Ria​ តាម​ទូរស័ព្ទ​

​ធនាគារ​ ABA​ សហការ​ជាមួយ​សេវា​ផ្ទេរ​ប្រាក់​ Ria​ ដើម្បី​ផ្តល់​នូវ​មធ្យោបាយ​ផ្ទេរ​ប្រាក់​រហ័ស​ និង​សុវត្ថិភាព​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ ។​ ​

អតិថិជន​ធនាគារ​ ABA​ អាច​​ផ្ញើ​ និង​ទទួលប្រាក់​តាម​សេវា​ផ្ទេរ​ប្រាក់​ក្រៅប្រទេស​ Ria​ នៅ​ទូ​ទាំង​ពិភពលោក​ ដោយ​ផ្ទាល់​ចូល​ក្នុង​ ឬ​ពី​គណនី​របស់​ពួក​គេ​ 24/7​ ដោយ​ប្រើ​កម្មវិធី​ ABA​ Mobile​ និង​មិន​ចាំបាច់​អញ្ជើញ​ទៅ​កាន់​សាខា​ធនាគារ​ឡើយ​។​

​របៀប​ផ្ញើ​ប្រាក់​ដោយ​ប្រើ​សេវា​ផ្ទេរ​ប្រាក់​ក្រៅប្រទេស​ Ria​ ក្នុង​កម្មវិធី​ ABA​ Mobile

  1. បើក​កម្មវិធី​ ABA​ Mobile​​
  2. ចុច​ប៊ូ​តុង​ ផ្ទេរ​ប្រាក់​ រួច​ជ្រើសរើស​សេវា​ ផ្ទេរ​ប្រាក់​ក្រៅប្រទេស​ Ria
  3. ជ្រើស​យក​ជម្រើស​ ផ្ញើ​ប្រាក់​​
  4. ជ្រើសរើស​គណនី​ដែល​អ្នក​ចង់​ផ្ទេរ​ប្រាក់​ចេញ​ និង​បញ្ចូល​ព័ត៌មាន​អ្នក​ទទួល​ដែល​តម្រូវ​
  5. ​​នៅ​កន្លែង​ ជម្រើស​នៃ​ការ​ទទួល​ប្រាក់​ អ្នក​អាច​ជ្រើស​យក​ ទទួល​នៅ​តាម​ភ្នាក់ងារ​1 ឬ​បញ្ចូល​ក្នុង​គណនី​2
  6. បញ្ចូល​ព័ត៌មាន​ដូច​ជា​ គោលបំណង​នៃ​ការ​ផ្ទេរ​ប្រាក់​ចេញ​ ទំនាក់ទំនង​របស់​អ្នក​ជាមួយ​អ្នក​ទទួល​ រូបិយប័ណ្ណ​ទទួល​3 និង​ចំនួន​ទឹកប្រាក់​ផ្ទេរ​4
  7. ចុច​លើ​ប៊ូ​តុង​ ផ្ទេរ​ប្រាក់​ និង​បញ្ជាក់​ប្រតិបត្តិការ​ជាមួយ​លេខ​សម្ងាត់​ (PIN)​ 4​ ខ្ទង់​របស់​កម្មវិធី​ ABA​ Mobile
  8. នៅ​ពេល​រួចរាល់​ លេខ​កូដ​ 11​ ខ្ទង់​5​ នៃ​ប្រតិបត្តិការ​នឹង​បង្ហាញ​។​ អ្នក​អាច​ចុច​លើ​លេខ​កូដ​នោះ​ដើម្បី​ផ្ញើ​ឲ្យ​អ្នក​ទទួល​។​

1 មុខងារ​ទទួល​នៅ​តាម​ភ្នាក់ងារ​ មាន​សម្រាប់​ប្រើប្រាស់​ ប្រសិនបើ​ប្រទេស​ដែល​ទទួល​មានមុខ​ងារ​នេះ​។​ វា​អាស្រ័យ​លើ​ប្រទេស​គោលដៅ​ អ្នក​អាច​បញ្ចូល​ឈ្មោះ​ភ្នាក់ងារ​បាន​។​
2​ មុខងារ​បញ្ចូល​គណនី​ តម្រូវ​ឲ្យ​អ្នក​បញ្ចូល​ឈ្មោះ​ធនាគារ​ លេខ​គណនី​ និង​ប្រភេទ​គណនី​របស់​អ្នក​ទទួល​ ព្រមទាំង​ព័ត៌មាន​ផ្សេងៗ​ដែល​ធនាគារ​អ្នក​ទទួល​ត្រូវការ​។​
3​ រូបិយប័ណ្ណ​ទទួល​អាស្រ័យ​លើ​រូបិយប័ណ្ណ​របស់​ប្រទេស​គោលដៅ​។
4​ ចំនួន​ទឹកប្រាក់​ផ្ទេរ​ គឺ​ចន្លោះ​ពី​ 100​ ដល់​ 3,000​ ដុល្លារ​ ដែល​ចំនួន​កំណត់​អតិបរមា​ គឺ​ 3,000​ ដុល្លារ​។​ ថ្លៃ​សេវា​គិត​ជា​ដុល្លារ​ នឹង​បង្ហាញ​ បន្ទាប់​ពី​ចំនួន​ទឹកប្រាក់​ផ្ទេរ​ត្រូវ​បាន​បញ្ចូល​រួចរាល់​។​
5​ លេខ​កូដ​ប្រតិបត្តិការ​មាន​សុពលភាព​ 21​ ថ្ងៃ​ ហើយ​អ្នក​អាច​រក​លេខ​កូដ​នេះ​បានជា​និច្ច​នៅ​កន្លែង​សារ​ជូនដំណឹង​ ABA​ Mobile​។​

​របៀប​ទទួល​ប្រាក់​ដោយ​ប្រើ​សេវា​ផ្ទេរ​ប្រាក់​ Ria​ ក្នុង​កម្មវិធី​ ABA​ Mobile៖

  1. បើក​កម្មវិធី​ ABA​ Mobile​
  2. ចុច​ប៊ូ​តុង​ ផ្ទេរ​ប្រាក់​ រួច​ជ្រើសរើស​សេវា​ ផ្ទេរ​ប្រាក់​ក្រៅប្រទេស​ Ria
  3. រើស​យក​ជម្រើស​ ទទួល​ប្រាក់1
  4. បញ្ចូលលេខកូដ 11ខ្ទង់ ដែលបានមកពីអ្នកផ្ញើ
  5. ចុច​ប៊ូ​តុង​ បញ្ចូល​ក្នុង​គណនី​ និង​បញ្ជាក់​ប្រតិបត្តិការ​ជាមួយ​លេខ​សម្ងាត់​ (PIN)​ 4​ ខ្ទង់​របស់​កម្មវិធី​ ABA​ Mobile​​។

1 ចំនួនទឹកប្រាក់ទទួលអតិបរមា គឺ 10,000 ដុល្លារក្នុងមួយប្រតិបត្តិការ។

ថ្លៃសេវាផ្ទេរប្រាក់តាម ABA Mobile គឺដូចគ្នាតាមសាខាធនាគារ ABA ដែរ។ សូមអញ្ជើញចូលទៅកាន់ ផ្ទេរតាម Ria សម្រាប់ព័ត៌មានលម្អិតបន្ថែម។

​សម្គាល់​៖​

  • ទិន្នន័យ​នៅ​ក្នុង​សេចក្ដីណែនាំ​ គឺ​សម្រាប់​តែ​គោលបំណង​បង្ហាញ​ព័ត៌មាន​តែ​ប៉ុណ្ណោះ​។
  • ថ្លៃសេវាកែប្រែ/បញ្ឈប់ប្រតិបត្តិការ គឺ 5 ដុល្លារក្នុងមួយប្រតិបត្តិការ។ សូមបំពេញពាក្យស្នើសុំនេះ ហើយយកទៅកាន់សាខាធនាគារ ABA ដែលនៅជិតអ្នកបំផុតភ្លាមៗ។

​ហេតុ​អ្វី​ត្រូវ​ប្រើ​សេវា​ផ្ទេរ​ប្រាក់​ក្រៅប្រទេស​តាម​ Ria?

​សេវា​ផ្ទេរ​ប្រាក់​ក្រៅប្រទេស​តាម​ Ria​ ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ផ្ញើ​ និង​ទទួល​ប្រាក់​ក្រៅប្រទេស​ តាម​រយៈ​បណ្តាញ​ភ្នាក់ងារ​របស់​ខ្លួន​នៅ​ទូ​ទាំង​ពិភពលោក​។​ សេវា​ផ្ទេរ​ប្រាក់​ក្រៅប្រទេស​ Ria​ ៖

