សេវា E-Cash
កម្មវិធី ABA Mobile ក៏នាំមកជូនលោកអ្នកនូវសេវា ECash ផងដែរ។ ជាវិធីងាយស្រួលហើយមានសុវត្ថិភាពក្នុងការផ្ញើប្រាក់ទៅកាន់មិត្តភក្តិគ្រួសារ ឬក៏ ខ្លួនឯងផ្ទាល់តាមរយៈទូរស័ព្ទ។ ចំណុចពិសេសនោះ គឺថាអ្នកមិនចាំបាច់មានកាតធនាគារដើម្បីធ្វើការដកប្រាក់នោះឡើយ។
លក្ខខណ្ឌ
លក្ខខណ្ឌតម្រូវ | អតិថិជនដែលប្រើកម្មវិធី ABA Mobile |
គណនីដែលប្រើបាន | គណនីចរន្ត ឬ គណនីសន្សំណាមួយ (លើកលែងគណនីបញ្ញើកំណត់) |
រូបិយប័ណ្ណ | ប្រាក់ដុល្លារ ឬ ប្រាក់រៀល |
ចំនួនទឹកប្រាក់តិចបំផុតក្នុងមួយប្រតិបត្តិការ | 20ដុល្លារ ឬ 50,000រៀល |
ចំនួនទឹកប្រាក់ច្រើនបំផុតក្នុងមួយប្រតិបត្តិការ | 980ដុល្លារ ឬ 2,000,000រៀល |
លក្ខខណ្ឌនៃការគិតថ្លៃសេវា |
|
សុពលភាពលេខកូដ E-Cash | 24ម៉ោង |
ចំនួនទឹកប្រាក់កំណត់សំរាប់ប្រតិបត្តិការ (ក្នុងមួយថ្ងៃ) | 980ដុល្លារ ឬ 3,900,000រៀល |
លក្ខខណ្ឌទាំងអស់ត្រូវអនុវត្តតាមឆន្ទានុសិទ្ធិរបស់ធនាគារ ABA ដោយមិនចាំបាច់ជូនដំណឹងជាមុន។
ថ្លៃសេវា
ចំនួន1 | សេវា |
20 -100 | 0.10 |
120 - 200 | 0.20 |
220 - 300 | 0.30 |
320 - 400 | 0.40 |
420 - 500 | 0.50 |
520 - 600 | 0.60 |
620 - 700 | 0.70 |
720 - 800 | 0.80 |
820 - 900 | 0.90 |
920 – 980 | 1.00 |
1 ចំនួនទឹកប្រាក់ដែលអាចដកបាន ត្រូវតែជាលទ្ធផលនៃតួលេខណាមួយគុណនឹង 20។
ចំនួន2 | សេវា |
50,000 - 400,000 | 400 |
450,000 - 800,000 | 800 |
850,000 - 1,200,000 | 1,200 |
1,250,000 - 1,600,000 | 1,600 |
1,650,000 - 2,000,000 | 2,000 |
2,050,000 - 2,400,000 | 2,400 |
2,450,000 - 2,800,000 | 2,800 |
2,850,000 - 3,200,000 | 3,200 |
3,250,000 - 3,600,000 | 3,600 |
3,650,000 - 3,900,000 | 4,000 |
2 ចំនួនទឹកប្រាក់ដែលអាចដកបាន ត្រូវតែជាលទ្ធផលនៃតួលេខណាមួយគុណនឹង 50,000 អតិបរមា 2,000,000 រៀលក្នុងមួយប្រតិបត្តិការ។
របៀបប្រើសេវា E-Cash
|
1 ជ្រើសរើសគណនីដុល្លារប្រសិនបើអ្នកផ្ញើជាប្រាក់ដុល្លារ និងជ្រើសរើសគណនីប្រាក់រៀលបើអ្នកចង់ផ្ញើជាប្រាក់រៀល។
2 ចំនួនដែលអាចដកបានគឺពី 10 – 200 ដុល្លា ឬពី 10,000 – 400,000 រៀលក្នុងមួយប្រតិបត្តិការ។ ចំនួនទឹកប្រាក់កំណត់ដកបានក្នុងមួយថ្ងៃគឺ 200 ដុល្លា ឬ 800,000 រៀល។
បន្ទាប់មក អ្នកនឹងឃើញលេខសម្ងាត់ 6 ខ្ទង់ដែលអ្នកឫអ្នកទទួលត្រូវការដើម្បីដកប្រាក់ពីម៉ាស៊ីន ATM។ អ្នកអាចផ្ញើរលេខកូដសម្ងាត់នេះទៅកាន់សាច់ញាតិរបស់អ្នកបានដោយប្រើ ប៊ូតុង ពណ៌ក្រហមដែលមាននៅលើអេក្រង់របស់កម្មវិធីក្នុងទូរស័ព្ទដៃរបស់អ្នក (SMS, Messenger, Facebook ជាដើម)។ ក្រៅពីនេះ លេខកូដសម្ងាត់នឹងលេចឡើងនៅលើសារជូនដំណឹងឫក៏អាចរកបាន ក្នុង ផ្នែក Notifications ។
របៀបដកសាច់ប្រាក់
ដើម្បីដកសាច់ប្រាក់តាមរយៈសេវាកម្ម E-Cash អ្នកទទួលត្រូវតែអនុវត្តន៏ដូចខាងក្រោម៖
- ទៅកាន់ ATM ណាមួយរបស់ធនាគារ ABA ដែលនៅជិតអ្នក
- ចុចប៊ូតុង “Accept” ឫ “Enter” ដើម្បីដំណើរការ ATM
- ជ្រើសរើសភាសា
- ចុចប៊ូតុង អ៊ីខេស ដែលមាននៅលើអេក្រង់
- ជ្រើសរើសប្រភេទរូបិយបណ្ណ័ (ដុល្លារ ឬរៀល)
- វាយបញ្ចូលចំនួនទឹកប្រាក់ដូចគ្នានឹងទឹកប្រាក់ដែលបានផ្ញើ
- វាយបញ្ចូលលេខសម្ងាត់ទាំង 6ខ្ទង់ របស់ E-Cash។
ដោនឡូតកម្មវិធី ABA Mobile
ដើម្បីចាប់ផ្តើមប្រើប្រាស់សេវា E-Cash អ្នកត្រូវដោនឡូត និងចុះឈ្មោះជាមួយ ABA Mobile។ សូមចុចរូបភាពខាងក្រោម ដើម្បីទាញយកកម្មវិធី ABA Mobile ពី Apple Store ឬ Google Play Store។ បន្ទាប់ពីទាញយករួចហើយ គ្រាន់តែអនុវត្តតាមការណែនាំជាការស្រេច!
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។