កម្មវិធី ABA Merchant
ធនាគារ ABA នាំមកនូវកម្មវិធី ABA Merchant ដែលជាដំណោះស្រាយដ៏ល្អបំផុតមួយសម្រាប់អាជីវកម្មគ្រប់ប្រភេទ ដូចជា ហាងកាហ្វេ ហាងសម្លៀកបំពាក់អនឡាញ ហាងកែសម្ផស្ស និងហាងផ្សេងៗទៀត ដើម្បីប្រមូលការទូទាត់មិនប្រើសាច់ប្រាក់។
ដោនឡូតកម្មវិធីនេះដោយឥតគិតថ្លៃពី App Store ទូរស័ព្ទស្មាតហ្វូនរបស់អ្នក និងចាប់ផ្តើមទទួលការទូទាត់មិនប្រើសាច់ប្រាក់បានភ្លាមៗពីអតិថិជន ដោយបង្កើតកូដ QR ផ្ទាល់ខ្លួនរបស់អ្នក!
ហេតុអ្វីជ្រើសរើសកម្មវិធី ABA Merchant?
ទទួលការទូទាត់បានភ្លាមៗ
បង្កើត និងប្រើ ដោយមិនគិតថ្លៃ
ប្រើបានទាំង Android និង iOS
បង្កើត ចែករំលែក និងទូទាត់ជាមួយ លីងទូទាត់ បានភ្លាមៗ
បន្ថែមទីតាំងលក់ និងអ្នកគិតលុយ បានយ៉ាងងាយស្រួល1
ពិនិត្យប្រតិបត្តិការ និងបង្វិលលុយវិញបានភ្លាមៗ2
1 មុខងារនេះ ប្រើបានសម្រាប់តែ Android តែប៉ុណ្ណោះ។
2 មុខងារបង្វិលប្រាក់សងវិញ នៅលើទូរស័ព្ទស្មាតហ្វូន Android ហើយអាចធ្វើទៅបាន ប្រសិនបើប្រតិបត្តិការធ្វើឡើងក្នុងរយៈពេល 24 ម៉ោង។
ចំនួនទឹកប្រាក់កំណត់
ប្រភេទពាណិជ្ជករ | កំណត់ប្រចាំថ្ងៃ | កំណត់ប្រចាំខែ | ||
រៀល | ដុល្លារ | រៀល | ដុល្លារ | |
ម្ចាស់គណនីរហ័ស1 ABA | 4,000,000 | 1,000 | 20,000,000 | 5,000 |
ម្ចាស់គណនីស្តង់ដារ ABA | 20,000,000 | 50,000 | 400,000,000 | 100,000 |
សាជីវកម្ម | 800,000,000 | 200,000 | 4,000,000,000 | 1,000,000 |
អត្ថប្រយោជន៍បន្ថែម
- បង្កើតកូដ QR2 ភ្លាមៗ
- ទទួលការទូទាត់តាមរយៈ ABA PAY, mVisa QR និង Masterpass QR
- ទទួលការទូទាត់ជាប្រាក់រៀល ឬដុល្លារ
- ទទួលយកការទូទាត់តាមរយៈការចែករំលែកលីង
- ទទួលការជូនដំណឹងភ្លាមៗរាល់ពេលទទួលការទូទាត់
- ដោនឡូតរបាយការណ៍ការលក់សម្រាប់រយៈពេលរហូតដល់ 30 ថ្ងៃ
- ផ្ញើ ឬដោនឡូតព័ត៌មានប្រតិបត្តិការធ្វើជាវិក្កយបត្រនៃការលក់។
1 ប្រភេទគណនីដែលបើកពីចម្ងាយដោយមិនអញ្ជើញមកកាន់សាខាធនាគារ។
2 កូដ QR អាចជាកូដចរន្ត (ចំនួនទឹកប្រាក់ទូទាត់មានស្រាប់នៅក្នុងកូដ QR) ឬកូដថេរ (អតិថិជនត្រូវបញ្ចូលចំនួនទឹកប្រាក់ទូទាត់បន្ទាប់ពីស្គែនកូដ QR)។
របៀបដំឡើង ABA Merchant app សម្រាប់អាជីវកម្មរបស់អ្នក
ដោនឡូតកម្មវិធី
ដើម្បីចាប់ផ្តើមទទួលការទូទាត់ជាមួយកម្មវិធី ABA Merchant អ្នកចាំបាច់ត្រូវមានគណនី ABA។ ចុចលើរូបខាងក្រោមនេះដើម្បីដោនឡូតពី App Store របស់ Apple ឬ Play Store របស់ Google។
បន្ទាប់ពីដោនឡូត គ្រាន់តែអនុវត្តតាមការណែនាំលើអេក្រង់ដើម្បីបង្កើតទីតាំងលក់ដំបូងរបស់អ្នក និងចាប់ផ្តើមទទួលការទូទាត់ដោយមិនប្រើសាច់ប្រាក់។ មិនគិតថ្លៃសេវាទេ!
ប្រសិនបើអ្នកមានកម្មវិធី ABA Mobile សូមទាក់ទងមកយើងខ្ញុំភ្លាមៗដោយគ្រាន់តែចុចប៊ូតុង ទាក់ទងមកយើងខ្ញុំ នៅលើម៉ឺនុយមេរបស់កម្មវិធី។ ក្រៅពីនេះ អ្នកអាចឆាតជាមួយយើងខ្ញុំតាមកម្មវិធី Facebook Messenger តាមវិបសាយធនាគារ ឬទូរស័ព្ទមកយើងខ្ញុំគ្រប់ពេលវេលាតាមលេខ 1 800 203 203។
- ត្រួតពិនិត្យការលក់របស់អ្នកជាមួយជម្រើសត្រួតពិនិត្យតាមពេលវេលាជាក់ស្តែង
- មើលប្រវត្តិប្រតិបត្តិការ
- ផ្ញើវិក្កយបត្រអេឡិកត្រូនិក
- ចូលប្រើប្រាស់របាយការណ៍ការលក់របស់លោកអ្នករហូតដល់ 30 ថ្ងៃ និងគ្រប់គ្រងរបាយការណ៍នោះបានគ្រប់ទីកន្លែង
- ត្រួតពិនិត្យប្រតិបត្តិការ និងបរិមាណការលក់ទាំងអស់តាមពេលវេលាជាក់ស្តែង និងធ្វើការសងប្រាក់ទៅវិញនៅពេលចាំបាច់
- ប្រសិនបើលោកអ្នកមានទីតាំងលក់ច្រើនកន្លែង លោកអ្នកអាចបន្ថែមទីតាំងលក់ថ្មីៗដោយងាយស្រួល និងកំណត់អ្នកគិតលុយទៅតាមទីតាំងលក់នីមួយៗ
- មិនគិតថ្លៃបង្កើត ឬដំឡើង ការទូទាត់ទាំងអស់ដែលធ្វើឡើងតាមគណនី ABA ទាំងអស់ គឺឥតគិតថ្លៃសេវា
- ទទួលការទូទាត់តាមរយៈ ABA PAY, កូដ mVisa QR និងកូដ Masterpass QR
ប្រសិនបើឈ្មោះគណនីរបស់លោកអ្នកគឺ Chea David នោះឈ្មោះកាត់របស់លោកអ្នកគឺ ‘D. Chea’ ដែលជាការបង្រួមគ្នានូវនាម និងគោត្តនាមរបស់លោកអ្នក។ ហេតុនេះ លោកអ្នកនៅសល់តែ 13 តួអក្សរសម្រាប់ឈ្មោះ/កម្រងព័ត៌មានអាជីវកម្មរបស់លោកអ្នក។ ប្រសិនបើលោកអ្នកមានបំណងចង់បង្កើនចំនួនតួអក្សរ សូមទាក់ទងមកយើងខ្ញុំតាមរយៈទូរស័ព្ទ 1 800 203 203 (គ្រប់ពេលវេលា)។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Payway ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។