ផ្ទេរពី ABA ទៅ បាគង

ធនាគារ ABA គឺជាសមាជិកនៃប្រព័ន្ធទូទាត់តាមទូរស័ព្ទចល័តបាគងដែលផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជា។ ស្ថិតក្រោមសមាជិកភាពនេះអតិថិជនរបស់ធនាគារ ABA អាចផ្ញើ និងទទួលប្រាក់រវាងកម្មវិធីទូរស័ព្ទដៃ ABA និងកម្មវិធីទូរស័ព្ទដៃបាគង ផ្ទេរប្រាក់ទៅកាន់ធនាគារក្នុងស្រុក (សមាជិកបាគង) ព្រមទាំងអាចប្រើកូដ QR ដើម្បីទទួល និងទូទាត់ប្រាក់សម្រាប់ផលិតផល និងសេវាកម្មផ្សេងៗ។

​រៀន​ពី​របៀប​ចុះ​ឈ្មោះ​គណនី​ ABA​ របស់​អ្នក​នៅ​ក្នុង​កម្មវិធី​បាគង​ដោយ​មើល​ វី​ដេ​អូ​នេះ។ ក្នុងអំឡុងពេល​ចុះ​ឈ្មោះ​សូម​ប្រាកដ​ថា​ ឈ្មោះ​ពេញ​ អត្តសញ្ញាណប័ណ្ណ​/​លិខិតឆ្លងដែន​ និង​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​អ្នក​ គឺ​ដូច​គ្នា​នឹង​ ឈ្មោះ​ពេញ​ អត្តសញ្ញាណប័ណ្ណ​/​លិខិតឆ្លងដែន​ និង​ថ្ងៃខែ​ឆ្នាំ​កំណើត​ដែល​អ្នក​ប្រើប្រាស់​ពេល​បើក​គណនី​ធនាគារ​ ABA​។​

​របៀប​ផ្ញើ​ប្រាក់​ទៅ​កាបូប​អេ​ឡិ​ក​ត្រូ​និក​បាគង​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ​ដៃ​ ABA1

  • បើក​កម្មវិធី​​ ABA​ Mobile ហើយ​ចុច​លើ​ប៊ូ​តុង​ ផ្ទេរ​ប្រាក់​
  • ជ្រើស​យក​ ផ្ទេរ​ប្រាក់​ ទៅ​ គណនីបាគង​
  • ចុច​យក​គណនី​ ABA​ ដើម្បី​ធ្វើការ​ផ្ទេរ​ប្រាក់​ចេញ​
  • បញ្ចូល​លេខ​គណនី​បាគង​របស់​អ្នក​ទទួល​
  • ​ជ្រើសរើស​យក​ប្រាក់​រៀល​ ឬ​ដុល្លារ​អា​មេ​រិ​ក​ជា​រូបិយប័ណ្ណ​នៃ​ការ​ផ្ទេរ​ប្រាក់​
  • បញ្ចូល​ចំនួន​ទឹកប្រាក់​2​ ហើយ​បញ្ជាក់​ពី​ប្រតិបត្តិការ​ជាមួយ​លេខ​សម្ងាត់​នៃ​គណនី​ ABA​ របស់​អ្នក​។​

1 អ្នកប្រើប្រាស់ត្រូវមានគណនី ABA ហើយជ្រើសរើសធនាគារ ABA ជាធនាគារដើម ក្នុងកំឡុងពេលចុះឈ្មោះនៅក្នុងកម្មវិធីបាគង។​
2 សមតុល្យកាបូបអេឡិកត្រូនិកបាគងមិនត្រូវលើសពី 10,000,000 រៀល ឬ 2,500 ដុល្លារអាមេរិកឡើយ។

