​ប្រើ​សេវា​ផ្ទេរ​ប្រាក់​ Visa​ Direct​ ក្នុង​កម្មវិធី​ ABA​ Mobile​ និង​មានឱកាស​ឈ្នះ​ទឹកប្រាក់​ $25​

21/Jan/2019

ធនាគារ​ ABA​ ជាមួយនឹង​ក្រុមហ៊ុន​ Visa​ ផ្តល់​រង្វាន់​ជា​ទឹកប្រាក់​ $25​ ជូន​អ្នក​ឈ្នះ​ចំនួន​ 600​ រូប​ដែល​ត្រូវ​ជ្រើសរើស​ សម្រាប់​ការ​ផ្ទេរ​ប្រាក់​តាម​កម្មវិធី​ ABA​ Mobile​ ទៅ​កាន់​កាត​ Visa​ ចាប់ពី​ថ្ងៃ​ទី​ 01​ វិច្ឆិកា​ 2020​ ដល់​ថ្ងៃ​ទី​ 31​ មក​រា​ 2021!​

ផ្ញើ​ប្រាក់​ដោយ​ផ្ទាល់​ពី​កម្មវិធី​ ABA​ Mobile​ ទៅ​កាន់​កាត​ Visa​ ណាមួយ​ដែល​បើក​ដោយ​ធនាគារ​នានា​នៅ​កម្ពុជា​ និង​ប្រទេស​ចូលរួម​មួយ​ចំនួន​*​ ដើម្បី​រីករាយ​ទទួល​បាន​សេវា​ផ្ទេរ​ប្រាក់​ភ្លាមៗ​ និង​មាន​សុវត្ថិភាព​ជាមួយ​តម្លៃ​សេវា​សមរម្យ​។​ លោក​អ្នក​ផ្ទេរ​ប្រាក់​ជាមួយ​សេវា​ផ្ទេរ​ប្រាក់​ Visa​ Direct​ កាន់តែ​ច្រើន​ លោក​អ្នក​មានឱកាស​ឈ្នះរង្វាន់កាន់តែ​ច្រើន​!

*​ ប្រទេស​ចូលរួម​ រួម​មាន​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ឡាវ​ ម៉ា​ឡេ​ស៊ី​ ភូមា​ ហ្វី​លី​ពី​ន​ សិង្ហ​បុរី​ ថៃ​ និង​វៀតណាម​។​

ដើម្បី​ដឹង​បន្ថែម​ពី​សេវា​ផ្ទេរ​ប្រាក់​នេះ​ សូម​ចូល​ទៅ​ទំព័រ​ ​សេវា​ផ្ទេរ​ប្រាក់​ Visa​ Direct​ របស់​ធនាគារ​យើងខ្ញុំ​។​

មិន​ទាន់​មាន​កាត​ ABA​ Visa​ មែន​ទេ​?​ សូម​ចូល​ទៅ ​ទំព័រ​កាត​ទូទាត់​ ដើម្បី​បើក​កាត​នេះ​ ឬ​ដឹង​អំពី​របៀប​បើក​ ​កាត​និម្មិត​ Visa​ ដោយ​ខ្លួនឯង​!​ លោក​អ្នក​ក៏​អាច​ស្នើ​សុំ​កាត​ Visa​ ដោយ​ផ្ទាល់​ពី​កម្មវិធី​ ABA​ Mobile​។​

​រយៈពេល​ប្រូ​ម៉ូ​សិន​

​ថ្ងៃ​ទី​ 01​ វិច្ឆិកា​ 2020​ ដល់ ថ្ងៃ​ទី​ 31​ មក​រា​ 2021​។​

​ដំណើរការ​ជ្រើសរើស​អ្នក​ឈ្នះ

  • លើក​ទី​ 1៖​ បញ្ចប់​នៅ​ថ្ងៃ​ទី​ 30​ វិច្ឆិកា​។​ អ្នក​ឈ្នះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​ 7​ ធ្នូ​ 2020​។​
  • ​លើក​ទី​ 2៖​ បញ្ចប់​នៅ​ថ្ងៃ​ទី​ 31​ ធ្នូ​។​ អ្នក​ឈ្នះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​ 6​ មក​រា​ 2021​។​
  • លើក​ទី​ 3៖​ បញ្ចប់​នៅ​ថ្ងៃ​ទី​ 31​ មក​រា​។​ អ្នក​ឈ្នះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​ 5​ កុម្ភៈ​ 2021​។​

ប្រតិបត្តិការ​ និង​ការ​ចូលរួម​ពេញ​សិទ្ធិ​សម្រាប់​ប្រូ​ម៉ូ​សិន​នេះ​

ធ្វើការ​ផ្ទេរ​ប្រាក់​មួយ​លើក​ ឬ​ច្រើន​លើក​ ដោយ​ប្រើ​សេវា​ផ្ទេរ​ប្រាក់​ Visa​ Direct​ ក្នុង​កម្មវិធី​ ABA​ Mobile​។​

​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការ​ចូលរួម​
1​ លើក​ =​ ការ​ចូលរួម​ចាប់​រង្វាន់​ 1​ ដង​

ការ​ផ្ទេរ​ប្រាក់​ក្នុង​ប្រទេស​1​ និង​ក្រៅប្រទេស​2​
ដោយ​ប្រើ​សេវា​ផ្ទេរ​ប្រាក់​ Visa​ Direct​ ក្នុង​កម្មវិធី​ ABA​ Mobile

1​កាត​ Visa​ ទាំងអស់​ដែល​បើក​ដោយ​ធនាគារ​នានា​នៅ​កម្ពុជា​។​
2កាត​ Visa​ ទាំងអស់​ដែល​បើក​ដោយ​ធនាគារ​នានា​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ឡាវ​ ម៉ា​ឡេ​ស៊ី​ ភូមា​ ហ្វី​លី​ពី​ន​ សិង្ហ​បុរី​ ថៃ​ និង​វៀតណាម​។

លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​សម្រាប់​តែ​អ្នក​ប្រើប្រាស់​កម្មវិធី​ ABA​ Mobile​ ដែល​មាន​កាត​ Visa​ ប្រភេទ​ណាមួយ​ (​រួម​មាន​ កាត​និម្មិត​ Visa)​។​
  • សេវាកម្ម​ផ្ទេរ​ប្រាក់​ Visa​ Direct​ មិន​មាន​សម្រាប់​ការ​ផ្ទេរ​ប្រាក់​រវាង​កាត​ ABA​ Visa​ ឡើយ​។​ សេវាកម្ម​នេះ​មាន​សម្រាប់​តែ​ប្រតិបត្តិការ​ជា​ប្រាក់​ដុល្លារ​ រវាង​កាត​ ABA​ Visa​ និង​កាត​ Visa​ ដែល​បើក​ដោយ​ធនាគារ​ផ្សេងៗ​នៅ​កម្ពុជា​ និង​ធនាគារ​នានា​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ឡាវ​ ម៉ា​ឡេ​ស៊ី​ ភូមា​ ហ្វី​លី​ពី​ន​ សិង្ហ​បុរី​ ថៃ​ និង​វៀតណាម​។​
  • ​មិន​មាន​អ្នក​ឈ្នះ​ពីរ​ដង​ទេ​។​ នៅ​ពេល​អ្នក​ឈ្នះ​មួយ​រូប​ត្រូវ​បាន​ជ្រើសរើស​ហើយ​ អ្នក​ឈ្នះ​នោះ​នឹង​ត្រូវ​ដក​ចេញពី​ការ​ជ្រើសរើស​បន្ទាប់​ទៀត​។​
  • ​ប្រាក់​ដែល​ឈ្នះ​នឹង​ត្រូវ​ផ្ទេរ​ចូល​គណនី​របស់​អ្នក​ឈ្នះ​ក្នុង​រយៈពេល​ 7​ (​ប្រាំពីរ​)​ ថ្ងៃ​ធ្វើការ​ បន្ទាប់​ពី​ការ​ប្រកាស​លទ្ធផល​។​
  • ​ធនាគារ​ ABA​ រក្សា​សិទ្ធិ​ក្នុង​ការ​អាប់​ឡូត​ឈ្មោះ​ និង​រូបថត​របស់​អ្នក​ឈ្នះ​ចូល​ទៅ​ក្នុង​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​។​
  • ​បុគ្គលិក​ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ Visa​ មិន​មាន​សិទ្ធិ​ចូលរួម​ក្នុង​ប្រូ​ម៉ូ​សិន​នេះ​ឡើយ​។​
  • ​ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ Visa​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ ឬ​កែប្រែ​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ដោយ​មិន​មានការ​ជូនដំណឹង​ជា​មុន​ឡើយ​។​
  • ​ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ Visa​ អំពី​បញ្ហា​ណាមួយ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ និង​មិន​មានការ​ឆ្លើយឆ្លង​ណាមួយ​ទៀត​ឡើយ​។​