​គ្រប់គ្រង​កាត​ឥណ​ពន្ធ​របស់​លោក​អ្នក​តាម​កម្មវិធី​ ABA​ Mobile!

26/May/2020

manage your card in aba mobile dtmanage your card in aba mobile dt

ដើម្បី​ធ្វើ​ឲ្យ​បទ​ពិសោធ​សេវា​ធនាគារ​តាម​ទូរស័ព្ទ​របស់​អតិថិជន​យើង​កាន់តែ​ប្រសើរ​ឡើង​ ធនាគារ​ ABA​ នាំ​មក​នូវ​មុខងារ​ថ្មី​ចំនួន​បួន​ក្នុង​ការ​គ្រប់គ្រង​កាត​ឥណ​ពន្ធ​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ ដូច​ខាងក្រោម​៖

គ្រប់គ្រង​កម្រិត​ប្រតិបត្តិការ​ (​ទូទាត់​/​ដក​ប្រាក់​)

​អ្នក​អាច​កែប្រែ​ចំនួន​ទឹកប្រាក់​កំណត់​សម្រាប់​ប្រតិបត្តិការ​កាត​របស់​អ្នក​ ឬ​បង្កើន​កម្រិត​ទឹកប្រាក់​ប្រតិបត្តិការ​អតិបរមា​ជា​បណ្តោះអាសន្ន​ តាម​ប្រភេទ​កាត​របស់​អ្នក​។​ កម្រិត​ប្រតិបត្តិការ​ដែល​បាន​បង្កើន​ នឹង​មាន​សុពលភាព​អំឡុង​ថ្ងៃ​ដែល​បាន​ធ្វើការ​កែប្រែ​នោះ​តែ​ប៉ុណ្ណោះ​។​​

​​ប្ដូរ​លេខ​សម្ងាត់​ (PIN)​ កាត

​​ដើម្បី​សុវត្ថិភាព​ យើងខ្ញុំ​សូម​លើកទឹកចិត្ត​ឲ្យ​លោក​អ្នក​ផ្លាស់​ប្តូរ​លេខ​សម្ងាត់​ (PIN)​ កាត​របស់​លោក​អ្នក​ ហើយ​ឥឡូវនេះ​លោក​អ្នក​អាច​ផ្លាស់​ប្តូរ​លេខ​សម្ងាត់​ (PIN)​ កាត​របស់​លោក​អ្នក​បាន​គ្រប់ពេលវេលា​ ហើយ​មិន​ចាំបាច់​អញ្ជើញ​មក​កាន់​សាខា​ធនាគារ​ ឬ​ម៉ាស៊ីន​ ATM​ ឡើយ​។​

​ប្តូរ​គណនី​ភ្ជាប់​កាត​​

ប្រសិនបើ​គណនី​ធនាគារ​ដែល​ភ្ជាប់​ទៅ​កាន់​កាត​មិន​មាន​សមតុល្យ​គ្រប់គ្រាន់​ទេ​ លោក​អ្នក​អាច​ភ្ជាប់​កាត​ជាមួយ​គណនី​មួយទៀត​បាន​យ៉ាង​ងាយស្រួល​។​​

បិទ​កាត

​​ប្រសិនបើ​កាត​របស់​លោក​អ្នក​លែង​ប្រើប្រាស់​ទៀត​ហើយ​ លោក​អ្នក​អាច​ជ្រើសរើស​បិទ​កាត1​ ជា​អចិន្ត្រៃយ៍​បាន​។​

​​លោក​ Zokhir​ Rasulov​ នាយក​ឌី​ជី​ថ​ល​របស់​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​ “​នៅ​ក្នុង​សេវា​ធនាគារ​ បណ្តាញ​ឌី​ជី​ថ​ល​នឹង​បន្ត​រីក​ចម្រើន​បន្ថែម​ទៀត​ ស្រប​តាម​ការ​រស់នៅ​ និង​ចំណង់​ចំណូលចិត្ត​របស់​ប្រជាជន​កំពុង​តែ​វិ​វ​ឌ្ឍ​ និង​ផ្លាស់​ប្តូរ​ ដោយសារ​តែ​ស្ថានភាព​នៃ​វីរុស​កូ​វី​ដ​-19​។​ ចំណុច​នេះ​ជំរុញ​ឲ្យ​យើង​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​ផ្តល់​សេវាកម្ម​ និង​មុខងារ​ថ្មីៗ​ដែល​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​របស់​យើង​កាន់តែ​ប្រសើរ​ឡើង​។​”

​លោក​បាន​បន្ថែម​ទៀត​ថា​ “​យើង​ពិតជា​មាន​សេចក្ដី​រីករាយ​ដែល​ជា​និច្ចកាល​ ​យើង​មាន​លទ្ធភាព​ផ្តល់​នូវ​បទ​ពិសោធ​សេវា​ធនាគារ​តាម​ទូរស័ព្ទ​មាន​លក្ខណៈ​ពេញលេញ​ ​ពីព្រោះ​យើង​យល់​ច្បាស់​ពី​តម្រូវការ​ផ្សេងៗ​គ្នា​របស់​អតិថិជន​យើង​។​ ការ​ពង្រឹង​ឧបករណ៍​គ្រប់គ្រង​កាត​ ​ដោយ​បន្ថែម​មុខងារ​ថ្មីៗ​នៅ​ក្នុង​កម្មវិធី​របស់​យើង​គ្រាន់តែ​ជា​ចំណុច​តូច​មួយ​ប៉ុណ្ណោះ​។​ មុខងារ​ថ្មី​ទាំងនេះ​ផ្តល់​ឲ្យ​អតិថិជន​នូវ​ភាព​ងាយស្រួល​ និង​ទំនុកចិត្ត​ក្នុង​ការ​ប្រើប្រាស់​កាត​ ABA​ ខណៈ​ពេល​ធ្វើ​ដំណើរ​ ឬ​ទិញ​ទំនិញ​។​”​

​ដើម្បី​ទទួល​បាន​មុខងារ​ថ្មី​ទាំង​អស់នេះ​ សូម​ធ្វើ​បច្ចុប្បន្នភាព​ កម្មវិធី​ ABA​ Mobile​ របស់​លោក​អ្នក​ឲ្យ​ដល់​សំណៅ​ចុង​ក្រោយបង្អស់​។​ ត្រង់នេះ​ជា​ព័ត៌មាន​បន្ថែម​អំពី ​កម្មវិធី​ ABA​ Mobile​ និង​កាត​ឥណ​ពន្ធ​ ABA​ ។​​

សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​យើងខ្ញុំ​!

1 ​សូម​បញ្ជាក់​ថា​ ​កាត​បិទ​ហើយ​ មិន​អាច​បើក​វិញ​បាន​ទេ​ ​ដូច្នេះ​លោក​អ្នក​នឹង​មិន​អាច​ប្រើប្រាស់​កាត​នោះ​បាន​ទៀត​ឡើយ​។​ ដូច្នេះ​ ប្រសិនបើ​កាត​របស់​លោក​អ្នក​បាត់​​ ការ​បង្ក​កកាត​​ ជា​បណ្តោះអាសន្ន​ ជា​ជម្រើស​ដ៏​ល្អ​មួយ​។