ឥឡូវនេះ ម្ចាស់គណនីរហ័ស អាចបើកកាត និងស្នើសុំកាតតាមកម្មវិធី ABA Mobile
22/Jun/2021

គណនីរហ័ស ABA បន្តទទួលបានការដំឡើងសមត្ថភាព ដើម្បីនាំមកនូវភាពងាយស្រួលបន្ថែមដល់អ្នកប្រើប្រាស់! ជាមួយនឹងបច្ចុប្បន្នភាពថ្មីចុងក្រោយនេះ ម្ចាស់គណនីរហ័សអាចបើកកាតនិម្មិត (កាត Visa និងកាតMastercard) និងស្នើសុំកាតប្លាស្ទីក (កាត Visa កាត Mastercard ឬកាត UPI) តាមរយៈកម្មវិធី ABA Mobile របស់ខ្លួនដោយគ្រាន់តែចុចពីរបីប៉ក់តែប៉ុណ្ណោះ។
កាតនិម្មិតមានមុខងារដូចគ្នានឹងកាតទូទាត់ផ្សេងៗដែរ គ្រាន់តែវាបង្ហាញត្រឹមជារូបភាពឌីជីថលនៅលើទូរស័ព្ទដៃ ហើយអាចបើកបានភ្លាមៗ។ កាតនិម្មិត អាចបើកបានដោយឥតគិតថ្លៃ ហើយអ្នកប្រើប្រាស់អាចប្រើសម្រាប់ទិញ និងទូទាត់ការទិញអីវ៉ាន់តាមអនឡាញបានភ្លាមៗ បន្ទាប់ពីបើករួច។ ដើម្បីបើកកាតនិម្មិតតាមកម្មវិធី ABA Mobile អ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗ ដូចខាងក្រោម៖
- បើកកម្មវិធី ABA Mobile និងចុចប៊ូតុង កាត
- ចុចប៊ូតុង កាតថ្មី ឬចុចរូបកាតក្នុងរង្វង់ក្រហម នៅជ្រុងស្ដាំខាងក្រោម រួចចុចលើ កាតនិម្មិត
- ជ្រើសរើសកាត Visa ឬ Mastercard និងគណនីប្រាក់ដុល្លារ1 ដើម្បីភ្ជាប់កាតនិម្មិត
- បញ្ចូលអាសយដ្ឋានអ៉ីមែល និងកំណត់ចំនួនទឹកប្រាក់សម្រាប់ការទិញប្រចាំថ្ងៃរបស់កាតនេះ
- ចុចពាក្យ ខ្ញុំបានអាន និងយល់ព្រមតាម លក្ខខណ្ឌ រួចចុចលើប៊ូតុង បើកឥឡូវ។
ដើម្បីស្នើសុំកាតប្លាស្ទិកតាមទូរស័ព្ទដៃសម្រាប់ប្រតិបត្តិការតាមបច្ចេកវិទ្យាចរន្តជិត (Contactless) និងការដកប្រាក់ប្រចាំថ្ងៃ អ្នកចាំបាច់ត្រូវអនុវត្តតាមជំហានងាយៗ ដូចខាងក្រោម៖
- បើកកម្មវិធី ABA Mobile និងចុចប៊ូតុង កាត
- ចុចប៊ូតុង កាតថ្មី ឬចុចរូបកាតក្នុងរង្វង់ក្រហម នៅជ្រុងស្ដាំខាងក្រោម រួចចុចលើ កាតឥណពន្ធ
- ជ្រើសរើស Visa, Mastercard ឬ UPI និងជ្រើសរើសគណនីប្រាក់ដុល្លារ1 ដែលអ្នកចង់ភ្ជាប់កាត
- បញ្ចូលឈ្មោះសាខាធនាគារដែលនៅជិតអ្នក ដើម្បីទទួលកាត2
- ចុចពាក្យ ខ្ញុំបានអាន និងយល់ព្រមតាម លក្ខខណ្ឌ រួចបញ្ជាក់ដោយចុចលើប៊ូតុង ស្នើសុំឥឡូវ។
1 ប្រសិនបើអ្នកមិនទាន់មានគណនីប្រាក់ដុល្លារទេ អ្នកអាចបើកគណនីនេះបានយ៉ាងងាយស្រួលនៅក្នុងកម្មវិធី។ អានបន្ថែម ត្រង់នេះ។
2 កាតរបស់អ្នកនឹងរួចរាល់ក្នុងរយៈពេល 7 ថ្ងៃ ហើយអ្នកនឹងទទួលបានសារ SMS ជូនដំណឹងឲ្យអ្នកទៅទទួលកាតថ្មីរបស់អ្នកនៅសាខាដែលអ្នកបានជ្រើសរើស។ សូមប្រាកដថា អ្នកយកអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនរបស់អ្នកមកជាមួយផង។
មុខងារថ្មីទាំងនេះមានមកជាមួយមុខងារគ្រប់គ្រងកាតដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចធ្វើការកែប្រែផ្សេងៗពាក់ព័ន្ធនឹងកាតរបស់ខ្លួន ដូចជា ការគ្រប់គ្រងកម្រិតប្រតិបត្តិការរបស់កាត ការប្តូរគណនីភ្ជាប់កាត និងការកែប្រែផ្សេងៗទៀត។ អានបន្ថែមអំពីមុខងារគ្រប់គ្រងកាត ត្រង់នេះ។
ប្រសិនបើអ្នកមិនទាន់មានគណនី ABA ទេ សូមប្រើទូរស័ព្ទស្មាតហ្វូនរបស់អ្នកដើម្បីដោនឡូតកម្មវិធី ABA Mobile រួចហើយ បើកគណនីរហ័ស (ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ឬអញ្ជើញទៅបើកនៅសាខា ABA ណាមួយដែលនៅជិតអ្នក។