ចុះថ្លៃ​រហូត​ដល់​ ៣៥ភាគរយ​ នៅ​ POSH​ Edition​ សម្រាប់​អតិថិជន​ ABA

10/May/2018

​ដំណឹង​ល្អ​សម្រាប់​មិត្ត​នារី​ និង​បងប្អូន​ស្ត្រី​!​

​និយម​ទិញ​សម្លៀក​បំពាក់​ កាបូប​ និង​ស្បែកជើង​ ប្រ៊ែន ប្រ៊ែន​ មែន​ទេ​?​ ឥឡូវនេះ​ POSH​ Edition​ ផ្ដល់​អតិថិជន​ ABA​ នូវ​ការ​បញ្ចុះតម្លៃ​ផ្ដាច់មុខ​ ៣៥%​ សម្រាប់​ការ​ទូទាត់​ជាមួយ​ ABA​ Pay​ និង​ ១៥%​ សម្រាប់​ការ​ទូទាត់​ ជាមួយ​ កាត​ទូទាត់​ ណាមួយ​របស់​ ABA​ ចាប់ពី​ថ្ងៃ​ទី​៦​តុលា​ ដល់​ថ្ងៃ​ទី​៦​វិច្ឆិកា​ ២០១៨​។​

​ការ​បញ្ចុះតម្លៃ​ផ្ដាច់មុខ​នេះ​ មាន​ផ្ដល់​ជូន​នៅ​ POSH​ Edition​ តាម​ទីតាំង​ខាងក្រោម​៖​

1. Heatwave​ Brand​

  • ​អគារ​លេខ​ ១៥១H,​ ផ្លូវ​ ១៥៤​ (​ក្រោយផ្សារ​សុរិយា​),​ ភ្នំពេញ​
  • ​អគារ​លេខ​ ៣១Aeo,​ មហាវិថី​ ព្រះ​សីហ​នុ​,​ ភ្នំពេញ​

2. iORA​ Brand​

  • អគារ​លេខ​ ១៥១G,​ ផ្លូវ​ ១៥៤​ (​ក្រោយផ្សារ​សុរិយា​),​ ភ្នំពេញ​
  • អគារ​លេខ​ ២៩D​ មហាវិថី​ ព្រះ​សីហ​នុ​,​ ភ្នំពេញ​

3. Moonriver​ Brand

  • ​អគារ​លេខ​ ១៥១G,​ ផ្លូវ​លេខ ១៥៤​ (​ក្រោយផ្សារ​សុរិយា​),​ ភ្នំពេញ​

​វិធី​ទទួល​បានការ​បញ្ចុះតម្លៃ​

មាន​មធ្យោបាយ​២​ ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​នេះ​៖​

  • ​ចុះថ្លៃ​៣៥%​ ពេល​អ្នក​បង់ប្រាក់​ដោយ​ប្រើ​ ABA​ PAY​ នៅ​លើ​ម៉ាស៊ីន​ទូទាត់​ POS​ របស់​ ABA​ ឬ​ PiPay​ នៅ​តាម​ហាង​ POSH​ Edition​។
  • ​ចុះថ្លៃ​១៥%​ ពេល​អ្នក​បង់ប្រាក់​ដោយ​ប្រើ​កាត​ Visa,​ Mastercard​ ឬ​ UnionPay​ របស់​ ABA​ នៅ​លើ​ម៉ាស៊ីន​ទូទាត់​ POS​ របស់​ ABA​ នៅ​តាម​ហាង​ POSH​ Edition​ ។​

​លក្ខខណ្ឌ​

  • ការ​បញ្ចុះតម្លៃ​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​ សម្រាប់​អតិថិជន​ដែល​មាន​កាត​ ABA​ និង​អតិថិជន​ប្រើប្រាស់​ ABA​ Mobile​។​
  • ​ការ​បញ្ចុះតម្លៃ​នេះ​ ផ្ដល់​ជូន​ពី​ថ្ងៃ​ទី​៦​ តុលា​ ដល់​ថ្ងៃ​ទី​៦​ វិច្ឆិកា​ ២០១៨​ (​គិត​ទាំង​ថ្ងៃ​ចាប់ផ្ដើម​ និង​ថ្ងៃ​ចុង​ក្រោយ​)។
  • ​ការ​បញ្ចុះតម្លៃ​ពី​ POSH​ Edition​ និង​ ធនាគារ​ ABA​ អាស្រ័យ​លើ​ទំនិញ​មាន​ក្នុង​ស្តុក​ ហើយ​អតិថិជន​ណា​អញ្ជើញ​មក​មុន​ នឹង​ទទួល​បាន​មុន​។​
  • ការ​បញ្ចុះតម្លៃ​នេះ​ នឹង​មិន​ផ្ដល់​ជូន​ឡើយ​ចំពោះ​ផលិតផល​ដែល​ POSH​ Edition​ បញ្ចុះតម្លៃ​ស្រាប់​,​ ផលិតផល​ពិសេស​,​ មាន​ប័ណ្ណ​ប្រូ​មូ​សិន​ផ្សេង​ និង​ការ​បញ្ចុះតម្លៃ​ផ្សេង​របស់​ POSH​ Edition​។​
  • ​ករណី​មាន​ទំនាស់​ណាមួយ​កើត​មាន​ឡើង​ ធនាគារ​ ABA​ និង​ POSH​ Edition​ មាន​សិទ្ធិ​សម្រេចចិត្ត​លើ​ដំណោះស្រាយ​។