យើង​ទទួល​បាន​ពានរង្វាន់​ អ្នក​ទទួល​បាន​ប្រាក់មក​វិញ​!

12/Jan/2019

នៅ​ថ្ងៃ​ទី​ 5​ មេសា​ 2019​ ​ធនាគារ​ ABA​ ទទួល​បាន​ពានរង្វាន់​ចំនួន​ប្រាំមួយ​ ពី​ក្រុមហ៊ុន​ Visa​ ដែល​សរសើរ​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​ ក្នុង​ការ​នាំ​យក​មក​នូវ​ផលិតផល​កាត​ដែល​ទាន់សម័យ​និង​ងាយស្រួល​ប្រើ​ ជូន​ដល់​អតិថិជន​បាន​ច្រើន​ជាងគេ​។​ ដើម្បី​អបអរ​នូវ​ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់​នេះ​ ធនាគារ​ ABA​ ធ្វើ​ប្រូ​ម៉ូ​សិន​ ផ្តល់​ប្រាក់​ 60​ដុល្លារ មក​វិញ​សម្រាប់​អតិថិជន​របស់​កាត​ ABA​ Visa​ Classic​ ដែល​ធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់​លើស​ពី​ 100​ដុល្លារ ​តាម​រយៈ​ម៉ាស៊ីន​បង់ប្រាក់​ (POS)​ ឬ​តាម​អន​ឡាញ​ ចាប់ពី​ថ្ងៃ​ទី​ 10​ ដល់​ 30​ មេសា​ 2019​។​ សូម​ប្រើ​ ABA​ Visa​ Classic​ ឲ្យ​បាន​ច្រើន​សម្រាប់​ការ​ជាវ​លើក​ក្រោយ​ ដើម្បី​ទទួល​បាន​ឱកាស​ឈ្នះ​ប្រាក់​ 60​ដុល្លារ ​នេះ​វិញ​។​

​មិន​ទាន់​មាន​កាត​ ABA​ Visa​ Classic​ ទេ​មែន​ទេ​?​ កុំ​ចាំ​យូរ​!​ សូម​ដាក់​ពាក្យ​ស្នើសុំ​ថ្ងៃនេះ​នៅ​តាម​សាខា​ណាមួយ​របស់​ ABA​ ហើយ​ចាប់ផ្តើម​រីករាយ​ជាមួយ​ការ​ផ្តល់​ជូន​ពិសេស​នេះ​!​ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កាត​ ABA​ សូម​ចូល​ទៅ​កាន់​ទំព័រ​កាត​ទូទាត់​របស់​យើង​។​

រយៈពេល​នៃ​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 10​ ដល់​ 30​ មេសា​ 2019​ (​ថ្ងៃ​ទាំង​ពីរ​ត្រូវ​បាន​រាប់​បញ្ចូល​ផង​ដែរ​)

លក្ខខណ្ឌ​នៃ​ការ​ចូលរួម​៖​ អនុវត្ត​សម្រាប់​ម្ចាស់​កាត​ ABA​ Visa​ Classic​ ទាំង​ថ្មី​ទាំង​ចាស់​ ដែល​ធ្វើ​ប្រតិបត្តិការ​ (​តែ​ម្តង​ ឬ​ច្រើន​ដង​)​ សរុប​មាន​ចំនួន​ចាប់ពី​ 100​ដុល្លារ​ ឡើង​ទៅ​តាម​រយៈ​ម៉ាស៊ីន​បង់ប្រាក់​ (POS)​ ឬ​តាម​អន​ឡាញ​ ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​នេះ​។​

​លក្ខខណ្ឌ​ត្រូវ​អនុវត្ត​៖

  • ម្ចាស់​កាត​ ABA​ Visa​ Classic​ ទាំង​ថ្មី​ទាំង​ចាស់​ 100​នាក់​ ដែល​បំពេញ​តាម​លក្ខខណ្ឌ​ពេញលេញ​ នឹង​ត្រូវ​បាន​ចាប់ឆ្នោត​ជ្រើសរើស​សម្រាប់​ការ​ទទួល​បាន​ប្រាក់​ 60​ដុល្លារ ​មកវិញ​ សម្រាប់​ជា​ការ​ថ្លែងអំណរគុណ​ពី​ធនាគារ​។​
  • អ្នក​ឈ្នះ​ទាំងអស់​នឹង​ត្រូវ​បាន​ជ្រើសរើស​ និង​ប្រកាស​នៅ​លើ​វិ​ប​សាយ​និង​ហ្វេ​ស​បុក​របស់​ធនាគារ​ ក្នុង​រយៈពេល​ 7​ថ្ងៃ​ នៃ​ថ្ងៃ​ធ្វើការ​ បន្ទាប់​ពី​កម្មវិធី​ឈាន​ដល់ទី​បញ្ចប់​។​
  • អ្នក​ឈ្នះ​នឹង​ត្រូវ​បាន​ទាក់ទង​ដើម្បី​ប្រាប់​អំពី​ការ​ឈ្នះ​រង្វាន់​នេះ​ ហើយ​ប្រាក់​រង្វាន់​នឹង​ត្រូវ​បាន​ផ្ទេរ​ចូល​គណនី​របស់​អ្នក​ឈ្នះ​ក្នុង​រយៈពេល​ 7​ថ្ងៃ​ បន្ទាប់​ពី​ការ​ប្រកាស​លទ្ធផល​។​
  • កាត​និម្មិត​ដែល​បង្កើត​នៅ​ក្នុង​ ABA​ Mobile​ ឬ​ iBanking​ មិន​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រូ​ម៉ូ​សិន​នេះ​ឡើយ​។​
  • ធនាគារ​ ABA​ សូម​រក្សា​សិទ្ធិ​ក្នុង​ការ​ផ្សព្វផ្សាយ​ឈ្មោះ​ និង​រូបភាព​របស់​អ្នក​ឈ្នះ​ជា​សាធារណៈ​នៅ​តាម​បណ្តាញ​ផ្សព្វផ្សាយ​ផ្សេងៗ​។