ABA​ PAY​

ក្នុង​នាម​ជា​គ្រឹះស្ថាន​ដែល​បន្ត​វិវឌ្ឍន៍​ឈានមុខ​គេ​ផ្នែក​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ ABA​ មាន​មោទនភាព​សូម​ណែនាំ​ជូន​លោក​អ្នក​នូវ​មុខងារ​ថ្មី​មួយ​គឺ​ ABA​ PAY​ ដែល​ជា​មធ្យោបាយ​ទូទាត់​មិន​ប្រើ​សាច់ប្រាក់​ដ៏​ទំនើប​,​ មាន​សុវត្ថិភាព​,​ និង​ឆាប់រហ័ស​ ដោយ​ប្រើ​កូដ​ QR​។​ ជាមួយ​ ABA​ PAY​ លោក​អ្នក​អាច​ទូទាត់​ផ្ទាល់​តាម​ទូរស័ព្ទ​ដៃ​ ដោយ​មិន​ចាំបាច់​ប្រើ​ក្រដាស់ប្រាក់​នៅ​តាម​ហាង​,​ ភោជនីយដ្ឋាន​ ឬ​ តាម​អន​ឡាញ​បាន​!

មុខងារ​ថ្មី​នេះ​ បង្កើត​ឡើង​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ ដោយ​លោក​អ្នក​មិន​ចាំបាច់​ពិបាក​គិត​ពី​រឿង​បញ្ចូល​ទឹកប្រាក់​ក្នុង​គណនី​ញឹកញាប់​ឡើយ​។​ គ្រប់​ប្រតិបត្តិការ​ជាមួយ​ ABA​ PAY​ ទឹកប្រាក់​នឹង​ត្រូវ​កាត់​ចេញ​ផ្ទាល់​ពី​គណនី​ ឬ​កាត​ ABA​ របស់​លោក​អ្នក​តែ​ម្តង​។​

សូម​ទូទាត់​ជាមួយ​ ABA​ PAY!

តើ​កូដ​ QR​ គឺជា​អ្វី​?

QR​ គឺជា​អក្សរ​កាត់​នៃ​ពាក្យ​ Quick​ Response​ ដែល​មាន​ន័យ​ថា​ ឆ្លើយ​តប​រហ័ស​ (​ហេតុ​ដូច្នេះ​ ទូរស័ព្ទ​អាច​ចាប់​កូដ​នេះ​បាន​យ៉ាង​លឿន​បំផុត​)​។​ កូដ​នេះ​ គេ​ប្រើ​ដើម្បី​បញ្ជូន​ព័ត៌មាន​ចូល​ក្នុង​ទូរស័ព្ទ​របស់​លោក​អ្នក​។​ នៅ​ពេល​វា​ចូល​ដល់​ក្នុង​ទូរស័ព្ទ​របស់​លោក​អ្នក​ហើយ​ វា​អាច​នឹង​បញ្ជូន​លីង​វិ​ប​សាយ​,​ បង្ហាញអក្សរ​,​ ឬ​បង្ហាញ​ព័ត៌មាន​លំអិត​អំពី​អ្វី​ដែល​លោក​អ្នក​បាន​ទិញ​ហើយ​គ្រោង​នឹង​បង់ប្រាក់​ជាដើម​។

យើង​ប្រើប្រាស់​ កូដ​ QR​ ដើម្បី​ឲ្យ​លោក​អ្នកធ្វើការ​ទូទាត់​ពី​ទូរស័ព្ទ​របស់​លោក​អ្នក​ផ្ទាល់​នៅ​តាម​ហាង​ ឬ​កន្លែង​លក់ដូរ​ដែល​ជា​ដៃគូ​របស់​ ABA​ PAY​។​ មធ្យោបាយ​នេះ​ មាន​ភាព​ងាយស្រួល​,​ សុវត្ថិភាព​,​ និង​លឿន​ជាង​ការ​ចាយ​ក្រដាស់ប្រាក់​ ឬ​ប្រើ​កាត​!​ លើស​ពី​នេះ​ទៀត​ ការ​រក្សា​ព័ត៌មាន​ពី​ការ​ទូទាត់​របស់​លោក​អ្នក​ទុក​ក្នុង​ទូរស័ព្ទ​ វា​មាន​សុ​វត្ថ​ភាព​ជាង​ការ​យក​ក្រដាស់ប្រាក់​ និង​កាត​តាម​ខ្លួន​ទៅ​គ្រប់​ទីកន្លែង​។

​របៀប​ទូទាត់​ជាមួយ​ ABA​ Mobile

ជ្រើសរើស​ “ABA​ PAY”​ ពី​ក្នុង​កម្មវិធី​ ABA​ Mobile​ សម្រាប់​ការ​ទូទាត់​នៅ​ហាង​។

សម្រាប់​ការ​ទូទាត់​អន​ឡាញ​ សូម​ចូល​ទៅ​កាន់​ទំព័រ​ Checkout​ របស់​វិ​ប​សាយ​ ឬ​ App​ ដៃគូ​។

ស្គែ​ន​កូដ​ QR​ នៅ​លើ​អេ​ក្រង់​ម៉ាស៊ីន​ POS​ ឬ​ កូដ​ QR​ ដែល​ម្ចាស់​ហាង​បាន​ព្រី​ន​ចេញ​។​

​សម្រាប់​ការ​ទូទាត់​អន​ឡាញ​ ជ្រើសរើស​ “ABA​ PAY”​ ជា​វិធី​ទូទាត់​លើ​ទំព័រ​ Checkout​។

ជ្រើសរើស​គណនី​ ឬ​កាត​ ដែល​ចង់​ប្រើ​ រួច​បញ្ជាក់​ការ​ទូទាត់​។​

អ្នក​នឹង​ទទួល​បានការ​ជូនដំណឹង​ភ្លាមៗ​ បន្ទាប់​ពី​ធ្វើការ​ទូទាត់​ហើយ​។

តើ​លោក​អ្នក​អាច​ទូទាត់​ដោយ​ប្រើ​ ABA​ PAY​ បាន​នៅ​កន្លែង​ណាខ្លះ​?

យើង​កំពុង​បង្កើត​បញ្ជី​ហាង​ដែល​លោក​អ្នក​អាច​ស្គែ​ន​កូដ​ QR​ ដើម្បី​បង់ប្រាក់​ជាមួយ​ ABA​ Mobile​ បាន​។​ យើង​បាន​កំណត់​កន្លែង​ហាង​ទាំងនោះ​នៅ​ក្នុង​ កន្លែង​ទូទាត់​តាម​ ABA​ PAY​ ហើយ​ពេល​នេះ​លោក​អ្នក​អាច​ទូទាត់​ប្រាក់​ជាមួយ​ ABA​ PAY​ នៅ​តាម​ ហាង​ជាង​ 200​ កន្លែង​ (​កំពុង​បន្ត​កើនឡើង​)​ នៅ​ទូ​ទាំង​ប្រទេស​!​ បន្ថែម​ពីលើ​នេះ​ទៀត​ ហាង​មួយ​ចំនួន​ផ្តល់​ការ​បញ្ចុះតម្លៃ​ដ៏​សាកស​មម្រាប់​លោក​អ្នកផង​ដែរ​។​ សូម​ពិនិត្យ​មើល​ ABA​ Mobile​ ឬ​ វិ​ប​សាយ​របស់​យើង​សម្រាប់​ព័ត៌មាន​ថ្មីៗ​បំផុត​អំពី​បញ្ជី​ហាង​ទាំងនោះ​។​

កន្លែង​ទូទាត់​តាម​ ABA​ PAY

ត្រៀមខ្លួន​សាកល្បង​រួច​ហើយ​ឬ​នៅ​?

ដើម្បី​ចាប់ផ្តើម​ទូទាត់​ជាមួយ​ ABA​ PAY​ លោក​អ្នក​ចាំបាច់​ត្រូវ​មាន​គណនី​ ABA​ និង​ កម្មវិធី​ ABA​ Mobile​ ដំឡើង​នៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក​។​ សូម​ចុច​លើ​រូប​សញ្ញា​កន្លែង​ទាញ​យក​កម្មវិធី​ទូរស័ព្ទ​ខាងក្រោម​ ដើម្បី​ដោ​ន​ឡូ​ដ​កម្មវិធី​ ABA​ Mobile​ ចុង​ក្រោយ​បំផុត​។​ បន្ទាប់​ពី​ដោ​ន​ឡូ​ដ​បាន​ហើយ​ សូម​ធ្វើ​តាម​ការ​ណែនាំ​នៅ​លើ​អេ​ក្រង់​ទូរស័ព្ទ​ដើម្បី​បង្កើត​នូវ​បទ​ពិសោធន៍​ធនាគារ​តាម​ទូរស័ព្ទ​ថ្មី​នេះ​។​ វា​មិន​ត្រូវ​បាន​គិតថ្លៃ​ឡើយ​!

លក្ខខណ្ឌទូទៅ និងលក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader