កាតប្លាស្ទិកលើទូរស័ព្ទ
ប្រសិនបើអ្នកត្រូវការកាតប្លាស្ទិករបស់ធនាគារសម្រាប់តម្រូវការការធ្វើដំណើរ និងការទិញទំនិញរបស់អ្នក អ្នកអាចស្នើសុំបើកកាតនេះបានយ៉ាងងាយស្រួលផ្ទាល់ពីទូរស័ព្ទរបស់អ្នកដោយមិនចាំបាច់បំពេញឯកសារ ឬអញ្ជើញទៅកាន់សាខាធនាគារឡើយ។ ប្រើកម្មវិធី ABA Mobile ដើម្បីឆែកមើលកាតឥណពន្ធ ABA Visa, Mastercard ឬ UPI ដែលមាននោះ ហើយស្នើសុំបើកកាតនោះដោយឥតគិតថ្លៃពីកម្មវិធីទូរស័ព្ទ!
អត្ថប្រយោជន៍
- ដំណើរការស្នើសុំងាយស្រួល មិនចាំបាច់អញ្ជើញមកកាន់សាខាធនាគារ
- អ្នកទទួលកាតដែលប្រគល់ដល់ដោយឥតគិតថ្លៃ (សម្រាប់តែនៅរាជធានីភ្នំពេញប៉ុណ្ណោះ) ឬទទួលកាតនៅសាខាដែលនៅជិតអ្នកបំផុត
- កាតរបស់យើងចេញជូនដោយឥតគិតថ្លៃ
- ទទួលបានការជូនដំណឹងនៅពេលកាតថ្មីរបស់អ្នករួចរាល់។
នៅធនាគារ ABA យើងមានកាតសម្រាប់គ្រប់តម្រូវការរបស់អ្នក! ដើម្បីដឹងបន្ថែមអំពីលក្ខខណ្ឌ និងថ្លៃសេវាកាតឥណពន្ធ ABA សូមចុច ត្រង់នេះ។
របៀបស្នើសុំបើកកាតឥណពន្ធប្លាស្ទិកក្នុងកម្មវិធី ABA Mobile
|
1 អ្នកអាចជ្រើសរើសទទួលកាតនៅតាមសាខា ឬប្រគល់ឲ្យអ្នក (សម្រាប់តែនៅរាជធានីភ្នំពេញប៉ុណ្ណោះ)។
ចូលចិត្តមុខងារនេះមែនទេ?
ដោនឡូតកម្មវិធី ABA Mobile ថ្ងៃនេះ ដើម្បីចាប់ផ្តើមប្រើប្រាស់មុខងារនេះ និងមុខងារមានប្រយោជន៍ផ្សេងៗជាច្រើនទៀត!
ត្រូវការជំនួយ?
ទាក់ទងយើងខ្ញុំភ្លាមៗដោយមិនចាំបាច់បិទកម្មវិធី ABA Mobile។ អ្នកគ្រាន់តែចុចលើប៊ូតុង ទាក់ទងយើងខ្ញុំ នៅលើមឺនុយកម្មវិធី។ លើសពីនេះ អ្នកអាចឆាតជាមួយយើងខ្ញុំតាម Facebook, តាមវិបសាយ, ឬទាក់ទងយើងខ្ញុំ 24/7 តាមទូរស័ព្ទលេខ 023 225 333។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។