​ធនាគារ​ ABA​ លើកកម្ពស់​ស្មារតី​យុវជន​កីឡា​វាយ​កូន​បាល់​នៅ​កម្ពុជា​តាម​រយ​:​ការ​ឧបត្ថម្ភ​ ពានរង្វាន់​ ទេព​ ឃុន​ណា​

20/Nov/2026

aba youth tennis khaba youth tennis kh
aba youth tennis kh-1aba youth tennis kh-1
aba youth tennis kh-2aba youth tennis kh-2
aba youth tennis kh-3aba youth tennis kh-3
aba youth tennis kh-4aba youth tennis kh-4

ធនាគារ​ ABA​ មាន​មោទនភាព​ដែល​បាន​ឧបត្ថម្ភ​ ពានរង្វាន់​ ទេព​ ឃុន​ណា​ (Tep​ Khunnah​ Memorial​ Cup)​ ដែល​ប្រព្រឹត្ត​ចាប់ពី​ថ្ងៃ​ទី​ 16​ ដល់​ 28​ ខែវិច្ឆិកា​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ ដោយ​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​យុវជន​ និង​គាំទ្រ​ការ​រីក​ចម្រើន​នៃ​វិស័យ​កីឡា​នៅ​កម្ពុជា​។​

​ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​រម្លឹក​គុណ​លោក​ ទេព​ ឃុន​ណា​ អតីត​កីឡាករ​វាយ​កូន​បាល់​កម្ពុ​ជាមួយ​រូប​ ដែល​ស្នាដៃ​លោក​បាន​បន្ត​ជំរុញ​អភិវឌ្ឍ​កីឡា​វាយ​កូន​បាល់​ និង​ការ​បណ្តុះបណ្តាល​កីឡាករ​ កីឡាការិនី​ក្នុង​ប្រទេស​កម្ពុជា​មក​ដល់​ថ្ងៃនេះ។​

​ជា​ផ្នែក​មួយ​នៃ​ការ​ប្រកួត​ ITF​ J30​ Junior​ Tournament​ ការ​ប្រកួត​ឆ្នាំ​នេះ​បាន​ប្រមូលផ្តុំ​កីឡាករ​វាយ​កូន​បាល់​វ័យក្មេង​ពី​ 18​ ប្រទេស​ ដែល​មាន​ទេព​កោសល្យ​មក​ចូលរួម​ប្រកួត​។​ ព្រឹត្តិការណ៍​នេះ​បាន​ផ្តល់​នូវ​វេទិកា​អន្តរជាតិ​មួយ​សម្រាប់​អត្ត​ព​លិ​ក​វ័យក្មេង​ និង​កំពុង​លេចធ្លោ​ ចូលរួម​ប្រកួតប្រជែង​ និង​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ ស្រប​ពេល​ដែល​បាន​បង្ហាញ​ពី​តួនាទី​កាន់តែ​លេចធ្លោ​របស់​កម្ពុជា​ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​នានា​។​

​តាម​រយៈ​ការ​គាំទ្រ​ពានរង្វាន់​ ទេព​ ឃុន​ណា​ ធនាគារ​ ABA​ បន្ត​វិនិយោគ​លើ​អនាគត​វិស័យ​កីឡា​កម្ពុជា​ ដោយ​បង្កើន​ឱកាស​សម្រាប់​អត្ត​ព​លិ​ក​វ័យក្មេង​អភិវឌ្ឍ​សមត្ថភាព​ បង្ហាញ​ទេព​កោសល្យ​ និង​ឈាន​ទៅ​រក​ឧត្តមភាព​ក្នុង​ការ​ប្រកួត​កម្រិត​ជាតិ​ និង​អន្តរជាតិ​។​ ធនាគារ​នៅ​តែ​ប្តេជ្ញា​គាំទ្រ​គំនិត​ផ្តួចផ្តើម​ដែល​ជំរុញ​ការ​អភិវឌ្ឍ​សង្គម​ និង​រួមចំណែក​កសាង​អនាគត​ដ៏​រុងរឿង​សម្រាប់​កម្ពុជា​។