គណនីសន្សំតាមទូរស័ព្ទ
កម្មវិធី ABA Mobile អាចឲ្យអ្នកបើកគណនីសន្សំបានយ៉ាងងាយស្រួល ដោយមិនចាំបាច់អញ្ជើញមកដល់សាខាធនាគារឡើយ! គណនីសន្សំលើទូរស័ព្ទ (E-SA)ផ្តល់ជូនការប្រាក់ទាក់ទាញ និងមានមុខងារផ្សេងៗទៀត សម្រាប់លោកអ្នកក្នុងការគ្រប់គ្រងប្រាក់ដើម្បីសម្រេចគោលបំណងរបស់អ្នក។
លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវបានកែសម្រួលថ្មី នៅថ្ងៃទី 26 មីនា 2020។ សូមចុច ត្រង់នេះ ដើម្បីអានកំណែថ្មីនេះ។
អត្រាការប្រាក់(ក្នុងមួយឆ្នាំ)
សមតុល្យប្រចាំថ្ងៃ | |
អត្រាការប្រាក់1 | |
តិចជាងឬស្មើ 1,000ដុល្លារ | 0.05% |
ច្រើនជាង 1,000ដុល្លារ | 0.15% |
តិចជាងឬស្មើ 4លានរៀល | 0.25% |
ច្រើនជាង 4លានរៀល | 0.50% |
លក្ខខណ្ឌ
រូបិយប័ណ្ណ | ប្រាក់ដុល្លារ | ប្រាក់រៀល | |
ប្រាក់បញ្ញើដំបូងសម្រាប់និវាសនជន | មិនមាន | ||
ប្រាក់បញ្ញើដំបូងសម្រាប់អនិវាសនជន | |||
សមតុល្យបន្តក្នុងគណនី | |||
ចំនួនគណនី | អនុញ្ញាតឲ្យមាន 3 គណនី | ||
ការទូទាត់ការប្រាក់ | រៀងរាល់ 6ខែ ម្តង (ឆមាសនីមួយៗនៃឆ្នាំ) ឬនៅពេលស្នើសុំបិទគណនី | ||
លក្ខខណ្ឌប្រតិបត្តិការ | ប្រតិបត្តិការនៃការសន្សំប្រាក់នឹងត្រូវដំណើរការតាមរយៈបណ្តាញឌីជីថលទាំងអស់របស់ ABA | ||
ការបិទគណនី2 | បិទបានតែនៅសាខាធនាគារតែប៉ុណ្ណោះ | ||
សៀវភៅធនាគារ3 | មិនមាន | ||
បិទគណនី3 | សម្រាប់ការបិទគណនីក្នុងអំឡុងពេល 3ខែ ចាប់ពីថ្ងៃដែលបានបើកគណនី នឹងត្រូវគិតថ្លៃសេវាចំនួន 20ដុល្លារ ឬ 80,000រៀល | ||
ចូលទៅកាន់ប្រាក់បញ្ញើ |
| ||
សេវាគណនីប្រចាំខែ | ឥតគិតថ្លៃ | ||
សេវាគណនីប្រចាំខែ5 | 10 ដុល្លារ / 40,000 រៀល/ឆ្នាំ | ||
បញ្ជាក់សមតុល្យគណនី | 10 ដុល្លារ / 40,000 រៀល/សន្លឹក | ||
ពិនិត្យ និងបញ្ជាក់សមតុល្យគណនី | 10 ដុល្លារ / 40,000 រៀល/ដង |
លក្ខខណ្ឌទាំងអស់ត្រូវអនុវត្តតាមឆន្ទានុសិទ្ធិរបស់ធនាគារ ABA ដោយមិនចាំបាច់ជូនដំណឹងជាមុន។
1 អត្រាការប្រាក់នឹងត្រូវចែកនឹង 365ថ្ងៃ ក្នុងមួយឆ្នាំ។ ហើយការប្រាក់ត្រូវបានគិត និងបង្គរទុកប្រចាំថ្ងៃ។
2 អតិថិជនត្រូវទៅកាន់សាខាបើកគណនីសន្សំលើទូរស័ព្ទ ដែលដូចគ្នានឹងសាខាដាក់ប្រាក់ចូលគណនីដើម្បីប្រតិបត្តិការគណនីសន្សំលើទូរស័ព្ទ រួមទាំងការបិទគណនីសន្សំលើទូរស័ព្ទផងដែរ។
3 មិនមានផ្តល់ជូនឡើយ។ អតិថិជនត្រូវចូលមើលគណនីតាមរយៈកម្មវិធី ABA Mobile។ ជាជម្រើស អតិថិជនអាចស្នើសុំសៀវភៅធនាគារ នៅធនាគារ ABA ប៉ុន្តែគិតថ្លៃសេវា។
4 ចាប់ពីថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2020 នេះតទៅ យើងខ្ញុំលែងទទួលការស្នើសុំសេវាធនាគារអនឡាញនេះទៀតហើយ។
5 ប្រព័ន្ធរបស់យើងនឹងកាត់ទឹកប្រាក់ 10 ដុល្លារ ឬ 40,000 រៀល ដោយស្វ័យប្រវត្តិ ប្រសិនបើគណនីសន្សំតាមទូរស័ព្ទរបស់អ្នកមិនដំណើរការចាប់ពី 12ខែ ឡើងទៅ។
លក្ខខណ្ឌតម្រូវ
ដើម្បីបើកគណនីបញ្ញើមានកាលកំណត់លើទូរស័ព្ទបាន សូមអនុវត្តតាមលក្ខខណ្ឌខាងក្រោម៖
- អតិថិជនត្រូវតែប្រើប្រាស់កម្មវិធី ABA Mobile។
- អតិថិជនត្រូវតែមានគណនីមួយ ដូចជា៖ គណនីបញ្ញើសន្សំ, គណនីចរន្ត ឬ គណនីចរន្ត “PLUS” ដែលបើកនៅសាខារបស់ធនាគារជាមុនសិន មុនពេលបើកគណនីសន្សំតាមទូរស័ព្ទ។
- គណនីសន្សំតាមទូរស័ព្ទ អាចបើកបានមិនថាអ្នកមានទីលំនៅអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។