ពាក្យសម្ងាត់ធ្វើឲ្យការផ្ទេរប្រាក់ភ្លាមៗតាម ABA Mobile កាន់តែសុវត្ថិភាព
24/May/2021

ចាប់ពីថ្ងៃនេះតទៅ អ្នកប្រើប្រាស់កម្មវិធី ABA Mobile ត្រូវប្រើពាក្យសម្ងាត់របស់ខ្លួនជំនួសលេខសម្ងាត់ 4 ខ្ទង់សម្រាប់បញ្ជាក់ការផ្ទេរប្រាក់ភ្លាមៗមួយចំនួននៅក្នុងកម្មវិធី នៅពេលដែលផ្ញើទឹកប្រាក់ក្នុងចំនួនលើសកម្រិតកំណត់ ដូចខាងក្រោម៖
| សេវាផ្ទេរប្រាក់ | ចំនួន (ដុល្លារ) |
| សេវាផ្ទេរប្រាក់ Ria | >1,000 |
| សេវាផ្ទេរប្រាក់ MoneyGram | >1,000 |
| បាគង - ផ្ទេរទៅធនាគារក្នុងស្រុក | >2,500 |
| ផ្ទេរទៅគណនី ABA ណាមួយ | >5,000 |
កម្មវិធី ABA Mobile ធ្វើបច្ចុប្បន្នភាពជាប្រចាំ ដូច្នេះសូមតាមដានពីមុខងារ និងការដំឡើងសមត្ថភាពថ្មីៗ!
ប្រសិនបើអ្នកមិនទាន់មានកម្មវិធី ABA Mobile ទេ សូមបើក គណនីធនាគារដំបូង របស់អ្នកតាមរយៈកម្មវិធី ABA Mobile ដោយគ្រាន់តែដោនឡូតកម្មវិធីនេះឥឡូវនេះ!

