​ផ្ទេរ​ប្រាក់​ដោយ​ប្រើ​ Visa​ Direct​ ក្នុង​ ABA​ Mobile​ ឈ្នះទឹកប្រាក់​ $100!

01/Dec/2021

​ប្រ​ម៉ូ​សិន​ Visa​ Direct​ ត្រឡប់​មក​វិញ​ហើយ​!​ ធនាគារ​ និង​ Visa​ ចែក​ទឹកប្រាក់​ $30,000​ ដល់​អ្នក​ប្រើប្រាស់​ច្រើន​បំផុត​ 300​ នាក់​ដំបូង​។​ អ្នក​ប្រើប្រាស់​នីមួយៗ​នឹង​ទទួល​បាន​សាច់ប្រាក់​ត្រឡប់​ $100​ គ្រាន់តែ​ផ្ទេរ​ប្រាក់​ដោយ​ប្រើ​ Visa​ Direct​ ក្នុង​ ABA​ Mobile​ ច្រើន​បំផុត​តាម​ដែល​អ្នក​ធ្វើ​បាន​ចាប់ពី​ថ្ងៃ​ទី​ 15​ ខែ​ វិច្ឆិកា​ ឆ្នាំ​ 2021​ ដល់​ថ្ងៃ​ទី​ 14​ ខែ​ មក​រា​ ឆ្នាំ​ 2022!

Visa​ Direct​ អាច​ឲ្យ​អ្នក​ផ្ទេរ​ប្រាក់​ពី​ ABA​ Mobile​ ដោយ​ផ្ទាល់​ទៅ​កាត​ Visa​ ដទៃ​ទៀត​ដែល​ចេញ​ដោយ​ធនាគារ​នានា​នៅ​កម្ពុជា​ និង​ប្រទេស​ចូលរួម​1​។​ រីករាយ​ជាមួយនឹង​ការ​ផ្ទេរ​ប្រាក់​ដែល​រហ័ស​ និង​សុវត្ថិភាព​ ដោយ​មាន​តម្លៃ​សមរម្យ​ ហើយ​ទទួល​បាន​រង្វាន់​ក្នុង​ពេល​តែ​មួយ​។​ ផ្ទេរ​ប្រាក់​ដោយ​ប្រើ​ Visa​ Direct​ កាន់តែ​ច្រើន​ មានឱកាស​ឈ្នះ​សាច់ប្រាក់​កាន់តែ​ច្រើន​។

1​ ឥណ្ឌូ​នេ​ស៊ី​,​ ឡាវ​,​ ម៉ា​ឡេ​ស៊ី​,​ មី​យ៉ា​ន់​ម៉ា​,​ ហ្វី​លី​ពី​ន​,​ សិង្ហ​បុរី​,​ ថៃ​ និង​វៀតណាម​។​

ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​សេវា​ផ្ទេរ​ប្រាក់​ Visa​ Direct​ សូម​ចូល​ទៅ​កាន់​ទំព័រ​ ត្រង់នេះ

មិន​ទាន់​មាន​ ABA​ Visa​ card​ មែន​ទេ​?​ សូម​ចូល​ទៅ​កាន់​ ទំព័រ​កាត​ទូទាត់ ដើម្បី​បើក​កាត​ឥឡូវនេះ​ ឬ​ដឹង​ពី​របៀប​បង្កើត​ កាតនិម្មិត Visa ដោយ​ខ្លួនឯង​!​ អ្នក​ក៏​អាច​ ស្នើ​សុំ​កាត​ Visa​ ដោយ​ផ្ទាល់​ពី​កម្មវិធី​ ABA​ Mobile​ បាន​ផង​ដែរ​។​​​

រយៈពេល​ប្រ​ម៉ូ​សិន​

ចាប់ពី​ថ្ងៃ​ទី​ 15​ ខែ​ វិច្ឆិកា​ ឆ្នាំ​ 2021​ ដល់​ថ្ងៃ​ទី​ 14​ ខែ​ មក​រា​ ឆ្នាំ​ 2022​ (​បូក​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​

​ដំណើរការ​នៃ​ការ​ជ្រើសរើស​អ្នក​ឈ្នះ​

ជុំ​ទី​ 1៖ បញ្ចប់​ថ្ងៃ​ទី​ 14​ ខែ​ ធ្នូ​ ឆ្នាំ​ 2021​។​ អ្នក​ឈ្នះ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​ 21​ ខែ​ ធ្នូ​ ឆ្នាំ​ 2021​។​

ជុំ​ទី​ 2៖​ បញ្ចប់​ថ្ងៃ​ទី​ 14​ ខែ​ មក​រា​ ឆ្នាំ​ 2022​។​ អ្នក​ឈ្នះ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​ 21​ ខែ​ មក​រា​ ឆ្នាំ​ 2022​។​