  • លឿន​ និង​សុវត្ថិភាព​ –​ អ្នក​អាច​ធ្វើការ​ផ្ទេរ​ប្រាក់​ភ្លាមៗ​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ យ៉ាង​ងាយស្រួល​
  • ងាយស្រួល​ –​ អ្នក​អាច​ផ្ទេរ​ប្រាក់​គ្រប់ពេលវេលា​ដោយ​ប្រើ​គណនី​ ABA​ ដរាបណា​អ្នកជា​អ្នក​ប្រើ​កម្មវិធី​ ABA​ Mobile​
  • រហ័ស​ និង​ងាយស្រួល​ –​ អ្នក​មិន​ចាំបាច់​អញ្ជើញ​ទៅ​កាន់​សាខា​ធនាគារ​ណាមួយ​ឡើយ​ ដោយសារ​ប្រាក់​ត្រូវ​បាន​ផ្ទេរ​ដោយ​ផ្ទាល់​ចូល​ក្នុង​/​ចេញពី​គណនី​របស់​អ្នក​ដោយ​ប្រើ​កម្មវិធី​ ABA​ Mobile​
  • មាន​ទូ​ទាំង​ពិភពលោក​ –​ អ្នក​អាច​ផ្ញើ​ និង​ទទួល​ប្រាក់​តាម​រយៈ​បណ្តាញ​សេវា​ផ្ទេរ​ប្រាក់​ក្រៅប្រទេស​ Ria​ ដែល​មាន​ជាង​ 402,000​ ទីតាំង​ទូ​ទាំង​ពិភពលោក​។​

​ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ ថ្ងៃនេះ​ ដូច្នេះ​អ្នក​អាច​ចាប់ផ្តើម​ប្រើ​សេវា​ផ្ទេរ​ប្រាក់​ក្រៅប្រទេស​ Ria​ តាម​ទូរស័ព្ទ​ និង​មុខងារ​មាន​ប្រយោជន៍​ផ្សេងៗ​ទៀត​!

  

​សូម​អាន​ លក្ខខណ្ឌ​ខាងក្រោម​នេះ​ឲ្យ​បាន​ច្បាស់លាស់​។​ លក្ខខណ្ឌ​ទាំងនេះ​ គឺជា​ការ​ព្រមព្រៀង​ រវាង​រូប​អ្នក​ (“​អ្នក​ផ្ញើ​”)​ ក្រុមហ៊ុន​ Ria​ និង​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់​ (“​ធនាគារ​ ABA”)​ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​សេវា​ផ្ទេរ​ប្រាក់​ Ria​។​

1.​ អ្នក​ផ្ញើ​អះអាង​ និង​បញ្ជាក់​ថា​ រាល់​ព័ត៌មាន​នៅ​ក្នុង​ពាក្យ​ស្នើ​សុំ​ផ្ទេរ​ប្រាក់​ គឺ​ត្រឹមត្រូវ​ និង​ពិតប្រាកដ​មែន​ ហើយ​ធនាគារ​ ABA​ នឹង​មិន​ទទួលខុសត្រូវ​រាល់​ការ​ពន្យារ​,​ អាក់​ដំណើរការ​,​ និង​ការ​ដក​ចេញ​ ដែល​បង្ក​ឡើង​ដោយសារ​អ្នក​ផ្ញើ​បាន​ផ្ដល់​ព័ត៌មាន​មិន​មាន​ភាព​ច្បាស់លាស់​ ឬ​មិន​ត្រឹមត្រូវ​នៅ​ក្នុង​ពាក្យ​ស្នើ​សុំ​ផ្ទេរ​ប្រាក់​។​

2.​ អ្នក​ផ្ញើ​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ធនាគារ​ធ្វើការ​ដក​ប្រាក់​ចេញពី​គណនី​របស់​អ្នក​ផ្ញើ​នូវ​ចំនួន​ទឹកប្រាក់​ដែល​បាន​ផ្ទេរ​ រួម​ទាំង​កម្រៃ​សេវា​ផ្សេងៗ​។​

3.​ អ្នក​ផ្ញើ​បាន​យល់ព្រម​ និង​ឯកភាព​ថា​ ធនាគារ​នឹង​អនុវត្ត​តាម​អត្រា​ប្ដូរ​ប្រាក់​ដែល​កំណត់​ដោយ​ Ria​ ដើម្បី​ធ្វើការ​ផ្ទេរ​ប្រាក់​ជា​រូបិយប័ណ្ណ​បរទេស​។​

4.​ អ្នក​ផ្ញើ​អនុញ្ញាត​ឲ្យ​ធនាគារ​ ABA​ ធ្វើការ​ពន្យារ​ បង្កក​ ឬ​លុប​ចោលការ​ផ្ទេរ​ប្រាក់​ ប្រសិនបើ​ធនាគារ​រក​ឃើញ​ថា​ ការ​ផ្ទេរ​ប្រាក់​នោះ​ មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​មិន​ស្របច្បាប់​ និង​/​ឬ​ អំពើ​ល្មើសច្បាប់​ ឬ​បទ​ប្បញ្ញត្តិ​ជាតិ​ និង​អន្តរជាតិ​។​

5.​ អ្នក​ផ្ញើ​ធានា​ថា​ការ​ផ្ទេរ​ប្រាក់​នេះ​ មិន​មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​មិន​ស្របច្បាប់​នានា​ និង​/​ឬ​ ការ​សម្អាត​ប្រាក់​ និង​/​ឬ​សកម្មភាព​ហិរញ្ញប្បទាន​ភេរវកម្ម​ណាមួយ​ឡើយ​។​ ធនាគារ​ មាន​សិទ្ធិ​ក្នុង​ការ​បដិសេធ​ ឬ​បង្កក​ការ​ផ្ទេរ​ប្រាក់​ ប្រសិនបើ​ចាំបាច់​ ដើម្បី​ស៊ើបអង្កេត​អំពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​គោលការណ៍​ស្វែង​យល់​ពី​អតិថិជន​។​

6.​ អ្នក​ផ្ញើ​ធានា​ផ្ដល់​ជូន​នូវ​ព័ត៌មាន​ និង​/​ឬ​ឯកសារ​បន្ថែម​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ប្រាក់​ ប្រសិនបើ​តម្រូវ​ដោយ​ធនាគារ​។​

7.​ អ្នក​ផ្ញើ​ឯកភាព​ថា​ ឈ្មោះ​អ្នក​ប្រើ​ លេខ​សម្ងាត់​ (PIN),​ ពាក្យ​សម្ងាត់​ (Passwords),​ និង​ព័ត៌មាន​ផ្សេង​ទៀត​ សម្រាប់​បើក​ប្រើប្រាស់​កម្មវិធី​ ABA​ Mobile​ ជា​ព័ត៌មាន​សម្ងាត់​ដែល​មិន​ត្រូវ​ប្រាប់​ឲ្យ​ភាគី​ទី​បី​ដឹង​ឡើយ​។​

8.​ អ្នក​ផ្ញើ​អះអាង​ថា​ ខ្លួន​ប្រើប្រាស់​កម្មវិធី​ ABA​ Mobile​ សម្រាប់​ប្រតិបត្តិការ​ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ​ ដោយ​មិន​ធ្វើ​ប្រតិបត្តិការ​សម្រាប់​ ឬ​ជួសមុខ​ឲ្យ​ភាគី​ទី​បី​ឡើយ​។​

9.​ អ្នក​ផ្ញើ​បាន​យល់​ និង​ឯកភាព​ថា​ កម្រៃ​សេវាកម្ម​នឹង​មិន​អាច​ប្រគល់​ជូន​វិញ​ឡើយ​។​

10.​ ធនាគារ​មិន​ទទួលខុសត្រូវ​ទៅ​លើ​ការ​បង់ពន្ធ​នានា​ និង​ចំណាយ​ផ្សេងៗ​ដែល​អាច​កើត​មាន​ទាក់ទង​នឹង​ការ​ផ្ទេរ​ប្រាក់​ឡើយ​។​

11.​ ធនាគារ​ ABA​ មាន​សិទ្ធិ​ធ្វើការ​កែប្រែ​តម្លៃ​សេវាកម្ម​ និង​លក្ខខណ្ឌ​នានា​គ្រប់ពេលវេលា​ដោយ​មាន​ ឬ​មិន​ការ​ជូនដំណឹង​ជា​មុន​។​

12.​ ធនាគារ​ ABA​ មាន​សិទ្ធិ​ផ្ដល់​ព័ត៌មាន​នៃ​ការ​ផ្ទេរ​ប្រាក់​ទៅ​ឲ្យ​ភាគី​ទី​បី​ដោយ​អនុលោម​តាម​ច្បាប់​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​ជា​អាទិ​ដូច​ជា​ ការ​សម្រេច​ពី​តុលាការ​,​ ការ​ស៊ើបអង្កេត​,​ និង​បទបញ្ជា​នានា​។​ អ្នក​ផ្ញើ​ ក៏​បាន​យល់​ និង​ឯកភាព​ថា​ ព័ត៌មាន​អំពី​ការ​ផ្ទេរ​ប្រាក់​ ត្រូវ​ផ្ដល់​ជូន​ដល់​សេវា​ Ria​ ហើយ​ព័ត៌មាន​បែប​នេះ​អាច​នឹង​ត្រូវ​បញ្ចេញ​ទៅ​ឲ្យ​ភាគី​ទី​បី​ ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​ និង​ច្បាប់​របស់​ប្រទេស​ជា​ដៃគូ​របស់​សេវាកម្ម​ Ria​។​

13.​ ការ​ផ្ទេរ​ប្រាក់​នេះ​ត្រូវធ្វើ​ឡើង​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ ប៉ុន្តែ​ប្រតិបត្តិការ​ក្នុង​គោលបំណង​ពាណិជ្ជកម្ម​ មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ​។​ Ria​ ឬ​ ធនាគារ​ ABA​ នឹង​មិន​ទទួលខុសត្រូវ​សម្រាប់​រាល់​ការ​ខាតបង់​ដែល​បង្ក​ឡើង​ដោយសារ​ការ​ផ្ទេរ​ប្រាក់​ក្នុង​គោលបំណង​វិនិយោគ​ ឬ​គោលបំណង​ធុរកិច្ច​ ឬ​ដើម្បី​ទិញ​ទំនិញ​ ឬ​គោលបំណង​សេវាកម្ម​ផ្សេងៗ​ទៀត​។​

14.​ ក្នុង​ករណី​ការ​ផ្ទេរ​ប្រាក់​ត្រូវ​បាន​លុប​ចោល​ ធនាគារ​ ABA​ នឹង​ដាក់​បញ្ចូល​ទឹកប្រាក់​ទៅ​ឲ្យ​អ្នក​ផ្ញើ​វិញ​ នៅ​ពេល​ធនាគារ​ ABA​ ទទួល​បាន​ប្រាក់​ពី​ Ria​។​ អ្នក​ផ្ញើ​ បាន​យល់​ និង​ឯកភាព​ថា​ Ria​ ឬ​ ធនាគារ​ ABA​ អាច​នឹង​គិតថ្លៃ​លុប​ចោលការ​ផ្ទេរ​ និង​កម្រៃ​ផ្សេងៗ​ ហើយ​អត្រា​ប្ដូរ​ប្រាក់​ដែល​បាន​អនុវត្ត​ពេល​ផ្ទេរ​ អាច​នឹង​មានការ​ផ្លាស់​ប្ដូរ​ផង​ដែរ​។​

15.​ ធនាគារ​ ABA​ ឬ​ Ria​ នឹង​មិន​ទទួល​រ៉ាប់រង​ជូន​អ្នក​ផ្ញើ​ឡើយ​ ប្រសិនបើ​ការ​បញ្ជូន​ទឹកប្រាក់​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ឬ​បញ្ជូន​យឺត​ពេល​ ដែល​បង្ក​ឡើង​ដោយសារ​បណ្ដាញ​អេ​ឡិ​ក​ត្រូ​និក​ ឬ​ រអាក់រអួល​ដំណើរការ​ ឬ​ប្រព័ន្ធ​មិន​ដំណើរការ​ ឬ​ ករណី​ណាមួយ​កើតឡើង​ដែល​ហួស​ពី​សមត្ថភាព​គ្រប់គ្រង​របស់​ Ria​ ឬ​ ធនាគារ​ ABA​ ឬ​បង្ក​ឡើង​ដោយសារ​អ្នក​ផ្ញើ​បាន​ផ្ដល់​ព័ត៌មាន​មិន​ច្បាស់លាស់​។​

16.​ ធនាគារ​ និង​ Ria​ អាច​នឹង​ធ្វើការ​កំណត់​ចំនួន​ជាក់លាក់​ក្នុង​ការ​ផ្ទេរ​សម្រាប់​អតិថិជន​ម្នាក់​ដូច​ជា​ ចំនួន​ផ្ទេរ​ប្រាក់​ក្នុង​មួយ​ប្រតិបត្តិការ​ ក្នុង​មួយ​ខែ​ ។​ល​។​ ការ​កំណត់​បែប​នេះ​ អាច​នឹង​មានការ​ផ្លាស់​ប្ដូរ​នៅ​ពេល​បន្តបន្ទាប់​មក​ទៀត​ដោយ​មាន​ ឬ​មិន​មានការ​ជម្រាប​ជូនដំណឹង​ជា​មុន​។​

17.​ បន្ទាប់​ពី​បញ្ចប់​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ដោយ​ជោគជ័យ​ អ្នក​ផ្ញើ​ត្រូវ​ផ្ដល់​លេខ​សម្ងាត់​ 11​ ខ្ទង់​ របស់​ Ria​ ទៅ​ដល់​អ្នក​ទទួល​។​ អ្នក​ផ្ញើ​ប្រាក់​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​រក្សា​ទុក​លេខ​សម្ងាត់​ឲ្យ​បាន​ល្អ​ ហើយ​ផ្ដល់​ជូន​លេខ​សម្ងាត់​នេះ​ទៅ​បុគ្គល​ជា​អ្នក​ទទួល​ប្រាក់​ និង​មិន​ត្រូវ​ឲ្យ​ភាគី​ទី​បី​ដឹង​ឡើយ​។​ ធនាគារ​ ABA​ និង​ Ria​ នឹង​មិន​ទទួលខុសត្រូវ​ឡើយ​សម្រាប់​រាល់​ការ​បាត់បង់​ដែល​បង្ក​ឡើង​ដោយ​ការ​ប្រើប្រាស់​លេខ​សម្ងាត់​ Ria​ ឬ​បង្ហាញ​លេខ​សម្ងាត់​ Ria​ និង​ព័ត៌មាន​ប្រតិបត្តិការ​មិន​បាន​ត្រឹមត្រូវ​។​

18.​ ក្នុង​ករណី​ដែល​មានការ​កែប្រែ​ ឬ​បញ្ឈប់​ប្រតិបត្តិការ​ អ្នក​ផ្ញើ​ត្រូវ​ទទួល​រ៉ាប់រង​ជូន​ធនាគារ​ ABA​ និង​ Ria​ សម្រាប់​ការ​ទាមទារ​ ចំណាត់ការ​ នីតិក្រម​ ទំនួល​ខុស​ត្រូវ​ បណ្ដឹង​ ការ​ខាតបង់​ និង​ការ​ចំណាយ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការ​កែប្រែ​ ឬ​បញ្ឈប់​ប្រតិបត្តិការ​នោះ​។​

​ទាក់ទង​យើងខ្ញុំ​ភ្លាមៗ​ដោយ​មិន​ចាំបាច់​បិទ​កម្មវិធី​ ABA​ Mobile​។​ អ្នក​គ្រាន់តែ​ចុច​លើ​ប៊ូ​តុង​ ទាក់ទង​យើងខ្ញុំ​ នៅ​លើ​មឺ​នុយ​កម្មវិធី​។​ លើស​ពី​នេះ​ អ្នក​អាច​ឆាត​ជាមួយ​យើងខ្ញុំ​តាម​ Facebook,​ តាម​វិ​ប​សាយ​,​ ឬ​ទាក់ទង​យើងខ្ញុំ​ 24/7​ តាម​ទូរស័ព្ទ​លេខ​ 023​ 225​ 333​។​

​ជា​សេវា​ផ្ទេរ​ប្រាក់​ Ria​ ប្រាក់​ដែល​អ្នក​បាន​ផ្ទេរ​អាច​នឹង​ត្រូវ​បាន​ទទួល​នៅ​តាម​ទី​ភ្នា​ក់​ Ria​ ណាមួយ​នៅ​ពេល​អ្នក​ជ្រើសរើស​ជម្រើស​ "​ទទួល​នៅ​ទីភ្នាក់ងារ​"​។​ អ្នក​ទទួល​នឹង​ចាំបាច់​ត្រូវ​បង្ហាញ​លេខ​កូដ​ 11​ ខ្ទង់​ដែល​បាន​បង្កើត​ឡើង​អំឡុង​ពេល​ធ្វើ​ប្រតិបត្តិការ​ ព្រមទាំង​ឯកសារ​អត្តសញ្ញាណ​ផ្សេងៗ​ដែល​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ប្រទេស​អ្នក​ទទួល​។​ ម្យ៉ាង​មួយទៀត​ ប្រាក់​ដែល​អ្នក​ផ្ញើ​អាច​ដាក់​ផ្ទាល់​ចូល​ក្នុង​គណនី​ធនាគារ​របស់​អ្នក​ទទួល​បាន​នៅ​ពេល​អ្នក​ជ្រើសរើស​ជម្រើស​ “​បញ្ចូល​គណនី​”​ នៅ​ក្នុង​កម្មវិធី​។​ 
​ប្រាក់​ត្រូវ​បាន​ផ្ទេរ​ស្ទើរតែ​ភ្លាមៗ​សម្រាប់​ជម្រើស​ការ​ទទួល​សាច់ប្រាក់​ (​ទទួល​នៅ​ទីភ្នាក់ងារ​)​។​ សម្រាប់​ជម្រើស​ “​បញ្ចូល​គណនី​”​ ប្រតិបត្តិការ​ត្រូវ​បាន​ដំណើរការ​ភ្លាមៗ​ដោយ​ធនាគារ​ ABA​ ហើយ​ថវិកា​នឹង​ត្រូវ​ដាក់​ចូល​ក្នុង​គណនី​របស់​អ្នក​ទទួល​តាម​ពេលវេលា​ដំណើរការ​របស់​ធនាគារ​របស់​អ្នក​ទទួល​។​
​អ្នក​ពិតជា​អាច​ ប៉ុន្តែ​អ្នក​ចាំបាច់​ត្រូវ​ដំណើរការ​ប្រតិបត្តិការ​តាម​បញ្ជរ​នៅ​តាម​សាខា​ធនាគារ​ ABA​ ។​ សូម​អញ្ជើញ​ទៅ​កាន់​សាខា​ដែល​នៅ​ជិត​អ្នក​បំផុត​ដោយ​មាន​អត្តសញ្ញាណប័ណ្ណ​ (​សម្រាប់​ប្រជាជន​កម្ពុជា​)​ ឬ​លិខិតឆ្លងដែន​ដែល​មាន​ទិដ្ឋាការ​មាន​សុពលភាព​ (​សម្រាប់​ជនបរទេស​)​ ឬ​ទាក់ទង​យើងខ្ញុំ​តាម​រយៈ​ទូរស័ព្ទ​ 023​ 225​ 333​ សម្រាប់​ព័ត៌មាន​បន្ថែម​។​
​អ្នក​ពិតជា​អាច​ ប្រសិនបើ​ជម្រើស​ "​បញ្ចូល​គណនី​"​ មាននៅ​ធនាគារ​ទទួល​ប្រាក់​របស់​អ្នក​ និង​នៅ​ប្រទេស​ទទួល​ប្រាក់​នោះ​។​
​ទេ​ មិន​អាច​ទេ​ សេវា​ផ្ទេរ​ប្រាក់​ក្រៅប្រទេស​តាម​ Ria​ សម្រាប់​តែ​ការ​ផ្ទេរ​ប្រាក់​របស់​បុគ្គល​តែ​ប៉ុណ្ណោះ​ ហើយ​ដូច្នេះ​ មិន​អាច​ប្រើប្រាស់​សម្រាប់​ការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​គណនី​ក្រុមហ៊ុន​បាន​ឡើយ​។​
​ចំនួន​ទឹកប្រាក់​ផ្ទេរ​គឺ​ចន្លោះ​ 100​ ដុល្លារ​ និង​ 3,000​ ដុល្លារ​ ដោយ​មាន​ចំនួន​កំណត់​អតិបរមា​ប្រចាំខែ​គឺ​ 3,000​ ដុល្លារ​។​
​ក្នុង​ករណី​នេះ​ សូម​ដំណើរការ​ប្រតិបត្តិការ​នៅ​តាម​បញ្ជរ​នៅ​តាម​សាខា​ធនាគារ​ ABA​ ណាមួយ​ក៏​បាន​។​
​ថ្លៃ​សេវា​ផ្ញើ​អាស្រ័យ​លើ​ចំនួន​ទឹកប្រាក់​ផ្ញើ​ និង​ប្រទេស​អ្នក​ទទួល​។​ ថ្លៃ​សេវា​គិត​ជា​ដុល្លារ​ នឹង​បង្ហាញ​បន្ទាប់​ពី​ចំនួន​ទឹកប្រាក់​ផ្ញើ​ត្រូវ​បាន​បញ្ចូល​។​ សម្រាប់​បញ្ជី​ប្រទេស​ដែល​មាន​សេវា​ផ្ទេរ​ប្រាក់​ក្រៅប្រទេស​តាម​ Ria​ សូម​ចូល​ទៅ​កាន់​វិ​ប​សាយ​ https://www.riamoneytransfer.com/us/en.​
​ដើម្បី​លុប​ចោល​ប្រតិបត្តិការ​ដែល​បាន​ដំណើរការ​រួច​នៅ​ក្នុង​កម្មវិធី​ អ្នក​ចាំបាច់​ត្រូវ​អញ្ជើញ​ទៅ​កាន់​សាខា​ធនាគារ​ ABA​ ដែល​នៅ​ជិត​អ្នក​បំផុត​ភ្លាមៗ​ និង​បំពេញបែបបទ​ Ria​ ។​ បែបបទ​នេះ​ក៏​មាន​សម្រាប់​ដោ​ន​ឡូតតាមលីងនេះ៖ www.bit.ly/2Ceeolx
​អ្នក​ក៏​អាច​ធ្វើការ​ផ្លាស់​ប្តូរ​ឈ្មោះ​អ្នក​ទទួល​សម្រាប់​ជម្រើស​ “​ទទួល​នៅ​ទីភ្នាក់ងារ​”​ ប្រសិនបើ​ប្រតិបត្តិការ​មិន​ទាន់​ត្រូវ​បាន​ទទួល​ប្រាក់​នៅឡើយ​នោះ​។​ ការ​ផ្លាស់​ប្តូរ​មិន​អនុញ្ញាត​ឡើយ​ ប្រសិនបើ​អ្នក​បាន​ជ្រើសរើស​ជម្រើស​ “​បញ្ចូល​គណនី​”​។​ សូម​យោង​លើ​សំណួរ​ខាងលើ​ ប្រសិនបើ​អ្នក​ចង់​លុប​ចោល​ប្រតិបត្តិការ​។​
​ពិតជា​មាន​ ថ្លៃ​សេវា​ការ​កែប្រែ​ ឬ​ការ​លុប​ចោល​ប្រតិបត្តិការ​ គឺ​ 5​ ដុល្លារ​ក្នុង​មួយ​ប្រតិបត្តិការ​។
​អ្នក​ និង​អ្នក​ទទួល​អាច​ពិនិត្យ​ប្រតិបត្តិការ​បាន​ដោយ​ប្រើ​លេខ​កូដ​ 11​ ខ្ទង់​ដែល​បង្កើត​ឡើង​អំឡុង​ពេល​ផ្ទេរ​ប្រាក់​តាម​វិ​ប​សាយ​ Ria៖​ www.riamoneytransfer.com​ ឬ​ក៏​អញ្ជើញ​ទៅ​កាន់​សាខា​ធនាគារ​ ABA​ ដើម្បី​ដឹង​ពី​ស្ថានភាព​ប្រតិបត្តិការ​នោះ​។​
​ប្រតិបត្តិការ​អាច​ត្រូវ​បាន​បដិសេធ​ដោយសារ​មូលហេតុ​ ដូច​ខាងក្រោម​៖
• ​ចំនួន​ទឹកប្រាក់​ផ្ទេរ​លើ​ចំនួន​ទឹកប្រាក់​កំណត់​អតិបរមា​
•​ ព័ត៌មាន​របស់​អ្នក​ទទួល​មិន​បាន​គ្រប់គ្រាន់​
•​ ប្រតិបត្តិការ​មិន​អាច​ដំណើរការ​បាន​ដោយសារ​គោលនយោបាយ​ផ្ទេរ​ប្រាក់​របស់​ធនាគារ​ ABA​ ។​
​សម្រាប់​បញ្ជី​ប្រទេស​ដែល​មាន​សេវា​ផ្ទេរ​ប្រាក់​ក្រៅប្រទេស​តាម​ទូរស័ព្ទ​តាម​ Ria​ សូម​ចូល​ទៅ​កាន់​វិ​ប​សាយ​​ https://www.riamoneytransfer.com/us/en.​
​បន្ទាប់​ពី​ប្រតិបត្តិការ​បាន​បញ្ចប់​ នោះ​លេខ​កូដ​ 11​ ខ្ទង់​ និង​ព័ត៌មាន​លម្អិត​ផ្សេងៗ​អំពី​ប្រតិបត្តិការ​បង្ហាញ​នៅ​លើ​អេ​ក្រង់​ទូរស័ព្ទ​របស់​អ្នក​។​ ដើម្បី​ផ្ញើ​លេខ​កូដ​ និង​ព័ត៌មាន​ទៅ​អ្នក​ទទួល​ គ្រាន់តែ​ចុច​លើ​លេខ​កូដ​នោះ​ ជា​ការ​ស្រេច​។​ សំខាន់​៖​ កុំ​ឲ្យ​អ្នក​ផ្សេង​ដឹង​លេខ​កូដ​ 11​ ខ្ទង់​ និង​ព័ត៌មាន​លម្អិត​ផ្សេងៗ​អំពី​ប្រតិបត្តិការ​ឲ្យ​សោះ​ លើកលែងតែ​អ្នក​ទទួល​ប៉ុណ្ណោះ​។​
​អ្នក​ពិតជា​អាច​។​  គ្រាន់តែ​ទាញ​ប៊ូ​តុង​ “​បង្កើត​គំរូ​”​ នៅ​ពេល​អ្នក​ធ្វើ​ប្រតិបត្តិការ​ជា​លើក​ដំបូង​របស់​អ្នក​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ ហើយ​គំរូ​សម្រាប់​ការ​ផ្ទេរ​ប្រាក់​នេះ​នឹង​ត្រូវ​បន្ថែម​ដោយ​ស្វ័ត​ប្រវត្តិ​ចូល​ទៅ​ក្នុង​គំរូ​របស់​អ្នក​នៅ​ក្នុង​ម៉ឺ​នុយ​ ការ​ផ្ទេរ​ប្រាក់​រហ័ស​ នៅ​ក្នុង​កម្មវិធី​របស់​អ្នក​។​

លក្ខខណ្ឌទូទៅ, លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader