ផ្ទេរតាម RemitEx

ដើម្បីផ្តល់បទពិសោធកាន់តែងាយស្រួលក្នុងការផ្ញើប្រាក់ដែលមានរូបិយប័ណ្ណខុសៗ គ្នាទៅកាន់ប្រទេសផ្សេងៗ ធនាគារ ABA សូមធ្វើការណែនាំជូននូវសេវាផ្ទេរប្រាក់ RemitEx ដែលជាសេវាផ្ញើប្រាក់ក្នុងអត្រាថេរ ក្នុងប្រទេសមួយចំនួន។

ជាមួយសេវាផ្ទេរប្រាក់ RemitEx អ្នកអាចធ្វើការផ្ទេរប្រាក់ក្នុងអត្រាប្ដូរប្រាក់មិនប្រែប្រួល ទោះជារូបិយប័ណ្ណផ្ញើ ខុសពីរូបិយប័ណ្ណទទួលក៏ដោយ ក៏អ្នកទទួលប្រាក់បញ្ញើ មិនខាតបង់ដោយសារការចុះឡើងនៃអត្រាប្ដូរប្រាក់ដែលប្រែប្រួលក្រោយផ្ទេររួច។ ចំនួនប្រាក់ផ្ទេរ នឹងត្រូវដកចេញពីគណនីធនាគារ ABA ដោយគិតជាប្រាក់ដុល្លារ ហើយបញ្ចូលទៅក្នុងគណនីអ្នកទទួលដោយគិតជារូបិយប័ណ្ណតាមប្រទេសដែលអ្នកទទួលរស់នៅ។

ពី RemitEx អ្នកអាចផ្ទេរប្រាក់ទៅកាន់គ្រួសារ, មិត្តភ័ក្តិ, និងដៃគូជំនួញនៅជាង 110 ប្រទេស ជាមួយសេវាពិសេសជាទីគាប់ចិត្ត និងអត្រាប្ដូរប្រាក់ថេរ មិនប្រែប្រួល។

ចំនួនតម្លៃសេវាតម្លៃបណ្តាញ
មិនកំណត់0.15%, អប្ប. 15 ដុល្លារ15 ដុល្លារ
ល.រឈ្មោះប្រទេសរូបិយប័ណ្ណឈ្មោះរូបិយប័ណ្ណ
1AfghanistanAFNAfghan afghani
2AlbaniaALLAlbanian lek
3AlgeriaDZDAlgerian dinar
4AngolaAOAAngolan kwanza
5Antigua and BarbudaXCDEast Caribbean dollar
6ArgentinaARSArgentine peso
7ArmeniaAMDArmenian dram
8BahamasBSDBahamian dollar
9BahrainBHDBahraini dinar
10BangladeshBDTBangladeshi taka
11BarbadosBBDBarbadian dollar
12BeninXOFWest African CFA franc
13BoliviaBOBBolivian boliviano
14Bosnia and HerzegovinaBAMBosnia and Herzegovina convertible mark
15BotswanaBWPBotswana pula
16BrazilBRLBrazilian real
17British Overseas Territory of BermudaBMDBermudian dollar
18BruneiBNDBrunei dollar
19BulgariaBGNBulgarian lev
20BurundiBIFBurundian franc
21CameroonXAFCentral African CFA franc
22Cape VerdeCVECape Verdean escudo
23ChileCLPChilean peso
24ColombiaCOPColombian peso
25Costa RicaCRCCosta Rican colón
26CroatiaHRKCroatian kuna
27Czech RepublicCZKCzech koruna
28DenmarkDKKDanish krone
29DjiboutiDJFDjiboutian franc
30Dominican RepublicDOPDominican peso
31EgyptEGPEgyptian pound
32EritreaERNEritrean nakfa
33EthiopiaETBEthiopian birr
34FijiFJDFijian dollar
35French Polynesia, New Caledonia 
and Wallis and Futuna
XPFCFP Franc
36GambiaGMDGambian dalasi
37GeorgiaGELGeorgian lari
38GhanaGHSGhanaian cedi
39GuatemalaGTQGuatemalan quetzal
40GuineaGNFGuinean franc
41GuyanaGYDGuyanese dollar
42HaitiHTGHaitian gourde
43HondurasHNLHonduran lempira
44Hong KongHKDHong Kong dollar 
45HungaryHUFHungarian forint
46IndiaINRIndian rupee
47IndonesiaIDRIndonesian rupiah
48IsraelILSIsraeli new shekel
49JamaicaJMDJamaican dollar
50JordanJODJordanian dinar
51KazakhstanKZTKazakhstani tenge
52KenyaKESKenyan shilling
53Korea, SouthKRWSouth Korean won
54KuwaitKWDKuwaiti dinar
55KyrgyzstanKGSKyrgyzstani som
56LaosLAKLao kip
57LesothoLSLLesotho loti
58LiechtensteinCHFSwiss franc
59MadagascarMGAMalagasy ariary
60MalawiMWKMalawian kwacha
61MalaysiaMYRMalaysian ringgit
62MaldivesMVRMaldivian rufiyaa
63MauritiusMURMauritian rupee
64MexicoMXNMexican peso
65MongoliaMNTMongolian tögrög
66MoroccoMADMoroccan dirham
67MozambiqueMZNMozambican metical
68NamibiaNADNamibian dollar
69NepalNPRNepalese rupee
70Netherlands AntillesANGDutch Guilder
71New ZealandNZDNew Zealand dollar
72NicaraguaNIONicaraguan córdoba
73NigeriaNGNNigerian naira
74NorwayNOKNorwegian krone
75OmanOMROmani rial
76PakistanPKRPakistani rupee
77Papua New GuineaPGKPapua New Guinean kina
78ParaguayPYGParaguayan guaraní
79PeruPENPeruvian sol
80PhilippinesPHPPhilippine peso
81PolandPLNPolish zloty
82QatarQARQatari riyal
83RomaniaRONRomanian leu
84RussiaRUBRussian ruble
85RwandaRWFRwandan franc
86SamoaWSTSamoan tala
87Saudi ArabiaSARSaudi riyal
88SerbiaRSDSerbian dinar
89SeychellesSCRSeychellois rupee
90Sierra LeoneSLLSierra Leonean leone
91Solomon IslandsSBDSolomon Islands dollar
92South AfricaZARSouth African rand
93Sri LankaLKRSri Lankan rupee
94SurinameSRDSurinamese dollar
95SwazilandSZLSwazi lilangeni
96SwedenSEKSwedish krona
97SwitzerlandCHFFranc
98TaiwanTWDNew Taiwan dollar
99TanzaniaTZSTanzanian shilling
100TongaTOPTongan pa'anga
101Trinidad and TobagoTTDTrinidad and Tobago dollar
102TunisiaTNDTunisian dinar
103TurkeyTRYTurkish lira
104UgandaUGXUgandan shilling
105United Arab EmiratesAEDUnited Arab Emirates dirham
106VanuatuVUVVanuatu vatu
107ZambiaZMWZambian kwacha

ចំណាំ:

  • ចំនួននៃប្រតិបត្តិការ អាចមានភាពខុសគ្នាទៅតាមប្រទេសរបស់អ្នកទទួលប្រាក់។
  • ជម្រើសនៃការបង់ប្រាក់នឹងត្រូវជ្រើសរើសដោយធនាគារ ABA ដោយផ្អែកលើជម្រើសនៃការបង់ប្រាក់ដែលមាននៅធនាគារដៃគូ។
  • ទឹកប្រាក់ដែលបានផ្ញើចេញនឹងត្រូវបានកាត់ចេញពីគណនីរបស់អ្នកជាប្រាក់ដុល្លារ និងបញ្ចូលទៅក្នុងធនាគាររបស់អ្នកទទួល ជារូបិយប័ណ្ណមួយក្នុងចំណោមរូបិយប័ណ្ណជាង 110+ រូបិយប័ណ្ណដែលយើងមាន។
  • ថ្លៃសេវាផ្សេងៗ ដែលរួមបញ្ចូលទាំងថ្លៃសេវាកែប្រែ/លុបចោលអាចនឹងត្រូវបានគិតបញ្ចូល។
  • អត្រាប្តូរប្រាក់នឹងត្រូវបានផ្តល់ជូនដោយធនាគារ ABA រៀងរាល់ព្រឹក និងមានសុពលភាព 24ម៉ោង។
  • សម្រាប់រូបិយប័ណ្ណ MYR ថ្លៃសេវា​ជម្រើស​ “OUR” 30ដុល្លារ និងត្រូវបូកបន្ថែម។​

ទៅកាន់សាខាធនាគារ ABA ដែលនៅជិតលោកអ្នកបំផុត ហើយបំពេញទម្រង់បែបបទផ្ទេរប្រាក់ទៅក្រៅប្រទេស។ អត្រាប្តូរប្រាក់ចុងក្រោយបំផុតនឹងត្រូវបានធ្វើបច្ចុប្បន្នភាពរៀងរាល់ព្រឹក ហើយវាមានសុពលភាព 24ម៉ោង។

សូម​អាន​លក្ខខណ្ឌ​ខាងក្រោម​នេះ​ដោយ​ប្រុង​ប្រយ័ត្ន​។​ លក្ខខណ្ឌ​នេះ​គឺជា​ “​កិច្ចព្រមព្រៀង​”​ រវាង​រូប​អ្នក​និង​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់​ “​ធនាគារ​”​ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​សេវា​ផ្ទេរ​ប្រាក់​។​

  1. ​អ្នក​ផ្ទេរ​បាន​អះអាង​ និង​បញ្ជាក់​ថា​រាល់​ព័ត៌មាន​នៅ​ក្នុង​ពាក្យ​ស្នើ​សុំ​ផ្ទេរ​ប្រាក់​គឺ​ត្រឹមត្រូវ​ និង​ពិតប្រាកដ​មែន​។​ ហើយ​ធនាគារ​ ABA​ នឹង​មិន​ទទួលខុសត្រូវ​រាល់​ការ​យឺតយ៉ាវ​អាក់​ដំណើរការ​ និង​ការ​ដក​ចេញ​ដែល​បង្ក​ឡើង​ដោយសារ​អ្នក​ផ្ទេរ​បាន​ផ្ដល់​ព័ត៌មាន​មិន​មាន​ភាព​ច្បាស់លាស់​ ឬ​មិន​ត្រឹមត្រូវ​នៅ​ក្នុង​ពាក្យ​ស្នើ​សុំ​ផ្ទេរ​ប្រាក់​។​
  2. ​អ្នក​ផ្ទេរ​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ធនាគារ​ធ្វើការ​ដក​ប្រាក់​ចេញពី​គណនី​របស់​អ្នក​ផ្ទេរ​នូវ​ចំនួន​ប្រាក់​រួម​ទាំង​កម្រៃ​សេវា​ផ្សេងៗ​។​
  3. ​អ្នក​ផ្ទេរ​បាន​យល់​ និង​ឯកភាព​ថា​ធនាគារ​នឹង​អនុវត្ត​តាម​អត្រា​ប្ដូរ​ប្រាក់​ក្នុងស្រុក​ដើម្បី​ធ្វើការ​ផ្ទេរ​ប្រាក់​ជា​រូបិយប័ណ្ណ​បរទេស​។​
  4. ​អ្នក​ផ្ទេរ​អនុញ្ញាត​ឲ្យ​ធនាគារ​ធ្វើការ​ពន្យារ​,​ បង្កក​ ឬ​លុប​ចោលការ​ផ្ទេរ​ប្រាក់​ប្រសិនបើ​ធនាគារ​ ឬ​ធនាគារ​អន្តរការី​រក​ឃើញ​ថា​ការ​ផ្ទេរ​ប្រាក់​នោះ​មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​មិន​ស្របច្បាប់​ និង​/​ឬ​ អំពើ​ល្មើសច្បាប់​ ឬ​បទ​ប្បញ្ញត្តិ​ជាតិ​ ឬ​អន្តរជាតិ​។​
  5. ​អ្នក​ផ្ទេរ​ធានា​ថា​ការ​ផ្ទេរ​ប្រាក់​នេះ​មិន​មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​មិន​ស្របច្បាប់​នានា​ និង​/​ឬ​ការ​សម្អាត​ប្រាក់​ និង​/​ឬ​សកម្មភាព​ហិរញ្ញប្បទាន​ភេរវកម្ម​ណាមួយ​ឡើយ​។​
  6. ​អ្នក​ផ្ទេរ​ធានា​ផ្ដល់​ជូន​នូវ​ព័ត៌មាន​ និង​/​ឬ​ឯកសារ​បន្ថែម​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ប្រាក់​ប្រសិនបើ​តម្រូវ​ដោយ​ធនាគារ​។​
  7. ធនាគារ​ ABA​ មាន​សិទ្ធិ​ធ្វើការ​កែប្រែ​ថ្លៃ​សេវាកម្ម​ និង​កម្រៃ​ក៏​ដូច​ជា​លក្ខខណ្ឌ​ទាំងអស់​គ្រប់ពេលវេលា​ដោយ​មិន​ចាំបាច់​ធ្វើការ​ជូនដំណឹង​ជា​មុន​។​
  8. ធនាគារ​ ABA​ មាន​សិទ្ធិ​ផ្ដល់​ព័ត៌មាន​នៃ​ការ​ផ្ទេរ​ប្រាក់​ទៅ​ឲ្យ​ភាគី​ទី​បី​ដែល​កំណត់​ដោយ​ច្បាប់​ព្រះរាជាណាចក្រ​កម្ពុជា​រួម​បញ្ចូល​ការ​សម្រេច​ពី​តុលាការ ​ការ​ស៊ើបអង្កេត​ និង​បទបញ្ជា​របស់​ធនាគារជាតិ​។​
  9. ​ក្នុង​ករណី​ការ​ផ្ទេរ​ប្រាក់​ត្រូវ​បាន​បដិសេធ​ ឬ​លុប​ចោល​ធនាគារ​ ABA​ នឹង​ផ្ទេរ​ប្រាក់​ត្រលប់​ទៅ​ឲ្យ​អ្នក​ផ្ទេរ​វិញ​នៅ​ពេល​ធនាគារ​ ABA​ ទទួល​បាន​ប្រាក់​ពី​ធនាគារ​អន្តរការី​។​ អ្នក​ផ្ទេរ​បាន​យល់​ និង​ឯកភាព​ថា​ធនាគារ​អន្តរការី​អាច​នឹង​គិតថ្លៃ​លុប​ចោលការ​ផ្ទេរ​ និង​កម្រៃ​ផ្សេងៗ​ហើយ​អត្រា​ប្ដូរ​ប្រាក់​លើ​ការ​ទូទាត់​នោះ​នឹង​ត្រូវ​អនុវត្ត​ផង​ដែរ​។​
  10. ​ធនាគារ​មិន​ទទួលខុសត្រូវ​លើ​ពន្ធ​នានា​,​ កាតព្វកិច្ច​ និង​ការ​ចំណាយ​ផ្សេងៗ​ដែល​នឹង​អាច​កើត​មាននៅ​ប្រទេស​ដទៃ​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ប្រាក់​នេះ​។​
  11. ​ដើម្បី​បញ្ចប់​ការ​ផ្ទេរ​ប្រាក់​ឲ្យ​បាន​ត្រឹមត្រូវ​ធនាគារ​ធ្វើការ​ជ្រើសរើស​ធនាគារ​អន្តរការី​ដោយ​ខ្លួនឯង​។​ ធនាគារ​អន្តរការី​អាច​នឹង​គិត​កម្រៃ​ដែល​កម្រៃ​នោះ​នឹង​ត្រូវ​ដក​ចេញពី​ប្រាក់​ផ្ទេរ​ ឬ​ទូទាត់​ពី​ធនាគារ​យើងខ្ញុំ​។​ ប្រសិនបើ​ធនាគារ​អន្តរការី​យក​កម្រៃ​ពី​ធនាគារ​យើងខ្ញុំ​នោះ​ធនាគារ​យើងខ្ញុំ​នឹង​ដក​កម្រៃ​នោះ​ពី​គណនី​អ្នក​ផ្ទេរ​វិញ​។​
  12. ការ​ផ្ទេរ​ប្រាក់​ដែល​បាន​ទទួល​បាន​បន្ទាប់​ពី​ម៉ោង​ 4​ល្ងាច​ ម៉ោង​នៅ​ប្រទេស​កម្ពុជា​នឹង​ត្រូវ​ធ្វើការ​ផ្ទេរ​បន្ត​នៅ​ថ្ងៃ​ធ្វើការ​បន្ទាប់​។​
  13. ដើម្បី​កែតម្រូវ​ ឬ​លុប​ចោល​ប្រតិបត្តិការ​របស់​អ្នក​ អ្នក​ត្រូវ​តែ​បំពេញ​ និង​ចុះហត្ថលេខា​លើ​ទម្រង់​កែប្រែ​ និង​ការ​លុប​ចោល​ ហើយ​បញ្ជូន​មក​សាខា​ធនាគារ​ណាមួយ​របស់​យើង​ដោយ​ផ្ទាល់​។​ រាល់​សំណើសុំ​កែតម្រូវ​ ឬ​លុប​ចោលការ​ទូទាត់​ដែល​បាន​ទទួល​តាម​រយៈអុីមែល​ ឬ​ទូរស័ព្ទ​នឹង​ត្រូវ​បាន​បដិសេធ​ចោល​។​ សំណុំ​ទម្រង់​បែបបទ​ទាំងនេះ​ អាច​ទាញ​យក​បាន​នៅ​លើ​គេហទំព័រ​របស់​យើង​ ដោយ​ប្រើ​លីងនេះ
  14. ជម្រើស​បង់ប្រាក់​ "OUR"​ មាន​ន័យ​ថា​ចំនួន​ទឹកប្រាក់​ដែល​ផ្ទេរ​នឹង​ត្រូវ​ទទួល​ពេញលេញ​បាន​ដោយ​គ្មាន​ការ​កាត់​ទុក​នៅ​ធនាគារ​របស់​អ្នក​ទទួល​ប្រាក់​។​ ប៉ុន្តែ​មិនមែន​មិន​មានការ​កាត់​ទុក​ចំពោះ​អ្នក​ទទួល​ប្រាក់​នោះ​ទេ​។​ ធនាគារ​របស់​អ្នក​ទទួល​ប្រាក់​ ក៏​អាច​នឹង​គិតថ្លៃ​សេវា​មួយ​ចំនួន​ផង​ដែរ​។​ ធនាគារ​យើង​មិន​ធានា​នៅ​ការ​ផ្ទេរ​ប្រាក់​ក្នុង​ចំនួន​ពេញលេញ​ដល់​អ្នក​ទទួល​ប្រាក់​ឡើយ​។​
  15. ​ជម្រើស​បង់ប្រាក់​ "BEN"​ មាន​ន័យ​ថា​ថ្លៃ​សេវា​ធនាគារ​ និង​ថ្លៃ​សេវា​ធនាគារ​ដែល​ត្រូវ​ផ្ទេរ​នឹង​ត្រូវ​កាត់​ពី​ចំនួន​ទឹកប្រាក់​ដែល​ចង់​ផ្ទេរ​។​ អ្នក​ផ្ទេរ​ត្រូវ​តែ​យល់​ច្បាស់​ និង​បញ្ជាក់​ថា​ជម្រើស​នេះ​ត្រូវ​បាន​ជ្រើសរើស​ ហើយ​ចំនួន​ទឹកប្រាក់​ផ្ទេរ​នឹង​ត្រូវ​បាន​កាត់​ដើម្បី​បង់ថ្លៃ​សេវា​។​

លក្ខខណ្ឌទូទៅ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader