តាតឥណពន្ធ

ប្រសិនបើ​លោក​អ្នក​ចង់បាន​មធ្យោបាយ​ ដែល​អាច​ប្រើប្រាស់​ទឹកប្រាក់​របស់​ខ្លួន​ភ្លាមៗ​ ហើយ​អាច​រីករាយ​ក្នុង​ការ​ទូទាត់​ដោយ​មិន​បារម្ភ​ពី​ការ​ប្រាក់​ និង​ការ​ពិន័យ​ពី​ទូទាត់​ត្រលប់មកវិញ​យឺតយ៉ាវ​ នោះ​កាត​ឥណ​ពន្ធ​ធនាគារ​ ABA​ ជា​ជម្រើស​ដ៏​សម​ស្រប​បំផុត​។

កាត​ឥណ​ពន្ធ​ Visa,​ Mastercard​ ឬ​កាត​ Union​ Pay​ International​ (UPI)​ ត្រូវ​បាន​បើក​ជូន​ដោយ​ឥត​គិតថ្លៃ​។​ លោក​អ្នក​អាច​ប្រើប្រាស់​កាត​ឥណ​ពន្ធ​នេះ​ ដើម្បី​ដក​ប្រាក់​ពី​ ATM​ ទាំង​ក្នុង​និង​ក្រៅប្រទេស​ នៅ​ជុំវិញ​ពិភពលោក​ ជាមួយ​ការ​ទិញ​អីវ៉ាន់​ប្រចាំ​ថ្ងៃ​ ដែល​ទឹកប្រាក់​ទាំងនោះ​ នឹង​ត្រូវ​កាត់​ចេញពី​គណនី​របស់​លោក​អ្នក​ដោយ​ផ្ទាល់​។​ លោក​អ្នក​អាច​គ្រប់​គ្រង់​កម្រិត​ទឹកប្រាក់​ដែល​អាច​ដក​បាន​ ព្រមទាំង​អាច​ភ្ជាប់​កាត​ច្រើន​ទៅ​កាន់​គណនី​តែ​មួយ​របស់​លោក​អ្នកផង​ដែរ​។

កាត​ឥណ​ពន្ធ​អន្តរជាតិ​របស់​យើង​ ភ្ជាប់​មក​ជាមួយ​លេខ​សុវត្ថិភាព​ CVV​ 3​ខ្ទង់​ នៅ​ផ្នែក​ខាងក្រោយ​កាត​ ហើយ​អាច​ប្រើប្រាស់​ដើម្បី​ទិញ​អីវ៉ាន់​អន​ឡាញ​តាម​បណ្តា​វិ​ប​សាយ​ច្រើន​ (​មាន​ដូច​ជា​៖​ eBay,​ PayPal,​ AliExpress​ ។​ល​។​)​ បាន​យ៉ាង​ងាយស្រួល​ និង​មាន​សុវត្ថិភាព​។​ បន្ថែម​លើ​នេះ​ទៅ​ទៀត​ យើង​ក៏​មាន​ប្រព័ន្ធ​សុវត្ថិភាព​ 3D-Secure​ ដែល​វា​ជួយ​បន្ថែម​កម្រិត​សុវត្ថិភាព​កាន់តែ​ខ្ពស់​ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មានការ​លួច​ចាយ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​កាត​។

​នៅ​ ABA​ យើង​មាន​កាត​គ្រប់​ប្រភេទ​តាម​តម្រូវការ​របស់​លោក​អ្នក​!

កាត​ក្លា​សី​ក

ចូល​ទៅ​កាន់​គណនី​របស់លោក​អ្នក​បាន​ភ្លាមៗ​ រាល់ពេល​ដែល​លោក​អ្នក​ត្រូវការ​ ជាមួយ​កាត​ឥណ​ពន្ធ​ ក្លា​សី​ក​ ABA។

Visa​ ក្លា​សី​ក

​រីករាយ​ជាមួយ​ការ​ទូទាត់​ដែល​ពេញ​ដោយ​ភាព​
បន់​បែន ​និង​ភាព​ងាយស្រួល​ទូ​ទាំង​ពិភពលោក​

អានបន្ថែម

Mastercard ស្តង់ដារ

ការ​ទូទាត់​ដ៏​លឿន​រហ័ស​ មាន​សុវត្ថិភាព​ខ្ពស់
ស្រប​តាម​ជីវិត​ដ៏​រស់​រវើក​របស់​លោក​អ្នក

អានបន្ថែម

UnionPay ​ក្លា​សី​ក

មធ្យោបាយ​ឆ្លាត​វៃ​ ដើម្បី​បន្ថែម​​
អត្ថប្រយោជន៍ និង​ឯកសិទ្ធិ​ដោយឡែក

អានបន្ថែម

កាត​ផ្លា​ទី​នឹម

កាត​ ABA​ ផ្លា​ទី​នឹម​ ផ្ដល់​ឯកសិទ្ធិ​ពិសេស​ ដែល​ធ្វើ​ឲ្យ​លោក​អ្នក​កាន់តែ​ពិសេស​មួយ​កម្រិត​ទៀត​។

Visa ផ្លា​ទី​នឹម

រីករាយ​ជាមួយ​ការ​ផ្តល់​ជូន​ផ្តាច់មុខ ដែល​
​ធ្វើឲ្យ​ជីវិត​លោក​អ្នក​លេចធ្លោ​ឈានមុខ​គេ

អានបន្ថែម

Visa ផ្លា​ទី​នឹម​ឡៃ​ថ៍

ជម្រើស​សម​ស្រប​ ដែល​ទទួល
​បានការ​រស់នៅ​បែប​ស៊ី​វិ​ល័យ

អានបន្ថែម

Mastercard ផ្លា​ទី​នឹម

ជួយ​ឲ្យ​លោក​អ្នក​ទទួល​បាន​ឯកសិទ្ធិ
ក្នុង​ការ​ចាយវាយ​ជុំវិញ​ពិភពលោក

អានបន្ថែម

UnionPay ​ផ្លា​ទី​នឹម

ទទួល​បាន​សេវា​កម្រិត​ផ្លា​ទី​នឹម​ និង​សិទ្ធិ
ចូល​ទៅ​កាន់​បន្ទប់​សម្រាក​ VIP តាម
​អាកាសយានដ្ឋាន​ជាង​ 1,000​កន្លែង

អានបន្ថែម

កាត​និម្មិត

ប្រសិនបើ​លោក​អ្នក​ចង់​ទិញ​អីវ៉ាន់​អន​ឡាញ​ ហើយ​មិន​ចង់​បញ្ចេញ​ព័ត៌មាន​កាត​ឥណ​ពន្ធ​តាម​អន​ឡាញ​ លោក​អ្នក​អាច​បើក​កាត​និម្មិត​ Mastercard​ ឬ​ Visa​ បាន​ដោយ​ឥត​គិតថ្លៃ​។​ កាត​និម្មិត​នេះ​ នឹង​ជួយ​ឲ្យ​ការ​ទិញ​អីវ៉ាន់​អន​ឡាញ​របស់​លោក​អ្នកមាន​ភាព​ងាយស្រួល​ និង​មាន​សុវត្ថិភាព​ខ្ពស់​។​ សូម​ចូល​ទៅ​កាន់​ទំព័រ​ កាត​និម្មិត ដើម្បី​ជ្រាប​ព័ត៌មាន​បន្ថែម​។

កាត​និម្មិត​ Mastercard

គ្រាន់តែ​ចុច​ពីរ​បី​គ្លី​ក​ ​ទទួល​បាន​កាត​ភ្លាមៗ
ហើយ​អាច​ទិញ​អីវ៉ាន់​អន​ឡាញ​បាន​ភ្លែត

អានបន្ថែម

កាត​និម្មិត​ Visa

បើក​កាត​ដោយ​ខ្លួនឯង​បាន​ភ្លាមៗ ហើយ
​ទិញ​អីវ៉ាន់​អន​ឡាញ​បាន​គ្រប់ពេលវេលា

អានបន្ថែម

គ្រប់កា​តរបស់​ ABA​ សុទ្ធតែ​ទទួល​បាន​អត្ថប្រយោជន៍​ពិសេសៗ​ទាំងនេះ

បើក​ជូន​ដោយ​ឥត​គិតថ្លៃ​

គ្រប់កា​តរបស់​យើងខ្ញុំ​ បើក​ជូន​អ្នកដោយ​
ឥត​គិតថ្លៃ​​ ដើម្បី​ឲ្យ​អ្នកមាន​ភាពងាយ
​ស្រួល​ក្នុង​ការ​ប្រើប្រាស់

ការពារ​ប្រតិបត្តិការ​ក្លែងបន្លំ

លោក​អ្នក​ទទួល​បាន​ប្រាក់​វិញ​គ្រប់​ចំនួន
​សម្រាប់ប្រតិបត្តិការ​ក្លែងបន្លំ​ ក្នុង​ករណីដែល
លោក​អ្នក​​​ប្រើ​គណនី​របស់​ខ្លួន​ដោយ​សុចរិត​ភាព

សុវត្ថិភាព​អន​ឡាញ

គ្រប់កា​តរបស់​យើងខ្ញុំ​ ត្រូវ​បានការ​ពារដោយ​
ស្រទាប់​សុវត្ថិភាព​បន្ថែម​ ដែល​ប្រើពាក្យ​
សម្ងាត់​ប្រើ​ម្ដង ​(One-Time​ Password)
ដើម្បី​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​អ្នក​

ផ្នែក​បម្រើ​អតិថិជន​ 24/7

ប្រសិនបើ​​បាត់កាត​ ឬ​ត្រូវ​គេ​លួច​​
អ្នក​អាច​បិទ​កាត​នោះ​បាន​ភ្លាមៗ​ តាម
​ ABA​ Mobile ឬ​អាច​តេ​មក​យើងខ្ញុំ​បាន​គ្រប់ពេល​​

ស្នើសុំបើកកាត

សូមមកកាន់សាខាធនាគារ ABA ណាមួយដែលនៅជិតលោកអ្នកបំផុត បន្ទាប់មកជួបជាមួយប្រធានផ្នែកទំនាក់ទំនងដែលនឹង ណែនាំលោកអ្នក​អំពីដំណើរការដាក់ពាក្យសុំ ឬ​ទាក់ទង​មកកាន់ធ​នាគារយើងខ្ញុំ​តាមរយៈទូរស័ព្ទលេខ +855 23 225 333 សម្រាប់ព័ត៌មានបន្ថែម។

លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader