MoneyGram តាម​ទូរស័ព្ទ​

​ធនាគារ​ ABA​ ដាក់​ឲ្យ​ប្រើប្រាស់​សេវា​ផ្ទេរ​ប្រាក់​ MoneyGram​ ក្នុង​កម្មវិធី​ ABA​ Mobile​ ដើម្បី​ផ្តល់​មធ្យោបាយ​ងាយស្រួល​ និង​មាន​ប្រសិទ្ធភាព​សម្រាប់​ការផ្ទេរ​ប្រាក់​ទូ​ទាំង​ពិភពលោក​ គ្រប់ពេលវេលា​ និង​គ្រប់​ទីកន្លែង​។​

​អតិថិជន​ ABA​ អាច​ផ្ញើ​ និង​ទទួល​ប្រាក់​ដោយ​ប្រើ​សេវា​ផ្ទេរ​ប្រាក់​ MoneyGram​ តាម​ទូរស័ព្ទ​ដៃ​ដោយ​ផ្ទាល់​ពី​ ឬ​ចូល​ក្នុង​គណនី​ធនាគារ​របស់​ពួក​គេ​ 24/7​ និង​មិនបាច់​ចំណាយពេល​អញ្ជើញ​ទៅ​សាខា​ឡើយ​។​

​របៀប​ទទួល​ប្រាក់​ដោយ​ប្រើ​សេវា​ផ្ទេរ​ប្រាក់​ MoneyGram​ ក្នុង​ ABA​ Mobile

  • បើក​កម្មវិធី​ ABA​ Mobile​​
  • ចូល​ទៅ​ ផ្ទេរ​ប្រាក់​ និង​ចុច​ប៊ូ​តុង​ សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ​ MoneyGram
  • ជ្រើស​យក​ជម្រើស​ ទទួល​​ប្រាក់​​1
  • បញ្ចូល​លេខ​កូដ​ប្រតិបត្តិការ​ 8​ ខ្ទង់​ (​អ្នក​ផ្ញើ​ផ្តល់​ឲ្យ​)
  • ​​​ជ្រើសរើស​គណនី​ ABA​ ដើម្បី​ដាក់​ប្រាក់​ផ្ទេរ​
  • អាន​ និង​យល់ព្រម​នឹង​លក្ខខណ្ឌ​នៃ​សេវាកម្ម​
  • ចុច​ប៊ូ​តុង​ ដាក់​ប្រាក់​ និង​បញ្ជាក់​ពី​ប្រតិបត្តិការ​ដោយ​ប្រើ​លេខ​កូដ​ PIN​ 4​ ខ្ទង់​របស់​កម្មវិធី​ ABA​ Mobile។

1 ប្រសិនបើការផ្ទេរប្រាក់ ខុសពីរូបិយប័ណ្ណ​ដែលកំពុងប្រើក្នុងគណនី ABA, កម្មវិធី​ ABA​ Mobile​ និងបង្ហាញរូបិយប័ណ្ណ​ដែលបានប្តូរហើយ លើអេក្រង់ទៅតាមអត្រា​ប្តូរ​ប្រាក់​របស់​ធនាគារ​ ABA​។

