ធនាគារ ABA រួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានតាមរយៈទិវាដាំកូនឈើ 2026
08/Nov/2026
ដើម្បីគូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួនទៅលើនិរន្តរភាពបរិស្ថាន ធនាគារ ABA មានសេចក្តីសោមនស្សក្នុងការចូលរួម ទិវាដាំកូនឈើ ឆ្នាំ 2026 ដែលជាគំនិតផ្តួចផ្តើមរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា (ABC)។
ក្រោមប្រធានបទ “ដាំដើមឈើមួយដើម គឺដាំក្តីសង្ឃឹម” កម្មវិធីដែលធ្វើឡើងជាប្រចាំឆ្នាំនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងពង្រឹងការសហការក្នុងវិស័យធនាគារក្នុងប្រទេសកម្ពុជា។
ប្រព្រឹត្តឡើងកាលពីថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ 2026 នៅសហគមន៍ត្រពាំងសង្កែ ខេត្តកំពត កម្មវិធីនេះបានប្រមូលផ្តុំអ្នកតំណាងពីសមាគម ABC និងស្ថាប័នហិរញ្ញវត្ថុដៃគូ ព្រមទាំងក្រុមការងារ ABA និងអាជ្ញាធរមូលដ្ឋាន ដើម្បីដាំកូនដើមកោងកាងប្រមាណជាង 300 ដើម ក្នុងបរិវេណសហគមន៍នោះ។
តាមរយៈគំនិតផ្តួចផ្តើមទាំងនេះ ABA បន្តប្តេជ្ញាគាំទ្រការអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងបង្កើនទំនាក់ទំនងក្នុងសហគមដ៏មានអត្ថន័យ និងបរិស្ថានកាន់តែបៃតងសម្រាប់ប្រទេសកម្ពុជា។






