ធនាគារ​ ABA​ គាំទ្រ​ទិវា​សហគ្រិនភាព​កម្ពុជា​ ដើម្បី​ជំរុញ​សហគ្រិនភាព​នៅ​កម្ពុជា​

27/Nov/2026

aba ced 2026 khaba ced 2026 kh
aba ced 2026 kh-1aba ced 2026 kh-1
aba ced 2026 kh-2aba ced 2026 kh-2
aba ced 2026 kh-3aba ced 2026 kh-3

ធនាគារ​ ABA​ បាន​ក្លាយជា​អ្នក​ឧបត្ថម្ភ​ Platinum​ Sponsor​ នៃ​ ទិវា​សហគ្រិនភាព​កម្ពុជា​ ឆ្នាំ​ ២០២៦​ (Cambodia​ Entrepreneurship​ Day​ 2026​ -​ CED​ 2026)​ ដែល​រៀបចំ​ឡើង​ដោយ​ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ (YEAC)​ និង​ បណ្តាញ​សហគ្រិនភាព​សកល​ (Global​ Entrepreneurship​ Network​ -​ GEN)​។​

​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​ ១៩​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៦​ ក្រោម​ប្រធានបទ​ «​ភាព​ធន់​តាម​រយៈ​នវានុវត្តន៍​៖​ សហគ្រិនភាព​កម្ពុជា​សម្រាប់​អនាគត​»​ ព្រឹត្តិការណ៍​នេះ​បាន​ប្រមូលផ្តុំ​អ្នកជំនាញ​មក​ពី​វិស័យ​ឯកជន​ ស្ថាប័ន​សាធារណៈ​ វិស័យ​ហិរញ្ញវត្ថុ​ និង​ស្ថាប័ន​អប់រំ​ ដើម្បី​ចូលរួម​ថ្លែង​សុន្ទរកថា​គន្លឹះ​ កិច្ច​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​ និង​វគ្គ​ចែករំលែក​ចំណេះដឹង​នានា​។​

​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​អញ្ជើញ​ជា​អធិបតី​ដោយ​ ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​អនុប្រធាន​ទី​១​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ និង​ ឯកឧត្តម​ ហ៊ុន​ ម៉ា​នី​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (UYFC)​។​

​ទិវា​សហគ្រិនភាព​កម្ពុជា​ (CED)​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​សហគ្រិនភាព​ ពង្រឹង​បរិស្ថាន​ធុរកិច្ច​ និង​ផ្តល់​អំណាច​ដល់​សហគ្រិន​ក្នុងស្រុក​ តាម​រយៈ​ការ​ប្រមូលផ្តុំ​ថ្នាក់ដឹកនាំ​ធុរកិច្ច​ អ្នក​រៀបចំ​គោលនយោបាយ​ វិនិយោគិន​ អ្នក​សិក្សា​ស្រាវជ្រាវ​ និង​សហគ្រិន​ជំនាន់​ថ្មី​ ដើម្បី​ផ្លាស់​ប្តូរ​ទស្សនៈ​ ចែករំលែក​បទ​ពិសោធន៍​ និង​ស្វែងរក​ឱកាស​សហការ​ថ្មីៗ​។​

​ការ​ឧបត្ថម្ភ​នេះ​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ ABA​ ក្នុង​ការ​គាំទ្រ​ប្រព័ន្ធ​សហគ្រិនភាព​នៅ​កម្ពុជា​ និង​ជំរុញ​ការ​រីក​ចម្រើន​របស់​អាជីវកម្ម​ប្រកបដោយ​នវានុវត្តន៍​ ដែល​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រយៈពេល​វែង​របស់​ប្រទេស​។​

​ការ​គាំទ្រ​របស់​ធនាគារ​ ABA​ ចំពោះ​ CED​ 2026​ គឺជា​ការ​បន្ត​នៃ​ភាព​ជា​ដៃគូ​ដ៏​រឹង​មាំ​ជាមួយ​ YEAC​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​។​ ចាប់តាំងពី​ឆ្នាំ​ ២០២២​ មក​ ធនាគារ​បាន​គាំទ្រ​យ៉ាង​សកម្ម​ដល់​កម្មវិធី​នានា​របស់​ YEAC​ ដើម្បី​អភិវឌ្ឍ​សហគ្រិនភាព​ ពង្រឹងសមត្ថភាព​អាជីវកម្ម​ និង​បង្កើត​ឱកាស​កាន់តែ​ទូលំទូលាយ​សម្រាប់​សហគ្រិន​វ័យក្មេង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​