​របៀប​ផ្ញើ​ប្រាក់​ដោយ​ប្រើ​សេវា​ផ្ទេរ​ប្រាក់​ MoneyGram​ ក្នុង​ ABA​ Mobile

  • បើក​កម្មវិធី​ ABA​ Mobile
  • ចូល​ទៅ​ ផ្ទេរ​ប្រាក់​ និង​ចុច​ប៊ូ​តុង​ សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ​ MoneyGram
  • ជ្រើសរើស​ ផ្ញើ​ប្រាក់​
  • ​ជ្រើសរើស​គណនី​ដុល្លារ​ដែល​អ្នក​ចង់​ផ្ញើ​ប្រាក់​ចេញពី​ និង​បញ្ចូល​ព័ត៌មាន​ចាំបាច់​នានា​របស់​អ្នក​ទទួល​
  • ត្រង់​ជម្រើស​ទទួល​ប្រាក់​ ជ្រើសរើស​ ទទួល​នៅ​ភ្នាក់ងារ​1​ ឬ​ ដាក់​ចូល​ក្នុង​គណនី​2
  • បញ្ចូល​រូបិយប័ណ្ណ​ទទួល​3​ គោលបំណង​នៃ​ការ​ផ្ញើ​ ទំនាក់ទំនង​របស់​អ្នក​ជាមួយ​អ្នក​ទទួល​ លេខ​ទូរស័ព្ទ​របស់​អ្នក​ទទួល​ និង​ចំនួន​ទឹកប្រាក់​ផ្ទេរ​4​ កន្លែង​កូដ​ប្រូ​ម៉ូ​សិន​ជា​ជម្រើស​របស់​អ្នក​
  • អាន​ និង​យល់ព្រម​នឹង​លក្ខខណ្ឌ​នៃ​សេវាកម្ម​
  • ​ចុច​ប៊ូ​តុង​ ផ្ទេរ​ និង​បញ្ជាក់​ពី​ប្រតិបត្តិការ​ដោយ​ប្រើ​លេខ​កូដ​ PIN​ 4​ ខ្ទង់​របស់​កម្មវិធី​ ABA​ Mobile
  • នៅ​ពេល​រួចរាល់​ លេខ​កូដ​ប្រតិបត្តិការ​ 8​ ខ្ទង់​5​ នឹង​លេច​ចេញ​មក​។​ អ្នក​អាច​ចុច​លើ​វា​ដើម្បី​ផ្ញើ​ឲ្យ​អ្នក​ទទួល​។

1 ទទួល​នៅ​ភ្នាក់ងារ​ មាន​វត្តមាន​ប្រសិនបើ​ប្រទេស​ទទួល​មាន​ភ្នាក់ងារ​។​ អាស្រ័យ​លើ​ប្រទេស​គោលដៅ​ អ្នក​អាច​ត្រូវ​បញ្ចូល​ឈ្មោះ​ភ្នាក់ងារ​ ឬ​ព័ត៌មាន​បន្ថែម​ផ្សេង​ដែល​ភ្នាក់ងារ​ត្រូវការ​។​
2 ដាក់​ចូល​គណនី​ តម្រូវ​ឲ្យ​អ្នក​បញ្ចូល​ឈ្មោះ​ធនាគារ​/​កូដ​ SWIFT/​កូដ​ BIC​ លេខ​គណនី​ និង​ប្រភេទ​គណនី​ និង​អាសយដ្ឋាន​របស់​អ្នក​ទទួល​ ព្រមទាំង​ព័ត៌មាន​នានា​ដែល​ធនាគារ​ទទួល​ត្រូវការ​។​ ពេលវេលា​ដំណើរការ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​អាស្រ័យ​លើ​ធនាគារ​ទទួល​។​
3​ រូបិយប័ណ្ណ​ទទួល​អាស្រ័យ​លើ​រូបិយប័ណ្ណ​ប្រទេស​គោលដៅ​ និង​តាម​អត្រា​ប្តូរ​ប្រាក់​របស់​ MoneyGram​។​
4​ ថ្លៃ​សេវា​គិត​ជា​ដុល្លារ​ នឹង​បង្ហាញ​បន្ទាប់​ពី​ចំនួន​ទឹកប្រាក់​ផ្ទេរ​ត្រូវ​បាន​ដាក់​បញ្ចូល​។​
5​ លេខ​កូដ​ប្រតិបត្តិការ​មាន​សុពលភាព​រយៈពេល​ 45​ ថ្ងៃ​ ហើយ​អ្នក​អាច​រក​ឃើញ​នៅ​ក្នុង​ផ្នែក​សារ​ជូនដំណឹង​របស់​កម្មវិធី​ ABA​ Mobile​។​

​ហេតុ​អ្វី​ត្រូវ​ប្រើ​ MoneyGram?​

សេវា​ផ្ទេរ​ប្រាក់​ MoneyGram​ ជា​សេវា​នាំមុខ​គេ​ទូ​ទាំង​ពិភពលោក​សម្រាប់​ការ​ទូទាត់​ និង​ផ្ទេរ​ប្រាក់​ឆ្លង​ដែន​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត​ (P2)​ ដែល​បម្រើសេវា​ជូន​ប្រជាជន​រាប់​លាន​នាក់​រៀង​រាល់​ឆ្នាំ​។​ សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ​ MoneyGram​ តាម​ទូរស័ព្ទ​ដៃ​៖

  • លឿន​ និង​ងាយស្រួល​ –​ អ្នក​អាច​ផ្ទេរ​ប្រាក់​ភ្លាមៗ​ដោយ​គ្រាន់តែ​ចុច​ពីរ​បី​ប៉ក់​នៅ​លើ​កម្មវិធី​ ABA​ Mobile​ របស់​អ្នក​
  • ​បត់បែន​ –​ អ្នក​អាច​ផ្ទេរ​ប្រាក់​បាន​គ្រប់ពេលវេលា​ដោយ​ប្រើ​គណនី​ ABA​ ដរាបណា​អ្នក​គឺជា​អ្នក​ប្រើប្រាស់​កម្មវិធី​ ABA​ Mobile
  • ​ងាយស្រួល​ –​ អ្នក​មិនបាច់​អញ្ជើញ​មក​កាន់​សាខា​ធនាគារ​ទេ​ ដោយសារ​ប្រាក់​នឹង​ត្រូវ​ផ្ទេរ​ដោយ​ផ្ទាល់​ចូល​ទៅ​/​ចេញពី​គណនី​របស់​អ្នក​ដោយ​ប្រើ​កម្មវិធី​ ABA​ Mobile​ ។​
  • ​សេវា​មាន​ទូ​ទាំង​ពិភពលោក​ –​ អ្នក​អាច​ផ្ញើ​ និង​ទទួល​ប្រាក់​តាម​បណ្តាញ​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​របស់​ MoneyGram​ ចំនួន​ 350,000​ កន្លែង​នៅ​ជុំវិញ​ពិភពលោក​។​

​ព័ត៌មាន​សំខាន់ៗ​

  • ព័ត៌មាន​ដែល​បង្ហាញ​នៅ​ក្នុង​ការ​ណែនាំ​នេះ​គឺ​គ្រាន់តែ​សម្រាប់​គោលបំណង​បង្ហាញ​ប៉ុណ្ណោះ​។​
  • ចំនួន​ទឹកប្រាក់​កំណត់​ផ្ទេរ​ប្រាក់​ និង​ថ្លៃ​សេវា​ ត្រូវ​បាន​កំណត់​នៅ​ក្នុង​ប្រព័ន្ធ​ MoneyGram​ ផ្អែក​តាម​លក្ខខណ្ឌ​នានា​។​
  • អតិថិជនម្នាក់ៗអាចផ្ញើ ឬ ទទួលរហូតដល់ 20 ប្រតិបត្តិការក្នុងមួយខែ និង រហូតដល់ 96,000 ដុល្លារ អាមេរិកក្នុងរយៈពេល 12 ខែ។
  • ថ្លៃ​សេវា​កែប្រែ​/​បញ្ឈប់​ប្រតិបត្តិការ​ គឺ​ 5​ ដុល្លារ​ក្នុង​មួយ​ប្រតិបត្តិការ​។​ បំពេញ​ ​ទម្រង់​​​កែប្រែ​/​ការបញ្ឈប់​​ ហើយ​យក​ទៅ​កាន់​សាខា​ ABA​ ដែល​នៅ​ជិត​អ្នក​បំផុត​ភ្លាម​។​

​ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ ថ្ងៃនេះ​ដើម្បី​ចាប់ផ្តើម​ប្រើប្រាស់​កម្មវិធី​នេះ​សម្រាប់​សេវា​ផ្ទេរ​ប្រាក់​ MoneyGram​ តាម​ទូរស័ព្ទ​ដៃ​ និង​មុខងារ​មាន​ប្រយោជន៍​ផ្សេងៗ​ទៀត​!

    

​ទាក់ទង​យើងខ្ញុំ​ភ្លាមៗ​ ដោយ​មិន​ចាំបាច់​បិទ​កម្មវិធី​ ABA​ Mobile​ ដោយ​គ្រាន់តែ​ចុច​​ប៊ូ​តុង​ ទាក់ទង​យើងខ្ញុំ​ នៅ​លើ​មឺ​នុយ​កម្មវិធី​។​ លើស​ពី​នេះ​ ឆាត​លើ​ Facebook,​ ឆាត​តាម​វិ​ប​សាយ​,​ ទាក់ទង​ក្រុមការងារ​ 24/7​ តាម​លេខ​ 098 203 203 ​អ្នក​ក៏​អាច​អ៊ី​ម៉ែ​លម​ក​កាន់​ [email protected]remove-this.ababank.com ​ឬ​តេ​មក​លេខ 012​ 233​ 243​។​

មាន​ពីរ​ជម្រើស
  • អ្នក​ទទួល​អាច​ទទួល​សាច់ប្រាក់​នៅ​តាម​ការិយាល័យ​របស់​ភ្នាក់ងារ​ MoneyGram​ ប្រសិនបើ​អ្នក​ផ្ញើ​ជ្រើសរើស​ជម្រើស​ "​ទទួល​នៅ​តាម​ភ្នាក់ងារ​"​។​ អ្នក​ទទួល​នឹង​ត្រូវ​បង្ហាញ​លេខ​កូដ​ប្រតិបត្តិការ​ 8​ ខ្ទង់​ដែល​បង្កើត​ឡើង​អំឡុង​ពេល​ប្រតិបត្តិការ​ និង​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​។​
  • ​អ្នក​ទទួល​អាច​ទទួល​ប្រាក់​ដោយ​ផ្ទាល់​ចូល​ទៅ​ក្នុង​គណនី​ធនាគារ​របស់​ខ្លួន​ ប្រសិនបើ​អ្នក​ផ្ញើ​ជ្រើសរើស​ជម្រើស​ "​ដាក់​ប្រាក់​ចូល​គណនី​"​។​
ប្រាក់​ត្រូវ​បាន​ផ្ទេរ​ស្ទើរតែ​ភ្លាមៗ​សម្រាប់​ជម្រើស​ “​ទទួល​នៅ​តាម​ភ្នាក់ងារ​”​ ហើយ​ត្រូវការ​ពេល​ប្រហែល​ 10​ នាទី​។​ សម្រាប់​ជម្រើស​ “​ដាក់​ប្រាក់​ចូល​គណនី​”​ ប្រតិបត្តិការ​ត្រូវ​បាន​ធនាគារ​ ABA​ ដំណើរការ​ភ្លាមៗ​ ហើយ​ប្រាក់​នឹង​ត្រូវ​ដាក់​ចូល​ទៅ​ក្នុង​គណនី​របស់​អ្នក​ទទួល​តាម​ពេលវេលា​ដំណើរការ​របស់​ធនាគារ​របស់​ពួក​គេ​។​
ពិតជា​អាច​ ប្រសិនបើ​សេវា​ផ្ទេរ​ប្រាក់​ MoneyGram​ មាននៅ​ធនាគារ​ទទួល​ និង​គោលដៅ​ទទួល​នោះ​។​ សូម​ជ្រើសរើស​ជម្រើស​ "​ដាក់​ប្រាក់​ចូល​គណនី​"​។​
ទេ​ មិន​អាច​ទេ​ ការ​ផ្ញើ​ប្រាក់​ចេញ​របស់​សេវា​ផ្ទេរ​ប្រាក់​ MoneyGram​ សម្រាប់​តែ​ការ​ផ្ទេរ​ប្រាក់​សម្រាប់​បុគ្គល​តែ​ប៉ុណ្ណោះ​។​ 
ក្នុង​ករណី​បែប​នេះ​ សូម​ដំណើរការ​ប្រតិបត្តិការ​តាម​បញ្ជរ​នៅ​សាខា​ធនាគារ​ ABA​ ។​
​ថ្លៃ​សេវា​ផ្ញើ​ប្រាក់​អាស្រ័យ​លើ​ចំនួន​ទឹកប្រាក់​ផ្ទេរ​ និង​ប្រទេស​អ្នក​ទទួល​។​ ថ្លៃ​សេវា​គិត​ជា​ដុល្លារ​នឹង​ត្រូវ​បង្ហាញ​ បន្ទាប់​ពី​ចំនួន​ទឹកប្រាក់​ផ្ទេរ​ត្រូវ​បាន​បញ្ចូល​រួច​។​ សម្រាប់​បញ្ជី​ប្រទេស​ដែល​មាន​សេវា​ផ្ទេរ​ប្រាក់​ MoneyGram​ សូម​ចូល​ទៅ​កាន់​លីង​នេះ​ https://secure.moneygram.com/embed/estimate​។​
ដើ​ម្ប​បញ្ឈប់​ប្រតិបត្តិការ​ដែល​បាន​ដំណើរការ​ក្នុង​កម្មវិធី​ អ្នក​ចាំបាច់​ត្រូវ​តែ​អញ្ជើញ​ទៅ​កាន់​សាខា​ ABA​ ដែល​នៅ​ជិត​អ្នក​បំផុត​ភ្លាម​ និង​បំពេញ​ទម្រង់​បែបបទ​ស្នើ​សុំ​កែប្រែ​ និង​បញ្ឈប់​ការ​ផ្ទេរ​ប្រាក់​ MoneyGram​ ។​ សូម​សម្គាល់ថា​ ប្រតិបត្តិការ​អាច​បញ្ឈប់​បាន​តាមតែ​លក្ខខណ្ឌ​ដូច​ខាងក្រោម​ប៉ុណ្ណោះ
  • ​ប្រសិនបើ​អ្នក​ទទួល​មិន​ទាន់​បាន​ដក​ប្រាក់​។​
  • ​ប្រសិនបើ​ប្រតិបត្តិការ​ត្រូវ​បាន​ផ្ញើ​សម្រាប់​ការ​ទទួល​ប្រាក់​ "​ទទួល​នៅ​តាម​ភ្នាក់ងារ​"​។​
​អ្នក​អាច​កែប្រែ​បាន​តែ​ឈ្មោះ​របស់​អ្នក​ទទួល​សម្រាប់​ជម្រើស​ “​ទទួល​នៅ​តាម​ភ្នាក់ងារ​”​ ប្រសិនបើ​ប្រតិបត្តិការ​មិន​ទាន់​ត្រូវ​បាន​ទូទាត់​។​ ដើម្បី​​កែប្រែប្រតិបត្តិការ​ដែល​បាន​ដំណើរការ​រួច​នៅ​ក្នុង​កម្មវិធី​ អ្នក​ចាំបាច់​ត្រូវ​អញ្ជើញ​ទៅ​កាន់​សាខា​ធនាគារ​ ABA​ ដែល​នៅ​ជិត​អ្នក​បំផុត​ភ្លាម​ និង​បំពេញ​ទម្រង់​បែបបទ​ស្នើ​សុំ​កែប្រែ​ និង​បញ្ឈប់​ការ​ផ្ទេរ​ប្រាក់​ MoneyGram​។​ សូម​សម្គាល់ថា​ ការ​កែប្រែ​មិន​អនុញ្ញាត​សម្រាប់​ជម្រើស​ “​ដាក់​ប្រាក់​ចូល​ក្នុង​គណនី​”​ ទេ​។​
​មាន​ ថ្លៃ​សេវា​កែប្រែ​ ឬ​បញ្ឈប់​ប្រតិបត្តិការ​ គឺ​ 5​ ដុល្លារ​ក្នុង​មួយ​ប្រតិបត្តិការ​។​
អ្នក​ និង​អ្នក​ទទួល​អាច​តាមដាន​ប្រតិបត្តិការ​ដោយ​ប្រើ​លេខ​កូដ​ 8​ ខ្ទង់​ដែល​បង្កើត​ឡើង​អំឡុង​ពេលធ្វើការ​ផ្ទេរ​ប្រាក់​នៅ​លើ​វិ​ប​សាយ​ MoneyGram៖​ https://www.moneygram.com/mgo/us/en/​ ឬ​អញ្ជើញ​មក​កាន់​សាខា​ធនាគារ​ ABA​ ដើម្បី​ដឹង​ពី​ស្ថានភាព​ប្រតិបត្តិការ​។
ប្រតិបត្តិការ​អាច​ត្រូវ​បាន​បដិសេធ​ដោយសារ​មូលហេតុ​ ដូច​ខាងក្រោម​៖
  • ចំនួន​ទឹកប្រាក់​ផ្ទេរ​លើស​ចំនួន​កំណត់​អតិបរមា​។​
  • ព័ត៌មាន​របស់​អ្នក​ទទួល​មិន​គ្រប់គ្រាន់​។​
  • ប្រតិបត្តិការ​មិន​អាច​ដំណើរការ​បាន​ដោយសារ​គោលនយោបាយ​ការ​ផ្ទេរ​ប្រាក់​របស់​ធនាគារ​ ABA​។​
បន្ទាប់​ពី​ប្រតិបត្តិការ​បាន​បញ្ចប់​ លេខ​កូដ​ប្រតិបត្តិការ​ 8​ ខ្ទង់​ និង​ព័ត៌មាន​លម្អិត​ប្រតិបត្តិការ​ផ្សេងៗ​នឹង​មាននៅ​លើ​អេ​ក្រង់​ទូរស័ព្ទ​របស់​អ្នក​។​ មាន​មធ្យោបាយ​​ពីរ ​ក្នុង​ការ​ចែករំលែក​លេខ​កូដ​ទៅ​អ្នក​ទទួល​៖​
  1. ជ្រើសរើស​ “​ចុច​ដើម្បី​ចែករំលែក​លេខ​កូដ​ PIN​ ជាមួយ​អ្នក​ទទួល​”​ នៅ​លើ​អេ​ក្រង់​
  2. ចុច​លើ​ប្រតិបត្តិការ​ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​ប្រតិបត្តិការ​ ចុច​ “​ចែករំលែក​”​ និង​ជ្រើសរើស​កម្មវិធីដែលចង់ប្រើ។​
សំខាន់ កុំ​ចែករំលែក​លេខ​កូដ​ប្រតិបត្តិការ​ 8​ ខ្ទង់​ និង​ព័ត៌មាន​លម្អិត​ប្រតិបត្តិការ​ផ្សេងៗ​ជាមួយ​នរណា​ម្នាក់​ លើកលែងតែ​អ្នក​ទទួល​​។​
ពិតជា​អាច​ គ្រាន់តែ​ទាញ​ប៊ូ​តុង​ “​បង្កើត​គំរូ​”​ នៅ​ពេល​អ្នកធ្វើការ​ផ្ទេរ​ប្រាក់​ដំបូង​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ ហើយ​គំរូ​សម្រាប់​ការ​ផ្ទេរ​ប្រាក់​នេះ​នឹង​ត្រូវ​បន្ថែម​ដោយ​ស្វ័យប្រវត្តិ​ចូល​ទៅ​ក្នុង​បញ្ជី​គំរូ​របស់​អ្នក​នៅ​ខាងក្រោម​ម៉ឺ​នុយ​កម្មវិធី​ ផ្ទេរ​ប្រាក់​រហ័ស​។​

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader