បញ្ញើកំណត់តាមទូរស័ព្ទ

​គណនី​បញ្ញើ​កាលកំណត់​របស់​ធនាគារ​ ABA​ អាច​បើក​បាន​តាម​កម្មវិធី​ ABA​ Mobile​ ដោយ​គ្រាន់តែ​ចុច​ត្រឹមតែ​ពីរ​បី​ចុច​ប៉ុណ្ណោះ​។​ ជាមួយនឹង​ការ​ប្រាក់​ដ៏​ទាក់ទាញ​ ក្នុង​រយៈពេល​កំណត់​ណាមួយ​ដែល​អ្នក​ពេញចិត្ត​ គណនី​បញ្ញើ​កាលកំណត់​លើ​ទូរស័ព្ទ​ អាច​ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ​សន្សំ​ប្រាក់​របស់​អ្នក​បាន​។​

​អត្រា​ការ​ប្រាក់​ត្រូវ​បាន​បូក​សរុប​ផ្អែក​តាម​ចំនួន​ថ្ងៃ​ 365​ថ្ងៃ​ (​បី​រយ​ហុកសិប​ប្រាំ​)​ ក្នុង​មួយ​ឆ្នាំ​ ដោយ​គិត​តាម​ចំនួន​ថ្ងៃ​ជាក់ស្ដែង​ក្នុង​មួយ​ខែ​។​

អត្រាការប្រាក់(ក្នុងមួយឆ្នាំ)1

រយៈពេលប្រាក់ដុល្លារប្រាក់រៀល
1 ខែ0.75%2.25%
2 ខែ1.13%3.00%
3 ខែ1.50%3.75%
4 ខែ2.00%4.08%
5 ខែ2.50%4.41%
6 ខែ3.00%4.75%
7 ខែ3.15%4.79%
8 ខែ3.30%4.83%
9 ខែ3.45%4.88%
10 ខែ3.55%4.92%
11 ខែ3.65%4.96%
12 ខែ3.75%5.00%
18 ខែ3.80%N/A
24 ខែ3.85%N/A
30 ខែ3.90%N/A
36 ខែ3.95%N/A

លក្ខខណ្ឌ

រូបិយប័ណ្ណប្រាក់ដុល្លារប្រាក់រៀល
បញ្ញើបឋមអប្បបរមា100 400,000
ការទូទាត់ការប្រាក់មានការបទបែន
  • នៅថ្ងៃដល់កាលកំណត់នៃការដាក់ប្រាក់ ឬ
  • នៅពេលស្នើសុំបិទគណនី
លក្ខខណ្ឌបន្តនៅចុងគ្រា
  • ប្រាក់ដើមប៉ុណ្ណោះ
  • ប្រាក់ដើម និងការប្រាក់
  • បិទនៅកាលវសាន2
ថ្លៃសេវាកម្មសេវាគណនីប្រចាំខែឥតគិតថ្លៃ
បញ្ជាក់សម្យតុលទឹកប្រាក់ក្នុងគណនី10ដុល្លារ/40,000រៀល/សន្លឹក
ត្រួតពិនិត្យបញ្ជីទឹកប្រាក់ក្នុងគណនី10ដុល្លារ/40,000រៀល/សន្លឹក
ការដកប្រាក់3មិនអនុញ្ញាតឱ្យដកប្រាក់ជាផ្នែកៗ
វិធីចូលមើលគណនីប្រាក់បញ្ញើមានកាលកំណត់ABA Mobile តែប៉ុណ្ណោះ, វិញ្ញាបនបត្របញ្ញើមានកំណត់ អាចទាញយកបានជា PDF
ការបិទគណនីបិទបាននៅសាខា

1 អត្រាការប្រាក់អាចមានការផ្លាស់ប្តូរតាមឆន្ទានុសិទ្ធិរបស់ធនាគារដោយពុំមានការជូនដំណឹងជា មុនដល់អតិថិជនឡើយ។
2 ពេលដល់កាលកំណត់ ទាំងប្រាក់ដើម និងការប្រាក់នឹងត្រូវផ្ទេរចូលទៅក្នុងគណនីបង្គោល។
3 អត្រាការប្រាក់នៃបញ្ញើសន្សំនឹងត្រូវអនុវត្តសម្រាប់ការដកមុនពេលកំណត់។

​ដើម្បី​បើក​គណនី​បញ្ញើ​មាន​កាលកំណត់​លើ​ទូរស័ព្ទ​បាន​ សូម​អនុវត្ត​តាម​លក្ខខណ្ឌ​ខាងក្រោម​៖

  • អតិថិជន​ត្រូវ​តែ​ប្រើប្រាស់​កម្មវិធី​ ABA​ Mobile​។​
  • អតិថិជន​ត្រូវ​តែ​មាន​គណនី​សន្សំ​មួយ​ ដូច​ជា​៖​ គណនី​បញ្ញើ​សន្សំ​,​ គណនី​ចរន្ត​ ឬ​ គណនី​ចរន្ត​ “PLUS”​ ជា​មុន​សិន​ មុន​ពេល​ បើក​គណនី​បញ្ញើ​មាន​កាលកំណត់​លើ​ទូរស័ព្ទ​។​
  • គណនី​បញ្ញើ​មាន​កាលកំណត់​លើ​ទូរស័ព្ទ​អាច​បើក​បាន​មិន​ថា​អ្នកមាន​ទីលំនៅ​អចិន្ត្រៃយ៍​ និង​មិន​អចិន្ត្រៃយ៍​។
  • មិន​អាច​ប្រើ​គណនី​សន្សំ​លើ​ទូរស័ព្ទ​ ធ្វើ​ជា​គណនី​មូលដ្ឋាន​សម្រាប់​បើក​គណនី​សន្សំ​មាន​កាលកំណត់​តាម​ទូរស័ព្ទ​នេះ​បាន​ទេ​។
  • អតិថិជន​អាច​បើក​គណនី​បាន​គ្រប់ពេលវេលា​ និង​គ្រប់​ទីកន្លែង​ពី​ក្នុង​កម្មវិធី​ ABA​ Mobile​។​
  • ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ពីលើ​ប្រាក់​របស់​លោក​អ្នក​សម្រាប់​រយៈពេល​កំណត់​មួយ​ ដោយ​មិន​រង​ផល​ប៉ះពាល់​ពី​អត្រា​ការ​ប្រាក់​ឡើង​ចុះ​នៅ​ក្នុង​ទីផ្សារ​ឡើយ​។​
  • មាន​ភាព​បត់បែន​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​ទាំង​ប្រាក់​ដើម​ និង​ការ​ប្រាក់​ដែល​ទទួល​បាន​តាម​រយៈ​ការ​កំណត់​បែបបទ​ទូទាត់​ស្វ័យប្រវត្តិ​ជា​ (i)​ ការ​បន្ត​ស្វ័យប្រវត្តិ​ចំពោះតែ​ប្រាក់​ដើម​ ឬ​ (ii)​ បន្ត​ស្វ័យប្រវត្តិ​ទាំង​ប្រាក់​ដើម​ និង​ការ​ប្រាក់​។​

លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader