​សេវា​ផ្ទេរ​ប្រាក់​ Visa​ Direct​

ធនាគារ​ ABA​ សហការ​ជាមួយ​ក្រុមហ៊ុន​ Visa​ ដើម្បី​ផ្ដល់​ជូន​អតិថិជន​នូវ​ឌី​ជី​ថ​ល​ជំនាន់​ថ្មី​ គឺ​សេវា​ផ្ទេរ​ប្រាក់​ក្នុង​និង​ក្រៅប្រទេស​តាម​កម្មវិធី​ ABA​ Mobile​ ។​

ឥឡូវនេះ​ អ្នក​អាច​រីករាយ​នឹង​បទ​ពិសោធ​នៃ​សេវា​ផ្ទេរ​ប្រាក់​ភ្លាមៗ​1​ និង​មាន​សុវត្ថិភាព​ដោយ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទូទាត់​របស់​ក្រុមហ៊ុន​ Visa​ គឺ​ Visa​ Direct​ ដើម្បី​ផ្ញើ​ប្រាក់​ពី​ទូរស័ព្ទ​របស់​អ្នក​ទៅ​កាន់​គណនី​ធនាគារ​របស់​អ្នក​ទទួល​ តាម​រយៈ​លេខ​កាត​ឥណ​ពន្ធ​របស់​ពួក​គេ​ ទាំង​នៅ​ក្នុងស្រុក​ និង​អន្តរជាតិ​2​ ដោយ​មាន​តម្លៃ​សមរម្យ​។​

1​ ក្រុមហ៊ុន​ Visa​ តម្រូវ​ឲ្យ​ធនាគារ​បញ្ចូល​ប្រាក់​ផ្ទេរ​នោះ​ទៅ​ក្នុង​គណនី​ម្ចាស់​កាត​ដែល​ជា​អ្នក​ទទួល​យ៉ាង​យូរ​បំផុត​ត្រឹម​ 30​ នាទី​បន្ទាប់​ពី​ប្រតិបត្តិការ​ត្រូវ​បាន​អនុញ្ញាត​។​ ប្រាក់​ជាក់ស្តែង​ដែល​ត្រូវ​បញ្ចូល​ក្នុង​គណនី​អ្នក​ទទួល​អាស្រ័យ​លើ​ម៉ោង​បម្រើសេវា​ធនាគារ​ ប្រព័ន្ធ​ធនាគារ​ និង​ការ​ប្រតិបត្តិ​តាម​លក្ខខណ្ឌ​ច្បាប់​តម្រូវ​។​
2​ ការ​ផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស​ ទើបតែ​មាន​នា​ពេល​ថ្មីៗ​នេះ​សម្រាប់​កាត​ Visa​ ដែល​ចេញ​ដោយ​ ឬ​បើក​នៅ​ធនាគារ​នានា​ក្នុង​ប្រទេស​វៀតណាម​ ឡាវ​ ថៃ​ ភូមា​ ម៉ា​ឡេ​ស៊ី​ ឥណ្ឌូ​នេ​ស៊ី​ សិង្ហ​បុរី​ និង​ហ្វី​លី​ពី​ន​។​

​ហេតុ​អ្វី​ត្រូវ​ប្រើ​សេវា​ផ្ទេរ​ប្រាក់​ Visa​ Direct?

សេវា​ផ្ទេរ​ប្រាក់​ Visa​ Direct​ ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ផ្ញើ​ និង​ទទួល​ប្រាក់​ដោយ​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​ចំពោះ​សមាជិកគ្រួសារ​ មិត្តភក្តិ​ និង​ដៃគូ​នានា​ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ ដោយ​ប្រើ​កាត​ Visa​។​ សេវា​ផ្ទេរ​ប្រាក់​ Visa​ Direct​ គឺ​៖

  • ងាយស្រួល​ –​ ថវិកា​ត្រូវ​បាន​ផ្ទេរ​ចូល​ផ្ទាល់​ទៅ​ក្នុង​គណនី​ដោយ​ប្រើ​លេខ​កាត​ Visa​ 16​ ខ្ទង់​
  • រហ័ស​ –​ ថវិកា​អាច​បញ្ចូល​ទៅ​ក្នុង​គណនី​រួចរាល់​ សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​ 30​ នាទី​បន្ទាប់​ពី​ប្រតិបត្តិការ​ត្រូវ​បាន​អនុញ្ញាត​
  • សុវត្ថិភាព​ –​ គាំទ្រ​ដោយ​ប្រព័ន្ធ​ទូទាត់​ដ៏​មាន​សុវត្ថិភាព​ឈានមុខ​គេ​របស់​ក្រុមហ៊ុន​ Visa​ និង​
  • ងាយស្រួល​ប្រើ​ –​ មិន​ពិបាក​ខ្លាច​ច្រឡំ​ លេខ​គណនី​ លេខ​សម្គាល់​ ឬ​ ID​ ធនាគារ​ លេខ​កូដ​ SWIFT​ ឬ​លេខ​ routing​ ជាដើម​។​

​ថ្លៃ​សេវា​ និង​ចំនួន​ទឹកប្រាក់​កំណត់​

ប្រភេទនៃការផ្ទេរទឹកប្រាក់ (ដុល្លារ)កម្រៃសេវា (ដុល្លារ)
ការផ្ទេរប្រាក់ក្នុងស្រុកទៅកាន់កាត Visa នៅកម្ពុជា10.00 - 500.50
50.01-1000.60
100.01-5001.00
500.01-1,0001.50
1,000.01-2,0002.50
2,000.01-2,5003.50
ការផ្ទេរប្រាក់អន្តរជាតិទៅកាន់កាត Visa ចេញដោយធនាគារនៅប្រទេសវៀតណាម ឡាវ ថៃ ភូមា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងហ្វីលីពីន10.00-5005.00
500.01-1,00010
1,000.01-2,00020
2,000.01- 2,50030

​ព័ត៌មាន​បន្ថែម​

  • ដើម្បី​ទទួល​ប្រាក់​បាន​តាម​រយៈ​សេវា​ផ្ទេរ​ប្រាក់​ Visa​ Direct​ អតិថិជន​ ABA​ ត្រូវ​ផ្តល់​ឈ្មោះ​ និង​លេខ​កាត​ 16​ ខ្ទង់​របស់​ពួក​គេ​ទៅ​ឲ្យ​អ្នក​ផ្ញើ​។​ អតិថិជន​ ABA​ នឹង​ទទួល​សារ​ជូនដំណឹង​តាម​រយៈ​កម្មវិធី​ ABA​ Mobile​ នៅ​ពេល​ដែល​ថវិកា​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​គណនី​ធនាគារ​របស់​ពួក​គេ​។​
  • សេវា​ផ្ទេរ​ប្រាក់​ Visa​ Direct​ មាន​តែ​ជា​ប្រាក់​ដុល្លារ​ប៉ុណ្ណោះ​ សម្រាប់​អតិថិជន​ ABA​ ហើយ​មិន​មាន​សម្រាប់​ ការ​ផ្ទេរ​ប្រាក់​រវាង​កាត​ ABA​ Visa​ ដូច​គ្នា​ទេ​។​
  • ការ​ប្តូរ​ប្រាក់​អាស្រ័យ​លើ​អា​ត្រា​ប្តូរ​ប្រាក់​ជាក់ស្ដែង​នៅ​ពេល​ផ្ទេរ​ប្រាក់​។​
  • ចំនួន​ទឹកប្រាក់​កំណត់​មួយ​ប្រតិបត្តិការ​គឺ​ 10​ -​ 2,500​ ដុល្លារ​។​
  • ចំនួន​ទឹកប្រាក់​កំណត់​អតិបរមា​ប្រចាំ​ថ្ងៃ​គឺ​ 10,000​ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ ហើយ​ចំនួន​ប្រតិបត្តិការ​អតិបរមា​គឺ​ 10​ លើក​ក្នុង​មួយ​ថ្ងៃ​។
  • ចំនួន​ទឹកប្រាក់​កំណត់​អតិបរមា​ប្រចាំខែ​គឺ​ 10,000​ ដុល្លារ​ ហើយ​ចំនួន​ប្រតិបត្តិការ​កំណត់​ប្រចាំខែ​ គឺ​ចំនួន​ 20​ លើក​។​

​របៀប​ផ្ទេរ​ប្រាក់​ពី​កាត​ ABA​ Visa​ ទៅ​កាន់​កាត​ Visa​ card ​តាមសេវា Visa Direct

  1. បើក​កម្មវិធី​ ABA​ Mobile
  2. ចុច​លើ​ប៊ូ​តុង​ ផ្ទេរ​ប្រាក់​ ហើយ​ជ្រើសរើស​ ផ្ទេរ​ទៅ​កាត​ VISA​
  3. ជ្រើសរើស​កាត​ Visa​ របស់​អ្នក​ដើម្បី​ផ្ទេរ​ប្រាក់​ចេញ​
  4. បញ្ចូល​លេខ​កាត​ Visa​ 16​ ខ្ទង់​របស់​អ្នក​ទទួល​ និង​ឈ្មោះ​អ្នក​ទទួល
  5. បញ្ចូល​ចំនួន​ទឹកប្រាក់​1​ ដែល​អ្នក​ចង់​ផ្ទេរ​
  6. ចុច​លើ​ប៊ូ​តុង​ ផ្ទេរ​ប្រាក់​
  7. ពិនិត្យ​ និង​ផ្ទៀងផ្ទាត់​ឈ្មោះ​អ្នក​ទទួល​ លេខ​កាត​ Visa​ និង​ចំនួន​ទឹកប្រាក់​
  8. បញ្ជាក់​ជាមួយនឹង​លេខ​កូដ​ PIN​ 4​ ខ្ទង់​របស់​កម្មវិធី​ ABA​ Mobile។

1​ កម្រៃ​សេវា​ជា​ដុល្លារ​ នឹង​បង្ហាញ​បន្ទាប់​ពី​ចំនួន​ទឹកប្រាក់​ផ្ទេរ​ត្រូវ​បាន​បញ្ចូល​រួច​។​

ពេញចិត្តមុខងារនេះ?

ដោនឡូតកម្មវិធី ABA Mobile ថ្ងៃនេះ ដើម្បីចាប់ផ្តើមប្រើមុខងារ Visa Direct និងមុខងារមានប្រយោជន៍ផ្សេងៗទៀត!

  

​មិន​ទាន់​មាន​កាត​ ABA​ Visa?

​អ្នក​ចាំបាច់​ត្រូវ​តែ​មាន​កាត​ Visa​ ដើម្បី​រីករាយ​ទទួល​បាន​មុខងារ​នេះ​ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ទាន់​មាន​កាត​ផ្លា​ស្ទីក​ ABA​ Visa​ ទេ​ សូម​ចុច​ ​ត្រង់នេះ​ ដើម្បី​ស្នើ​សុំ​បើក​កាត​ផ្លា​ស្ទិ​ក​ ឬ​ក៏​បើក​កាត​និម្មិត​ ABA​ Visa​ ដោយ​ខ្លួន​អ្នក​ភ្លាមៗ​តាម​កម្មវិធី​ ABA​ Mobile​ ។​ ដើម្បី​ដឹង​ពី​របៀប​បើក​កាត​និម្មិត​ សូម​ចុច​ ​ត្រង់នេះ​​។​

​អ្នក​អាច​ទាក់ទង​មក​យើងខ្ញុំ​ភ្លាមៗ​ដោយ​មិន​ចាំបាច់​បិទ​កម្មវិធី​ ABA​ Mobile​ ឡើយ​។​ គ្រាន់តែ​ចុច​លើ​ប៊ូ​តុង​ ទាក់ទង​មក​យើងខ្ញុំ​ នៅ​លើ​ផ្ទាំង​អេ​ក្រង់​ដើម​របស់​កម្មវិធី​។​ លើស​ពី​នេះ​ អ្នក​អាច​ជជែក​ជាមួយ​យើងខ្ញុំ​តាម​ឆាត​ក្នុង​ Facebook​ Messenger​ ឬ​ ឆាត​តាម​វិ​ប​សាយ​របស់​យើង​ ឬ​ទូរស័ព្ទ​មក​យើងខ្ញុំ​ 24/7​ តាម​លេខ​ 023​ 225​ 333​ ។​

​សេវា​ផ្ទេរ​ប្រាក់​ Visa​ Direct​ ជា​បណ្តាញ​ការ​ទូទាត់​របស់​ក្រុមហ៊ុន​ Visa​ សម្រាប់​ប្រតិបត្តិការ​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​  (P2P)​ ដែល​អនុញ្ញាត​ឲ្យ​ម្ចាស់​កាត​ ABA​ Visa​ ធ្វើការ​ទូទាត់​ ឬ​ផ្ទេរ​ប្រាក់​ស្ទើរតែ​ភ្លាមៗ​ពី​កម្មវិធី​ ABA​ Mobile​ ទៅ​កាត​ Visa​ ដែល​ចេញ​ដោយ​ធនាគារ​ផ្សេងៗ​នៅ​កម្ពុជា​ ឥណ្ឌូ​នេ​ស៊ី​ ឡាវ​ ម៉ា​ឡេ​ស៊ី​ ភូមា​ ហ្វី​លី​ពី​ន​ សិង្ហ​បុរី​ ថៃ​ និង​វៀតណាម​។​
​គ្រប់​កាត​ Visa​ ដែល​ចេញ​ដោយ​ធនាគា​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​សុទ្ធតែ​អាច​ទទួល​ប្រាក់​តាម​សេវា​ផ្ទេរ​ប្រាក់​ Visa​ Direct​។​
​អ្នក​ត្រូវ​សុំ​លេខ​កាត​ Visa​ 16​ ខ្ទង់​ និង​ឈ្មោះ​របស់​អ្នក​ទទួល​ ហើយ​បញ្ចូល​លេខ​ និង​ឈ្មោះ​នេះ​ពេលធ្វើការ​ផ្ទេរ​ប្រាក់​។​
​ចំនួន​ទឹកប្រាក់​កំណត់​អតិបរមា​សម្រាប់​មួយ​ប្រតិបត្តិការ​មិន​ត្រូវ​លើស​ពី​ 2,500​ ដុល្លារ​ ហើយ​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​ និង​ប្រចាំខែ​មិន​ត្រូវ​លើស​ពី​ 10,000​ ដុល្លារ​ ឬ​ 10​ ប្រតិបត្តិការ​ក្នុង​មួយ​ថ្ងៃ​ និង​ 20​ ប្រតិបត្តិការ​ក្នុង​មួយ​ខែ​។
​ក្នុង​ករណី​ការ​ផ្ទេរ​ប្រាក់​ច្រឡំ​ ត្រូវ​ជូនដំណឹង​ដល់​ផ្នែក​ទំនាក់ទំនង​អតិថិជន​របស់​ធនាគារ​ ABA​ អំពី​ការ​ផ្ទេរ​ប្រាក់​ច្រឡំ​នេះ​ភ្លាមៗ​តាម​លេខ​ទូរស័ព្ទ​ 023​ 225​ 333​ ។​ ​ដើម្បី​បង្ការ​ការ​ផ្ទេរ​ច្រឡំ​ អ្នក​ត្រូវ​តែ​ផ្ទៀងផ្ទាត់​ឈ្មោះ​ និង​លេខ​កាត​របស់​អ្នក​ទទួល​ជា​និច្ច​មុន​ពេល​បញ្ជាក់​ការ​ផ្ទេរ​ប្រាក់​នៅ​ក្នុង​កម្មវិធី​។​
​វា​ជា​បណ្តាញ​ការ​ទូទាត់​ភ្លាមៗ​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ធនាគារ​ ABA​ ផ្ទេរ​ប្រាក់​ដល់​អ្នក​ទទួល​ក្នុង​រយៈពេល​ប្រហែល​ 30​ នាទី​។​ ប្រាក់​បញ្ចូល​ដល់​គណនី​អ្នក​ទទួល​ជាក់ស្ដែង​ អាស្រ័យ​លើ​ម៉ោង​បម្រើសេវា​ធនាគារ​ ប្រព័ន្ធ​ធនាគារ​ និង​ការ​ប្រតិបត្តិ​តាម​លក្ខខណ្ឌ​ច្បាប់​តម្រូវ​។​
​មិន​គិតថ្លៃ​សេវា​ទេ​។​ មិន​មានការ​គិតថ្លៃ​សេវា​សម្រាប់​អ្នក​ទទួល​ប្រាក់​ទេ​។​
​ទេ​ អ្នក​មិន​អាច​បញ្ឈប់​ប្រតិបត្តិការ​នៅ​ពេល​ដែល​ប្រតិបត្តិការ​នោះ​បាន​បញ្ជូន​រួចរាល់​ហើយ​។​ ដូច្នេះ​ សូម​ប្រាកដ​ថា​ ព័ត៌មាន​ប្រតិបត្តិការ​ ពិតជា​ត្រឹមត្រូវ​មុន​ពេល​អ្នក​បន្ត​ដំណើរការ​ផ្ទេរ​ប្រាក់​។​
​អ្នក​នឹង​ទទួល​សារ​ជូនដំណឹង​តាម​រយៈ​កម្មវិធី​ ABA​ Mobile​ នៅ​ពេល​ដែល​ប្រាក់​ត្រូវ​បាន​ដាក់​ចូល​គណនី​ធនាគារ​របស់​អ្នក​ទទួល​។​
​ប្រាកដជា​អាច​។​ ប្រតិបត្តិការ​ថ្មី​នឹង​ត្រូវ​គិតថ្លៃ​សេវា​ថ្មី​។​ សូម​ពិនិត្យ​ចំនួន​កំណត់​សម្រាប់​ការ​ផ្ទេរ​ប្រាក់​ និង​តារាង​ថ្លៃ​សេវា​ខាងលើ​សម្រាប់​ព័ត៌មាន​បន្ថែម​។​ 
​ការ​ប្តូរ​ប្រាក់​អាស្រ័យ​លើ​អត្រា​ប្តូរ​ប្រាក់​របស់​ក្រុមហ៊ុន​ Visa​ នៅ​ពេល​ផ្ទេរ​ប្រាក់​។​
​អ្នក​គ្រាន់តែ​បើក​កម្មវិធី​ ABA​ Mobile​ ឡើង​វិញ​ និង​ផ្ទៀងផ្ទាត់​ប្រវត្តិ​ប្រតិបត្តិការ​របស់​អ្នក​ដើម្បី​ពិនិត្យ​ឲ្យ​ដឹង​ថា​តើ​បាន​ធ្វើ​ប្រតិបត្តិការ​ ឬ​អត់​ (​ត្រូវការ​កា​រត​ភ្ជាប់​អ៊ីនធឺណិត​ដែល​ដំណើរការ​)​។​ ក្នុង​ករណី​មាន​បញ្ហា​ណាមួយ​ សូម​ទាក់ទង​ផ្នែក​ទំនាក់ទំនង​អតិថិជន​ 24/7​ តាម​លេខ​ទូរស័ព្ទ​ 023​ 225​ 333​ ដើម្បី​ក្រុមការងារ​ជួយ​អន្តរាគមន៍​។​
​អ្នក​អាច​ផ្ញើ​ ឬ​ទទួល​ប្រាក់​បាន​ភ្លាមៗ​រវាង​ប្រទេស​អាស៊ាន​ចំនួន​ 9​ រួម​មាន​ កម្ពុជា​ ឥណ្ឌូ​នេ​ស៊ី​ ឡាវ​ ម៉ា​ឡេ​ស៊ី​ ភូមា​ ហ្វី​លី​ពី​ន​ សិង្ហ​បុរី​ ថៃ​ និង​វៀតណាម​។
​ប្រាកដ​ណាស់​!​ គ្រាន់តែ​ទាញ​ប៊ូ​តុង​ “​បង្កើត​គំរូ​”​ នៅ​ពេល​អ្នកធ្វើការ​ផ្ទេរ​ប្រាក់​ដំបូង​តាម​សេវា​ផ្ទេរ​ប្រាក់​ Visa​ Direct​ នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ ហើយ​គំរូ​សម្រាប់​ការ​ផ្ទេរ​ប្រាក់​នេះ​នឹង​ត្រូវ​បាន​រក្សា​ទុក​ដោយ​ស្វ័យប្រវត្តិ​ចូល​ទៅ​ក្នុង​បញ្ជី​គំរូ​របស់​អ្នក​ស្ថិត​ក្រោម​មី​នុយ​ ផ្ទេរ​ប្រាក់​រហ័ស​ របស់​កម្មវិធី​នេះ​។​

លក្ខខណ្ឌទូទៅ, លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader