កាតឥណទាន Visa Platinum
កាតឥណទាន ABA Visa Platinum គឺជាដៃគូធ្វើដំណើរដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នក ដែលត្រូវការបទពិសោធស៊ីវិល័យ និងប្រណីត! រាប់ចាប់ពី សិទ្ធិចូលសម្រាកក្នុងបន្ទប់រង់ចាំពិសេសនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ និងសេវាប្ដូររូបិយប័ណ្ណឥតគិតថ្លៃ រហូតដល់កម្រិតប្រតិបត្តិការដកប្រាក់ និងទូទាត់ប្រាក់ ច្រើនជាងកាតធម្មតា កាតឥណទាន ABA Platinum មានគ្រប់យ៉ាងដែលលោកអ្នកត្រូវការ ដើម្បីឲ្យការដំណើរកម្សាន្ដកាន់តែមានន័យ និងពេញលេញ។
ជាមួយកាតឥណពន្ធ ABA Visa Platinum លោកអ្នកនឹងទទួលបានបទពិសោធដ៏ឆ្លាតវៃ និងប្រណីតភាព ជាមួយអត្ថប្រយោជន៍ផ្ដាច់មុខ!
អត្ថប្រយោជន៍របស់កាត
- ចូលសម្រាកឥតគិតថ្លៃនៅបន្ទប់រង់ចាំពិសេសនៅព្រលានយន្ដហោះភ្នំពេញ និងជុំវិញពិភពលោក ចំនួន 5ដង/ឆ្នាំ សម្រាប់កាតឥណពន្ធ និង 8 ដង/ឆ្នាំ សម្រាប់កាតឥណទាន តាមរយៈកម្មវិធី Priority Pass ។*
- ភ្ជាប់គម្រោង YouTube Premium ឥតគិតថ្លៃរយៈពេល 12 ខែ៖ ទស្សនារឿង/កម្មវិធីដែលអ្នកចូលចិត្ត, ស្ដាប់តន្ដ្រី និងមាតិកាជាច្រើននៅទីនោះ ដោយគ្មានការរំខានពីពាណិជ្ជកម្ម ហើយអាចមើលវីដេអូដែលបានដោនឡូតទុក ពេលអត់មានមានអ៊ីនធឺណិតផងដែរ។ ការហោះហើររយៈវែង នឹងកាន់តែងាយស្រួល!
* ម្ចាស់កាត Visa Platinum អាចចូលប្រើបន្ទប់រង់ចាំពិសេសនៅព្រលានយន្ដហោះភ្នំពេញ និងជុំវិញពិភពលោកដោយឥតគិតថ្លៃបានតាមពីរជម្រើសដូចខាងក្រោម៖
(i). បង្ហាញផ្លាស្ទិចកាតហើយជូនដំណឹងទៅបុគ្គលិកកន្លែងទទួលភ្ញៀវថាប្រើប្រាស់តាមរយៈ Priority Pass។
(ii). ឬទាញយកកម្មវិធី Priority Pass ពី Appstore/Playstore បំពេញព័ត៌មានកាតទៅក្នុងកម្មវិធី (របៀបណែនាំកម្មវិធី Priority Pass) បន្ទាប់មកបង្ហាញ QR ទៅបុគ្គលិកកន្លែងទទួលភ្ញៀវដើម្បីអាចចូលប្រើបន្ទប់រង់ចាំពិសេសដោយឥតគិតថ្លៃ។
ថ្លៃសេវា កាតឥណទាន Visa Platinum
| ការចេញកាតថ្មី/កាតផុតកំណត់ | ឥតគិតថ្លៃ |
| ថ្លៃសេវាប្រចាំឆ្នាំសម្រាប់កាតថ្មីដំបូង/កាតបន្ទាប់ | 300 ដុល្លារ / 200 ដុល្លារ សម្រាប់កាតបន្ទាប់ |
| រយៈពេលផុតកំណត់ | 5 ឆ្នាំ |
| ការដកប្រាក់នៅតាម POS/ATM របស់ ABA | ឥតគិតថ្លៃ |
| ការដកប្រាក់ក្នុង និងក្រៅស្រុកតាម ATM/POS ធនាគារផ្សេង | 2% នៃចំនួនដែលបានដក, តិចបំផុត 5 ដុល្លារ |
| ទិញ/ដកប្រាក់ ក្រៅពីដុល្លារអាមេរិក(លើកលែងប្រាក់រៀល) | 2% សម្រាប់ការប្ដូររូបិយប័ណ្ណ (ការប្រាក់សម្រាប់ប្រតិបត្តិការទិញនឹងត្រូវបានគិត ប្រសិនបើមិនមានការទូទាត់ពេញលេញបន្ទាប់ពីកាលបរិច្ឆេទផុតកំណត់) |
| ការសងត្រលប់ ជារូបិយប័ណ្ណណាមួយ ក្រៅពីដុល្លារអាមេរិក | 1% នៃការប្ដូររូបិយប័ណ្ណ(លើកលែងប្រាក់រៀល) |
| ធ្វើប្រតិបត្តិការបរាជ័យតាម POS/ATM របស់ ABA និងធនាគារផ្សេង | ឥតគិតថ្លៃ |
| ពិនិត្យទឹកប្រាក់នៅតាម ATM/POS ធនាគារ ABA | ឥតគិតថ្លៃ |
| ពិនិត្យទឹកប្រាក់នៅតាម ATM/POS ធនាគារផ្សេង | ឥតគិតថ្លៃ |
| ចេញលេខសម្ងាត់ថ្មី | ឥតគិតថ្លៃ |
| ការដូរកាតថ្មី | ឥតគិតថ្លៃ |
| ជាប់កាតក្នុង ATM/POS ធនាគារផ្សេង (ខុសលេខសម្ងាត់ ឬផុតកំណត់) | ឥតគិតថ្លៃ |
| ការដកប្រាក់ច្រើនបំផុត (ក្នុងមួយថ្ងៃ)* | 20,000 ដុល្លារ |
| ការទិញច្រើនបំផុត (ក្នុងមួយថ្ងៃ) | 50,000 ដុល្លារ |
| ប្រតិបត្តិការដកប្រាក់ច្រើនបំផុត (ក្នុងមួយថ្ងៃ) | 30 |
| ប្រតិបត្តិការទិញច្រើនបំផុត (ក្នុងមួយថ្ងៃ) | 30 |
| ចូលសម្រាកឥតគិតថ្លៃនៅបន្ទប់រង់ចាំពិសេសនៅព្រលានយន្ដហោះភ្នំពេញ និងជុំវិញពិភពលោក | 8 ដង/ឆ្នាំ |
*សម្រាប់ការប្រើកាតឥណទាន Visa ដកប្រាក់នៅតាម POS/ATM ការប្រាក់សម្រាប់ ការដកប្រាក់ប្រើមុន នឹងត្រូវបានអនុវត្ត។
អត្រាការប្រាក់សម្រាប់ កាតឥណទាន
ការប្រាក់សម្រាប់ការដកប្រាក់មុន | 1.5%/ខែ |
ការប្រាក់សម្រាប់ការទិញ | 1.2%/ខែ |
រយៈពេលដែលមិនគិតការប្រាក់ | រហូតដល់ 45ថ្ងៃ |
ថ្លៃសេវាបង់យឺត | 5% នៃចំនួនត្រូវបង់ប្រចាំខែអប្បបរមា (តិចបំផុត 10 ដុល្លារ) |
ការសងប្រចាំខែ អប្បបរមា | 20% នៃចំនួនប្រាក់ត្រូវបង់ប្រចាំខែសរុប (តិចបំផុត 50 ដុល្លារ) |

