DBP តាមទូរស័ព្ទ
ធនាគារ ABA រួមជាមួយសេវាផ្ទេរប្រាក់ DBP Remit ផ្តល់នូវមធ្យោបាយ 24/7 សម្រាប់ផ្ទេរប្រាក់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន គឺសេវាផ្ទេរប្រាក់ DBP Remit ក្នុងកម្មវិធី ABA Mobile!
អ្នកអាចផ្ញើប្រាក់ដោយប្រើពេលតែប៉ុន្មាននាទីទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នកបានគ្រប់ពេលវេលា។ នៅពេលដែលអ្នកជាម្ចាស់គណនីធនាគារ ABA នោះអ្នកមិនបាច់អញ្ជើញទៅកាន់សាខាធនាគារដើម្បីផ្ញើប្រាក់ឡើយ ដោយសារអ្នកអាចផ្ញើប្រាក់បានដោយផ្ទាល់ពីកម្មវិធី ABA Mobile។
ខាងក្រោមនេះជាលក្ខខណ្ឌនៃមុខងារសេវាផ្ទេរប្រាក់ DBP តាមទូរស័ព្ទដៃ៖
ចំនួនទឹកប្រាក់ក្នុងមួយប្រតិបត្តិការ
- អប្បបរមាក្នុងមួយថ្ងៃ៖ 10 ដុល្លារ
- អតិបរមាក្នុងមួយថ្ងៃ៖ 9,900 ដុល្លារ
របៀបផ្ទេរប្រាក់
|
ថ្លៃសេវាផ្ទេរ
មធ្យោបាយផ្ទេរប្រាក់ | ថ្លៃសេវា (គិតជាដុល្លារ) | រយៈពេលប្រគល់ |
---|---|---|
ទៅកាន់គណនី DBP ប្រាក់ប៉េសូ | 10.00 | ធនាគារ ABA នឹងធ្វើប្រតិបត្តិការ ក្នុងរយៈពេល 1 ម៉ោង ហើយប្រាក់នឹងត្រូវដាក់ចូលគណនីតាមម៉ោងដំណើរការរបស់ធនាគារទទួល។ |
ទៅកាន់គណនី DBP ប្រាក់ដុល្លារ | ||
ទៅកាន់គណនីប្រាក់ប៉េសូ ធនាគារផ្សេង | 10.001 | |
ទៅកាន់គណនីប្រាក់ដុល្លារ ធនាគារផ្សេង |
1 ប្រសិនបើមាន ថ្លៃសេវាធនាគារទទួលនឹងត្រូវដកចេញពីចំនួនទឹកប្រាក់ផ្ទេរ។
មធ្យោបាយសេវា | ថ្លៃសេវា (ដុល្លារ) |
---|---|
1. គណនី DBP | |
a. ប្តូរលេខគណនី - គណនីប្រាកប៉េសូ | 5.00 |
b. ប្តូរលេខគណនី - គណនីប្រាក់ដុល្លារ | 5.00 |
c. ប្តូរឈ្មោះអ្នកទទួល | 5.00 |
2. គណនីធនាគារផ្សេង | |
a. ប្តូរលេខគណនី និងឈ្មោះអ្នកទទួល គណនីប្រាក់ប៉េសូ | 5.00 |
b. ប្តូរលេខគណនី និងឈ្មោះអ្នកទទួល គណនីប្រាក់ដុល្លារ (បូកបន្ថែមថ្លៃសេវាធនាគារជាក់ស្តែង ប្រសិនបើមាន) | 5.00 |
3. ការបញ្ឈប់ប្រតិបត្តិការ | |
a. មធ្យោបាយសេវាកម្មទាំងអស់ | 5.00 |
ទម្រង់កែប្រែប្រតិបត្តិការ
- ទម្រង់កែប្រែ/ស៊ើបអង្កេត/បញ្ឈប់ប្រតិបត្តិការ1 (PDF, 0.3 MB)
1 អតិថិជនគួរតែអញ្ជើញមកកាន់សាខាដោយផ្ទាល់ជាមួយនឹងទម្រង់កែប្រែប្រតិបត្តិការដែលបានបំពេញរួច។
សូមអាន ខ និងលក្ខខណ្ឌទាំងនេះឲ្យបានយល់ច្បាស់។ ខ និងលក្ខខណ្ឌទាំងនេះ គឺជាកិច្ចព្រមព្រៀងរវាង អ្នក (“អ្នកផ្ទេរប្រាក់”) និងធនាគារ វឌ្ឍនៈ អាស៊ីចំកាត់ (“ធនាគារ”) ស្ដីពីការផ្ទេរប្រាក់។
1. អ្នកផ្ទេរប្រាក់ បញ្ជាក់ថា ព័ត៌មានដែលខ្លួនផ្តល់ជូន ជាព័ត៌មានពិត និងត្រឹមត្រូវ ហើយធនាគារនឹងមិនទទួលខុសត្រូវចំពោះការពន្យារពេល, ការអាក់ដំណើរការ, និងការលុបចោលណាមួយបណ្តាលមកពីការផ្ដល់ព័ត៌មានមិនត្រឹមត្រូវ និង/ឬមិនច្បាស់លាស់របស់អ្នកផ្ទេរប្រាក់ឡើយ។
2. អ្នកផ្ទេរប្រាក់ អនុញ្ញាតឲ្យធនាគារ ធ្វើការដកប្រាក់ពីគណនីរបស់ខ្លួនសម្រាប់ចំនួនទឹកប្រាក់សរុបដែលមានទឹកប្រាក់ផ្ទេរ កម្រៃជើងសា និងថ្លៃសេវាផ្សេងៗ។
3. អ្នកផ្ទេរប្រាក់ បានយល់ និងបញ្ជាក់ថា ធនាគារ និង ធនាគារអភិវឌ្ឍន៍នៃប្រទេសហ្វ៊ីលីពីន (DBP) អាចនឹងប្រើប្រាស់អត្រាប្ដូរប្រាក់ផ្ទៃក្នុងរបស់ខ្លួន ដើម្បីដំណើរការការផ្ទេរប្រាក់។
4. អ្នកផ្ទេរប្រាក់ អនុញ្ញាតឲ្យធនាគារពន្យារពេល, ព្យួរ, ឬបញ្ឈប់ការផ្ទេរប្រាក់នេះ ប្រសិនបើធនាគារ ឬ DBP ឬធនាគារទទួល រកឃើញថា ការផ្ទេរប្រាក់នេះអាចពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ និង/ឬរំលោភបំពានច្បាប់ ឬបទប្បញ្ញត្តិជាតិ ឬអន្តរជាតិណាមួយ។
5. អ្នកផ្ទេរប្រាក់ ធានាថា ការផ្ទេរប្រាក់នេះមិនពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ណាមួយ និង/ឬការសម្អាតប្រាក់ និង/ឬហិរញ្ញប្បទានភេរវកម្មឡើយ។ ធនាគារមានសិទ្ធិបដិសេធ ឬព្យួរការផ្ទេរប្រាក់ណាមួយ ប្រសិនបើចាំបាច់ ដើម្បីអនុវត្តវិធានប្រឆាំងការសម្អាតប្រាក់/ស្គាល់អតិថិជន។
6. អ្នកផ្ទេរប្រាក់ បានយល់ និងបញ្ជាក់ថា ប្រតិបត្តិការអាចដំណើរការទៅបាន អាស្រ័យលើការត្រួតពិនិត្យការប្រតិបត្តិតាម ហើយទឹកប្រាក់នឹងត្រូវដាក់បញ្ចូលទៅតាមពេលវេលាដំណើរការរបស់ធនាគារទទួល។
7. អ្នកផ្ទេរប្រាក់ ធានាថានឹងផ្តល់ព័ត៌មានបន្ថែម និង/ឬឯកសារពាក់ព័ន្ធនឹងការផ្ទេរប្រាក់នេះ ប្រសិនបើធនាគារស្នើសុំ។
8. ធនាគារ អាចនឹងធ្វើការផ្លាស់ប្ដូរថ្លៃសេវា និងកម្រៃជើងសារបស់ខ្លួន ក៏ដូចជា ខ និងលក្ខខណ្ឌពីមួយពេលទៅមួយពេល ដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។ អ្នកផ្ទេរប្រាក់ បានយល់ និងឯកភាពថា ធនាគារទទួល អាចនឹងគិតថ្លៃសេវារបស់គេ ហើយថ្លៃសេវានោះ នឹងត្រូវកាត់ពីទឹកប្រាក់ផ្ទេរ។
9. ក្នុងករណីដែលមានការបញ្ឈប់ការផ្ទេរប្រាក់ ធនាគារនឹងបង្វិលទឹកប្រាក់នោះជូនអ្នកផ្ទេរប្រាក់វិញ នៅពេលដែលខ្លួនទទួលបានទឹកប្រាក់នោះពី DBP ឬធនាគារទទួលប៉ុណ្ណោះ។ អ្នកផ្ទេរប្រាក់បានយល់ និងឯកភាពថា DBP និងធនាគារទទួល អាចគិតថ្លៃសេវាបញ្ឈប់ប្រតិបត្តិការ និងថ្លៃសេវាផ្សេងៗទៀត ហើយអត្រាប្ដូរប្រាក់ពីមុនដែលបានអនុវត្តរួច អាចនឹងមានការផ្លាស់ប្ដូរផងដែរ។
10. ធនាគារ នឹងមិនទទួលខុសត្រូវលើរាល់ ពន្ធណាមួយ, កាតព្វកិច្ច, និងការចំណាយផ្សេងៗ ដែលត្រូវអនុវត្តនៅក្នុងប្រទេសផ្សេងពាក់ព័ន្ធនឹងការផ្ទេរប្រាក់នេះឡើយ។
11. ធនាគារ អាចបង្ហាញព័ត៌មានផ្ទេរប្រាក់ ទៅដល់ភាគីទីបី ស្របទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា រួមមានជាអាទិ៍ សេចក្ដីសម្រេចរបស់តុលាការ, ការស៊ើបអង្កេត, និងបទប្បញ្ញត្តិនានា។
12. ដើម្បីកែប្រែ ឬបញ្ឈប់ប្រតិបត្តិការផ្ទេរប្រាក់ អ្នកត្រូវបំពេញបែបបទកែប្រែ/បញ្ឈប់ប្រតិបត្តិការ ហើយយកទៅកាន់សាខាណាមួយរបស់យើងខ្ញុំ។ សំណើណាមួយដើម្បីកែប្រែ ឬបញ្ឈប់ការទូទាត់ ដែលយើងខ្ញុំទទួលតាមអ៊ីមែល ឬទូរស័ព្ទ មិនមានសុពលភាពឡើយ។
ចូលចិត្តមុខងារនេះ?
ដោនឡូតកម្មវិធី ABA Mobile ថ្ងៃនេះដើម្បីចាប់ផ្តើមប្រើប្រាស់សេវាផ្ទេរប្រាក់តាមទូរស័ព្ទដៃ DBP និងមុខងារមានប្រយោជន៍ផ្សេងៗទៀត!
របៀបបើកគណនី ABA
សូមអញ្ជើញមកកាន់សាខាធនាគារយើងខ្ញុំ និងជួបជាមួយបុគ្គលិកផ្នែកទំនាក់ទំនងដែលនឹងណែនាំអ្នកអំពីនីតិវិធីបើកគណនី ឬទូរស័ព្ទមកកាន់លេខ 098 203 203 សម្រាប់ព័ត៌មានបន្ថែម។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។