​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​សម្រាប់​តែ​អ្នក​ប្រើប្រាស់​ ABA​ Mobile​ ជាមួយ​ Visa​ card​ (​រួម​បញ្ចូល​ទាំង​ Visa​ និម្មិត​)​ តែ​ប៉ុណ្ណោះ​។​
  • ​ផ្ទេរ​ក្នុងស្រុក​2​ ឬ​ក្រៅប្រទេស​3​ (​ចាប់ពី​ $50.01​ ក្នុង​មួយ​ប្រតិបត្តិការ​)​ ដោយ​ប្រើ​ Visa​ Direct​ ក្នុង​ ABA​ Mobile​។​
  • ​យុទ្ធនាការ​នេះ​មាន​ 2​ ជុំ​ ហើយ​អតិថិជន​ 150​ នាក់​ដំបូង​ ដែល​ធ្វើ​ប្រតិបត្តិការ​ច្រើន​ជាងគេ​ក្នុង​ជុំ​ នីមួយៗ​ ហើយ​លឿន​ជាងគេ​ក្នុង​ជុំ​នីមួយៗ​នឹង​ឈ្នះ​រង្វាន់​ 100​ ដុល្លារ​។​
  • ​សេវា​ Visa​ Direct​ មិន​មាន​សុពលភាព​សម្រាប់​ការ​ផ្ទេរ​រវាង​ កាត ABA​ Visa​ ឡើយ​ គឺ​សម្រាប់​តែ​ប្រតិបត្តិការ​ជា​ប្រាក់​ដុល្លារ​រវាង​ កាត ABA​ Visa​​ និង​ កាត Visa​ ដែល​ចេញ​ ដោយ​ធនាគារ​នានា​ក្នុង​ប្រទេស​កម្ពុជា​ និង​ធនាគារ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​,​ ឡាវ​,​ ម៉ា​ឡេ​ស៊ី​,​ មី​យ៉ា​ន់​ម៉ា​,​ ហ្វី​លី​ពី​ន​,​ សិង្ហ​បុរី​,​ ថៃ​ និង​វៀតណាម​ប៉ុណ្ណោះ​។​
  • ​អ្នក​ឈ្នះ​មិន​អាច​ឈ្នះ​ 2​ ដង​បាន​ឡើយ​។​ អ្នក​ឈ្នះ​នឹង​ត្រូវ​ដក​ចេញ​នៅ​ជុំ​បន្ទាប់​។​
  • ​រង្វាន់​ជា​សាច់ប្រាក់​នេះ​នឹង​ត្រូវ​ផ្ទេរ​ចូល​គណនី​ ABA​ របស់​អ្នក​ឈ្នះ​ ក្នុង​រយៈពេល​ 7​ (​ប្រាំពីរ​)​ ថ្ងៃ​ធ្វើការ​បន្ទាប់​ពី​ការ​ប្រកាស​នេះ​។​ ធនាគារ​ ABA​ នឹង​មិន​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​អ្នក​ឈ្នះ​លើ​ប្រូ​ម៉ូ​សិន​នេះ​ឡើយ​។​
  • ​ធនាគារ​ ABA​ រក្សា​សិទ្ធិ​បង្ហាញ​ឈ្មោះ​ និង​រូបថត​អ្នក​ឈ្នះ​នៅ​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​ និង​ជា​សាធារណៈ​។​ 
  • ​បុគ្គលិក​ធនាគារ​ ABA​ និង​ Visa​ មិន​មាន​សិទ្ធិ​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ឡើយ​។​
  • ធនាគារ​ ABA​ និង​ Visa​ រក្សា​សិទ្ធិ​ក្នុង​ការ​បញ្ចប់​ ផ្លាស់​ប្ដូរ​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ ណាមួយ​នៃ​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិនបាច់​ជូនដំណឹង​ជា​មុន​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ Visa​ លើ​បញ្ហា​ណាមួយ​ជា​ការ​សម្រេច​ចុង​ក្រោយ​ និង​គ្មាន​ការ​តវ៉ា​។​

2​ សម្រាប់​កាត​ Visa​ ទាំងអស់​ដែល​ចេញ​ដោយ​ធនាគារ​នានា​នៅ​កម្ពុជា​ លើកលែងតែ​ធនាគារ​ ABA​។​
3​ សម្រាប់​កាត​ Visa​ ដែល​ចេញ​ដោយ​ធនាគារ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ឡាវ​ ម៉ា​ឡេ​ស៊ី​ មី​យា់ន់​ម៉ា​ ហ្វី​លី​ពី​ន​ សិង្ហ​បុរី​ ថៃ​ និង​វៀតណាម​។​