគណនីអ្នកទទួលអាស្រ័យលើម៉ោងបម្រើសេវាធនាគារ ប្រព័ន្ធធនាគារ និងការប្រតិបត្តិតាមលក្ខខណ្ឌច្បាប់តម្រូវ។
2 ការផ្ទេរប្រាក់ឆ្លងប្រទេស ទើបតែមាននាពេលថ្មីៗនេះសម្រាប់កាត Visa ដែលចេញដោយ ឬបើកនៅធនាគារនានាក្នុងប្រទេសវៀតណាម ឡាវ ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងហ្វីលីពីន។
ហេតុអ្វីត្រូវប្រើសេវាផ្ទេរប្រាក់ Visa Direct?
សេវាផ្ទេរប្រាក់ Visa Direct ផ្តល់ភាពងាយស្រួលក្នុងការផ្ញើ និងទទួលប្រាក់ដោយប្រសិទ្ធភាព និងសុវត្ថិភាពចំពោះសមាជិកគ្រួសារ មិត្តភក្តិ និងដៃគូនានា ក្នុងរយៈពេលតែប៉ុន្មាននាទី ដោយប្រើកាត Visa។ សេវាផ្ទេរប្រាក់ Visa Direct គឺ៖
- ងាយស្រួល – ថវិកាត្រូវបានផ្ទេរចូលផ្ទាល់ទៅក្នុងគណនីដោយប្រើលេខកាត Visa 16 ខ្ទង់
- រហ័ស – ថវិកាអាចបញ្ចូលទៅក្នុងគណនីរួចរាល់ សម្រាប់ប្រើប្រាស់ក្នុងរយៈពេល 30 នាទីបន្ទាប់ពីប្រតិបត្តិការត្រូវបានអនុញ្ញាត
- សុវត្ថិភាព – គាំទ្រដោយប្រព័ន្ធទូទាត់ដ៏មានសុវត្ថិភាពឈានមុខគេរបស់ក្រុមហ៊ុន Visa និង
- ងាយស្រួលប្រើ – មិនពិបាកខ្លាចច្រឡំ លេខគណនី លេខសម្គាល់ ឬ ID ធនាគារ លេខកូដ SWIFT ឬលេខ routing ជាដើម។
ថ្លៃសេវា និងចំនួនទឹកប្រាក់កំណត់
ប្រភេទនៃការផ្ទេរ | ទឹកប្រាក់ (ដុល្លារ) | កម្រៃសេវា (ដុល្លារ) |
ការផ្ទេរប្រាក់ក្នុងស្រុកទៅកាន់កាត Visa នៅកម្ពុជា | 10.00 - 50 | 0.50 |
50.01 - 100 | 0.60 | |
100.01 - 500 | 1.00 | |
500.01 - 1,000 | 1.50 | |
1,000.01 - 2,000 | 2.50 | |
2,000.01 - 2,500 | 3.50 | |
ការផ្ទេរប្រាក់អន្តរជាតិទៅកាន់កាត Visa ចេញដោយធនាគារនៅប្រទេសវៀតណាម ឡាវ ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងហ្វីលីពីន | 10.00 - 500 | 5.00 |
500.01 - 1,000 | 10 | |
1,000.01 - 2,000 | 20 | |
2,000.01 - 2,500 | 30 |
ព័ត៌មានបន្ថែម
- ដើម្បីទទួលប្រាក់បានតាមរយៈសេវាផ្ទេរប្រាក់ Visa Direct អតិថិជន ABA ត្រូវផ្តល់ឈ្មោះ និងលេខកាត 16 ខ្ទង់របស់ពួកគេទៅឲ្យអ្នកផ្ញើ។ អតិថិជន ABA នឹងទទួលសារជូនដំណឹងតាមរយៈកម្មវិធី ABA Mobile នៅពេលដែលថវិកាត្រូវបានបញ្ចូលទៅក្នុងគណនីធនាគាររបស់ពួកគេ។
- សេវាផ្ទេរប្រាក់ Visa Direct មានតែជាប្រាក់ដុល្លារប៉ុណ្ណោះ សម្រាប់អតិថិជន ABA ហើយមិនមានសម្រាប់ ការផ្ទេរប្រាក់រវាងកាត ABA Visa ដូចគ្នាទេ។
- ការប្តូរប្រាក់អាស្រ័យលើអាត្រាប្តូរប្រាក់ជាក់ស្ដែងនៅពេលផ្ទេរប្រាក់។
- ចំនួនទឹកប្រាក់កំណត់មួយប្រតិបត្តិការគឺ 10 - 2,500 ដុល្លារ។
- ចំនួនទឹកប្រាក់កំណត់អតិបរមាប្រចាំថ្ងៃគឺ 5,000 ដុល្លារ ហើយចំនួនប្រតិបត្តិការអតិបរមាគឺ 10 លើកក្នុងមួយថ្ងៃ។
- ចំនួនទឹកប្រាក់កំណត់អតិបរមាប្រចាំខែគឺ 20,000 ដុល្លារ ហើយចំនួនប្រតិបត្តិការកំណត់ប្រចាំខែ គឺចំនួន 20 លើក។
របៀបផ្ទេរប្រាក់ពីកាត ABA Visa ទៅកាន់កាត Visa card តាមសេវា Visa Direct
|
1 កម្រៃសេវាជាដុល្លារ នឹងបង្ហាញបន្ទាប់ពីចំនួនទឹកប្រាក់ផ្ទេរត្រូវបានបញ្ចូលរួច។
ពេញចិត្តមុខងារនេះ?
ដោនឡូតកម្មវិធី ABA Mobile ថ្ងៃនេះ ដើម្បីចាប់ផ្តើមប្រើមុខងារ Visa Direct និងមុខងារមានប្រយោជន៍ផ្សេងៗទៀត!
មិនទាន់មានកាត ABA Visa?
អ្នកចាំបាច់ត្រូវតែមានកាត Visa ដើម្បីរីករាយទទួលបានមុខងារនេះ ដូច្នេះប្រសិនបើអ្នកមិនទាន់មានកាតផ្លាស្ទីក ABA Visa ទេ សូមចុច ត្រង់នេះ ដើម្បីស្នើសុំបើកកាតផ្លាស្ទិក ឬក៏បើកកាតនិម្មិត ABA Visa ដោយខ្លួនអ្នកភ្លាមៗតាមកម្មវិធី ABA Mobile ។ ដើម្បីដឹងពីរបៀបបើកកាតនិម្មិត សូមចុច ត្រង់នេះ។
អ្នកអាចទាក់ទងមកយើងខ្ញុំភ្លាមៗដោយមិនចាំបាច់បិទកម្មវិធី ABA Mobile ឡើយ។ គ្រាន់តែចុចលើប៊ូតុង ទាក់ទងមកយើងខ្ញុំ នៅលើផ្ទាំងអេក្រង់ដើមរបស់កម្មវិធី។ លើសពីនេះ អ្នកអាចជជែកជាមួយយើងខ្ញុំតាមឆាតក្នុង Facebook Messenger ឬ ឆាតតាមវិបសាយរបស់យើង ឬទូរស័ព្ទមកយើងខ្ញុំ 24/7 តាមលេខ 098 203 203 ។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។