របៀបផ្ញើប្រាក់ទៅធនាគារក្នុងស្រុកតាមរយៈបាគងនៅក្នុងកម្មវិធីទូរស័ព្ទដៃ ABA1

  • បើកកម្មវិធី ABA Mobile ហើយចុចលើប៊ូតុង ផ្ទេរប្រាក់
  • ជ្រើសយក ផ្ទេរប្រាក់ ទៅ ធនាគារក្នុងស្រុក - បាគង
  • ចុចយកគណនី ABA ដើម្បីធ្វើការផ្ទេរប្រាក់ចេញ
  • ជ្រើសយកធនាគារ2អ្នកទទួលបា្រក់ និង បញ្ចូលលេខគណនីរបស់អ្នកទទួល
  • ជ្រើសរើសយកប្រាក់រៀល ឬដុល្លារអាមេរិកជារូបិយប័ណ្ណនៃការផ្ទេរប្រាក់
  • បញ្ចូលចំនួនទឹកប្រាក់ ហើយបញ្ជាក់ពីប្រតិបត្តិការជាមួយលេខសម្ងាត់នៃគណនី ABA របស់អ្នក។

1 អាចប្រើបាននៅក្នុងស្មាតហ្វូនដែលប្រើប្រាស់ Android ។
2 សូមចុចនៅទីនេះសម្រាប់បញ្ជីស្ថាប័នហិរញ្ញវត្ថុ (សមាជិកបាគង) ។

​ថ្លៃ​សេវា​

​រូបិយប័ណ្ណចំនួន​​ថ្លៃ​សេវា​
ប្រាក់​រៀល4,000 - 200,000មិនគិតថ្លៃ
200,100 - 2,000,0002,000
2,000,100 - 4,000,0004,000
ប្រាក់ដុល្លារ1 - 50មិនគិតថ្លៃ
50.01 - 5000.5
500.01 - 1,0001.00

ការកំណត់

​រូបិយប័ណ្ណកំណត់​/​ថ្ងៃ​កំណត់​/​ខែ
ប្រាក់​រៀល10,000,00080,000,000
ប្រាក់ដុល្លារ2,50020,000

កំណត់ចំណាំ​៖

1.ចំនួនកំណត់នៃការប្រតិបត្តិការមួយលើកគឺ 4,000,000 រៀល ឬ 1,000 ដុល្លារអាមេរិក។
2.ការផ្ទេរប្រាក់ឆ្លងរូបិយប័ណ្ណ មិនត្រូវបានអនុញ្ញាតឡើយ ដូច្នេះរូបិយប័ណ្ណនៃប្រាក់ផ្ទេរ និងរូបិយប័ណ្ណគណនីត្រូវដូចគ្នា។

​របៀប​ទទួល​ប្រាក់​ពី​កាបូប​អេ​ឡិ​ក​ត្រូ​និក​បាគង​ទៅ​គណនី​ ABA៖

  • ​​បើក​កម្មវិធី​ ​បាគង​ ហើយ​ចុច​លើ​ប៊ូ​តុង​ ដាក់ប្រាក់​
  • ជ្រើស​យក​ ធនាគារ​វឌ្ឍនៈ​ អាស៊ី​ ចំកាត់​ (ABA​ Bank)
  • បញ្ចូល​លេខ​គណនី​ ABA​ របស់​អ្នក​បញ្ចូល​ចំនួន​ទឹកប្រាក់​ដែល​អ្នក​ចង់​ផ្ទេរ​
  • បញ្ជាក់​ពី​ប្រតិបត្តិការ​ជាមួយ​លេខ​សម្ងាត់​នៃ​គណនី​បាគង​របស់​អ្នក​។​

​កំណត់ចំណាំ​៖

1. ការ​ផ្ទេរ​ប្រាក់​ពី​កាបូប​អេ​ឡិកត្រូនិក​បាគង​ទៅ​គណនី​ ABA​ គឺ​មិន​គិតថ្លៃ​សេវា​ឡើយ​។​
​​2. ការ​ផ្ទេរ​ប្រាក់​ឆ្លង​រូបិយប័ណ្ណ​មិន​ត្រូវ​បាន​អនុញ្ញាត​ទេ​ដូច្នេះ​រូបិយប័ណ្ណ​ផ្ទេរ​ប្រាក់​និង​រូបិយប័ណ្ណ​គណនី​ត្រូវ​ដូច​គ្នា​។​

ព័ត៌មាន​បន្ថែម​

  • អតិថិជន ABA អាចទទួលប្រាក់ផ្ទេរពីធនាគារផ្សេងដែលជាសមាជិករបស់បាគង បានរហូតដល់ 2,500 ដុល្លារ ក្នុងមួយប្រតិបត្តការ ដោយមិនគិតពីចំនួនកំណត់ប្រចាំខែ ឬប្រចាំខែ។

វិធី​ដាក់​ និង​ដក​ប្រាក់

​អ្នក​ប្រើប្រាស់​កម្មវិធី​បាគង​អាច​ចូល​ទៅ​កាន់​ ​សេវា​អតិថិជន​ប្រចាំ​ការិយាល័យ​កណ្តាល​​ របស់​ធនាគារ​ ABA​ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​សីហ​នុ​ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​ដាក់​ប្រាក់​ ឬ​ដក​ប្រាក់​ ពី​កាបូប​អេ​ឡិកត្រូ​និក​បាគង​របស់​អ្នក​ដោយ​គិតថ្លៃ​សេវា​ដូច​ខាងក្រោម​៖

​ការ​ដាក់​ប្រាក់​ទៅ​ក្នុង​កាបូប​អេ​ឡិកត្រូ​និក​បាគង​

រូបិយប័ណ្ណចំនួន​ប្រាក់​ដាក់​ក្នុង​មួយ​លើក​​ថ្លៃ​សេវា​
រៀល​​0​ –​ 1,996,000​2,000
​2,000,000​ –​ 5,996,000​4,000
​​6,000,000​ –​ 10,000,000​6,000
​ដុល្លារ​0​ -​ 4990.50
​500​ -​ 1,499​1.00
1,500​ -​ 2,5001.50

​ការ​ដក​ប្រាក់​ពី​ក្នុង​កាបូប​អេ​ឡិក​ត្រូ​និក​បាគង​

​រូបិយប័ណ្ណចំនួន​ប្រាក់ដក​ក្នុង​មួយ​លើក​​ថ្លៃ​សេវា​
រៀល​​​0​ -​ 2,000,0002,000
​ដុល្លារ​​0​ -​ 500​​​​0.50

សូមចុចរូប Store ខាងក្រោម ដើម្បីដោនឡូតយកកម្មវិធី ABA Mobile ពី Apple Store ឬ Google Play Store។ បន្ទាប់ពីដោនឡូតរួចហើយ គ្រាន់តែអនុវត្តតាមការណែនាំជាការស្រេច!

  

​សេវាកម្ម​នេះ​មាន​លក្ខខណ្ឌ​ សូម​ចុច​ ត្រង់នេះ​​។​ ដើម្បី​អាន​ឯកសារ​ PDF​ នេះ​ អ្នក​ត្រូវ​តែ​មានកម្ម​វិធី​ Adobe​ Reader​។​

​ទាក់ទង​យើងខ្ញុំ​ភ្លាមៗ​ដោយ​មិន​ចាំបាច់​បិទ​កម្មវិធី​ ABA​ Mobile​។​ អ្នក​គ្រាន់តែ​ចុច​លើ​ប៊ូ​តុង​ ទាក់ទង​យើងខ្ញុំ​ នៅ​លើ​មឺ​នុយ​កម្មវិធី​។​ លើស​ពី​នេះ​ អ្នក​អាច​ឆាត​ជាមួយ​យើងខ្ញុំ​តាម​ Facebook,​ តាម​វិ​ប​សាយ​,​ ឬ​ទាក់ទង​យើងខ្ញុំ​ 24/7​ តាម​ទូរស័ព្ទ​លេខ​ 023​ 225​ 333​។​

