ABA PAY
តើ ABA PAY ជាអ្វី?
ក្នុងនាមជាគ្រឹះស្ថានដែលបន្តវិវឌ្ឍន៍ឈានមុខគេផ្នែកធនាគារចល័ត ABA មានមោទនភាពសូមណែនាំជូនលោកអ្នកនូវមុខងារថ្មី គឺ ABA PAY ដែលជាមធ្យោបាយទូទាត់មិនប្រើសាច់ប្រាក់ដ៏ទំនើប, មានសុវត្ថិភាព, និងឆាប់រហ័ស ដោយប្រើ QR កូដ។ ជាមួយ ABA PAY អ្នកអាចទូទាត់ផ្ទាល់តាមទូរស័ព្ទដៃ ដោយមិនប្រើសាច់ប្រាក់នៅតាមហាង, ភោជនីយដ្ឋាន ឬ តាមអនឡាញ!
មុខងារថ្មីនេះ បង្កើតឡើងដើម្បីផ្ដល់ភាពងាយស្រួល ដោយលោកអ្នកមិនចាំបាច់ពិបាកគិតពីរឿងបញ្ចូលទឹកប្រាក់ក្នុងគណនីញឹកញាប់ឡើយ។ គ្រប់ប្រតិបត្តិការជាមួយ ABA PAY ទឹកប្រាក់នឹងត្រូវកាត់ចេញផ្ទាល់ពីគណនី ឬកាត ABA។ ទូទាត់ដោយមិនប្រើសាច់ជាមួយ ABA PAY!
QR កូដជាអ្វី?
QR គឺជាអក្សរកាត់នៃពាក្យ Quick Response ដែលមានន័យថា ឆ្លើយតបរហ័ស (ហេតុដូច្នេះ ទូរស័ព្ទអាចចាប់កូដនេះបានយ៉ាងលឿនបំផុត)។ កូដនេះ គេប្រើដើម្បីបញ្ជូនព័ត៌មានចូលក្នុងទូរស័ព្ទរបស់អ្នក។នៅពេលវាចូលដល់ក្នុងទូរស័ព្ទរបស់អ្នកហើយ វាអាចនឹងបញ្ជូនលីងវិបសាយ, បង្ហាញអក្សរ, ឬបង្ហាញព័ត៌មានលំអិតអំពីអ្វីដែលអ្នកបានទិញហើយគ្រោងនឹងបង់ប្រាក់ផងដែរ។
យើងប្រើប្រាស់ QR កូដ ដើម្បីឲ្យអ្នកធ្វើការទូទាត់ពីទូរស័ព្ទរបស់អ្នកផ្ទាល់នៅតាមហាង ឬកន្លែងលក់ដូរដែលជាដៃគូរបស់ ABA PAY។ មធ្យោបាយនេះ មានភាពងាយស្រួល, សុវត្ថិភាព, និងលឿនជាងការចាយសាច់ប្រាក់ ឬប្រើកាត!
៣ជំហានងាយៗ ក្នុងការទូទាត់ជាមួយ ABA Mobile
ABA PAY ត្រូវបានបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់កម្មវិធី ABA Mobile ដើម្បីឲ្យការទូទាត់របស់អតិថិជនកាន់តែរលូនស្រួល, រហ័ស, និងសុវត្ថិភាពពីគណនី ABA របស់ពួកគាត់ ដោយមិនចាំបាច់ឆូតកាត និងស៊ីញ៉េលើវិក្កយបត្រ ឬដកប្រាក់ប្រគល់ឲ្យអ្នកលក់ឡើយ។ ABA PAY ប្រើប្រាស់ប្រាស់ QR កូដ ដែលមានផ្ទុកទិន្នន័យទិញទំនិញ ឬសេវាដែលអ្នកទិញ ហើយអាចស្គែនបានយ៉ាងងាយស្រួលដោយប្រើកាមេរ៉ាទូរស័ព្ទរបស់អ្នក។
ជំហានទី១៖ ជ្រើសយក “ABA PAY” នៅក្នុង ABA Mobile;
ជំហានទី២៖ ស្គែន QR កូដរបស់អ្នកលក់នៅលើអេក្រង់នៃឧបករណ៍ POS ឬ QR កូដដែលអ្នកលក់បានព្រីនចេញ;
ជំហានទី៣៖ ជ្រើសរើសគណនី ឬកាតដែលត្រូវចាយ និងចុចយល់ព្រមបង់ប្រាក់ជាការស្រេច។ ពេលអ្នកចុចរួច ការបង់ប្រាក់នឹងបញ្ចប់ដោយជោគជ័យ។
កន្លែងដែលអ្នកអាចទូទាត់ជាមួយ ABA Mobile បាន
យើងខ្ញុំ កំពុងតែបន្តបញ្ចូលបញ្ជីឈ្មោះហាង ឬកន្លែងលក់ដូរដែលលោកអ្នកអាចប្រើកម្មវិធី ABA Mobile ដើម្បីទូទាត់តាម QR កូដបាន។ សូមមើល បញ្ជីឈ្មោះហាង ឬកន្លែងលក់ដូរដែលអ្នកអាចទូទាត់តាម ABA PAY បាន។
ទាញយកកម្មវិធី ABA Mobile
ដើម្បីទូទាត់តាម ABA Mobile លោកអ្នកត្រូវមានគណនី ABA និងកម្មវិធី ABA Mobile នៅក្នុងទូរស័ព្ទរបស់អ្នក។ សូមចុចលើកម្មវិធី ដើម្បីដោនឡូតនៅក្នុង App Store របស់ Apple ឬ Play Store របស់ Google។ ក្រោយដោនឡូតរួច អ្នកគ្រាន់តែចុចបើក ហើយអនុវត្តតាមការណែនាំ ជាការស្រេច។
មិនទាន់មានគណនី ABA? សូមចូលទៅកន្លែង សេវាកម្មបើកគណនីអនឡាញ របស់យើង រួចរកមើលគណនីដែលអ្នកត្រូវការ ដើម្បីបើកតាមអនឡាញ។ អ្នកអាចបើកបានដោយឥតគិតថ្លៃ!
លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។