ផ្ទេរប្រាក់ក្នុងស្រុកតាម NCS
ទទួលផលប្រយោជន៍ពីការផ្ទេរប្រាក់ទៅធនាគារក្នុងស្រុកយ៉ាងងាយស្រួលក្នុងកម្មវិធី ABA Mobile! ជាមួយសេវាផ្ទេរប្រាក់ទៅធនាគារក្នុងស្រុករបស់យើង អ្នកមិនចាំបាច់ធ្វើដំណើរយកសាច់ប្រាក់ទៅកាន់សាខាធនាគារផ្សេង ឬចេញមូលប្បទានប័ត្រទេ។ អ្វីដែលអ្នកត្រូវមានដើម្បីទូទាត់ឲ្យនរណាម្នាក់ដែលមិនមានគណនីធនាគារ ABA គឺប្រើកម្មវិធី ABA Mobile ក្នុងទូរស័ព្ទរបស់អ្នក។
សេវាផ្ទេរប្រាក់ទៅធនាគារក្នុងស្រុក អាចផ្ទេរបានជាប្រាក់រៀល ជាមួយតម្លៃសេវាទាបត្រឹម 0.05% នៃចំនួនទឹកប្រាក់ផ្ទេរ (ឬតិចបំផុត 12,000រៀល) និងជាប្រាក់ដុល្លារ ដែលមានតម្លៃសេវាត្រឹម 0.05% នៃចំនួនទឹកប្រាក់ផ្ទេរ (ឬតិចបំផុត 3ដុល្លារ)។ មានធនាគារក្នុងស្រុកជាង 30 ទូទាំងប្រទេសដែលទទួលការផ្ទេរប្រាក់ពីគណនីធនាគារ ABA តាមរយៈកម្មវិធី ABA Mobile ។
ផ្ទេរប្រាក់ទៅកាន់មិត្តភក្តិ ឬដៃគូអាជីវកម្មរបស់អ្នកកាន់តែមានភាពងាយស្រួល!
ការផ្ទេរប្រាក់ពីធនាគារ ABA ទៅធនាគារក្នុងស្រុកនៅក្នុងកម្មវិធី ABA Mobile
|
1 រូបិយបណ្ណផ្ទេរប្រាក់នឹងដូចគ្នានឹងរូបិយបណ្ណនៃគណនីប្រភពរបស់អ្នក។
2 ក្នុងករណីប្រតិបត្តិការត្រូវបានលុបចោល អ្នកនឹងទទួលបានការជូនដំណឹងក្នុងរយៈពេលមួយ (1) ថ្ងៃធ្វើការ។
សេវា និងចំនួនកំណត់
រូបិយបណ្ណ | ដុល្លារ | រៀល |
ថ្លៃសេវា | 0.05% (យ៉ាងតិច 3 ដុល្លារ) | 0.05% (យ៉ាងតិច 12,000 រៀល) |
ប្រតិបត្តិការ/ថ្ងៃ | 100 ទៅ 100,000 ដុល្លារ (ឬស្មើតម្លៃជាប្រាក់រៀល) |
សម្គាល់
- ការកែប្រែ និងការលុបចោលមិនអនុវត្តចំពោះការផ្ទេរប្រាក់ទៅធនាគារក្នុងស្រុក។
ធនាគារចូលរួម
Acleda Bank | J Trust Royal Bank |
Bangkok Bank Public Company Ltd., Phnom Penh Branch | Kookmin Bank Cambodia |
Bank for Investment and Development of Cambodia | Krung Thai Bank (Cambodia) |
Bank of China (Hong Kong) Ltd., Phnom Penh Branch | Maybank (Cambodia) |
BRED Bank (Cambodia) | MB Bank Plc., Phnom Penh Branch |
Cambodia Asia Bank | Mega International Commercial Bank, Phnom Penh Branch |
Cambodian Commercial Bank | National Bank of Cambodia |
Cambodian Public Bank | Phillip Bank |
Canadia Bank | Phnom Penh Commercial Bank |
Cathay United Cambodia Corporation Bank | RHB Indochina Bank |
Chip Mong Commercial Bank | Sacombank (Cambodia) |
CIMB Bank | Sathapana Bank |
First Commercial Bank, Phnom Penh Branch | Shinhan Bank (Cambodia) |
Foreign Trade Bank | Taiwan Cooperative Bank, Phnom Penh Branch |
Hong Leong Bank (Cambodia) | Union Commercial Bank |
ICBC Ltd., Phnom Penh Branch | Vattanac Bank |
សូមអានលក្ខខណ្ឌខាងក្រោមនេះដោយប្រុងប្រយ័ត្ន។ លក្ខខណ្ឌនេះ គឺជា “កិច្ចព្រមព្រៀង” រវាងរូបអ្នក“អ្នកផ្ទេរ” និងធនាគារវឌ្ឍនៈអាស៊ីចំកាត់ “ធនាគារ” ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាផ្ទេរប្រាក់។
1. អ្នកផ្ទេរបានអះអាង និងបញ្ជាក់ថា រាល់ព័ត៌មានដែលផ្ដល់ជូន គឺជាព័ត៌មានពិត និងត្រឹមត្រូវ ហើយធនាគារ នឹងមិនទទួលខុសត្រូវរាល់ការយឺតយ៉ាវ, អាក់ដំណើរការនិងការបញ្ឈប់ប្រតិបត្តិការដែលបង្កឡើងដោយសារការផ្ដល់ព័ត៌មានមិនមានភាពច្បាស់លាស់ និង/ឬ មិនត្រឹមត្រូវ។
2. អ្នកផ្ទេរឯកភាពថា Username, លេខសម្ងាត់ (PIN), ពាក្យសម្ងាត់ (Passwords), និងព័ត៌មានផ្សេងទៀត សម្រាប់បើកប្រើប្រាស់ ABA Mobileជាព័ត៌មានសម្ងាត់ដែលមិនត្រូវប្រាប់ឲ្យភាគីទីបីដឹងឡើយ។
3. អ្នកផ្ទេរអះអាងថាខ្លួន ប្រើប្រាស់ ABA Mobile សំរាប់ប្រតិបត្តិការផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដោយមិនធ្វើប្រតិបត្តិការសម្រាប់ ឬជួសមុខឲ្យភាគីទីបីឡើយ។
4. អ្នកផ្ទេរបានផ្ដល់សិទ្ធិឲ្យធនាគារធ្វើការដកប្រាក់ចេញពីគណនីរបស់អ្នកផ្ទេរនូវចំនួនទឹកប្រាក់ រួមទាំងកម្រៃសេវាផ្សេងៗ។
5. ក្នុងករណីការផ្ទេរប្រាក់ត្រូវបានបដិសេធ ឬបញ្ឈប់ដោយធនាគារទទួលផល ធនាគារនឹងផ្ទេរប្រាក់ត្រលប់ទៅឲ្យអ្នកផ្ទេរវិញ នៅពេលធនាគារទទួលបានប្រាក់ពីធនាគាររបស់អ្នកទទួលផល។ អ្នកផ្ទេរបានយល់ព្រមថាធនាគារទទួលផលអាចដកកំរៃសេវាកម្មមុនពេលដែលទឹកប្រាក់នោះត្រូវបានបញ្ជូនត្រលប់មកវិញ។
6. អ្នកផ្ទេរបានយល់ព្រមថា កម្រៃសេវាកម្មនឹងមិនអាចប្រគល់ជូនវិញឡើយ។
7. អ្នកផ្ទេរអនុញ្ញាតឲ្យធនាគារ ធ្វើការពន្យារ, បង្កក, ឬលុបចោលការផ្ទេរប្រាក់ ប្រសិនបើ ធនាគាររកឃើញថា ការផ្ទេរប្រាក់នោះ មានពាក់ព័ន្ធនឹងសកម្មភាពមិនស្របច្បាប់ និង/ឬ អំពើល្មើសច្បាប់ ឬបទប្បញ្ញត្តិជាតិ ឬអន្តរជាតិ។
8. អ្នកផ្ទេរ ធានាថាការផ្ទេរប្រាក់នេះ មិនមានពាក់ព័ន្ធនឹងសកម្មភាពមិនស្របច្បាប់នានា និង/ឬ ការសំអាតសាច់ប្រាក់ និង/ឬសកម្មភាពហិរញ្ញប្បទានភេរវកម្មណាមួយឡើយ។
9. អ្នកផ្ទេរធានាផ្ដល់ជូននូវព័ត៌មាន និង/ឬ ឯកសារបន្ថែមពាក់ព័ន្ធនឹងការផ្ទេរប្រាក់ប្រសិនបើតម្រូវដោយធនាគារ។
10. ធនាគារ មានសិទ្ធិធ្វើការកែប្រែថ្លៃសេវាកម្មនិងកម្រៃ ក៏ដូចជាលក្ខខណ្ឌទាំងអស់គ្រប់ពេលវេលាដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។
11. ធនាគារមានសិទ្ធិផ្ដល់ព័ត៌មាននៃការផ្ទេរប្រាក់ទៅឲ្យភាគីទីបីដែលកំណត់ដោយច្បាប់ព្រះរាជាណាចក្រកម្ពុជា រួមបញ្ចូលដោយមិនកំណត់លើការសម្រេចពីតុលាការ ការស៊ើបអង្កេត និងបទបញ្ជានានា។
12. ធនាគាររក្សាសិទ្ធិក្នុងការបដិសេធ ឬផ្អាករាល់ការផ្ទេរប្រាក់ ប្រសិនបើចាំបាច់សម្រាប់គោលបំណងពាក់ព័ន្ធនឹងAML/KYC។
13. ចំពោះប្រតិបត្តិការផ្ទេរប្រាក់ដែលបានទទួលក្រោយម៉ោង២រសៀលនៅប្រទេសកម្ពុជា នឹងត្រូវបានធ្វើប្រតិបត្តិការនៅថ្ងៃធ្វើការបន្ទាប់។
14. ធនាគារមិនទទួលខុសត្រូវទៅលើការបង់ពន្ធនានា និងចំណាយផ្សេងៗដែលអាចកើតមានទាក់ទងនឹងការផ្ទេរប្រាក់ឡើយ។
ទាក់ទងមកកាន់យើងភ្លាមៗដោយមិនចាំបាច់ចាកចេញពីកម្មវិធី ABA Mobile គ្រាន់តែចុចលើប៊ូតុង ទាក់ទងមកយើងខ្ញុំ នៅអេក្រង់ដើមរបស់កម្មវិធី។ លើសពីនេះ អ្នកអាចជជែកជាមួយនឹងយើងខ្ញុំតាមរយៈកម្មវិធីផ្ញើសារ Facebook នៅលើវិបសាយរបស់យើង ឬទូរស័ព្ទមកកាន់សេវាបម្រើអតិថិជន 24/7 តាមទូរស័ព្ទ 098 203 203។
Acleda Bank | J Trust Royal Bank |
Bangkok Bank Public Company Ltd., Phnom Penh Branch | Kookmin Bank Cambodia |
Bank for Investment and Development of Cambodia | Krung Thai Bank (Cambodia) |
Bank of China (Hong Kong) Ltd., Phnom Penh Branch | Maybank (Cambodia) |
BRED Bank (Cambodia) | MB Bank Plc., Phnom Penh Branch |
Cambodia Asia Bank | Mega International Commercial Bank, Phnom Penh Branch |
Cambodian Commercial Bank | National Bank of Cambodia |
Cambodian Public Bank | Phillip Bank |
Canadia Bank | Phnom Penh Commercial Bank |
Cathay United Cambodia Corporation Bank | RHB Indochina Bank |
Chip Mong Commercial Bank | Sacombank (Cambodia) |
CIMB Bank | Sathapana Bank |
First Commercial Bank, Phnom Penh Branch | Shinhan Bank (Cambodia) |
Foreign Trade Bank | Taiwan Cooperative Bank, Phnom Penh Branch |
Hong Leong Bank (Cambodia) | Union Commercial Bank |
ICBC Ltd., Phnom Penh Branch | Vattanac Bank |
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។