​ប្រព័ន្ធ​បាគង​គឺជា​កម្មវិធី​ទូទាត់​ប្រាក់​ និង​ផ្ទេរ​ប្រាក់​តាម​ទូរស័ព្ទ​ដៃ​រវាង​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​ ដែល​ជួយ​អ្នក​ប្រើប្រាស់​ក្នុង​ការ​ទូទាត់​ប្រាក់​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ស្ថាប័ន​ដែល​ពួក​គេ​បាន​ដាក់​ប្រាក់​ជាមួយ​។​ ផ្តួចផ្តើម​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ បាគង​អនុញ្ញាត​ឱ្យ​អតិថិជន​នៃ​ស្ថាប័នហិរញ្ញវត្ថុ​ជាង​ 15​ អាច​ផ្ទេរ​ប្រាក់​បាន​ដោយ​ប្រើ​លេខ​ទូរស័ព្ទ​អ្នក​ប្រើ​ដែល​បាន​ចុះ​ឈ្មោះ​ ឬ​ស្កេ​ន​លេខ​កូដ​ QR​ តាម​រយៈ​កម្មវិធី​បាគង​ ឬ​តាម​ ​រយៈ​សេវាកម្ម​ធនាគារ​ផ្សេង​ទៀត​ដែល​ផ្តល់​ដោយ​ធនាគារ​សមាជិក​។​
កាបូប​អេ​ឡិ​ក​ត្រូ​និក​បាគង​ សំដៅ​ទៅ​លើ​គណនី​ដែល​អ្នក​បាន​បង្កើត​នៅ​ខាងក្នុង​កម្មវិធី​ទូរស័ព្ទ​ដៃ​បាគង​តាម​រូបិយប័ណ្ណ​ដែល​អ្នក​ពេញចិត្ត​ (​រៀល​ /​ ដុល្លារ​អា​មេ​រិ​ក​)​។​
​អ្នក​ត្រូវ​លុប​ចោល​គណនី​ដែល​បាន​ចុះ​ឈ្មោះ​ពី​មុន​ជាមួយ​ប្រព័ន្ធ​បាគង​។​ ដំបូង​ ដោ​ន​ឡូត​កម្មវិធី​ Bakong​ Mobile​ ដាក់​លើ​ឧបករណ៍​ថ្មី​ និង​ចុះ​ឈ្មោះ​ជាមួយ​កម្មវិធី​ដោយ​ប្រើ​លេខ​ទូរស័ព្ទ​ថ្មី​។​ បន្ទាប់​មក​ ផ្ទេរ​ប្រាក់​ពី​កាបូប​អេ​ឡិ​ក​ត្រូ​និក​បាគង​ដែល​មាន​ស្រាប់​ទៅ​កាន់​កាបូប​អេ​ឡិ​ក​ត្រូ​និក​ថ្មី​នៅ​ក្នុង​ឧបករណ៍​ថ្មី​។​ ចុង​ក្រោយ​ ចូល​ទៅ​កាន់​ Setting​ ហើយ​ជ្រើសរើស​ Delete​ User​ ពី​ឧបករណ៍​ចាស់​របស់​អ្នក​ និង​បញ្ជាក់​ជា​ការ​ស្រេច​។​

​ប្រសិនបើ​អ្នក​មិន​ចាំ​លេខ​សម្ងាត់​ សូម​អញ្ជើញ​មក​កាន់​សេវា​អតិថិជន​នៃ​ការិយាល័យ​កណ្តាល​ធនាគារ​ ABA​ ដែល​មា​នទី​តាំងនៅ​អគារ​ #141​ និង​ 148​ ABCD​ មហាវិថី​ព្រះ​សីហ​នុ​ និង​ផ្លូវ​ 63​ ដើម្បី​បង្កើត​កូដ​ QR​ យក​គណនី​មក​វិញ​ និង​លេខ​សម្ងាត់​ថ្មី​។​
ទេ​ វា​មិន​ប៉ះពាល់​ប្រាក់​នៅ​ក្នុង​កាបូប​អេ​ឡិ​ក​ត្រូ​និករ​បស់​អ្នក​ទេ​។​ ដើម្បី​យក​កាបូប​អេ​ឡិ​ក​ត្រូ​និក​បាគង​របស់​អ្នក​មក​វិញ​ដោយ​ខ្លួនឯង​ សូម​អនុវត្ត​តាម​ជំហាន​ដូច​ខាងក្រោម​នេះ​ (​លុះត្រាតែ​អ្នកមាន​កូដ​ QR​ យក​គណនី​មក​វិញ​ និង​លេខ​សម្ងាត់​ក្នុង​ដៃ​)៖​ ​
ជំហាន​ 1៖​ ចូល​ទៅ​កាន់​ Apple​ App​ Store​ ឬ​ Google​ Play​ Store​ ដើម្បី​ដោ​ន​ឡូត​កម្មវិធី​បាគង​ នៅ​លើ​ទូរស័ព្ទ​ ​
ជំហាន​ 2៖​ បើក​កម្មវិធី​បាគង​ និង​ជ្រើសរើស​ភាសា​ ​
ជំហាន​ 3៖​ ចុច​ប៊ូ​តុង​ Restore​ Access ​
ជំហាន​ 4៖​ ជ្រើសរើស​ធនាគា​ ABA​ និង​ចុច​ប៊ូ​តុង​ Scan​ QR ​
ជំហាន​ 5៖​ ស្គែ​ន​កូដ​ QR​ យក​គណនី​មក​វិញ​ ដែល​អ្នក​បាន​រក្សា​ទុក​នៅ​កន្លែង​ណាមួយ​ដែល​មាន​សុវត្ថិភាព​ បញ្ចូល​លេខ​សម្ងាត់​របស់​អ្នក​ និង​ចុច​លើ​ បន្ទាប់​ ​
ជំហាន​ 6៖​ បង្កើត​លេខ​កូដ​ PIN​ ថ្មី​ និង​បញ្ជាក់​ឡើង​វិញ​ ​

ប្រសិនបើ​អ្នក​មិន​មាន​ទាំង​លេខ​កូដ​ Recovery​ QR​ និង​លេខ​សម្ងាត់​ទេ​ សូម​អញ្ជើញ​មក​កាន់​សេវា​អតិថិជន​នៃ​ការិយាល័យ​កណ្តាល​ធនាគារ​ ABA​ ដែល​មា​នទី​តាំងនៅ​អគារ​ #141​ និង​ 148​ ABCD​ មហាវិថី​ព្រះ​សីហ​នុ​ និង​ផ្លូវ​ 63​ ដើម្បី​បង្កើត​កូដ​ Recovery​ QR​ និង​លេខ​សម្ងាត់​ថ្មី​។​
ប្រសិនបើ​អ្នក​មិន​ទាន់​មាន​គណនី​ ABA​ ទេ​ សូម​បើក​គណនី​នៅ​តាម​សាខា​ធនាគារ​ ABA​ ណាមួយ​ ឬ​ប្រើប្រាស់​សេវា​បើក​គណនី​ក្រៅ​សាខា​របស់​យើង​ (​ដោយ​ឥត​គិតថ្លៃ​)​ ដោយ​ទូរស័ព្ទ​មក​កាន់​ 023​ 225​ 333​។​ អ្នក​មិន​អាច​ប្រើ​កម្មវិធី​បាគង​បាន​ទេ​ ប្រសិនបើ​គ្មាន​គណនី​ធនាគារ​ដើម​នោះ​។​
​ទេ​ មិន​មានការ​គិតថ្លៃ​សម្រាប់​កាបូប​អេ​ឡិ​ក​ត្រូ​និក​បាគង​អសកម្ម​នោះ​ទេ​។​
អ្នក​ត្រូវ​ជូនដំណឹង​មក​កាន់​ផ្នែក​ទំនាក់ទំនង​អតិថិជន​របស់​ធនាគារ​ ABA​ ភ្លាមៗ​តាម​ទូរស័ព្ទ​ 023​ 225​ 333​ ដើម្បី​ឲ្យ​ក្រុមការងារ​គាំទ្រ​របស់​យើងខ្ញុំ​អាច​ចាត់វិធានការ​បន្ថែម​ដើម្បី​បង្វែង​ចំនួន​ទឹកប្រាក់​នោះ​ចូល​ក្នុង​គណនី​របស់​អ្នក​វិញ​។​ សម្គាល់​៖​ ត្រូវ​ផ្ទៀងផ្ទាត់​ឈ្មោះ​ និង​អត្តសញ្ញាណ​កាបូប​អេ​ឡិ​ក​ត្រូ​និក​/​លេខ​ទូរស័ព្ទ​របស់​អ្នក​ប្រើប្រាស់​បាគង​ដែល​ជា​អ្នក​ទទួល​នៅ​លើ​កម្មវិធី​មុន​ពេល​បញ្ជាក់​ការ​ផ្ទេរ​ប្រាក់​។​
បាទ​/​ចាស៎​ អ្នក​ប្រាកដជា​អាច​។​ ប្រតិបត្តិការ​ថ្មី​នីមួយៗ​ត្រូវ​គិតថ្លៃ​សេវា​ថ្មី​ឡើង​វិញ​។​ សូម​ពិនិត្យ​ចំនួន​ទឹកប្រាក់​ផ្ទេរ​ និង​តារាង​ថ្លៃ​សេវា​សម្រាប់​ព័ត៌មាន​បន្ថែម​។​
