ថ្នាក់ដឹកនាំប្រតិបត្តិ

អគ្គនាយក និងជានាយកប្រតិបត្តិ

លោកមានសញ្ញាបត្របណ្ឌិត ផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យរដ្ឋកាហ្សាក់ស្ថាន សញ្ញាប័ត្របរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកធនាគារ និង ហិរញ្ញវត្ថុអន្ដរជាតិទទួលបានដោយកិត្តិយសពីសាលាពាណិជ្ជកម្ម Cass (ទីក្រុងឡុង ប្រទេសអង់គ្លេស) សញ្ញាបត្របរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចទទួលដោយកិត្តិយសពីបណ្ឌិតសភាគ្រប់គ្រងនៃរដ្ឋកាហ្សាស្ថាន លោកក៏មានសញ្ញាប័ត្រ​​ថ្នាក់បរិញ្ញាបត្រផ្នែករុករកប្រេង និង ឧស្ម័ន ទទួលបានពីសាកលវិទ្យាល័យបច្ចេកទេសរដ្ឋកាហ្សាក់ស្ថាន ផងដែរ។ ពីឆ្នាំ 1998 ដល់ ឆ្នាំ 2001 លោកបានបំរើការនៅធនាគារជាតិនៃកាហ្សាក់ស្ថាន ក្នុងនាយកដ្ឋានគ្រប់គ្រងធនាគារ។

នៅក្នុងឆ្នាំ 2001 - 2005 លោកកាន់តំណែងជាអ្នកគ្រប់គ្រងនៅធនាគារ Halyk (កាហ្សាក់ស្ថាន)។

ពីឆ្នាំ 2007 ដល់ឆ្នាំ 2008 បានបំរើការនៅ ក្រុមហ៊ុន Credit Suisse កាហ្សាក់ស្ថាន តំណែងជាប្រធានគ្រប់គ្រងទ្រព្យសកម្ម។

នៅក្នុងឆ្នាំ 2009 បានកាន់តំណែងជានាយកប្រតិបត្តិ នៃ Zhetisu Asset Management និង ជាទីប្រឹក្សានាយកប្រតិបត្តិនៅធនាគារ Temir ។

លោកបានចូលរួមជាមួយធនាគារ ABA ក្នុងខែកញ្ញា ឆ្នាំ 2009។

អគ្គនាយករងប្រតិបត្តិ, នាយកប្រតិបត្តិការ, និងជានាយករងប្រតិបត្តិ

បាន​បញ្ចប់​ការ​សិក្សា​ពី​ Kazakh-British​ Technical​ University​ នៅ​អាល់​ម៉ា​ធី​ កា​ហ្សា​ស្តា​ន​ (Almaty,​ Kazakhstan)​។​

បាន​ចាប់ផ្ដើម​អាជីព​ការងារ​ក្នុង​ឆ្នាំ​ 2007​ នៅ​នាយកដ្ឋាន​ ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ និង​ទំនាក់ទំនង​អន្តរជាតិ​ នៃ​ Bank​ TuranAlem​ JSC​ (BTA​ Bank)​ នៅ​ អាល់​ម៉ា​ធី​ នៃ​ប្រទេស​ កា​ហ្សា​ស្តា​ន​។​ ពី​ឆ្នាំ​ 2010​ បាន​ដឹកនាំ​ប្រតិបត្តិការ​ នាំ​ចេញ​នាំ​ចូល​ ហើយពី​ឆ្នាំ​ 2011​ កាន់ការ​លក់​ ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ប្រចាំ​តំបន់​របស់​ធនាគារ​។​ ​ ​

ក្នុង​ឆ្នាំ​ 2011​ លោក​បាន​ចូលរួម​ជាមួយ​ Temirbank​ JSC​ នៅ​ អាល់​ម៉ា​ធី​ នៃ​ប្រទេស​ កា​ហ្សា​ស្តា​ន​ ក្នុង​តួនាទី​ជា​ ប្រធាន​ នាយកដ្ឋាន​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ហើយ​បាន​បម្រើ​ការងារ​នៅ​ធនាគារ​នេះ​ រហូត​ដល់​ឆ្នាំ​ 2014​។​ ដោយ​បាន​ដូរ​មក​ប្រទេស​កម្ពុជា​ ដើម្បី​ចូលរួម​ជាមួយ​ ABA​ កាលពី​ឧសភា​ 2014​ ក្នុង​នាម​ជា​ ប្រធាន​ នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​ លោក​ទទួលខុសត្រូវ​ការងារ​លើ​ផ្នែក​ ធនាគារ​អន្តរការី​,​ ហិរញ្ញប្បទាន​ពាណិជ្ជ​,​ និង​ទំនាក់ទំនង​វិនិយោគិន​។​ ​

ដោយ​ការ​បន្ថែម​ការ​ទទួលខុសត្រូវ​ការងារ​ ទៅ​កាន់​ផ្នែក​ផ្ទេរ​ និង​ការ​ទូទាត់​ប្រាក់​,​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​,​ ប្រតិបត្តិការ​ធនាគារ​អន្តរការី​ ។​ល​។​ លោក​ បាន​ចូលរួម​ជាមួយ​ គណៈ​គ្រប់គ្រង​កម្រិត​នាយក​ ក្នុង​តួនាទី​ជា​ នាយក​ប្រតិបត្តិការ​អន្តរជាតិ​ ក្នុង​ខែឧសភា​ 2015​។​ ក្នុង​តួនាទី​នេះ​ លោក​បាន​ចូលរួម​យ៉ាង​សកម្ម​ ក្នុង​សកម្មភាព​ ហិរញ្ញវត្ថុ​,​ រតនាគារ​,​ ប្រតិបត្តិ​តាម​,​ និង​សកម្មភាព​ប្រតិបត្តិការ​ផ្សេងៗ​ទៀត​របស់​ធនាគារ​ ហើយ​កាលពី​ថ្ងៃ​ទី​1​ កក្កដា​ 2022​ លោក​ត្រូវ​បាន​តែងតាំង​ជា​ នាយក​ប្រតិបត្តិការ​។ ក្នុងខែសីហា 2025 លោកក៏បានចាប់ផ្ដើមកាន់តំណែងជានាយករងប្រតិបត្តិផងដែរ។

​​ការ​ទទួលខុសត្រូវ​ការងារ​របស់​លោក​ រួម​មាន​ ប្រតិបត្តិការ​អន្តរជាតិ​,​ សេវា​ធនាគារ​រូបវន្តបុគ្គល​,​ សេវា​ធនាគារ​សម្រាប់​គ្រឹះស្ថាន​ និង​សាជីវកម្ម​,​ ការ​អភិវឌ្ឍ​ដំណើរការ​ធុរកិច្ច​,​ ការ​គ្រប់គ្រង​ទំនាក់ទំនង​ជាមួយ​អតិថិជន​ ក៏​ដូច​ជា​ កិច្ចសហការ​ការងារ​,​ ការ​គាំទ្រ​,​ និង​ការ​អភិវឌ្ឍ​នៃ​បណ្ដាញ​ធនាគារ​ ABA​។

អគ្គនាយករងប្រតិបត្តិ និងជានាយក​ហិរញ្ញវត្ថុ

បញ្ចប់ការសិក្សាពីវិទ្យាស្ថានគណនេយ្យករ ពីទីក្រុងញូវដែលីនៃប្រទេសឥណ្ឌា និង ពីសាកលវិទ្យាល័យ Tribhuwan ក្រុងកាត់ថ្មាន់ឌូ ប្រទេសនេប៉ាល់។

លោក Gyawali ចាប់ផ្តើមអាជីពរបស់លោកនៅក្នុង ឆ្នាំ 2001 ជាមួយធនាគារ ហិម៉ាឡៃ និងបានវិនិយោគរួមគ្នាជាមួយធនាគារ ហាប៊ីប ប្រទេសប៉ាគីស្ថាន។

នៅចន្លោះឆ្នាំ 2001 និង ឆ្នាំ 2007 លោក បានបម្រើការងារនៅក្នុងធនាគារ ហិមាល័យ ដែលជានាយកមន្រ្តីហិរញ្ញវត្ថុ និងជាប្រធាន នាយកដ្ឋានសវនកម្មផ្ទៃក្នុង។

ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ2007 លោកបានធ្វើការជាមួយធនាគារវឌ្ឍនៈអាស៊ី។

អគ្គនាយករងប្រតិបត្តិ និងជានាយក​ព័ត៌មានវិទ្យា

បានបញ្ចប់ការសិក្សាពី វិទ្យាស្ថានបច្ចេកវិទ្យា នៅកាហ្សាក់ស្ថាននាឆ្នាំ 1993។

ពីឆ្នាំ 1991 រហូតដល់ ឆ្នាំ 1994 លោកបានបម្រើការងារនៅក្នុងវិទ្យាស្ថាន បច្ចេកវិទ្យាកាហ្សាស្ថាន ផ្នែកមន្ទីរពិសោធន៍ និង ស្រាវជ្រាវពីដំណើរការស្វ័យប្រវត្តិ ហើយក្នុងឆ្នាំ 1995 លោកបានបញ្ចប់វគ្គ ត្រួតពិនិត្យក្នុងឧស្សាហកម្មគីមី។

ចន្លោះឆ្នាំ 1994 និង ឆ្នាំ 2000 បានកាន់តំណែង CIT នៅសាខាភាគខាងត្បូងកាហ្សាក់ស្ថាន របស់ធនាគារ TuranAlem (ធនាគារ BTA)។

ពីឆ្នាំ 2000 បានធ្វើការជាមន្ត្រីអភិវឌ្ឍ កម្មវិធីកុំព្យូទ័រ ហិរញ្ញវត្ថុជាន់ខ្ពស់ នៅការិយាល័យកណ្តាលនិងជាអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រ នៃធនាគារ TuranAlem។

ចាប់តាំងពីខែមិថុនាឆ្នាំ 2007 បានចូលរួមជាគណៈគ្រប់គ្រងនៅធនាគារវឌ្ឍនៈអាស៊ី។

អគ្គនាយករងប្រតិបត្តិ និងជានាយក​ឥណទាន

បានទទួលសញ្ញាប័ត្រអនុបណ្ឌិត ផ្នែកសេដ្ឋកិច្ច និង អនុបណ្ឌិតផ្នែកពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Tribhuwan កាត់ថ្មាន់ឌូ ប្រទេសនេប៉ាល់។

លោក Pandey បានចាប់ផ្តើមអាជីព របស់លោកនៅក្នុង ឆ្នាំ 1997 ជាមួយធនាគារ ហិម៉ាឡៃ និងបានចូលរួមវិនិយោគរួមគ្នាជាមួយធនាគារ ហាប៊ីប ប្រទេសប៉ាគីស្ថាន។

ពីឆ្នាំ 1997 ដល់ ឆ្នាំ 2007 លោកបានធ្វើការនៅខ្សែបន្ទាត់ទីពីរនៅក្នុងនាយកដ្ឋានរដ្ឋបាលឥណទានរបស់ធនាគារ ហិមាល័យ។

អំឡុងត្រីមាសដំបូងនៃឆ្នាំ 2008 លោកបានបំរើការនៅ ធនាគារ Global ចំកាត់ ក្នុងតំណែងជាមន្រ្តីខ្សែបន្ទាត់ទី២ នៃនាយកដ្ឋាន ឥណទាន។

លោកបានចូលរួមជាមួយធនាគារ ABA ចាប់តាំងពីខែមេសាឆ្នាំ 2008 ដែលជានាយកមន្រ្តីឥណទាន។

អគ្គនាយករងប្រតិបត្តិ និងជានាយក​កាត និងសេវាទូទាត់អេឡិកត្រូនិក

លោកបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យជាតិ រដ្ឋកាហ្សាស្ថាន។

នៅចន្លោះឆ្នាំ 1998 និងឆ្នាំ 2007 លោកជាអ្នកដឹកនាំ គម្រោងសម្រាប់ការអភិវឌ្ឍ និង គាំទ្រកម្ចីបុគ្គល និង សាជីវកម្ម មូលបត្រហិរញ្ញវត្ថុពាណិជ្ជកម្ម និង ប្រព័ន្ធស្នូលធនាគារនៃនាយកដ្ឋានព័ត៌មានវិទ្យារបស់ធនាគារ Halyk និងធនាគារ TuranAlem ប្រទេសកាហ្សាក់ស្ថាន។

ចាប់តាំងពី ខែកក្កដា ឆ្នាំ 2007 លោកបានបំរើការ ជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងពីឆ្នាំ 2008 ជាប្រធានមណ្ឌលប័ណ្ណ នៃធនាគារ ABA។

អគ្គនាយករងប្រតិបត្តិ និងជានាយក​ឌីជីថល

បញ្ចប់ការសិក្សាពី សាកលវិទ្យាល័យ ពហុបច្ចេកទេស Tashkent (មានសញ្ញាបត្រ ស្តីពីការគ្រប់គ្រង ផលិតកម្ម) នៅឆ្នាំ 1999 បានចាប់ផ្តើម អាជីពរបស់លោក នៅនាយកដ្ឋាន IR ការ នៃគណៈកម្មាអចលនទ្រព្យរដ្ឋ (SPC)។

នៅ 2005-2007 បានធ្វើការនៅក្នុងគម្រោង របស់ធនាគារពិភពលោក បានហៅថា "ការអភិវឌ្ឍន៍វិស័យ SMEs តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យា IT" ជាអ្នកគ្រប់គ្រងគម្រោង (Uzbekistan)។

ពេលបញ្ចប់ ដោយជោគជ័យគម្រោងនេះ នៅក្នុងឆ្នាំ 2007 លោកបានចូលរួមជាមួយ ការិយាល័យតំណាង Visor Holding នៅ Tashkent ជាអ្នកវិភាគពាណិជ្ជកម្ម។

មានបទពិសោធន៌ក្នុងឧស្សាហកម្មធនាគារ នាឆ្នាំ 2008 បន្ទាប់ពីបានចូលរួមជាមួយ ក្រុមការងារនៃឥណទានរបស់ធនាគារ Standard Bank នៅ Tashkent ជានាយកផ្នែកទីផ្សារ។

បន្ទាប់មកលោកត្រូវបានអញ្ជើញឲ្យចូលរួមជាក្រុមនៃធនាគារ ABA នៅក្នុងខែមេសា ឆ្នាំ 2012 ជានាយកផ្នែកទីផ្សារ។

ខែមិថុនា ឆ្នាំ2016 លោក Zokhir បានដឹកនាំដំណើរការសេវាឌីជីថល របស់ធនាគារ។

អគ្គនាយករងប្រតិបត្តិ និងជានាយក​​​ទីផ្សារ កិច្ចការ CSR​

​លោក​ Igor​ Zimarev​ បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ Tashkent​ State​ (​និស្សិត​ឆ្នើម​)​ នៅ​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន​។​ លោក​បាន​ចាប់ផ្តើម​ការងារ​នៅ​ក្នុង​​វិស័យផ្សព្វ​ផ្សាយពាណិជ្ជកម្ម​មួយ​ ក្នុង​ឆ្នាំ​  2003​។​

​ក្នុង​ឆ្នាំ​ 2006-2007​ លោក​បាន​បម្រើ​ការងារ​នៅ​ក្នុង​គម្រោង​ធនាគារពិភពលោក​ “​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​”​ (​អ៊ូ​ស​បេ​គី​ស្ថាន​)​។​ បន្ទាប់​ពី​បាន​បញ្ចប់​គម្រោង​ដោយ​ជោគជ័យ​ក្នុង​ឆ្នាំ​ 2007​ លោក​ Igor​ Zimarev​ បាន​ប្តូរ​ទៅ​វិស័យ​ទូរគមនាគមន៍​។​

បទ​ពិសោធ​វិស័យ​ធនាគារ​របស់​លោក​បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ​ 2010​ បន្ទាប់​ពី​បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្រុម​ទីផ្សារ​នៃ​ធនាគារ​ Credit​ Standard​ Bank​ (​អ៊ូ​ស​បេ​គី​ស្ថាន​)​ ជា​កន្លែង​ដែល​លោក​មាន​តួនាទី​ជា​ច្រើន​ រួម​មាន​ ប្រធាន​សេវាកម្ម​សារព័ត៌មាន​។​

ក្នុង​ខែកញ្ញា​ ឆ្នាំ​ 2012​ លោក​ Igor​ Zimarev​ បាន​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​ផ្នែក​ទីផ្សារ​នៅ​ក្នុង​ក្រុមការងារ​របស់​ធនាគារ​ ABA​ ។​ ក្នុង​ខែមិថុនា​ ឆ្នាំ​ 2016​ លោក​បាន​គ្រប់គ្រង​អង្គភាព​ទីផ្សារ​ មើល​ការ​ខុស​ត្រូវ​លើ​បណ្តាញ​ទំនាក់​ទំនង​ទីផ្សារ​ទាំងអស់​របស់​ធនាគារ​ និង​កម្មវិធី​វិភាគទាន​សង្គម​របស់​សាជីវកម្ម​ (CSR)​។​

ក្នុង​ខែធ្នូ​ ឆ្នាំ​ 2019​ លោក​ Igor​ Zimarev​ ត្រូវ​បាន​តែងតាំង​ជានា​យក​អង្គភាព​ទីផ្សារ​ របស់​ធនាគារ​ ABA​ ។​

អគ្គនាយករងប្រតិបត្តិ និងជានាយក​ហានិភ័យ និងទីប្រឹក្សាប្រតិបត្តិតាមសម្រាប់នាយកប្រតិបត្តិ

លោក​ Torsten​ Kleine​ Buening​ មាន​សញ្ញាបត្រ​ Diplom​ Wirtschafts-Informatiker​ /​ បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ​នៃ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​របស់​ Westfaelische​ Wilhelms-Universitaet​ Muenster​ (​ប្រទេស​អា​ល្លឺ​ម៉​ង់​)​។​ ​

លោក​ Torsten​ បម្រើ​ការងារ​ផ្នែក​ហានិភ័យ​ដែល​មាន​បទ​ពិសោធ​ 20​ ឆ្នាំ​ ផ្នែក​ហិរញ្ញវត្ថុ​ទូទៅ​ និង​ Islamic​ Finance​ នៅ​ក្នុង​ទីផ្សារ​អភិវឌ្ឍ​ និង​កំពុង​អភិវឌ្ឍ​នានា​។

​លោក​ចាប់ផ្តើម​អាជីព​ផ្នែក​ធនាគារ​ និង​ហិរញ្ញវត្ថុ​ នៅ​ឆ្នាំ​ 2002​ បន្ទាប់​ពី​ក្លាយជា​ Basel​ II​ Group​ Project​ Manager​ សម្រាប់​ Volksbanken​ Group​ នៅ​ប្រទេស​អូ​ទ្រី​ស​ ដែល​គ្របដណ្តប់​លើ​ប្រទេស​អូ​ទ្រី​ស​ និង​អឺរ៉ុប​កណ្តាល​ ប៉ែក​ខាងកើត​។​ នៅ​ឆ្នាំ​ 2006​ –​ 2013​ លោក​ Torsten​ បាន​អភិវឌ្ឍ​ Samba​ Financial​ Group​ នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ និង​បាន​ដឹកនាំ​ផ្នែក​ហានិភ័យ​ដើមទុន​ និង​ផលប​ត្រ​សម្រាប់​ Emirates​ NBD​ នៅ​ទីក្រុង​ឌូ​ប៉ៃ​ ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​។​ ​

នៅ​ឆ្នាំ​ 2013​ លោក​ Torsten​ បាន​ផ្លាស់​មក​អាស៊ី​ ដោយ​បាន​ក្លាយជា​ប្រធាន​អភិបាលកិច្ច​ផ្នែក​គ្រប់គ្រង​ហានិភ័យ​ទូ​ទាំង​សហគ្រាស​សម្រាប់​ Standard​ Chartered​ (​ប្រទេស​សិង្ហ​បុរី​)​។​ ក្នុង​ឆ្នាំ​ 2017​ –​ 2019​ លោក​បាន​បម្រើ​ការងារ​ជានា​យក​ហានិភ័យ​ និង​នាយក​ប្រតិបត្តិ​តាម​សម្រាប់​ Tenger​ Financial​ Group​ (​ប្រទេស​ម៉ុង​ហ្គោ​លី​)​ ដោយ​គ្របដណ្តប់​លើ​ផ្នែក​ធនាគារ​ ភតិសន្យា​ និង​ធានា​រ៉ាប់រង​។

​ពី​ឆ្នាំ​ 2019​ –​ 2020​ លោក​បាន​រួមចំណែក​ក្នុង​តំណែង​ជានា​យក​ផ្នែក​ហានិភ័យ​ប្រតិបត្តិការ​របស់​ Deem​ Finance​ ដោយ​គាំទ្រ​របៀបវារៈ​ឌី​ជី​ថ​ល​ដ៏​ធំ​មួយ​។

​លោក​ Torsten​ បាន​ចូលរួម​ជាមួយ​ធនាគារ​ ABA​ នៅ​ខែវិច្ឆិកា​ ឆ្នាំ​ 2020​ ក្នុង​តំណែង​ជានា​យក​អង្គភាព​ហានិភ័យ​ និង​ជាទី​ប្រឹក្សា​ប្រតិបត្តិ​តាម​សម្រាប់​នាយក​ប្រតិបត្តិ​។

អគ្គនាយិការងប្រតិបត្តិ និងជានាយិកា​ទំនាក់ទំនង​គូភាគី​ -​ ប្រធាន​គ្រប់គ្រង​តំបន់

មាន​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ផ្នែក​គ្រប់គ្រង​ធុរកិច្ច​ហិរញ្ញវត្ថុ​ ពី​ University​ of​ Akron​ (USA)​ ក្រោម​កម្មវិធី​ Fulbright​ Scholarship​ Award​ (2005-2007)​។​ លោកស្រីបាន​បញ្ចប់​ការ​សិក្សា​ផ្នែក​គ្រប់គ្រង​ធុរកិច្ច​ ក្នុង​កិច្ចការ​គណនេយ្យ​ ពី​សាក​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ និង​បរិញ្ញាបត្រ​អប់រំ​ (B.Ed.)​ លើ​ឯកទេស​បង្រៀន​ភាសា​អង់គ្លេស​ជា​ភាសាបរទេស​ ពី​វិទ្យាស្ថាន​ភាសាបរទេស​ (IFL)​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

លោកស្រី​ រមណី​ បាន​ចាប់ផ្ដើម​អាជីព​ការងារ​ក្នុង​ឆ្នាំ​ 2002​ ជាទី​ប្រឹក្សា​ក្នុងស្រុក​ សម្រាប់​ BBC​ World​ Service​ ហើយ​ចន្លោះ​ឆ្នាំ​ 2007-2009​ លោកស្រី​ បាន​ចូលរួម​ក្នុង​គម្រោង​នានា​ក្រោម​ Danish​ International​ Development​ Assistance​ (DANIDA),​ JICA,​ GIZ,​ និង​ World​ Bank​។​ ​

ពី​ឆ្នាំ​ 2003-2009​ លោកស្រី ជា​គ្រូបង្រៀន​នៅ​វិទ្យាស្ថាន​ភាសាបរទេស​ (IFL)​ ផ្នែក​ភាសា​អង់គ្លេស​សម្រាប់​ធុរកិច្ច​អន្តរជាតិ​ និង​សាកល​វិទ្យា​បញ្ញា​សាស្ត្រ​កម្ពុជា​ ផ្នែក​ហិរញ្ញវត្ថុ​ធុរកិច្ច​។​ ​

លោកស្រីបាន​ចូល​បម្រើ​ការងារ​នៅ​ ABA​ ក្នុង​ខែកុម្ភៈ​ 2010​ ជា​ប្រធាន​សាខា​ទួល​គោក​ ហើយ​ត្រូវ​បាន​ដំឡើង​ទៅ​ជា​ប្រធាន​គ្រប់គ្រង​តំបន់​ក្នុង​ឆ្នាំ​ 2016​។​ ក្នុង​នាម​ជា​ប្រធាន​គ្រប់គ្រង​តំបន់​ លោកស្រីគ្រប់គ្រង​លើ​បណ្ដា​សាខា​នៅ​តំបន់​ទួល​គោក​។

​​នៅ​ដើមឆ្នាំ​ 2022​ លោកស្រី ទទួល​បាន​តួនាទី​ថ្មី​ ជា​ នាយក​ទំនាក់ទំនង​គូភាគី​ -​ ប្រធាន​ទំនាក់ទំនង​តំបន់​ នៃ​ធនាគារ​ ABA​។​