កាតឥណពន្ធ Visa Platinum

កាតឥណពន្ធ ABA Visa Platinum គឺជាដៃគូធ្វើដំណើរដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នក ដែលត្រូវការបទពិសោធស៊ីវិល័យ និងប្រណីត! រាប់ចាប់ពី សិទ្ធិចូលសម្រាកក្នុងបន្ទប់រង់ចាំពិសេសនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ និងសេវាប្ដូររូបិយប័ណ្ណឥតគិតថ្លៃ រហូតដល់កម្រិតប្រតិបត្តិការដកប្រាក់ និងទូទាត់ប្រាក់ ច្រើនជាងកាតធម្មតា កាត ABA Platinum មាន​គ្រប់យ៉ាងដែលលោកអ្នកត្រូវការ ដើម្បីឲ្យការដំណើរកម្សាន្ដកាន់តែមានន័យ និងពេញលេញ។

ជាមួយកាតឥណពន្ធ ABA Visa Platinum លោកអ្នកនឹងទទួលបានបទពិសោធដ៏ឆ្លាតវៃ និងប្រណីតភាព ជាមួយអត្ថប្រយោជន៍ផ្ដាច់មុខ!

អត្ថប្រយោជន៍របស់កាត

  • ចូលសម្រាកឥតគិតថ្លៃនៅបន្ទប់រង់ចាំពិសេសនៅព្រលានយន្ដហោះភ្នំពេញ និងជុំវិញពិភពលោក ចំនួន 5ដង/ឆ្នាំ សម្រាប់កាតឥណពន្ធ និង 8 ដង/ឆ្នាំ សម្រាប់កាតឥណទាន តាមរយៈកម្មវិធី Priority Pass ។*
  • ឥតគិតថ្លៃសេវាប្ដូររូបិយប័ណ្ណ៖ ចាយដោយសេរីជារូបិយប័ណ្ណណាក៏បាន ដោយមិនបារម្ភ​អស់ថ្លៃសេវាប្រតិបត្តិការរូបិយប័ណ្ណបរទេស​។**
  • ភ្ជាប់គម្រោង YouTube Premium ឥតគិតថ្លៃរយៈពេល 12 ខែ៖ ទស្សនារឿង/កម្មវិធីដែលអ្នកចូលចិត្ត, ស្ដាប់តន្ដ្រី ​និងមាតិកាជាច្រើននៅទីនោះ ដោយគ្មានការរំខានពីពាណិជ្ជកម្ម​ ហើយអាចមើលវីដេអូដែលបានដោនឡូតទុក ពេលអត់មានមានអ៊ីនធឺណិតផងដែរ។ ការហោះហើររយៈវែង នឹងកាន់តែងាយស្រួល!

* ម្ចាស់កាត Visa Platinum អាចចូលប្រើបន្ទប់រង់ចាំពិសេសនៅព្រលានយន្ដហោះភ្នំពេញ និងជុំវិញពិភពលោកដោយឥតគិតថ្លៃបានតាមពីរជម្រើសដូចខាងក្រោម៖
(i)បង្ហាញផ្លាស្ទិចកាតហើយជូនដំណឹងទៅបុគ្គលិកកន្លែងទទួលភ្ញៀវថាប្រើប្រាស់តាមរយៈ Priority Pass។
(ii). ឬទាញយកកម្មវិធី Priority Pass ពី Appstore/Playstore បំពេញព័ត៌មានកាតទៅក្នុងកម្មវិធី (របៀបណែនាំកម្មវិធី Priority Pass) បន្ទាប់មកបង្ហាញ QR ទៅបុគ្គលិកកន្លែងទទួលភ្ញៀវដើម្បីអាចចូលប្រើបន្ទប់រង់ចាំពិសេសដោយឥតគិតថ្លៃ។

** សម្រាប់កាតឥណពន្ធ ABA Visa Platinum ប៉ុណ្ណោះ។

ថ្លៃសេវា កាតឥណពន្ធ Visa Platinum

ការចេញកាតថ្មី/កាតផុតកំណត់ឥតគិតថ្លៃ
ថ្លៃសេវាប្រចាំឆ្នាំសម្រាប់កាតថ្មីដំបូង/កាតបន្ទាប់150 ដុល្លារ
រយៈពេលផុតកំណត់5 ឆ្នាំ
ការដកប្រាក់នៅតាម POS/ATM របស់ ABAឥតគិតថ្លៃ
ការដកប្រាក់ក្នុង និងក្រៅស្រុកតាម ATM/POS ធនាគារផ្សេង2% នៃចំនួនដែលបានដក, តិចបំផុត 5 ដុល្លារ
ទិញ/ដកប្រាក់ ក្រៅពីដុល្លារអាមេរិក(លើកលែងប្រាក់រៀល)ឥតគិតថ្លៃ
ការសងត្រលប់ ជារូបិយប័ណ្ណណាមួយ ក្រៅពីដុល្លារអាមេរិក(លើកលែងប្រាក់រៀល)ឥតគិតថ្លៃ
ធ្វើប្រតិបត្តិការបរាជ័យតាម POS/ATM របស់ ABA និងធនាគារផ្សេងឥតគិតថ្លៃ
ពិនិត្យទឹកប្រាក់នៅតាម ATM/POS ធនាគារ ABAឥតគិតថ្លៃ
ពិនិត្យទឹកប្រាក់នៅតាម ATM/POS ធនាគារផ្សេងឥតគិតថ្លៃ
ចេញលេខសម្ងាត់ថ្មីឥតគិតថ្លៃ
ការដូរកាតថ្មី10 ដុល្លារ
ជាប់កាតក្នុង ATM/POS ធនាគារផ្សេង (ខុសលេខសម្ងាត់ ឬផុតកំណត់)ឥតគិតថ្លៃ
ការដកប្រាក់ច្រើនបំផុត (ក្នុងមួយថ្ងៃ)20,000 ដុល្លារ
ការទិញច្រើនបំផុត (ក្នុងមួយថ្ងៃ)30,000 ដុល្លារ
ប្រតិបត្តិការដកប្រាក់ច្រើនបំផុត (ក្នុងមួយថ្ងៃ)30
ប្រតិបត្តិការទិញច្រើនបំផុត (ក្នុងមួយថ្ងៃ)30
ចូលសម្រាកឥតគិតថ្លៃនៅបន្ទប់រង់ចាំពិសេសនៅព្រលានយន្ដហោះភ្នំពេញ និងជុំវិញពិភពលោក5 ដង/ឆ្នាំ

របៀប​ស្នើ​សុំ​បើក​កាត​ឥណ​ពន្ធ​ប្លា​ស្ទិ​ក​ក្នុង​កម្មវិធី​ ABA​ Mobile

  • បើកអេប ABA Mobile
  • ចុច​លើ​ប៊ូ​តុង​ កាត​ នៅ​លើ​អេ​ក្រង់​ដើម​
  • ចុច​លើ​ កាត​ឥណ​ពន្ធ
  • ជ្រើសរើស​ កាត​ Visa Platinum
  • ជ្រើសរើស​ គណនី​ប្រាក់​ដុល្លារណាមួយ​ ដែល​អ្នក​ចង់​ភ្ជាប់​ជាមួយ​កាត​
  • ជ្រើសរើស​ ជម្រើស​ទទួល​កាត​ថ្មី​
  • បញ្ជាក់​ការ​ស្នើ​សុំ​ជាមួយ​លេខ​កូដ​ PIN​ ​ ABA​ Mobile​ របស់​អ្នក​។

​ត្រូវការ​ជំនួយ​?

​ទាក់ទង​យើងខ្ញុំ​ភ្លាមៗ​ដោយ​មិន​ចាំបាច់​បិទ​កម្មវិធី​ ABA​ Mobile​។​ អ្នក​គ្រាន់តែ​ចុច​លើ​ប៊ូ​តុង​ ទាក់ទង​យើងខ្ញុំ​ នៅ​លើ​មឺ​នុយ​កម្មវិធី​។​ លើស​ពី​នេះ​ អ្នក​អាច​ឆាត​ជាមួយ​យើងខ្ញុំ​តាម​ Facebook,​ តាម​វិ​ប​សាយ​,​ ឬ​ទាក់ទង​យើងខ្ញុំ​ 24/7​ តាម​ទូរស័ព្ទ​លេខ​ 098 203 203។​

សម្រាប់ ខ និង លក្ខខណ្ឌ នៃការ​ប្រើប្រាស់កាត សូមចុចទីនេះ