ABA PAY
ក្នុងនាមជាគ្រឹះស្ថានដែលបន្តវិវឌ្ឍន៍ឈានមុខគេផ្នែកសេវាធនាគារតាមទូរស័ព្ទ ABA មានមោទនភាពសូមណែនាំជូនលោកអ្នកនូវមុខងារថ្មីមួយគឺ ABA PAY ដែលជាមធ្យោបាយទូទាត់មិនប្រើសាច់ប្រាក់ដ៏ទំនើប, មានសុវត្ថិភាព, និងឆាប់រហ័ស ដោយប្រើកូដ QR។ ជាមួយ ABA PAY លោកអ្នកអាចទូទាត់ផ្ទាល់តាមទូរស័ព្ទដៃ ដោយមិនចាំបាច់ប្រើក្រដាស់ប្រាក់នៅតាមហាង, ភោជនីយដ្ឋាន ឬ តាមអនឡាញបាន!
មុខងារថ្មីនេះ បង្កើតឡើងដើម្បីផ្ដល់ភាពងាយស្រួល ដោយលោកអ្នកមិនចាំបាច់ពិបាកគិតពីរឿងបញ្ចូលទឹកប្រាក់ក្នុងគណនីញឹកញាប់ឡើយ។ គ្រប់ប្រតិបត្តិការជាមួយ ABA PAY ទឹកប្រាក់នឹងត្រូវកាត់ចេញផ្ទាល់ពីគណនី ឬកាត ABA របស់លោកអ្នកតែម្តង។
សូមទូទាត់ជាមួយ ABA PAY!
តើកូដ QR គឺជាអ្វី?
| QR គឺជាអក្សរកាត់នៃពាក្យ Quick Response ដែលមានន័យថា ឆ្លើយតបរហ័ស (ហេតុដូច្នេះ ទូរស័ព្ទអាចចាប់កូដនេះបានយ៉ាងលឿនបំផុត)។ កូដនេះ គេប្រើដើម្បីបញ្ជូនព័ត៌មានចូលក្នុងទូរស័ព្ទរបស់លោកអ្នក។ នៅពេលវាចូលដល់ក្នុងទូរស័ព្ទរបស់លោកអ្នកហើយ វាអាចនឹងបញ្ជូនលីងវិបសាយ, បង្ហាញអក្សរ, ឬបង្ហាញព័ត៌មានលំអិតអំពីអ្វីដែលលោកអ្នកបានទិញហើយគ្រោងនឹងបង់ប្រាក់ជាដើម។ យើងប្រើប្រាស់ កូដ QR ដើម្បីឲ្យលោកអ្នកធ្វើការទូទាត់ពីទូរស័ព្ទរបស់លោកអ្នកផ្ទាល់នៅតាមហាង ឬកន្លែងលក់ដូរដែលជាដៃគូរបស់ ABA PAY។ មធ្យោបាយនេះ មានភាពងាយស្រួល, សុវត្ថិភាព, និងលឿនជាងការចាយក្រដាស់ប្រាក់ ឬប្រើកាត! លើសពីនេះទៀត ការរក្សាព័ត៌មានពីការទូទាត់របស់លោកអ្នកទុកក្នុងទូរស័ព្ទ វាមានសុវត្ថភាពជាងការយកក្រដាស់ប្រាក់ និងកាតតាមខ្លួនទៅគ្រប់ទីកន្លែង។ |
របៀបទូទាត់ជាមួយ ABA Mobile
ជ្រើសរើស “ABA PAY” ពីក្នុងកម្មវិធី ABA Mobile សម្រាប់ការទូទាត់នៅហាង។
សម្រាប់ការទូទាត់អនឡាញ សូមចូលទៅកាន់ទំព័រ Checkout របស់វិបសាយ ឬ App ដៃគូ។
ស្គែនកូដ QR នៅលើអេក្រង់ម៉ាស៊ីន POS ឬ កូដ QR ដែលម្ចាស់ហាងបានព្រីនចេញ។
សម្រាប់ការទូទាត់អនឡាញ ជ្រើសរើស “ABA PAY” ជាវិធីទូទាត់លើទំព័រ Checkout។
ជ្រើសរើសគណនី ឬកាត ដែលចង់ប្រើ រួចបញ្ជាក់ការទូទាត់។
អ្នកនឹងទទួលបានការជូនដំណឹងភ្លាមៗ បន្ទាប់ពីធ្វើការទូទាត់ហើយ។
តើលោកអ្នកអាចទូទាត់ដោយប្រើ ABA PAY បាននៅកន្លែងណាខ្លះ?
| យើងកំពុងបង្កើតបញ្ជីហាងដែលលោកអ្នកអាចស្គែនកូដ QR ដើម្បីបង់ប្រាក់ជាមួយ ABA Mobile បាន។ លោកអ្នកអាចទូទាត់ប្រាក់ជាមួយ ABA PAY នៅតាម ហាងជាង 200,000 កន្លែង (កំពុងបន្តកើនឡើង) នៅទូទាំងប្រទេស! បន្ថែមពីលើនេះទៀត ហាងមួយចំនួនផ្តល់ការបញ្ចុះតម្លៃដ៏សាកសមម្រាប់លោកអ្នកផងដែរ។ |
ត្រៀមខ្លួនសាកល្បងរួចហើយឬនៅ?
| ដើម្បីចាប់ផ្តើមទូទាត់ជាមួយ ABA PAY លោកអ្នកចាំបាច់ត្រូវមានគណនី ABA និង កម្មវិធី ABA Mobile ដំឡើងនៅក្នុងទូរស័ព្ទរបស់អ្នក។ សូមចុចលើរូបសញ្ញាកន្លែងទាញយកកម្មវិធីទូរស័ព្ទខាងក្រោម ដើម្បីដោនឡូដកម្មវិធី ABA Mobile ចុងក្រោយបំផុត។ បន្ទាប់ពីដោនឡូដបានហើយ សូមធ្វើតាមការណែនាំនៅលើអេក្រង់ទូរស័ព្ទដើម្បីបង្កើតនូវបទពិសោធន៍ធនាគារតាមទូរស័ព្ទថ្មីនេះ។ វាមិនត្រូវបានគិតថ្លៃឡើយ! |
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។

