ABA 24/7
យើងខ្ញុំដឹងថា តម្រូវការសេវាធនាគាររបស់លោកអ្នកតែងតែមិនត្រូវគ្នានឹងម៉ោងប្រតិបត្តិការរបស់យើងទេ។ ដូច្នេះ យើងខ្ញុំបានដាក់ឲ្យដំណើរការទីតាំងស្វ័យសេវាធនាគារ ABA 24/7 ដើម្បីផ្តល់ជូនលោកអ្នកនូវភាពងាយស្រួលប្រើប្រាស់គណនីរបស់លោកអ្នក 24 ម៉ោង គ្មានការរំខាន តាមរយៈម៉ាស៊ីន និងសេវាកម្មជាច្រើនរបស់ធនាគារយើងខ្ញុំ។
ទីតាំង ABA 24/7 នីមួយៗបំពាក់ដោយម៉ាស៊ីន ATM ម៉ាស៊ីនដកដាក់ប្រាក់ ម៉ាស៊ីនដាក់ប្រាក់ និងម៉ាស៊ីនដាក់មូលប្បទានប័ត្រ។ ឥឡូវនេះ លោកអ្នកមិនចាំបាច់អញ្ជើញទៅកាន់សាខាធនាគារដើម្បីដាក់ប្រាក់ចំនួនច្រើន ឬបង្ហាញ ដើម្បីដាក់មូលប្បទានប័ត្រឡើយ។ លោកអ្នកអាចធ្វើប្រតិបត្តិការទាំងនេះបានគ្រប់ពេលវេលាដែលងាយស្រួលសម្រាប់លោកអ្នកតាមរយៈ ABA 24/7!
នេះជាបញ្ជីចូលទៅកាន់ ABA 24/7
ចុចលើឈ្មោះទីកន្លែង ដើម្បីមើលទីតាំងនៅលើផែនទី។
ភ្នំពេញ
បណ្ដាខេត្ត
ម៉ាស៊ីន ATM
ម៉ាស៊ីន ATM របស់យើងអនុញ្ញាតឲ្យធ្វើប្រតិបត្តិការសាច់ប្រាក់ និងប្រតិបត្តិការកាតជាមូលដ្ឋានបាន 24 ម៉ោងក្នុងមួយសប្តាហ៍ ដោយមិនចាំបាច់មានបេឡាករជួយឡើយ៖
- ដកប្រាក់ ជាប្រាក់ដុល្លារ និងប្រាក់រៀល
- ពិនិត្យសមតុល្យសាច់ប្រាក់
- ប្តូរលេខកូដ PIN កាត
- ព្រីនរបាយការណ៍សង្ខេប
- ដកប្រាក់តាម E-Cash (ដកដោយមិនប្រើកាត)
- បើកដំណើរការកាត ABA ថ្មីរបស់លោកអ្នក។
ម៉ាស៊ីនដកដាក់ប្រាក់
ម៉ាស៊ីនដកដាក់ប្រាក់ គឺជាម៉ាស៊ីនស្វ័យសេវាដែលអនុញ្ញាតឲ្យលោកអ្នកធ្វើការដាក់ប្រាក់ និងដកប្រាក់នៅក្នុងម៉ាស៊ីនតែមួយ។
ម៉ាស៊ីនដកដាក់ប្រាក់របស់យើងអនុញ្ញាតឲ្យលោកអ្នក៖
- ដាក់ប្រាក់ និងដកប្រាក់
- ពិនិត្យសមតុល្យរបស់លោកអ្នក
- បោះពុម្ពរបាយការណ៍ខ្លីៗ
- ប្តូរលេខកូដកាត
- ដកប្រាក់តាម E-Cash (ដកដោយមិនប្រើកាត)
- បើកដំណើរការកាត ABA ថ្មីរបស់លោកអ្នក។
ម៉ាស៊ីនដាក់មូលប្បទានប័ត្រ
លោកអ្នកអាចប្រើប្រាស់ម៉ាស៊ីនដាក់មូលប្បទានប័ត្ររបស់យើងដើម្បីដាក់មូលប្បទានប័ត្ររបស់ធនាគារ ABA និងមូលប្បទានប័ត្រធនាគារផ្សេងក្នុងស្រុកណាមួយ។ ការដាក់មូលប្បទានប័ត្រ និងពេលវេលាដាក់ប្រាក់ មានដូចខាងក្រោម៖
- ពេលវេលាប្រមូលមូលប្បទានប័ត្រ៖ រាល់ថ្ងៃនៅម៉ោង 6 ល្ងាច (រួមទាំងថ្ងៃឈប់សម្រាក)
- ពេលវេលាដាក់ប្រាក់មូលប្បទានប័ត្រ៖
ប្រភេទមូលប្បទានប័ត្រ | ម៉ោងបញ្ចប់ប្រចាំថ្ងៃ | ដាក់មុនម៉ោងបញ្ចប់ | ដាក់ក្រោយម៉ោងបញ្ចប់ |
មូលប្បទានប័ត្រ ABA | 8:00 ល្ងាច | ថ្ងៃតែមួយ | ថ្ងៃធ្វើការបន្ទាប់ |
មូលប្បទានប័ត្រធនាគារផ្សេងក្នុងស្រុក | 6:00 ល្ងាច | ថ្ងៃធ្វើការបន្ទាប់ | 2 ថ្ងៃធ្វើការបន្ទាប់ |
- មូលប្បទានប័ត្រទាំងអស់ដែលបានដាក់បន្ទាប់ពីម៉ោងបញ្ចប់ ឬនៅថ្ងៃមិនធ្វើការ នឹងត្រូវចាត់ទុកថាបានដាក់នៅថ្ងៃធ្វើការបន្ទាប់។
សម្គាល់៖ ប្រតិបត្តិការដាក់មូលប្បទានប័ត្រទាំងអស់ត្រូវអនុវត្តតាមលក្ខខណ្ឌទូទៅនានាពាក់ព័ន្ធនឹងការផាត់ទាត់មូលប្បទានប័ត្រ។
ម៉ាស៊ីនដាក់ប្រាក់
ជាមួយម៉ាស៊ីនដាក់ប្រាក់របស់យើង លោកអ្នកអាចដាក់សាច់ប្រាក់របស់លោកអ្នកដោយសុវត្ថិភាពគ្រប់ពេលវេលាដោយភាពងាយស្រួល។ ការដាក់ប្រាក់ត្រូវបានបញ្ចូលទៅក្នុងគណនីធនាគាររបស់លោកអ្នកបានភ្លាមៗ ហើយបន្ទាបមកលោកអ្នកអាចប្រើប្រាស់កម្មវិធី ABA Mobile របស់លោកអ្នកដើម្បីធ្វើការផ្ទេរប្រាក់ដែលបានដាក់នោះទៅកាន់គណនី ABA ណាមួយក៏បាន។
ក្រៅពីការដាក់ប្រាក់ លោកអ្នកក៏អាចធ្វើការបង់សងកម្ចីនៅតាមម៉ាស៊ីនដាក់ប្រាក់ផងដែរ។
ម៉ាស៊ីនបើកកាត (CM)
នេះបច្ចេកវិទ្យាដំបូងគេនៅកម្ពុជាមួយទៀតរបស់ ធនាគារ ABA ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចស្នើសុំកាតឥណពន្ធអន្តរជាតិ សម្រាប់ប្រភេទ Classic, Standard ឬ កាត CSS បាននៅនឹងកន្លែងតែម្តង ដោយគ្រាន់តែចំនាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។
ដំណើរការបើកកាតគឺសាមញ្ញបំផុត៖ អ្នកដែលមានកម្មវិធី ABA Mobile គ្រាន់តែទៅកាន់ម៉ាស៊ីនបើកកាត ស្កែនកូដ QR នៅលើអេក្រង់របស់ម៉ាស៊ីនបើកកាត ជាមួយ ABA Mobile ពេលនោះកាតរបស់អ្នកនឹងចេញមកភ្លាមៗ ដោយមិនចាំបាច់ជួបជាមួយបុគ្គលិកធនាគារឡើយ។ លើសពីនេះ លោកអ្នកអាចស្នើសុំបើកកាតបានតាមម៉ាស៊ីននេះ ដែលមានដាក់នៅតាមសាខា ABA ឬ ទីតាំងស្វ័យសេវា ABA 24/7 ។ សូមចូលទៅកាន់ទំព័រ ម៉ាស៊ីនបើកកាត ដើម្បីស្វែងយល់បន្ថែម។
ចំណាំ៖ ម៉ាស៊ីនបើកកាតនេះ មានតែនៅតាមសាខា ABA ដែលបានជ្រើសរើស និង ទីតាំងស្វ័យសេវា ABA 24/7 មួយចំនួនប៉ុណ្ណោះ។ ចូលទៅមើលទំព័រ ម៉ាស៊ីនបើកកាត ដើម្បីរកទីតាំងម៉ាស៊ីន ដែលនៅជិតលោកអ្នកបំផុត។
ត្រូវការជំនួយ?
សម្រាប់ចម្ងល់នានាពាក់ព័ន្ធនឹងទីតាំងស្វ័យសេវាធនាគារ ABA 24/7 និងបរិក្ខាររបស់ទីតាំងនេះ លោកអ្នកអាចឆាតជាមួយយើងខ្ញុំតាមកម្មវិធីផ្ញើសារ Facebook Messenger នៅតាមវិបសាយរបស់ធនាគារ ឬទាក់ទងតាមទូរស័ព្ទ 1 800 203 203 បម្រើជូនលោកអ្នក 24/7។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។