​ខ្ញុំ​គួរ​ធ្វើ​យ៉ាងម៉េច​ ប្រសិនបើ​ទូរស័ព្ទ​របស់ខ្ញុំ​ដាច់​សេវា​ ឬ​រលត់​នៅ​ពេល​កំពុងធ្វើការ​ផ្ទេរ​ប្រាក់​នៅ​លើ​កម្មវិធី​ ABA​ Mobile? ​អ្នក​គ្រាន់តែ​បើក​កម្មវិធី​ ABA​ Mobile​ និង​ផ្ទៀងផ្ទាត់​ប្រវត្តិ​ប្រតិបត្តិការ​ដើម្បី​ពិនិត្យ​ថា​តើ​ប្រតិបត្តិការ​បាន​ធ្វើ​ឡើង​ ឬ​អត់​។​ ក្នុង​ករណី​មាន​បញ្ហា​ណាមួយ​ សូម​ទាក់ទង​មក​ផ្នែក​ទំនាក់ទំនង​អតិថិជន​ធនា​គាត​ ABA​ គ្រប់ពេលវេលា​ តាម​ទូរស័ព្ទ​ 023​ 225​ 333​ ដើម្បី​គាំទ្រ​។
ការ​បញ្ចូល​សាច់ប្រាក់​ចូល​ /​ ដក​ប្រាក់​បាគង​គឺជា​សេវា​ដែល​អាច​ឱ្យ​អ្នក​ដាក់​ប្រាក់​ រឺ​ដក​សាច់ប្រាក់​ទៅ​ /​ ពី​កាបូប​អេ​ឡិ​ក​ត្រូ​និក​បាគង​ ដោយ​ប្រើ​បញ្ជរ​នៅ​តាម​សាខា​ដែល​បាន​កំណត់​របស់​ធនាគារ​សមាជិក​បាគង​។
ប្រសិនបើ​លោក​អ្នកមាន​បំណង​ចង់​ដក​ប្រាក់​ /​ ដក​ប្រាក់​នៅ​ធនាគារ​ ABA​ សូម​អញ្ជើញ​មក​ សេវា​អតិថិជន​នៃ​ការិយាល័យ​កណ្តាល​ធនាគារ​ ABA​ ដែល​មា​នទី​តាំងនៅ​អគារ​ #141​ និង​ 148​ ABCD​ ផ្លូវ​លេខ​ 63​ នៃ​មហាវិថី​ព្រះ​សីហ​នុ​ ដើម្បី​ជួប​ជាមួយ​ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​យើង​ដែល​នឹង​ណែនាំ​អ្នក​អំពី​នីតិវិធី​។​ ហើយ​អ្នក​ត្រូវ​បង្ហាញ​កម្មវិធី​បាគង​របស់​អ្នក​ដើម្បី​ផ្ទៀងផ្ទាត់​ផង​ដែរ​។​
​ទេ​ មិន​អាច​ទេ​។​ មាន​តែ​អ្នក​ប្រើប្រាស់​កម្មវិធី​បាគង​ផ្ទាល់​តែ​ប៉ុណ្ណោះ​ដែល​អាច​ដាក់​ និង​ដក​ប្រាក់​ពី​កាបូប​អេ​ឡិ​ក​ត្រូ​និក​បាគង​បាន​។
​ត្រូវ​ហើយ​ អ្នក​នឹង​ទទួល​បាន​។​ អ្នក​ក៏​អាច​មើលឃើញ​ប្រតិបត្តិការ​នៅ​ក្នុង​ផ្នែក​ជូនដំណឹង​នៃ​កម្មវិធី​បាគង​។​

លក្ខខណ្ឌទូទៅ, លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader