ប័ណ្ណឥណពន្ធ

កាត​ Visa,​ Mastercard​ និង​ UnionPay​ អាច​ប្រើប្រាស់​ជាមួយ​ម៉ាស៊ីន​ ATM​ ទាំង​ក្នុង​ និង​ក្រៅប្រទេស​ ក្នុង​ការ​ដក​សាច់ប្រាក់​ និង​សម្រាប់​ការ​ទិញ​ទំនិញ​ និង​សេវាកម្ម​ផ្សេងៗ​ ប្រចាំ​ថ្ងៃ​ជាមួយនឹង​ទឹកប្រាក់​ដែល​ត្រូវ​ដក​ ចេញពី​គណនី​ចរន្ត​ ឬ​គណនី​បញ្ញើ​សន្សំ​របស់​លោក​អ្នក​។​ ប័ណ្ណ​អន្ដរជាតិ​មាន​លេខ​កូដ​ CVV​ ចំនួន​ 3​ ខ្ទង់​នៅ​ផ្នែក​ ខាង​ខ្នង​នៃ​ប័ណ្ណ​ ហើយ​ក៏​អាច​ប្រើប្រាស់​បាន​នៅ​លើ​ eBay​ និង​ PayPal​ សម្រាប់​រាល់​ការ​ទូទាត់​នៅ​លើ​បណ្តាញ​អ៊ីនធឺណិត​ និង​ការ​ទិញ​នានា​បាន​ដែរ​។​ លោក​អ្នក​អាច​កំណត់​ ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​ និង​កម្រិត​អត្រា​ដក​ប្រាក់​ ហើយ​ក៏​អាច​ភ្ជាប់​បណ្តាញ​នេះ​ទៅ​កាន់​ប័ណ្ណ​ ជា​ច្រើន​ជាមួយនឹង​ គណនី​ ដោយ​កំណត់​អត្រា​ចំណាយ​ដាច់​ដោយឡែក​ពី​គ្នា​សម្រាប់​ប័ណ្ណ​នីមួយៗ​។​

អ្នកអាច

តាមរយៈ កាតឥណពន្ធ Visa Mastercard UnionPay អ្នកអាចប្រើបានដោយស្រួលដូចជា:

 • ប្រើ​ប្រាស់បានទូទាំងពិភពលោកនៅតាមទីតាំងATM និងពាណិជ្ជករដៃគូរាប់លាន​កន្លែង។
 • បញ្ចូលលុយក្នុងទូរស័ព្ទរបស់លោកអ្នកតាម ធនាគារអនឡាញ និង ABA Mobile។
 • ទទួលបានសន្តិសុខខ្ពស់បំផុត។ លោកអ្នកអាចប្រើប្រាស់ប័ណ្ណរបស់ខ្លួនដើម្បីបញ្ជាក់នៅក្នុង iBanking របស់​ធនាគារ ABA។
 • ទទួលកំណត់ត្រាហិរញ្ញវត្ថុ និងបន្តតាមដានលើប្រតិបត្តិការប័ណ្ណ។

តម្លៃសេវាកម្ម

ប្រភេទកាតClassicBusinessPlatinum
Lite
Platinum
ការចេញកាតថ្មី/កាតផុតកំណត់Free
រយៈពេលផុតកំណត់5​ឆ្នាំ
សេវាប្រចាំឆ្នាំកាតដំបូង/កាតបន្ទាប់$5$20$20$100
ការដកប្រាក់នៅតាម POS/ATM របស់ ABAឥតគិតថ្លៃ
ការដកប្រាក់ក្នុងស្រុកនៅតាម ATM/POS ធនាគារផ្សេង2% នៃចំនួនទឹកប្រាក់ដែលបានដក, តិចបំផុត $5
ការទិញក្នុងប្រទេសកម្ពុជាឥតគិតថ្លៃ
ការទិញនៅក្រៅប្រទេសកម្ពុជាឥតគិតថ្លៃ
ការទិញ/ដកប្រាក់ក្រៅប្រទេស ដែលមិនមែនជាប្រាក់ដុល្លារ2% សំរាប់ការបំលែងរូបិយប័ណ្ណឥតគិតថ្លៃ
ធ្វើប្រតិបត្តិការបរាជ័យតាម POS/ATM របស់ ABAឥតគិតថ្លៃ
ពិនិត្យទឹកប្រាក់នៅតាម ATM/POS ធនាគារ ABAឥតគិតថ្លៃ
ធ្វើប្រតិបត្តិការបរាជ័យតាម ATM/POS ធនាគាផ្សេងឥតគិតថ្លៃ
ពិនិត្យទឹកប្រាក់នៅតាម ATM/POS ធនាគារផ្សេង$0.5$0.5$0.5ឥតគិតថ្លៃ
ចេញលេខសំងាត់ថ្មី$2/PIN$2/PINឥតគិតថ្លៃឥតគិតថ្លៃ
ជាប់កាតក្នុង ATM/POS ធនាគារផ្សេង
(ខុសលេខសំងាត់ រឺផុតកំណត់)
$5$5$5ឥតគិតថ្លៃ
ការដកប្រាក់/ការទិញច្រើនបំផុត (ក្នុងមួយថ្ងៃ)$1,000$5,000$5,000$10,000
ប្រតិបត្តិការដកប្រាក់ច្រើនបំផុត (ក្នុងមួយថ្ងៃ)5101010
ប្រតិបត្តិការទិញច្រើនបំផុត (ក្នុងមួយថ្ងៃ)5101010
សិទ្ធចូលសំរាកឥតគិតថ្លៃក្នុងបន្ទប់រង់ចាំពិសេស
នៅព្រលានយន្តហោះភ្នំពេញ រឺសៀមរាប
មិនមានមិនមានមិនមាន5ដង/ឆ្នាំ

សំរាប់ព័ត៌មានលំអិតអំពីលក្ខខ័ន្តិកៈនៃប័ណ្ណ​ និងអត្រាម្លៃសេវាកម្ម លោកអ្នកទំនាក់ទនងប្រធានផ្នែកទំនាក់ទំនងរបស់យើង។

ប្រភេទកាតStandardPlatinum
ការចេញកាតថ្មី/កាតផុតកំណត់ឥតគិតថ្លៃ
រយៈពេលផុតកំណត់4ឆ្នាំ
សេវាប្រចាំឆ្នាំកាតដើម/កាតបន្ទាប់$5$20
ការដកប្រាក់នៅតាម POS/ATM របស់ ABAឥតគិតថ្លៃ
ការដកប្រាក់ក្នុងស្រុកនៅតាម ATM/POS ធនាគារផ្សេង2% នៃចំនួនដែលបានដក, តិចបំផុត $5
ការទិញក្នុងប្រទេសកម្ពុជាឥតគិតថ្លៃ
ការទិញនៅក្រៅប្រទេសកម្ពុជាឥតគិតថ្លៃ
ការទិញ/ដកប្រាក់ក្រៅប្រទេស ដែលមិនមែនជាប្រាក់ដុល្លារ2% សំរាប់ការបំលែងរូបិយប័ណ្ណ
ធ្វើប្រតិបត្តិការបរាជ័យតាម POS/ATM របស់ ABAឥតគិតថ្លៃ
ពិនិត្យទឹកប្រាក់នៅតាម ATM/POS ធនាគារ ABAឥតគិតថ្លៃ
ធ្វើប្រតិបត្តិការបរាជ័យតាម ATM/POS ធនាគាផ្សេងឥតគិតថ្លៃ
ពិនិត្យទឹកប្រាក់នៅតាម ATM/POS ធនាគារផ្សេង$0.5ឥតគិតថ្លៃ
ចេញលេខសំងាត់ថ្មី$2/ដងឥតគិតថ្លៃ
ជាប់កាតក្នុង ATM/POS ធនាគារផ្សេង (ខុសលេខសំងាត់ រឺផុតកំណត់)$5ឥតគិតថ្លៃ
ការដកប្រាក់/ការទិញច្រើនបំផុត (ក្នុងមួយថ្ងៃ)$1,000$7,000
ប្រតិបត្តិការដកប្រាក់ច្រើនបំផុត (ក្នុងមួយថ្ងៃ)510
ប្រតិបត្តិការទិញច្រើនបំផុត (ក្នុងមួយថ្ងៃ)510

សំរាប់ព័ត៌មានលំអិតអំពីលក្ខខ័ន្តិកៈនៃប័ណ្ណ​ និងអត្រាម្លៃសេវាកម្ម លោកអ្នកទំនាក់ទនងប្រធានផ្នែកទំនាក់ទំនងរបស់យើង។

ប្រភេទកាតClassicPlatinum
ការចេញកាតថ្មី/កាតផុតកំណត់ឥតគិតថ្លៃ
រយៈពេលផុតកំណត់5ឆ្នាំ
សេវាប្រចាំឆ្នាំកាតដើម/កាតបន្ទាប់$3$30
ការដកប្រាក់នៅតាម POS/ATM របស់ ABAឥតគិតថ្លៃ
ការដកប្រាក់ក្នុងស្រុកតាម ATM/POS ធនាគារផ្សេង2% នៃចំនួនដែលបានដក, តិចបំផុត $5
ការទិញក្នុងប្រទេសកម្ពុជាឥតគិតថ្លៃ
ការទិញនៅក្រៅប្រទេសកម្ពុជាឥតគិតថ្លៃ
ការទិញ/ដកប្រាក់ក្រៅប្រទេស ដែលមិនមែនជាប្រាក់ដុល្លារ2% សំរាប់ការបំលែងរូបិយប័ណ្ណ
ធ្វើប្រតិបត្តិការបរាជ័យតាម POS/ATM របស់ ABAឥតគិតថ្លៃ
ពិនិត្យទឹកប្រាក់នៅតាម ATM/POS ធនាគារ ABAឥតគិតថ្លៃ
ធ្វើប្រតិបត្តិការបរាជ័យតាម ATM/POS ធនាគាផ្សេងឥតគិតថ្លៃ
ពិនិត្យទឹកប្រាក់នៅតាម ATM/POS ធនាគារផ្សេង$0.5
ចេញលេខសំងាត់ថ្មី$2/ដងឥតគិតថ្លៃ
ជាប់កាតក្នុង ATM/POS ធនាគារផ្សេង (ខុសលេខសំងាត់ រឺផុតកំណត់)$5ឥតគិតថ្លៃ
ការដកប្រាក់/ការទិញច្រើនបំផុត (ក្នុងមួយថ្ងៃ)$1,000$5,000
ប្រតិបត្តិការដកប្រាក់ច្រើនបំផុត (ក្នុងមួយថ្ងៃ)510
ប្រតិបត្តិការទិញច្រើនបំផុត (ក្នុងមួយថ្ងៃ)510
សិទ្ធចូលសំរាកឥតគិតថ្លៃក្នុងបន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះភ្នំពេញ រឺសៀមរាប*NA6ដង/ឆ្នាំ

*លើសពីនេះទៀត ម្ចាស់កាត UnionPay Platinum អាចចូលទៅប្រើបន្ទប់ VIP តាមអាកាសយានដ្ឋានជាង 1000កន្លែងជុំវិញពិភពលោក។ សូមចុចលីងនេះ សម្រាប់ព័ត៌មានបន្ថែម។

សំរាប់ព័ត៌មានលំអិតអំពីលក្ខខ័ន្តិកៈនៃប័ណ្ណ​ និងអត្រាម្លៃសេវាកម្ម លោកអ្នកទំនាក់ទនងប្រធានផ្នែកទំនាក់ទំនងរបស់យើង។

គ្រប់កា​តរបស់​ ABA​ សុទ្ធតែ​ទទួល​បាន​អត្ថប្រយោជន៍​ពិសេសៗ​ទាំងនេះ

បើក​ជូន​ដោយ​ឥត​គិតថ្លៃ​ផលិត​កាត

គ្រប់កា​តរបស់​យើងខ្ញុំ​ បើក​ជូន​អ្នក​
ដោយ​ឥត​គិតថ្លៃ​ផលិត​ ដើម្បី​ឲ្យ​អ្នក
មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់
ប្រាក់​កាស​របស់​ខ្លួន​

ការពារ​ប្រតិបត្តិការ​ក្លែងបន្លំ

លោក​អ្នក​ទទួល​បាន​ប្រាក់​វិញ​គ្រប់​ចំនួន​
សម្រាប់​ប្រតិបត្តិការ​ក្លែងបន្លំ​ ក្នុង​ករណីដែល​​
​ លោក​អ្នក​ប្រើ​គណនី​របស់​ខ្លួន​ដោយ​សុចរិត​ភាព

សុវត្ថិភាព​អន​ឡាញ

គ្រប់កា​តរបស់​យើងខ្ញុំ​ ត្រូវ​បានការ​ពារ
ដោយ​ស្រទាប់​សុវត្ថិភាព​បន្ថែម​ ដែល​ប្រើ
ពាក្យ​សម្ងាត់​ប្រើ​ម្ដង​(One-Time​ Password)
ដើម្បី​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​អ្នក​

ផ្នែក​បម្រើ​អតិថិជន​ 24/7

ប្រសិនបើ​កាត​បាត់​ ឬ​ត្រូវ​គេ​លួច​​ ​
អ្នក​អាច​បិទ​កាត​នោះ​បាន​ភ្លាមៗ​ តាម
ABA​ Mobile​ ឬ​អាច​តេ​មក​យើងខ្ញុំ​បាន​គ្រប់ពេល​

សូមមកកាន់សាខាធនាគារ ABA ណាមួយដែលនៅជិតលោកអ្នកបំផុត បន្ទាប់មកជួបជាមួយប្រធានផ្នែក គ្រប់គ្រងទំនាក់ទំនងដែលនឹងណែនាំលោកអ្នក​អំពីដំណើរការដាក់ពាក្យសុំ ឬ​ទាក់ទង​មកកាន់ធ​នាគារយើងខ្ញុំ​តាមរយៈទូរស័ព្ទលេខ +855 23 225 333 សម្រាប់ព័ត៌មានបន្ថែម។

សូមពិនិត្យមើលកិច្ចសន្យានេះដោយយកចិត្តទុកដាក់បំផុតមុនពេលប្រើប្រាស់ប័ណ្ណឥណពន្ធ របស់ ធនាគារវឌ្ឍនៈ អាស៊ីចំកាត់ដែលល័ក្ខខ័ណ្ណទាំងនេះគ្របដណ្តប់ទៅលើរាល់ប្រតិបត្តិការដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប័ណ្ណ ឥណពន្ធ។ម្ចាស់ប័ណ្ណត្រូវសន្មតថាបានយល់ព្រមគ្រប់ល័ក្ខខ័ណ្ឌនិងគោរពតាមល័ក្ខខ័ណ្ឌកិច្ចសន្យានេះនៅពេល ប័ណ្ណឥណពន្ធរបស់ធនាគារ អេប៊ីអេ ត្រូវបានប្រើប្រាស់។

ការប្រើប្រាស់ពាក្យសព្ទនៅក្នុងល័ក្ខខ័ណ្ឌដូចជាពាក្យ “អតិថិជន” “ម្ចាស់ប័ណ្ណ” និងពាក្យ “លោកអ្នក” គឺសំដៅ ចំពោះលោកអ្នកដែលបានយល់ព្រមគោរពតាមកិច្ចព្រមព្រៀងនេះ។ ចំណែកពាក្យ “ធនាគារ អេប៊ីអេ” និងពាក្យ “យើងខ្ញុំ” គឺសំដៅចំពោះ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ដែលផ្តល់ជូននូវការពិពណ៌នាពីប័ណ្ណឥណពន្ធ គណនី កំណត់ រឺគណនីការប្រាក់ថៃ្លផ្សេងៗ និង កម្រៃជើងសារផ្សេងៗទៀត និងរាល់ការរៀបរាប់ពិស្តារ ទាក់ទិនទៅនឹង ការប្រើប្រាស់ប័ណ្ណឥណពន្ធដូចដែលបានចែងនៅខាងក្រោមនេះ៖

ពាក្យស្នើសុំប្រើប្រាស់ប័ណ្ណឥណពន្ធ

ទម្រង់ពាក្យស្នើសុំប្រើប្រាស់ប័ណ្ណឥណពន្ធដូចបានរៀបចំឡើងដោយធនាគារ អេប៊ីអេ នឹងត្រូវបានចេញជូនម្ចាស់ ប័ណ្ណដើម្បីស្នើសុំប្រើប្រាស់ប័ណ្ណដោយផ្អែកលើល័ក្ខខ័ណ្ឌទាំងនេះ។

សេវាកម្មប័ណ្ណអេឡិចត្រូនិចនិងថ្លៃកម្រៃជើងសារ និងសេវាកម្មធនាគារនិងថ្លៃកម្រៃជើងសារ

សេវាកម្មប័ណ្ណអេឡិចត្រូនិចនិងថ្លៃកម្រៃជើងសារ គឺជាតារាងសេវាកម្មផ្សេងៗដែលនឹងត្រូវបានផ្តល់ជូនលោកអ្នក ដោយផ្នែកប័ណ្ណអេឡិចត្រូនិចនៃធនាគារ អេប៊ីអេ និងថ្លៃកម្រៃជើងសារផ្សេងៗទៀត នឹងត្រូវបានកាត់ចេញពី គណនីរបស់លោកអ្នក។ សេវាកម្មធនាគារ និងថ្លៃកម្រៃជើងសារគឺជាតារាងសេវាកម្មធនាគារដែល នឹងត្រូវបាន ផ្តល់ជូនអតិថិជនដោយធនាគារ អេប៊ីអេ និងថ្លៃកម្រៃជើងសារផ្សេងៗទៀតនឹងត្រូវបានទូទាត់ពីអតិថិជន។

ធនាគារ អេប៊ីអេ រក្សាសិទ្ធិដើម្បីកែតម្រូវ កែប្រែ រឺផ្លាស់ប្តូរនូវសេវាកម្ម និង ថ្លៃកម្រៃជើងសារផ្សេងៗ ដែលបាន បង្ហាញក្នុងតារាងសេវាកម្មប័ណ្ណអេឡិចត្រូនិច និងថ្លៃកម្រៃជើងសារ និងសេវាកម្មធនាគារនិងថ្លៃកម្រៃជើងសារ នៅពេលណាក៏បាន ដោយពុំចាំបាច់ជូនដំណឹងទុកជាមុន។

ប្រព័ន្ធទូទាត់អេឡិចត្រូនិច

ប្រព័ន្ធទូទាត់អេឡិចត្រូនិចគឺ សំដៅលើប្រព័ន្ធនៃស្ថាប័នវីសា (VISA Worldwide) រឺស្ថាប័នម៉ាស្ទឺកាត (Mastercard Worldwide) រឺស្ថាប័នផ្សេងៗទៀតដែលផ្តល់អាជ្ញាប័ណ្ណដើម្បីចេញប័ណ្ណ ទទួលយកប័ណ្ណ ឥណពន្ធ សំរាប់ធ្វើការទូទាត់។

សមាជិកជាម្ចាស់ប័ណ្ណ

លោកអ្នកដែលប្រើប្រាស់ប័ណ្ណដែលចេញដោយធនាគារ អេប៊ីអេ រួមមានប័ណ្ណចេញសារថ្មី ប័ណ្ណផ្លាស់ប្តូរថ្មី ប័ណ្ណឥណពន្ធមេ និងប័ណ្ណឥណពន្ធរង។

គណនីកំណត់ រឺ គណនី

គណនីរបស់ម្ចាស់ប័ណ្ណត្រូវបានកំណត់ដោយធនាគារ អេប៊ីអេ រួមមានគណនីបញ្ញើសំចៃ រឺគណនីចរន្តទោះបីជា លោកអ្នកប្រើគណនីទាំងនេះតែម្នាក់ឯង រឺប្រើរួមគ្នាជាមួយអ្នកផ្សេងទៀត) សំរាប់ធ្វើប្រតិបត្តិការជាមួយប័ណ្ណ ឥណពន្ធរបស់ធនាគារ អេប៊ីអេ។ គណនីរបស់លោកអ្នកនឹងត្រូវបានកាត់ចេញបញ្ចូលរឺបង្ខាំងទុកដោយធនាគារ អេប៊ីអេ នូវចំនួនទឹកប្រាក់ណាមួយដែលបានដកចេញពីគណនីនិង/រឺចំនួនទឹកប្រាក់នៃប្រតិបត្តិការផ្សេងទៀតដែល បានធ្វើឡើងដោយការប្រើប្រាស់ប័ណ្ណឥណពន្ធនៅតាម ម៉ាស៊ីនដកសាច់ប្រាក់ដោយស្វ័យប្រវត្តិ (ATM) ម៉ាស៊ីន ទូទាត់ស្វ័យប្រវត្តិ (POS Terminal) ប្រព័ន្ធអ៊ីនធឺណិត (Internet) រឺតាមមធ្យោបាយទំនាក់ទំនងទូទាត់ផ្សេងៗ ទៀត។

ម្ចាស់ប័ណ្ណត្រូវរក្សាទុកទឹកប្រាក់អោយបានគ្រប់គ្រាន់នៅក្នុងគណនីរបស់លោកអ្នកដើម្បីទូទាត់ជាមួយនិងប្រតិបត្តិការទាំងនោះ។ ម្ចាស់ប័ណ្ណឥណពន្ធផ្តល់សិទ្ធិអោយធនាគារ អេប៊ីអេ ដកចំនួនទឹកប្រាក់ដែលបានកត់ត្រា នៅពេល ប័ណ្ណត្រូវបានប្រើដោយម្ចាស់គណនី ឬ ដោយនរណាម្នាក់ផ្សេងទៀត។ ប្រសិនបើប័ណ្ណឥណពន្ធគឺជាប័ណ្ណរង ម្ចាស់គណនីបញ្ជាក់ច្បាស់លាស់អំពីអ្នករួមប័ណ្ណណាខ្លះដែលបានផ្តល់សិទ្ធឲ្យប្រើប្រាស់គណនីរបស់ខ្លួន។

កិច្ចសន្យានេះនឹងត្រូវបានគោរពតាមដោយម្ចាស់គណនីរួមគ្រប់រូប ប្រសិនបើគណនីត្រូវបានកាន់កាប់ប្រើប្រាស់រួម ជាមួយនរណាម្នាក់ផ្សេងទៀត។

កាត់ចេញចំនួនទឹកប្រាក់នៃប្រតិបត្តិការ

ចំនួនទឹកប្រាក់ណាមួយនៃប្រតិបត្តិការរបស់ប័ណ្ណឥណពន្ធ ដែលត្រូវបានបញ្ជូនមកកាន់ធនាគារ អេប៊ីអេ ដើម្បី សុំការអនុញ្ញាតិដើម្បីធ្វើការទូរទាត់គឺត្រូវបានកាត់ចេញពីគណនី ប៉ុន្តែចំនួនទឹកប្រាក់ដែលបានកាត់ចេញនោះ មិនមែនជាចំនួនទឹកប្រាក់ សំរាប់ទូទាត់ចំពោះប្រតិបត្តិការដែលបានកើតឡើងនោះទេ លើកលែងតែចំនួនទឹកប្រាក់ ដែលបានកាត់ចេញនោះមានតុល្យភាពជាមួយទឹកប្រាក់ដែលបានកាត់ចេញដោយប្រព័ន្ធទូទាត់អេឡិចត្រូនិច។ ធនាគារ អេប៊ីអេនឹងកាត់ចេញចំនួនទឹកប្រាក់បន្ថែមទៀតពីគណនីរឺបញ្ចូលទឹកប្រាក់ទៅក្នុងគណនីរបស់ លោកអ្នក វិញផ្អែកលើចំនួនទឹកប្រាក់នៃប្រតិបត្តិការណាមួយដែលគ្មានតុល្យភាពរវាងចំនួនទឹកប្រាក់ក្នុងពេលសុំការអនុញ្ញាតនិង         ចំនួនទឹកប្រាក់ដែលបានកាត់ចេញដោយប្រព័ន្ធទូទាត់អេឡិចត្រូនិចដើម្បីធ្វើការទូទាត់សំរាប់ប្រតិបត្តិការ ដែល បានធ្វើឡើងនោះ។ ធនាគារ អេប៊ីអេ អាចបញ្ចូលចំនួនទឹកប្រាក់ដែលបានកាត់ចេញនោះចូលទៅក្នុងគណនីវិញ សំរាប់ប្រតិបត្តិការមិនបានជោគជ័យដែលចំនួនទឹកប្រាក់នៃប្រតិបត្តិការត្រូវបានកាត់ចេញពីគណនីប័ណ្ណរបស់អតិថិជន សំរាប់ធ្វើការទូទាត់បន្ទាប់ពីរយៈពេល ៤៥ថ្ងៃរាប់ចាប់តាំងពី ថ្ងៃធ្វើប្រតិបត្តិការ។ ធនាគារ អេប៊ីអេ អាចកាត់ បន្ថយរយៈពេលបញ្ចូលចំនួនទឹកប្រាក់នោះពី ៤៥ថ្ងៃមកនៅត្រឹមតែ១៥ថ្ងៃ ប្រសិនបើធនាគារ អេប៊ីអេ ទទួលបាន លិខិតស្នើសុំពីម្ចាស់ប័ណ្ណដោយបញ្ជាក់ថាប្រតិបត្តិការ ត្រូវបានធ្វើឡើងដោយពុំបានសម្រេច។ ទោះយ៉ាងណា ក៏ដោយម្ចាស់ប័ណ្ណនៅតែទទួលសងចំពោះប្រតិបត្តិការណាមួយនិងប្រតិបត្តិការទាំងឡាយណាដែលបានធ្វើឡើងដោយពុំបានសម្រេច ប្រសិនបើប្រតិបត្តិការត្រូវបានបញ្ជូនមកកាន់ធនាគារ អេប៊ីអេ នៅពេលក្រោយដើម្បីធ្វើការ ទូទាត់។

ប្រតិបត្តិការរបស់ប័ណ្ណឥណពន្ធ

រាល់ប្រតិបត្តិការរបស់ប័ណ្ណឥណពន្ធត្រូវបានគ្របដណ្តប់ដោយកិច្ចសន្យានេះនិងល័ក្ខខ័ណ្ឌសំរាប់ប្រើប្រាស់ប័ណ្ណឥណពន្ធ ដែលកំណត់ចំពោះគណនីណាមួយដែលត្រូវបានប្រើប្រាស់ដោយប្រតិបត្តិការនោះដូចជា៖ កិច្ចសន្យាធម្មនុញ្ញលក្ខន្តិកៈច្បាប់ និងបទបញ្ញត្តិក៏ដូចជាច្បាប់ជាធរមានផ្សេងៗទៀត។ប្រតិបត្តិការធនាគារ ណា មួយដែលធ្វើឡើងដោយប្រើប្រាស់ប័ណ្ណនោះនឹងមិនត្រូវបានបញ្ចប់ទេលុះត្រាតែធនាគារ អេប៊ីអេ បានពិនិត្យមើល និងបានបញ្ចូលប្រតិបត្តិការនោះទៅក្នុងបញ្ជីរបស់ធនាគារអាស្រ័យលើការអនុវត្តន៍ជាប្រចាំរបស់ខ្លួនដោយមិនគិតពីមូលប័ត្រណាមួយដែល ចេញជូននៅពេលធ្វើប្រតិបត្តិការឡើយ។

ប្រើគណនីរួមសំរាប់ប័ណ្ណរង

អតិថិជនអាចស្នើសុំប្រើប្រាស់ប័ណ្ណឥណពន្ធរងបានប្រសិនគណនីត្រូវបានប្រើប្រាស់រួមគ្នា ដែល គណនីនោះ អាចត្រូវបានធ្វើប្រតិបត្តិការដោយម្ចាស់គណនីណាម្នាក់ក៏បាន។ នៅពេលប័ណ្ណឥណពន្ធរងបានស្នើសុំប្រើប្រាស់ លោកអ្នកដែលបានប្រើប្រាស់ប័ណ្ណរងនិងប័ណ្ណមេនឹងត្រូវយល់ព្រមគោរពតាមល័ក្ខខ័ណ្ឌទាំងឡាយដូចបានចែងនៅក្នុងកិច្ចសន្យានេះ។ ប័ណ្ណឥណពន្ធរងអាចត្រូវបានបញ្ឈប់ការប្រើប្រាស់ដោយម្ចាស់ប័ណ្ណមេ ធនាគារ អេប៊ីអេ រឺដោយម្ចាស់ប័ណ្ណរងផ្ទាល់ ប៉ុន្តែម្ចាស់ប័ណ្ណនៅតែត្រូវទទួលសងនូវបំណុលសរុប ដែលមានដោយបំណុលទាំង នោះកើតឡើងពីការប្រើប្រាស់ប័ណ្ណឥណពន្ធមេនិងប័ណ្ណឥណពន្ធរង។ម្ចាស់ប័ណ្ណឥណពន្ធមេ និងម្ចាស់ប័ណ្ណ ឥណពន្ធរងនឹងកាត់ប័ណ្ណឥណពន្ធរងជាពីរចំណែកហើយផ្តល់ដំណឹងមកកាន់ធនាគារ អេប៊ីអេ ជាលាយលក្ខណ៍ អក្សរជាបន្ទាន់ចំពោះ ការបញ្ឈប់ការប្រើប្រាស់ប័ណ្ណជាមួយនិងបំណែកដែលបានកាត់រួចនោះ បើមិនបានធ្វើដូច នេះទេប័ណ្ណឥណពន្ធរងត្រូវបានសន្មតថាអាចត្រូវបានប្រើប្រាស់ធម្មតា។ ធនាគារ អេប៊ីអេ រក្សារសិទ្ធិដើម្បីតម្រូវ អោយអ្នកណាម្នាក់ក្នុងចំណោមលោកអ្នកដែលប្រើប្រាស់ប័ណ្ណឥណពន្ធទូទាត់សងមកវិញនូវបំណុលទាំងអស់ប្រសិនបើមានស្ថិតក្រោម ល័ក្ខខ័ណ្ឌនៃកិច្ចសន្យានេះ។

ប័ណ្ណឥណពន្ធសំរាប់ស្ថាប័នសហប្រតិបត្តិការ

អង្គភាពរឺស្ថាប័នណាមួយដែលបានប្រើសេវាកម្មបញ្ជាទូទាត់ប្រាក់ខែបុគ្គលិកជាមួយធនាគារ អេប៊ីអេ បានស្នើសុំ ប្រើប្រាស់ប័ណ្ណឥណពន្ធ រឺបានស្នើសុំប្រើប្រាស់សេវាកម្មបញ្ជាទូទាត់ប្រាក់ខែបុគ្គលិក និងស្នើសុំប្រើប្រាស់ប័ណ្ណ ឥណពន្ធក្នុងពេលតែមួយសំរាប់បុគ្គលិករបស់ខ្លួន ស្ថាប័នសហប្រតិបត្តិការ នឹងយល់ព្រមទទួលសង ជំនួស បុគ្គលិករបស់ខ្លួននៅបំណុលទាំងឡាយប្រសិនបើមាន ដែលបំណុលទាំងនោះកើតឡើង ពីការប្រើប្រាស់ប័ណ្ណ ឥណពន្ធដោយបុគ្គលិករបស់ខ្លួន។ស្ថាប័នសហប្រតិបត្តិការនឹងផ្តល់ព័ត៌មានមកកាន់ធនាគារ អេប៊ីអេ ជាលាយ លក្ខណ៍អក្សរជាបន្ទាន់សំរាប់បុគ្គលិកណាដែលត្រូវបានផ្អាកពីការងាររឺបញ្ឈប់ការងាររឺបុគ្គលិកដែលបានឈប់ពីការងារនៅស្ថាប័ននោះ។

ពាណិជ្ជករ

បុគ្គលណាម្នាក់ រឺស្ថាប័នណាមួយជាប់កិច្ចសន្យាជាមួយនឹងធនាគារ អេប៊ីអេ ស្ថាប័នវីសា (VISA Worldwide) រឺស្ថាប័នម៉ាស្ទឺកាត (Mastercard Worldwide) រឺស្ថាប័នផ្សេងៗទៀតទទួលយកប័ណ្ណឥណពន្ធដើម្បីការ ទូទាត់សំរាប់ទំនិញ សេវាកម្ម តម្លៃផ្សេងៗ និងការទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត រឺការដកសាច់ប្រាក់ពី បុគ្គលណាម្នាក់ រឺស្ថាប័នណាមួយនោះដោយការប្រើប្រាស់ប័ណ្ណឥណពន្ធ។

បន្ទះទិន្នន័យឈីប និងបន្ទះទិន្នន័យម៉ាញ៉េទិច

បន្ទះទិន្នន័យឈីប និងបន្ទះទិន្នន័យម៉ាញ៉េទិចដែលស្ថិតនៅលើប័ណ្ណឥណពន្ធគឺជាកម្មសិទ្ធិរបស់ធនាគារ អេប៊ីអេ ដែលផ្តល់ជូនសំរាប់ប្រើប្រាស់ក្នុងការបញ្ជូនព័ត៌មានដើម្បីសុំការអនុញ្ញាតនៅពេលប័ណ្ណឥណទានត្រូវបានប្រើប្រាស់ដើម្បីធ្វើប្រតិបត្តិការតែប៉ុណ្ណោះ។ ក្នុងករណីប៉ុនប៉ងព្យាយាមស្រាវជ្រាវរឺផ្លាស់ប្តូរបន្ទះឈីបនិង/រឺបន្ទះទិន្នន័យ ម៉ាញ៉េទិចដែលាឋិតនៅលើប័ណ្ណឥណពន្ធនោះ គឺជាបទល្មើសហើយ នឹងត្រូវប្រឈមមុខជាមួយ នឹងការចោទ ប្រកាន់ផ្សេងៗ។

លេខកូដសំងាត់របស់ប័ណ្ណឥណពន្ធ

លេខកូដសំងាត់របស់ប័ណ្ណឥណពន្ធ (PIN) ត្រូវបានផ្តល់ដល់ម្ចាស់ប័ណ្ណដោយធនាគារ អេប៊ីអេ សំរាប់ប្រើប្រាស់ ជាមួយប័ណ្ណឥណពន្ធដើម្បីប្រតិបត្តិការនៅតាមម៉ាស៊ីនទូទាត់ស្វ័យប្រវត្តិ (Pos Terminal) និងនៅតាមម៉ាស៊ីន ដកសាច់ប្រាក់ដោយស្វ័យប្រវត្តិ (ATM) នៅពេលដែលម៉ាស៊ីនទូទាត់ស្វ័យប្រវត្តិ (Pos Terminal) និងម៉ាស៊ីន ដកសាច់ប្រាក់ដោយស្វ័យប្រវត្តិ (ATM) នោះតម្រូវអោយលោកអ្នកវាយបញ្ចូលលេខសំងាត់របស់ប័ណ្ណឥណពន្ធ នៅក្នុងពេលលោកអ្នកកំពុងធ្វើប្រតិបត្តិការ។ ម្ចាស់ប័ណ្ណត្រូវយកចិត្តទុកដាក់ចំពោះលេខកូដសំងាត់របស់ប័ណ្ណ ឥណពន្ធ (PIN) និងថែរក្សាទុកលេខកូដសំងាត់នោះនៅដាច់ដោយឡែកពីប័ណ្ណឥណពន្ធជៀសវាង ពីការបង្ហាញ អោយនរណាម្នាក់ឃើញ និង/រឺ ពីការឃើញដោយនរណាម្នាក់ផ្សេងទៀត។អតិថិជនគួរតែធ្វើការផ្លាស់ប្តូរលេខកូដ សំងាត់របស់ប័ណ្ណឥណពន្ធអោយបានញឹកញាប់។ ប្រសិនបើម្ចាស់ប័ណ្ណជឿជាក់ថាប័ណ្ណឥណពន្ធត្រូវបានបាត់ រឺត្រូវបានគេលួច រឺទុកចិត្តថាអ្នកណាម្នាក់បានឃើញលេខកូដសំងាត់របស់ប័ណ្ណឥណពន្ធ (PIN) សូមធ្វើការ ទំនាក់ទំនងមកកាន់ធនាគារ អេប៊ីអេ ជាបន្ទាន់។

របាយការណ៍ប័ណ្ណឥណពន្ធ

ម្ចាស់ប័ណ្ណមានជំរើសដើម្បីជ្រើសរើសយរវាងសៀវភៅគណនីបញ្ញើសំចៃ និងរបាយការណ៍គណនី របស់ប័ណ្ណ ឥណពន្ធដោយមិនគិតថ្លៃ។ ប្រសិនបើអតិថិជនជ្រើសរើសយក សៀវភៅគណនីបញ្ញើសំចៃធនាគារ អេប៊ីអេ នឹងមិនផ្តល់ជូននូវរបាយការណ៍គណនីថែមទៀតទេ។ ម្ចាស់ប័ណ្ណអាចស្នើសុំរបាយការណ៍គណនីថែមទៀតបាន ប៉ុន្តែថ្លៃកម្រៃនឹងត្រូវបានកាត់ចេញពីគណនីរបស់លោកអ្នក (យោងលើសេវាកម្មប័ណ្ណអេឡិចត្រូនិច និងថ្លៃកម្រៃ ជើងសារ)។ 

របាយការណ៍គណនី

របាយការណ៍គណនីគឺជារបាយការណ៍ដែលបង្ហាញពីប្រតិបត្តិការដកសាច់ប្រាក់ ប្រតិបត្តិការទូទាត់ និង/រឺ កម្រៃ ផ្សេងៗដែលបានកាត់ចេញពីគណនី ហើយទាក់ទងទៅនឹងការប្រើប្រាស់ប័ណ្ណឥណពន្ធ និងទាក់ទិនទៅនឹងការ ប្រើប្រាស់គណនី រឺលោកអ្នកអាចពិនិត្យមើលរបាយការណ៍គណនីរបស់លោកអ្នកតាមរយៈ ប្រព័ន្ធអ៊ីធឺណិត (Internet) ប្រសិនបើលោកអ្នកបានប្រើប្រាស់សេវាកម្មធនាគារតាមរយៈ ប្រព័ន្ធអ៊ីនធឺណិតអាយបេងឃីង     (I-Banking)។

សៀវភៅគណនីបញ្ញើសំចៃ

ធនាគារ អេប៊ីអេ នឹងផ្តល់ជូនម្ចាស់ប័ណ្ណនូវសៀវភៅគណនីបញ្ញើសំចៃដែលបង្ហាញពីប្រតិបត្តិការទាំងឡាយដែល ទាក់ទងទៅ និងការប្រើប្រាស់ប័ណ្ណឥណពន្ធ និងគណនី។ សមតុល្យដែលលេចឡើងនៅក្នុងសៀវភៅគណនី បញ្ញើសំចៃមិនមែនជាសមតុល្យចុងក្រោយទេ ប្រសិនបើលោកអ្នកបានធ្វើប្រតិបត្តិការផ្សេងៗទៀតដែល ប្រតិបត្តិការទាំងនោះមិនទាន់លេចឡើងក្នុងសៀវភៅគណនីបញ្ញើនៅឡើយទេ ម្ចាស់ប័ណ្ណត្រូវយកសៀវភៅ គណនីបញ្ញើសំចៃរបស់ខ្លួនមកកាន់ធនាគារដើម្បីបង្ហាញនៅសមតុល្យចុងក្រោយអោយបានយ៉ាងតិចម្តងដងក្នុង មួយខែ។ ប្រសិនបើលោកអ្នកខកខានមិនបានយកសៀវភៅគណនីបញ្ញើសំចៃរបស់ខ្លួនមកកាន់ធនាគារដើម្បី បង្ហាញនៅសមតុល្យចុងក្រោយទេនោះធនាគារ អេប៊ីអេ នឹងសន្មតថាជាភាពត្រឹមត្រូវនៃប្រតិបត្តិការទាំង ប្រតិបត្តិការដែលបានបង្ហាញនៅក្នុងសៀវភៅគណនីបញ្ញើសំចៃនិងទាំងប្រតិបត្តិការដែលបានបង្ហាញនៅក្នុង គណនី។ ធនាគារ អេប៊ីអេ នឹងមិនទទួលខុសត្រូវចំពោះបណ្តឹងតវ៉ាណាមួយ រឺការបង្ហាញនៅការបកស្រាយសារ ជាថ្មីណាមួយដែលធ្វើឡើងដោយអតិថិជនក្រោយពេលការសន្មតនៅភាពត្រឹមត្រូវនៃប្រតិបត្តិការនោះ។

ផ្តល់ព័ត៌មានដល់ធនាគារ អេប៊ីអេ ពីកំហុសណាមួយនៅក្នុងរបាយការណ៍ រឺនៅក្នុងសៀវភៅគណនីបញ្ញើសំចៃ

ម្ចាស់ប័ណ្ណត្រូវត្រួតពិនិត្យមើលរបាយការណ៍ដែលចេញមានពេលកំណត់ពីធនាគារ អេប៊ីអេ រឺសមតុល្យចុងក្រោយ នៃសៀវភៅគណនីបញ្ញើសំចៃឲ្យបានឆាប់បំផុត។ លោកអ្នកត្រូវផ្តល់ព័ត៌មានមកកាន់ធនាគារ អេប៊ីអេ ជាលាយ លក្ខណ៍អក្សរជាបន្ទាន់ បន្ទាប់ពីថ្ងៃដែលលោកអ្នក រឺអ្នកណាម្នាក់តំណាងអោយទទួលបានរបាយការណ៍ រឺទទួល បានសមតុល្យចុងក្រោយនៃសៀវភៅគណនីបញ្ញើសំចៃ ប្រសិនបើលោកអ្នកគិតថាព័ត៌មាននៅក្នុងរបាយការណ៍ រឺនៅក្នុងសៀវភៅគណនីបញ្ញើសំចៃមានកំហុស រឺមានបញ្ហាណាមួយ រឺលោកអ្នកត្រូវការពត៌មានបន្ថែមពី ប្រតិបត្តិការណាមួយដែលបាន បង្ហាញនៅក្នុងរបាយការណ៍ រឺនៅក្នុងសៀវភៅគណនីបញ្ញើសំចៃរបស់លោក អ្នក។

នៅក្នុងលិខិតជាលាយលក្ខណ៍អក្សរនោះ លោកអ្នកនឹងត្រូវបញ្ជាក់ប្រាប់ពីឈ្មោះរបស់លោកអ្នក លេខនៅលើ ប័ណ្ណឥណពន្ធមានកំហុស រឺបញ្ហាដែលមានមន្ទិលសង្ស័យ ពិព៌ណនានិងបកស្រាយប្រាប់ពីបញ្ហានោះ។

ធនាគារ អេប៊ីអេ នឹងទទួលយកលិខិតពិនិត្យមើល និងដោះស្រាយបញ្ហានោះជូនលោកអ្នកក្នុងរយៈពេល សាមសិប (៣០) ថ្ងៃ លើកលែងតែកំហុសរឺបញ្ហានោះ ត្រូវបានកែតម្រូវ និងដោះស្រាយរួចជាស្រេចបន្ទាប់ ពីទទួលបានព័ត៌មាននៃកំហុសរឺបញ្ហានោះពីលោកអ្នក។ ធនាគារ អេប៊ីអេ នឹងកែតម្រូវពីកំហុស ដោះស្រាយនូវ បញ្ហា រឺបកស្រាយប្រាប់ថាព័ត៌មាននៅក្នុងរបាយការណ៍ រឺនៅក្នុងសៀវភៅគណនីបញ្ញើសំចៃគឺត្រឹមត្រូវក្នុងរយៈ ពេលកៅសិប (៩០) ថ្ងៃ។

កំរិតកំណត់លើប័ណ្ណឥណពន្ធ

ចំនួនទឹកប្រាក់ណាមួយដែលមាននៅក្នុងគណនី គឺសំរាប់ធ្វើការប្រើប្រាស់ប័ណ្ណឥណពន្ធ។ ទោះបីយ៉ាងណាក៏ ដោយធនាគារ អេប៊ីអេ រក្សាសិទ្ធក្នុងការកំណត់នូវចំនួនដង ឬចំនួនទឹកប្រាក់នៃការទូទាត់រឺ ការដកប្រាក់ក្នុងមួយថ្ងៃ យោងលើ (សេវាកម្មប័ណ្ណអេឡិចត្រូនិច និងថ្លៃកម្រៃជើងសារ) ឬកំណត់កម្រៃផ្សេងៗសំរាប់ប័ណ្ណឥណពន្ធ រឺប្រតិបត្តិការផ្សេងទៀត ឬផ្លាស់ប្តូរគោលការណ៍របស់ខ្លួនចំពោះករណីទាំងនោះនៅពេលណាមួយដោយពុំមាន ការកែប្រែចំពោះកិច្ចសន្យានេះហើយធនាគារ អេប៊ីអេ អាចដកប្រាក់ចេញពីគណនីម្ចាស់ប័ណ្ណបានចំពោះកម្រៃ ទាំងនោះ។

រាល់កំរិតកំណត់និងកម្រៃបច្ចុប្បន្ននេះប្រសិនបើមានគឺត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ដែលនឹងត្រូវផ្តល់ជូនលោកអ្នករឺនៅក្នុងសៀវភៅគណនីបញ្ញើសំចៃ។ ធនាគារ អេប៊ីអេ ថែមទាំងមានសិទ្ធិដាក់នូវល័ក្ខខ័ណ្ឌផ្សេងៗ ទៀតដែលមានទំនាក់ទំនងទៅនឹងការប្រើប្រាស់ប័ណ្ណឥណពន្ធ ព្រមទាំងមានសិទ្ធិផ្លាស់ប្តូរល័ក្ខខ័ណ្ឌផ្សេងៗទៀត នៅក្នុងកិច្ចសន្យានេះ ឬក៏បង្កើតល័ក្ខខ័ណ្ឌថ្មីដោយធ្វើការជូនដំណឹងជាមុនពីល័ក្ខខ័ណ្ឌទាំងនោះទៅដល់ម្ចាស់ ប័ណ្ណតាមរយៈអាស័យដ្ឋានដែលបានបង្ហាញនៅក្នុងកំណត់ត្រារបស់ធនាគារ អេប៊ីអេ។

ប្រសិនបើលោកអ្នកត្រូវការដកសាច់ប្រាក់ច្រើនជាងកំរិតកំណត់ លោកអ្នកអាចដកពីគណនីលោកអ្នកបានទៅ តាមបញ្ជរដកប្រាក់នូវកំរិតណាមួយដែលកំណត់ដោយធនាគារ អេប៊ីអេ។ ម្ចាស់ប័ណ្ណនឹងមិនអាចដកប្រាក់លើស ពីសមតុល្យទេលុះត្រាតែម្ចាស់ប័ណ្ណមានកិច្ចសន្យាដកប្រាក់លើសសមតុល្យជាមុនជាមួយធនាគារ អេប៊ីអេ ហើយ ប្រសិនបើម្ចាស់ប័ណ្ណមានកិច្ចសន្យានេះហើយម្ចាស់ប័ណ្ណក៏មិនអាចដកប្រាក់លើសពីចំនួនដែលនៅសល់ក្នុងគណនីដូចមានចែងក្នុងកិច្ចសន្យានោះបានដែរ។ ម្ចាស់ប័ណ្ណត្រូវបង់ប្រាក់ដកលើសសមតុល្យណាមួយដែលគ្មានការ អនុញ្ញាតមកធនាគារវិញជាបន្ទាន់ដោយពុំចាំបាច់មានការជូនដំណឹង ឬការទាមទារឡើយ។ គណនីរបស់លោក អ្នក នឹងត្រូវបានគិតកម្រៃជើងសារ (យោងលើសេវាកម្មប័ណ្ណអេឡិចត្រូនិចនិងថ្លៃកម្រៃជើងសារ) ចំពោះរាល់ ប្រតិបត្តិការណាដែលបានធ្វើឡើងដោយគ្មានទឹកប្រាក់គ្រប់គ្រាន់។

ចំនួនទឹកប្រាក់លើសពីសមតុល្យដែលមានក្នុងគណនី

ធនាគារ អេប៊ីអេ អាចមានសិទ្ធិផ្តល់នៅកំរិតទឹកប្រាក់ណាមួយទៅក្នុងគណនីប័ណ្ណឥណពន្ធនៅពេលដែលគណនី នោះគ្មានសមតុល្យគ្រប់គ្រាន់ ដើម្បីសុំការអនុញ្ញាតសំរាប់ប្រតិបត្តិការណាមួយ ដែលត្រូវបានធ្វើឡើងដោយ អតិថិជននៅកន្លែងពាណិជ្ជករណាមួយនៅតាមប្រព័ន្ធអ៊ីនធឺណិត (Internet) រឺនៅតាមម៉ាស៊ីនដកសាច់ប្រាក់ ដោយស័្វយប្រវត្តិ (ATM) ប្រសិនបើលោកអ្នកបានចុះហត្ថលេខាលើកិច្ចសន្យាដកប្រាក់លើសសមតុល្យជាមួយ ធនាគារ អេប៊ីអេ។ប្រសិនបើលោកអ្នកដកប្រាក់លើសចំនួនពីគណនី រឺលោកអ្នកប្រើប្រាស់ប័ណ្ណឥណពន្ធដើម្បី ដកនូវចំនួនទឹកប្រាក់លើសពីសមតុល្យ ដែលមានក្នុងគណនី រឺលើសកំរិតដកប្រាក់ លើសសមតុល្យដែលបាន     កំណត់ដោយធនាគារ អេប៊ីអេ លោកអ្នកនឹងត្រូវទទួលបង់កម្រៃការប្រាក់ ថ្លៃផាកពិន័យ និងកម្រៃផ្សេងៗ ចំពោះ ការដកប្រាក់លើសពីសមតុល្យដែលត្រូវបានកំណត់ដោយធនាគារ អេប៊ីអេ។ លោកអ្នកត្រូវបង់សងនៅចំនួនទឺក ប្រាក់លើសសមតុល្យសរុប និងកម្រៃការប្រាក់ថ្លៃផាកពិន័យ និងកម្រៃផ្សេងៗ មកកាន់ធនាគារ អេប៊ីអេ តាមការ កំណត់។

ការប្រើប្រាស់ប័ណ្ណឥណ្ណពន្ធ

អតិថិជនអាចប្រើប្រាស់ប័ណ្ណឥណពន្ធសំរាប់ប្រតិបត្តិការសុំកាអនុញ្ញាតនៅតាមប្រពន័្ធអ៊ីធឺណិត (Internet) រឺនៅ កន្លែងពាណិជ្ជករណាមួយ រឺនៅតាមម៉ាស៊ីនទូទាត់ស្វ័យប្រវត្តិ (Pos Terminal) ម៉ាស៊ីនដកសាច់ប្រាក់ដោយ ស័្វយប្រវត្តិ (ATM) របស់ធនាគារ អេប៊ីអេ និងម៉ាស៊ីនដកសាច់ប្រាក់ដោយស្វ័យប្រវត្តិ (ATM) របស់ធនាគារ ផ្សេងៗទៀតដែលម្ចាស់ប័ណ្ណអាចប្រើប្រាស់ប័ណ្ណឥណពន្ធបាន។

លោកអ្នកត្រូវជូនដំណឹងមកកាន់ធនាគារ អេប៊ីអេ យ៉ាងឆាប់បំផុតប្រសិនបើលោកអ្នកធ្វើដំណើរទៅបរទេស ហើយលោកអ្នកមានបំណងប្រើប្រាស់ប័ណ្ណឥណពន្ធរបស់លោកអ្នកនៅក្រៅប្រទេសកម្ពុជា ម្ចាស់ប័ណ្ណអាច ប្រើប្រាស់ប័ណ្ណឥណពន្ធរហូតដល់កំរិតអតិបរមាដែលបានកំណត់ដោយធនាគារ អេប៊ីអេ ដើម្បីធ្វើប្រតិបត្តិការ រហូតដល់ថ្ងៃផុតកំណត់ប្រើប្រាស់ដូចបានបញ្ជាក់ជូននៅលើប័ណ្ណឥណពន្ធស្រាប់។ ប្រសិនបើរយៈពេលសុពល  ភាពនៃការប្រើប្រាស់ប័ណ្ណឥណពន្ធនៅសល់រយៈពេលប្រាំពីរ(៧) ថ្ងៃមុនថ្ងៃកំណត់ប្រើប្រាស់លោកអ្នកត្រូវផ្តល់ ដំណឹងមកកាន់ធនាគារ អេប៊ីអេ ជាបន្ទាន់។

ធនាគារ អេប៊ីអេ រក្សាសិទ្ធិក្នុងការផ្អាកស្នើសុំដកហូតរឺបញ្ឈប់ការប្រើប្រាស់ប័ណ្ណឥណពន្ធនិងសេវាកម្មផ្សេងៗ ទៀតដែលទាក់ទងនិងការប្រើប្រាស់ប័ណ្ណឥណពន្ធនៅពេលណាក៏បានដោយមានរឺគ្មានការជូនដំណឹងទុកជាមុន។

ការប្រើប្រាស់ប័ណ្ណឥណពន្ធរឺគណនីខុសច្បាប់

ការប្រើប្រាស់ប័ណ្ណឥណពន្ធឬគណនីរបស់លោកអ្នកចំពោះប្រតិបត្តិការខុសច្បាប់ ឬក្នុងគោលបំណងដែល ល្មើសនឹងច្បាប់គឺត្រូវបានហាមឃាត់ជាដាច់ខាត។ ប្រសិនលោកអ្នកប្រើប្រាស់ប័ណ្ណឥណពន្ធឬគណនីរបស់ លោកអ្នកចំពោះប្រតិបត្តិការខុសច្បាប់ ឬក្នុងបំណងដែលល្មើសនឹងច្បាប់ នោះស្ថិតនៅលើសេចក្តី សំរេចរបស់ ធនាគារ អេប៊ីអេ ហើយនឹងនៅពេលណាមួយនោះយើងខ្ញុំផ្អាកជាបណ្តោះអាសន្នឬបញ្ឈប់គណនីរបស់លោកអ្នក ឬអាចដកហូតយកប័ណ្ណឥណពន្ធរបស់លោកអ្នកមកវិញហើយលោកអ្នកពុំអាចប្រើប្រាស់សិទ្ធិរបស់លោកអ្នក ដើម្បីប្តឹងយើងខ្ញុំចំពោះបញ្ហាដែលកើតឡើងពីការប្រើប្រាស់ ឬទាក់ទងទៅនឹងការប្រើប្រាស់ដែល មានលក្ខណៈ ខុសច្បាប់ ឬសកម្មភាពខុសច្បាប់ណាមួយដោយផ្ទាល់ឬដោយប្រយោលដែលទាក់ទិនទៅនឹងការប្រើប្រាស់នោះ។

លោកអ្នកសុខចិត្តយល់ព្រមសងការខូចខាតធានានឹងការពារយើងខ្ញុំមិនឲ្យមានការប៉ះពាល់ពីបណ្តឹងណាមួយឬសកម្មភាពប្តឹងផ្សេងៗ ឬការទទួលខុសត្រូវផ្សេងៗទៀតដោយផ្ទាល់ ឬដោយប្រយោលដែលកើតឡើងពីការប្រើប្រាស់ ឬជាលទ្ធផលដែលបានមកពីការប្រើប្រាស់ខុសច្បាប់នោះរួមមាន៖ អ្វីដែលអនុញ្ញាតដោយច្បាប់ ថ្លៃតុលាការនិងកម្រៃមេធាវីសមស្របផ្សេងៗទៀត។

ប្រតិបត្តិការគណនីប័ណ្ណឥណពន្ធ

ចំនួនទឹកប្រាក់នៃប្រតិបត្តិការណាមួយដែលត្រូវបានធ្វើឡើងដោយម្ចាស់ប័ណ្ណជាមួយនឹងការប្រើប្រាស់ប័ណ្ណឥណពន្ធដោយផ្ទាល់ រឺតាមរយៈលិខិតបញ្ជាទិញការបញ្ជាទិញតាមរយៈទូរស័ព្ទតាមរយៈប្រព័ន្ធអ៊ីនធឺណិត (Internet) រឺតាមរយៈមធ្យោបាយទំនាក់ទំនងទូទាត់ផ្សេងៗទៀតទៅកាន់ពាណិជ្ជករ រឺទៅកាន់ស្ថាប័នផ្សេងៗដើម្បីទិញទំនិញ និងសេវាកម្មចំនួនទឹកប្រាក់នៃប្រតិបត្តិការនោះនឹងត្រូវកាត់ចេញពីគណនីប័ណ្ណឥណពន្ធ ទោះបីជាមានរឺគ្មានការ យល់ព្រម រឺការអនុញ្ញាតពីម្ចាស់ប័ណ្ណឥណពន្ធក៏ដោយ ចំនួនទឹកប្រាក់ដែលត្រូវកាត់ចេញនោះរួមមាន ការទូទាត់ សំរាប់ទំនិញ និងសេវាកម្ម ការដកសាច់ប្រាក់ និងការទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗទៀត ពីការប្រើប្រាស់ ប័ណ្ណឥណពន្ធ។ លោកអ្នកត្រូវទទួលរាប់រងនូវផលវិបាកទាំងឡាយដែលកើតឡើងពីការបង្ហាញអោយឃើញនូវ លេខកូដសំងាត់ប័ណ្ណឥណពន្ធរបស់លោកអ្នក (PIN) និងការប្រើប្រាស់ប័ណ្ណឥណពន្ធរបស់លោកអ្នកដោយ គ្មានការអនុញ្ញាតផលវិបាកនោះនិងធ្វើអោយលោកអ្នកទទួលសងនៅបំណុលដែលបញ្ជូនទៅក្នុងគណនីដោយ សារការប្រើប្រាស់គ្មានការអនុញ្ញាតនៃលេខកូដសំងាត់ប័ណ្ណឥណពន្ធ (PIN) និងប័ណ្ណឥណពន្ធ។

រូបិយវត្ថុនៃប្រតិបត្តិការ

ប្រសិនបើប្រតិបត្តិការណាមួយ រួមទាំងការសងប្រាក់ត្រឡប់មកវិញ ការផ្តល់ឥណទាន ការកែតម្រូវ ឬចំនួនទឹក ប្រាក់ណាមួយមានការពាក់ព័ន្ធទៅនឹងម្ចាស់ប័ណ្ណដោយរូបិយវត្ថុនៃទឹកប្រាក់ទាំងនោះជារូបិយវត្ថុបរទេសក្រៅពីរូបិយវត្ថុដុល្លារ សហរដ្ឋអាមេរិក (US Dollar) ធនាគារ អេប៊ីអេ នឹងផ្លាស់ប្តូរចំនួនទឹកប្រាក់ទៅជា រូបិយវត្ថុដុល្លារ សហរដ្ឋអាមេរិក (US Dollar) និងអត្រាប្តូរប្រាក់នៅក្នុងពេលដែលប្រតិបត្តិការនោះកើតឡើងមុន នឹងធ្វើការ បង្ខាំងទុកកាត់ចេញពីគណនី រឺបញ្ចូលទៅក្នុងគណនីរបស់លោកអ្នក។ អត្រាប្តូរប្រាក់ត្រូវបាន កំណត់ឡើង ដោយ ផ្អែកលើបទប្បញ្ញត្តិប្រតិបត្តិការដែលបង្កើតឡើងដោយស្ថាប័នវីសា (VISA Worldwide) រឺស្ថាប័ន ម៉ាស្ទឺកាត (Mastercard Worldwide) សមាគន៍ប័ណ្ណអេឡិចត្រូនិចផ្សេងៗ រាជរដ្ឋាភិបាល រឺធនាគារ អេប៊ីអេ ផ្ទាល់។

ការសងប្រាក់ត្រឡប់មកវិញ និងការកែតម្រូវ

ពាណិជ្ជករ រឺអ្នកណាម្នាក់ដែលបានទទួលយកប័ណ្ណឥណពន្ធរបស់លោកអ្នកដើម្បីការទូទាត់ អាចផ្តល់ឥណទាន សំរាប់ការសងប្រាក់ត្រលប់មកវិញនិងការកែតម្រូវដោយតម្រូវអោយផ្ញើវិក័្កយប័ត្រឥណទានអោយបានត្រឹមត្រូវ រឺ ផ្តល់ព័ត៌មានពីការបញ្ចូលទឹកប្រាក់ត្រឡប់មកកាន់ធនាគារ អេប៊ីអេ ដើម្បីបញ្ចូលទឹកប្រាក់នោះត្រឡប់ទៅក្នុង គណនីរបស់លោកអ្នកវិញ។ ប្រសិនបើលោកអ្នកមានជាប់ជំពាក់បំណុលដែលពាក់ព័ន្ធទៅ និងការប្រើប្រាស់ប័ណ្ណ ឥណពន្ធចំនួនទឹកប្រាក់ដែលត្រូវបញ្ចូលនោះ នឹងត្រូវទូទាត់សងជាមួយចំនួនទឹកប្រាក់ដែលជំពាក់ធនាគារ អេប៊ីអេ។

ធនាគារ អេប៊ីអេ ពុំទទួលខុសត្រូវចំពោះការយឺតយ៉ាវ ការបាត់ ការប្តឹងទាមទារណាមួយដែលទាក់ទង ទៅនឹងការ សងប្រាក់ ត្រឡប់មកវិញ និងការកែតម្រូវនោះ លោកអ្នកត្រូវធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយពាណិជ្ជករ រឺអ្នកដែលបានទទួលយកប័ណ្ណឥណពន្ធរបស់លោកអ្នកដើម្បីធ្វើការទូរទាត់ ដើម្បីធ្វើការដោះស្រាយនៅបញ្ហា នោះ។ លោកអ្នកត្រូវផ្តល់ព័ត៌មាននិងស្វែងរកការជួយជ្រោមជ្រែងពីធនាគារ អេប៊ីអេជាបន្ទាន់ប្រសិបបើបញ្ហា នោះមិនអាចដោះស្រាយបានដោយសន្តិវិធី រឺគ្មានការសងប្រាក់ត្រឡប់មកវិញ និងគ្មានការកែតម្រូវក្រោយរយៈ ពេល សាមសិប (៣០)ថ្ងៃ រាប់ចាប់តាំងពីថ្ងៃដែលចេញវិក្ក័យប័ត្រឥណទាន រឺថ្ងៃដែលផ្តល់ព៌តមានពីការបញ្ជូល ទឹកប្រាក់ត្រឡប់មកវិញ។

លុបចោលប្រតិបត្តិការ

ប្រសិនបើលោកអ្នកមានបំណងចង់លុបចោលនៅប្រតិបត្តិការណាមួយ រួមទាំងប្រតិបត្តិការសំរាប់បម្រុងទុក រឺប្រតិបត្តិការដែលកើតឡើងជាបន្តបន្ទាប់ដោយមានពេលកំណត់ រឺកែប្រែនូវកិច្ចសន្យាណាមួយដែលបាន ធ្វើឡើង ជាមួយពាណិជ្ជករណាម្នាក់ លោកអ្នកត្រូវធ្វើការទំនាក់ទំនងជាមួយពួកគាត់ដើម្បីទទួលបានលិខិតបញ្ជាក់ពីការ លុបចោលរឺការកែប្រែនោះ។ ធនាគារ អេប៊ីអេ នឹងមិនទទួលសងនៅចំនួនទឹកប្រាក់នៃប្រតិបត្តិការណាមួយ ដែល នៅតែកាត់ចេញជាបន្តបន្ទាប់ពីគណនីរបស់លោកអ្នកបន្ទាប់ពីការលុបចោលរឺការកែប្រែនៃកិច្ចសន្យានោះប៉ុន្តែធនាគារ អេប៊ីអេ អាចជួយប្តឹងទាមទារនៅចំនួនទឹកប្រាក់នោះជូនលោកអ្នកវិញ ប្រសិនបើលោកអ្នកបានធ្វើការលុប ចោលរឺធ្វើការកែប្រែយ៉ាងត្រឹមត្រូវជាមួយនិងពាណិជ្ជករនោះ។

ប្រគល់ជូនប័ណ្ណឥណពន្ធមកវិញ

ប័ណ្ណឥណពន្ធឋិតនៅជាកម្មសិទ្ធិរបស់ធនាគារ អេប៊ីអេ គ្រប់ពេលវេលាហើយនឹងត្រូវបានប្រគល់ជូនវិញ ដោយ ម្ចាស់ប័ណ្ណយ៉ាងឆាប់បំផុតនិងដោយគ្មានល័ក្ខខ័ណ្ឌនៅពេលទទួលបានសំណើពីធនាគារABAជាលាយល័ក្ខណ៍ អក្សរ រឺដោយផ្ទាល់មាត់។

ជំលោះតវ៉ាជាមួយពាណិជ្ជការ

ធនាគារ អេប៊ីអេ នឹងមិនទទួលខុសត្រូវចំពោះទំនិញនិងសេវាកម្មទាំងឡាយដែលបានផ្តល់ជូនដោយពាណិជ្ជករ រឺស្ថាប័នណាមួយ ទាក់ទងទៅនឹងប្រតិបត្តិការណាមួយដែលបានធ្វើឡើងដោយម្ចាស់ប័ណ្ណ។

ធនាគារ អេប៊ីអេ នឹងមិនទទួលខុសត្រូវក្នុងករណីណាក៏ដោយ ប្រសិនបើពាណិជ្ជករ រឺស្ថាប័នណាមួយបដិសេធ មិនយល់ព្រមទទួលយកប័ណ្ណឥណពន្ធរបស់លោកអ្នកដើម្បីធ្វើការទូទាត់ដោយសារហេតុផលណាមួយនោះ។ ធនាគារ អេប៊ីអេ អាចជួយការពារនឹងប្តឹងតវ៉ា (ក្រៅពីបណ្តឹងតវ៉ាដែលទាក់ទងទៅនឹងបញ្ហាផ្ទាល់ខ្លួន) ដែលកើត ឡើងពីប្រតិបត្តិការរបស់អតិថិជនប្រសិនបើលោកអ្នកបានធ្វើការទំនាក់ទំនងរួចហើយតែពុំទទួលបានភាពពេញចិត្តរឺដំណោះស្រាយ ពីពាណិជ្ជកររឺស្ថាប័ននោះ។

ក្នុងករណីមានប្រតិបត្តិការមិនត្រឹមត្រូវរឺក្លែងបន្លំណាមួយមកលើប័ណ្ណនេះធនាគារ អេប៊ីអេ នឹងជួយម្ចាស់ប័ណ្ណ ដើម្បីធ្វើការទាមទារទឹកប្រាក់ដែលបាត់បង់នោះមកវិញដោយរៀបចំជាសំណើរដាក់បណ្តឹងទាមទារទឹកប្រាក់ដែលបាត់បង់ទៅកាន់ភាគី អ្នកដែលធ្វើប្រតិបត្តិការតាមរយៈប្រព័ន្ធទូទាត់នៃស្ថាប័នវីសា (VISA Worldwide) ស្ថាប័ន ម៉ាស្ទឺកាត (Mastercard Worldwide) ស្ថាប័នយូញៀនផេអ៊ីនធឺណាសូណាល់ (Union Pay Internation) ប៉ុន្តែក្នុងករណីការទាមទារនោះពុំបានសំរេចដោយយោងតាមលក្ខខ័ណ្ឌ និងច្បាប់របស់ប្រព័ន្ធទូទាត់ធនាគារ អេប៊ីអេ នឹងមិនទទួលខុសត្រូវទៅលើការបាត់បង់នោះឡើយហើយអតិថិជនដែលជាម្ចាស់ប័ណ្ណត្រូវ ទទួលយកនូវ ការខាតបង់ទាំងនោះ។

ប្រព័ន្ធមិនដំណើរការ

ធនាគារ អេប៊ីអេ មិនធ្វើការប្តឹងតវ៉ា ឬធ្វើការធានាណាមួយចំពោះឧបករណ៍ ឬប្រព័ន្ធ ហើយធនាគារ អេប៊ីអេ នឹង មិនទទួលខុសត្រូវចំពោះរាល់ការខកខានមិនបានផ្តល់សេវាកម្មណាមួយ រឺបំពេញនូវកាតព្វកិច្ចណាមួយដោសារ ភាពមិនដំណើរការនៃឧបករណ៍ គ្រឿងម៉ាស៊ីន ប្រព័ន្ធ រឺប័ណ្ណឥណពន្ធការមិនដំណើរការនៃបណ្ដាញទំនាក់ទំនង រឺដោយព្រឹត្តិការណ៍ផ្សេងៗក្រៅពីការគ្រប់គ្រងរបស់ធនាគារ អេប៊ីអេ។

សមតុល្យអប្បរមា

ម្ចាស់ប័ណ្ណម្នាក់ៗនឹងរក្សាទុកនូវចំនួនសមតុល្យអប្បបរមាក្នុងគណនី (យោងលើសេវាកម្មប័ណ្ណអេឡិចត្រូនិច និងថ្លៃកម្រៃជើងសារ) គ្រប់ពេលវេលា ដើម្បីរក្សាការប្រើប្រាស់ប័ណ្ណឥណពន្ធ បើមិនរក្សាទុកចំនួនសមតុល្យ អប្បបរមាក្នុងគណនីទេ លោកអ្នកនឹងមានថ្លៃពិន័យដែលត្រូវកាត់ចេញពីគណនីរបស់លោកអ្នក។

ប្រសិនបើប័ណ្ណឥណពន្ធត្រូវបានបញ្ឈប់ការប្រើប្រាស់ដោយសារមូលហេតុណាមួយនោះ ចំនួនទឹកប្រាក់ដែលត្រូវ រក្សាទុកក្នុងគណនីនឹងត្រូវបានបង្ខាំងទុកក្នុងគណនីដោយស័្វយប្រវត្តិទុកជាចំនួនសមតុល្យអប្បបរមាសំរាប់ការថែរក្សាគណនី (យោងលើសេវាកម្មធនាគារនិងថ្លៃកម្រៃជើងសារ)។

ការទទួលខុសត្រូវសំរាប់ការមិនអនុញ្ញាតឲ្យប្រើប្រាស់-ប័ណ្ណឥណពន្ធដែលបាត់ រឺប័ណ្ណឥណពន្ធត្រូវបានគេលួច

លោកអ្នកត្រូវផ្តល់ព័ត៌មានមកកាន់ធនាគារ អេប៊ីអេ ដោយផ្ទាល់មាត់ រឺជាលាយល័ក្ខណ៍អក្សរ ជាបន្ទាន់ចំពោះ ប័ណ្ណឥណពន្ធត្រូវបានបាត់ ត្រូវបានគេលួច រឺត្រូវបានប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ លោកអ្នកអាចនឹង     ទទួលខុសត្រូវក្នុងការទូទាត់ចំពោះប្រតិបត្តិការណាមួយនិងប្រតិបត្តិការទាំងឡាយណាដែលគ្មានការអនុញ្ញាត ប៉ុន្តែលោកអ្នកនិងមិនទទួលខុសត្រូវចំពោះការប្រើប្រាស់ដែលមិនបានអនុញ្ញាតដែលកើតឡើងបន្ទាប់ពីលោកអ្នកបានផ្តល់ដំណឹងទៅកាន់ធនាគារ អេប៊ីអេ ដោយផ្ទាល់មាត់រឺដោយលាយល័ក្ខអក្សរពីការបាត់ ការលួច ឬការប្រើ ប្រាស់ប័ណ្ណឥណពន្ធរបស់លោកអ្នកដោយគ្មានការអនុញ្ញាតដែលអាចកើតមានឡើង។ចំពោះការទទួលខុសត្រូវ នេះមិនបានរាប់បញ្ចូលករណីប័ណ្ណឥណពន្ធត្រូវបានប្រើប្រាស់ដើម្បីធ្វើប្រតិបត្តិការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិច ត្រូនិចឡើយ។

ផ្លាស់ប្តូរ រឺបញ្ឈប់ការប្រើប្រាស់ប័ណ្ណឥណពន្ធ

ធនាគារ អេប៊ីអេ រក្សារសិទ្ធិដើម្បីផ្លាស់ប្តូរ រឺបញ្ឈប់នូវល័ក្ខខ័ណ្ឌនៃការប្រើប្រាស់ឥណពន្ធនេះនៅពេលណាក៏បាន។ ធនាគារ អេប៊ីអេ អាចបញ្ឈប់នូវកិច្ចសន្យានេះនៅពេលណាក៏បាន ប៉ុន្តែការបញ្ឈប់នោះនឹងមិនមានផលប៉ះពាល់ ដល់ប្រតិបត្តិការដែលបានធ្វើឡើងរួចហើយតែចំនួនទឹកប្រាក់នៃប្រតិបត្តិការនោះនៅមិនទាន់បានកាត់ចេញពីគណនីនៅឡើយ។ ធនាគារ អេប៊ីអេ នឹងកាត់ចេញនូវចំនួនទឹកប្រាក់នៃប្រតិបត្តិការនោះពីគណនីបន្ទាប់ពីបានបញ្ឈប់ នូវល័ក្ខខ័ណ្ឌនៃកិច្ចសន្យានេះ។ម្ចាស់ប័ណ្ណអាចបញ្ឈប់កិច្ចសន្យានេះនៅពេលណាក៏បានដោយផ្តល់ដំណឹង ទៅ ធនាគារ អេប៊ីអេ ជាលាយលក្ខណ៍អក្សរហើយប្រគល់ប័ណ្ណដោយកាត់ជាពីរចំណែកមកធនាគារវិញ។ ប្រសិនបើ ករណីនេះកើតមានឡើង រាល់សិទ្ធិ និងកាតព្វកិច្ចចំពោះប្រតិបត្តិការនិងកម្រៃជើងសារផ្សេងៗដែលពាក់ព័ន្ធទៅ នឹងការប្រើប្រាស់ប័ណ្ណឥណពន្ធដែលកើតឡើងមុនពេលធនាគារ អេប៊ីអេ ទទួលបានលិខិតបញ្ឈប់ កិច្ចសន្យានេះ ទេនោះប្រតិបត្តិការទាំងអស់នឹងត្រូវបានកំណត់ដោយកិច្ចសន្យានេះដដែល។

បញ្ឈប់គណនី

ប្រសិនបើគណនីត្រូវបានបញ្ឈប់នេះប័ណ្ណឥណពន្ធ ក៏ត្រូវបានបញ្ឈប់ដែរដោយពុំមានការជូនដំណឹងទុកជាមុន។

តម្លៃកម្រៃផ្សេងៗ

ចំនួនការប្រាក់ តម្លៃនិងកម្រៃផ្សេងៗប្រសិនបើមាននឹងត្រូវបានកាត់ចេញពីគណនី។

ការប្រាក់ តម្លៃនិងកម្រៃផ្សេងៗដែលត្រូវបានកំណត់យកចំពោះការប្រើប្រាស់ប័ណ្ណឥណពន្ធនឹងត្រូវបាន កែប្រែ រឺផ្លាស់ប្តូរដោយធនាគារ អេប៊ីអេ ក្នុងពេលណាមួយដោយពុំមានការជូនដំណឹងទុកជា មុនទៅកាន់ ម្ចាស់ប័ណ្ណ ណាម្នាក់ឡើយ។

តម្លៃលើការដកសាច់ប្រាក់

ប្រសិនបើម្ចាស់ប័ណ្ណដកសាច់ប្រាក់នៅតាមម៉ាស៊ីនទូទាត់ស័្វយប្រវត្តិ (POS Terminal) ណាមួយរឺនៅតាម ម៉ាស៊ីនដកសាច់ប្រាក់ស្វ័យប្រវត្តិ (ATM) ក្រៅពីម៉ាស៊ីនដកសាច់ប្រាក់ដោយស្វ័យប្រវត្តិ(ATM) របស់ធនាគារ អេប៊ីអេ (យោងលើសេវាកម្មប័ណ្ណអេឡិចត្រូនិចនិងថ្លៃកម្រៃជើងសារ) នោះចំនួនទឹកប្រាក់ដែលបានដកត្រូវបាន កាត់ចេញពីគណនី។

តម្លៃប្រចាំឆ្នាំ និងតម្លៃផ្តល់ជូនប័ណ្ណថ្មី

តម្លៃប្រចាំឆ្នាំរបស់ប័ណ្ណ រឺតម្លៃប្តូរប័ណ្ណថ្មីដែលមិនសងត្រឡប់វិញ (យោងលើសេវាកម្មប័ណ្ណអេឡិចត្រូនិច និងថ្លៃកម្រៃជើងសារ) ដូចបានកំណត់ដោយធនាគារ អេប៊ីអេ នឹងត្រូវបានកាត់ចេញពីគណនីរបស់ ម្ចាស់ប័ណ្ណ សំរាប់ការប្រើប្រាស់ប័ណ្ណឥណពន្ធដោយរាប់បញ្ចូលទាំងប័ណ្ណមេប័ណ្ណរងនិងប័ណ្ណឥណពន្ធផ្សេងៗទៀតដោយមិនគិតពីការបញ្ឈប់ជាបណ្តោះ អាសន្នការផ្តល់ជូនប័ណ្ណថ្មីការប្តូរប័ណ្ណថ្មីរឺការបញ្ឈប់ការប្រើប្រាស់ប័ណ្ណឥណពន្ធ។

តម្លៃប្រតិបត្តិការមិនជោគជ័យ

ម្ចាស់ប័ណ្ណនឹងត្រូវគិតថ្លៃផាកពិន័យ (យោងលើសេវាកម្មប័ណ្ណអេឡិចត្រូនិចនិងថ្លៃកម្រៃជើងសារ) ប្រសិនបើ ប្រតិបត្តិការណាមួយធ្វើឡើងហើយមិនបានសម្រេចដោយសារគ្មានសមតុល្យគ្រប់គ្រាន់នៅក្នុងគណនី។

តម្លៃស្នើរសុំរបាយការណ៍សមតុល្យគណនី

ប្រសិនបើអតិថិជនធ្វើការស្នើសុំពិនិត្យមើលរបាយការណ៍សមតុល្យគណនីនៅតាមម៉ាស៊ីនដកសាច់ប្រាក់ដោយស្វ័យប្រវត្តិ (ATM) របស់ធនាគារផ្សេងៗដែលមិនមែនជារបស់ធនាគារ អេប៊ីអេ តម្លៃស្នើសុំពិនិត្យមើលរបាយ ការណ៍សមតុល្យគណនី នឹងត្រូវកាត់ចេញពីគណនីរបស់លោកអ្នក (យោងលើសេវាកម្មប័ណ្ណអេឡិចត្រូនិច និងថ្លៃកម្រៃជើងសារ)។

តម្លៃស្នើសុំវិក័យប័ត្រ

ការស្នើសុំវិក័យប័ត្រនីមួយៗនិងកម្រៃជើងសារនឹងត្រូវបានកាត់ចេញពីគណនីរបស់លោកអ្នក (យោងលើសេវា កម្មប័ណ្ណអេឡិចត្រូនិចនិងថ្លៃកម្រៃជើងសារ)។

តម្លៃបណ្តឹងនិងដំណោះស្រាយ

ប្រសិនបើម្ចាស់ប័ណ្ណស្នើសុំអោយធនាគារ អេប៊ីអេ ដាក់ពាក្យបណ្តឹងពីប្រតិបត្តិការណាមួយនឹងមានកម្រៃជើង សារកើតឡើងចំពោះបណ្តឹងនីមួយៗ ដោយកាត់ចេញពីគណនីរបស់លោកអ្នក។ ធនាគារ អេប៊ីអេ នឹងជំរាប ជូនដំណឹងដល់លោកអ្នកជាមុន អំពីកម្រៃជើងសារផ្សេងៗទៀតដែលអាចកើតមានឡើងមុនពេលបន្ត នូវ ករណីប្តឹងនោះ ដែលកម្រៃជើងសារនោះមិនមានបង្ហាញនៅក្នុងតារាងសេវាកម្មប័ណ្ណអេឡិចត្រូនិច និង ថ្លៃកម្រៃជើងសារ។

តម្លៃចំពោះការប្រមូលប្រាក់ដែលត្រូវបង់សង

ម្ចាស់ប័ណ្ណនឹងត្រូវទទួលសងនូវទឹកប្រាក់ ដែលត្រូវបង់សងត្រឡប់មកវិញកម្រៃតុលាការកម្រៃមេធាវី រឺកម្រៃ   ផ្សេងៗទៀតចំពោះ ឧទ្ធរណ៍ ប្រសិនបើធនាគារ អេប៊ីអេ ត្រូវបានបង្ខំអោយប្រមូលប្រាក់ដែលត្រូវបង់សងត្រឡប់ មកវិញ រឺអនុវត្តនូវវិធានការស្របច្បាប់ផ្សេងៗដែលស្ថិតនៅក្រោមល័ក្ខខ័ណ្ឌនៃកិច្ចសន្យានេះ។

បញ្ឈប់គណនីមុនពេលកំណត់

ប្រសិនបើគណនីត្រូវបានបញ្ឈប់មុនពេលកំណត់ម្ចាស់ប័ណ្ណនឹងត្រូវបានគិតថ្លៃពិន័យ (យោងលើសេវាកម្មធនាគារ និងថ្លៃកម្រៃជើងសារ)។

រក្សាជាការសំងាត់

លោកអ្នកត្រូវរក្សាជាការសំងាត់នូវរាល់ព័ត៌មាន ឯកសារផ្សេងៗដែលទាក់ទងទៅនឹងល័ក្ខខ័ណ្ឌនៃកិច្ចសន្យានេះ ដោយរួមបញ្ចូលទាំងលេខប័ណ្ណឥណពន្ធ និងលេខកូដសំងាត់របស់ប័ណ្ណឥណពន្ធ (PIN)។

លោកអ្នកមិនត្រូវបង្ហាញអោយឃើញ រឺនិយាយប្រាប់នូវព័ត៌មាន និងឯកសារទាំងនោះទៅដល់អ្នកណាម្នាក់ រឺស្ថាប័នផ្សេងៗដោយគ្មានការអនុញ្ញាតពីធនាគារ អេប៊ីអេ ជាមុន។ លោកអ្នកអាចបំផ្លាញចោលនៅឯកសារ និង ព័ត៌មានទាំងនោះបាននៅពេលណាឯកសារ និងព៌តមាន ឈប់មានតម្រូវការដោយធ្វើអោយទិន្នន័យទាំងនោះ មិនអាចអានបាន។ ធនាគារ អេប៊ីអេ រក្សាសិទ្ធិក្នុងការបង្ហាញនូវព័ត៌មានដែលពាក់ព័ន្ធនឹងទិន្នន័យផ្ទាល់ខ្លួនរបស់ លោកអ្នកលេខប័ណ្ណឥណពន្ធគណនីរឺប្រតិបត្តិការផ្សេងៗបានគ្រប់ពេលវេលា ប្រសិនបើមានការស្នើសុំដោយ ច្បាប់។

ការធានា

លោកអ្នកយល់ព្រមធានានិងការពារធនាគារ អេប៊ីអេ ភ្នាក់ងារ បុគ្គលិក នាយក ធនាគារពុំអោយមានផលប៉ះ ពាល់ពីបណ្តឹងណាមួយ ឬសកម្មភាពស្របច្បាប់ផ្សេងៗ រឺការបាត់បង់ បណ្តឹង បំណុល ការខូចខាត តម្លៃនិង ការចំណាយផ្សេងៗទៀត ការផាក ការពិន័យរួមទាំងកម្រៃមេធាវី ដោយផ្ទាល់ រឺដោយប្រយោល ដែលបញ្ហា ទាំងនោះកើតឡើងពី រឺទាក់ទងទៅនឹង ល័ក្ខខ័ណ្ឌកិច្ចសន្យាប័ណ្ណឥណពន្ធ រឺការប្រើប្រាស់មិនត្រឹមត្រូវ នៃប័ណ្ណ ឥណពន្ធ រឺការប្រព្រឹត្តខុសនូវផ្នែកណាមួយ រឺគ្រប់ផ្នែកនៃល័ក្ខខ័ណ្ឌកិច្ចសន្យានេះដោយម្ចាស់ប័ណ្ណផ្ទាល់។

ការផ្តល់ដំណឹង

របាយការណ៍និងព័ត៌មានផ្សេងៗនឹងត្រូវបានផ្ញើជូនម្ចាស់ប័ណ្ណតាមរយៈអាស័យដ្ឋានបច្ចុប្បន្នដែលបានផ្តល់អោយធនាគារ អេប៊ីអេ ។ សំរាប់គណនីរួម ព័ត៌មាន រឺការផ្តល់ដំណឹងផ្សេងៗទៅដល់ម្ចាស់ប័ណ្ណម្នាក់ណាក៏ដោយ នឹង ត្រូវបានចាត់ទុកថាបានផ្ញើជូនដល់ម្ចាស់ប័ណ្ណគ្រប់រូប។ ម្ចាស់ប័ណ្ណត្រូវផ្តល់ដំណឹងមកកាន់ធនាគារ អេប៊ីអេ ជា លាយលក្ខណ៍អក្សរជាបន្ទាន់ប្រសិនបើមានការផ្លាស់ប្តូរទិន្នន័យផ្ទាល់ខ្លួនដែលបានផ្តល់អោយធនាគារកាលពីលើកមុន រួមទាំងមុនងារទូរស័ព្ទផ្ទាល់ខ្លួន ទូរស័ព្ទការិយាល័យ អាស័យដ្ឋានផ្ញើរសំបុត្រ អាស័យដ្ឋានទីកន្លែងស្នាក់នៅ រឺអាស័យដ្ឋានការិយាល័យ និងអ៊ីម៉ែល។

ការព្រមព្រៀងលើកិច្ចសន្យាទាំងមូល

យោងតាមការចុះហត្ថលេខាលើទម្រង់ស្នើសុំប្រើប្រាស់ប័ណ្ណឥណពន្ធ និងទទួលយកល័ក្ខខ័ណ្ឌកិច្ចសន្យាប័ណ្ណ ឥណពន្ធលោកអ្នកយល់ព្រមទទួលស្គាល់ថាលោកអ្នកបានពិនិត្យមើលនិងយល់ច្បាស់អំពីល័ក្ខខ័ណ្ឌកិច្ចសន្យាសំរាប់ការប្រើប្រាស់ប័ណ្ណ ឥណពន្ធជាមួយឯកសារផ្សេងៗទៀតដែលបានផ្តល់ជូន។

ផ្នែកដែលគ្មានសុពលភាព

ល័ក្ខខ័ណ្ឌនៃកិច្ចសន្យាអាចនឹងមានការផ្លាស់ប្តូរដោយផ្អែកទៅលើសេចក្តីសំរេចរបស់ធនាគារ អេប៊ីអេ នៅពេល ណាមួយដោយពុំមានសេចក្តីជូនដំណឹងជាមុន។ ប្រសិនបើផ្នែកណាមួយនៃល័ក្ខខ័ណ្ឌកិច្ចសន្យានេះ គ្មាន សុពលភាពខុសច្បាប់ ឬមិនអាចអនុវត្តន៍បានដែលត្រូវបានប្រកាសជាសាធារណៈដោយតុលាការ ស្របតាម ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ផ្នែកដែលគ្មានសុពលភាពនោះនឹងគ្មានឥទ្ធិពលទៅលើល័ក្ខខ័ណ្ឌផ្សេងៗ ទៀតដែលមាននៅក្នុងកិច្ចសន្យានេះ ហើយកិច្ចសន្យានេះនឹងត្រូវបានអនុវត្តន៍ហាក់បីដូចជាពុំមាន ផ្នែកដែលគ្មាន សុពលភាពខុសច្បាប់ ឬមិនអាចអនុវត្តន៍បាននោះស្ថិតនៅក្នុងកិច្ចសន្យានេះ។

ការទទួលបានមួយច្បាប់នៃកិច្ចសន្យា

លោកអ្នកបានទទួលមួយច្បាប់នៃសៀវភៅល័ក្ខខ័ណ្ឌកិច្ចសន្យាសំរាប់ការប្រើប្រាស់ប័ណ្ណឥណពន្ធ លោកអ្នកជ្រាប ថាវាគឺជាបទល្មើសព្រហ្មទណ្ឌចំពោះការផ្តល់ព័ត៌មានមិនត្រឹមត្រូវ ឬមិនពេញលេញដោយចេតនាក្តី ឬអចេតនាក្តី ក្នុងកិច្ចព្រមព្រៀង ឬពាក្យស្នើសុំណាមួយដែលបានប្រគល់ជូនស្ថាប័នរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ជូនដំណឹងចំពោះករណីបាត់ប័ណ្ណ

ប្រសិនបើលោកអ្នកប្រាកដថាប័ណ្ណឥណពន្ធរបស់លោកអ្នកបានបាត់ ឬមានគេលួច សូមលោកអ្នករាយការណ៍ជាបន្ទាន់មកកាន់ធនាគារ អេប៊ីអេ តាមរយៈលេខទូរស័ព្ទ៖ (៨៥៥)៩៨ ២០៣៣៣៣ (៨៥៥)២៣ ២២២ ៩៩៥។

គ្របដណ្តប់ដោយច្បាប់

ធនាគារ អេប៊ីអេ តម្រូវអោយលោកអ្នកពិនិត្យមើលនៅល័ក្ខខ័ណ្ឌកិច្ចសន្យាសំរាប់ការប្រើប្រាស់ប័ណ្ណឥណពន្ធនេះ ដោយយកចិត្តទុកដាក់បំផុតហើយលោកអ្នកបានយល់ព្រមគោរពអនុវត្តន៍តាមល័ក្ខខ័ណ្ឌទាំងនោះ ប្រសិនបើ លោកអ្នកនៅរក្សារការប្រើប្រាស់ប័ណ្ណឥណពន្ធដែលចេញជូនដោយធនាគារ អេប៊ីអេ។ល័ក្ខខ័ណ្ឌនៃកិច្ចសន្យា នេះត្រូវបានគ្រប់ដណ្តប់ដោយច្បាប់ដែលអនុវត្តន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ចុះហត្ថលេខាលើប័ណ្ណឥណពន្ធ

លោកអ្នកត្រូវចុះហត្ថលេខាលើបន្ទះសំរាប់ចុះហត្ថលេខាដែលស្ថិតនៅផ្នែកខាងក្រោយនៃប័ណ្ណឥណពន្ធនៅពេលលោកអ្នកទទួលបានប័ណ្ណពន្ធពីធនាគារ អេប៊ីអេ។

លោកអ្នកយល់ព្រមនៅគ្រប់ឯកសារដែលបានភ្ជាប់មកជាមួយ និងបានទទួលយកនៅគ្រប់ល័ក្ខខ័ណ្ឌនៃកិច្ច     សន្យានេះ។ ក្នុងករណីលោកអ្នកមិនព្រមទទួលយកនូវល័ក្ខខ័ណ្ឌនៃកិច្ចសន្យានេះទេ លោកអ្នកត្រូវកាត់ប័ណ្ណ ឥណពន្ធជាពីរចំណែកអោយចំពាក់កណ្តាលបន្ទះទិន្នន័យម៉ាញ៉េទិច ហើយប្រគល់មកធនាគារ អេប៊ីអេ វិញអោយ បានឆាប់បំផុត។

ការទទួលយកល័ក្ខខ័ណ្ឌក្នុងពេលបច្ចុប្បន្ន

ការប្រើប្រាស់ប័ណ្ណឥណពន្ធ គឺជាការទទួលយកល័ក្ខខ័ណ្ឌក្នុងពេលបច្ចុប្បន្នដូចបានចែងដោយធនាគារ អេប៊ីអេ។

ដើម្បី​ធ្វើការ​ទាមទារ​នូវ​ទឹកប្រាក់​ដែល​បាត់បង់​ត្រលប់​មក​វិញ​ លោក​អ្នក​តម្រូវ​ឲ្យ​ទាក់ទង​មក​កាន់​ ធនាគារ​ឲ្យ​បាន​ឆាប់រហ័ស​ និង​រាយការណ៍​នូវ​ការ​បាត់បង់​នេះ​យ៉ាង​ហោច​ណាស់​មិន​លើស​ពី​ ១៥​ថ្ងៃ​ពី​ ថ្ងៃ​ប្រតិបត្តិការ​ដំបូង​។
 • ប្រសិនបើ​ថ្ងៃ​សន្យា​ដឹក​ជញ្ជូន​មិន​ទាន់​ផុតកំណត់​នោះ​ទេ​ ពួក​យើង​នឹង​សើ្ន​ឲ្យ​លោក​អ្នកធ្វើការ​រង់ចាំ​រហូត​ដល់​ថ្ងៃ​សន្យា​ដឹក​ជញ្ជូន​នោះ​ ផុតកំណត់​សិន​។ 
 • ប្រសិនបើ​ថ្ងៃ​សន្យា​ដឹក​ជញ្ជូន​បាន​ផុតកំណត់​ ហើយ​លោក​អ្នក​នៅ​តែ​មិន​ទាន់​ទទួល​បាន​ផលិតផល​ឬ​សេវាកម្ម​ដែល​បាន​ទិញ​ លោក​អ្នក​អាច​ព្យាយាម​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន​នោះ​ដោយ​ផ្ទាល់​ម្តងទៀត​ ដើម្បី​ស្វែងរក​ ដំណោះស្រាយ​សម​ស្រប​ណាមួយ​ពី​ពួក​គេ​។
 • ក្នុង​ករណី​ដែល​ថ្ងៃ​សន្យា​ដឹក​ជញ្ជូន​បាន​ផុតកំណត់​ ហើយ​លោក​អ្នក​នៅ​តែ​មិន​ទទួល​បាន​ផលិតផល​ឬ​សេវាកម្ម​បន្ទាប់​ពី​លោក​អ្នក​បាន​ធ្វើការ​ទាក់ទង​ទៅ​ពួក​គេ​រួច​មក​នោះ​ទេ​ លោក​អ្នក​តម្រូវ​ឲ្យ​ធ្វើ​ដំណើរ​មក​កាន់​សាខា​របស់​យើង​ដែល​នៅ​ជិត​បំផុត​ដើម្បី​បំពេញ​នូវ​បែបបទ​សំរាប់​បញ្ហា​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច​។​
 • បន្ទាប់​មក​ទៀត​ ពួក​យើង​នឹង​ដោះស្រាយ​បញ្ហា​នេះ​ជូន​លោក​អ្នក​ ប៉ុន្តែ​ពួក​យើង​អាច​នឹង​ត្រូវការ​ព​ត៌​មាន​ និង​ ឯកសារ​ផ្សេងៗ​ទៀត​ដូច​ជា៖
  i. ថ្ងៃ​សន្យា​ដឹក​ជញ្ជូន​
  ii. ការ​ពិពណ៌នា​អំពី​ប្រភេទ​ផលិតផល​ ឬ​សេវាកម្ម​
  iii. ថៃ្ង​ដែល​លោក​អ្នក​បាន​ព្យាយាម​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន​ ក៏​ដូច​ជា​ការ​ឆ្លើយ​តប​របស់​ពួក​គេ​
  iv. ឯកសារ​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ការ​ឆ្លើយឆ្លង​គ្នា​រវាង​លោក​អ្នក​ និង​ អ្នកតំណាង​លក់​របស់​ក្រុមហ៊ុន​ និង​ប្រភេទ​ផលិតផល​ ឬ​សេវាកម្ម​។​
នៅ​ពេល​ដែល​លោក​អ្នក​មិន​ចំណាំ​ប្រតិបត្តិការ​ណាមួយ​ អ្នក​ប្រហែលជា​ចង់​ដឹង​អំពី​ព​ត៌​មាន​លំអិត​របស់​វា​ ដូច​ជា​ប្រភេទ​មុខទំនិញ​ដែល​អ្នក​បាន​ទិញ​ ចំនួន​ទឹកប្រាក់​ ថ្ងៃ​ដែល​ប្រតិបត្តិការ​បាន​កើតឡើង​និង​ ព​ត៌​មាន​ផ្សេងៗ​ទៀត​។​ សូម​អញ្ជើញ​ទាក់ទង​មក​កាន់​ពួក​យើង​ ហើយ​ពួក​យើង​នឹង​ជួយ​អ្នក​អំពី​បញ្ហា​នេះ​។​

ជាមួយ​គ្នា​នោះ​ដែរ​ លោក​អ្នក​ក៏​អាច​ស្វែងរក​ព​ត៌​មាន​លំអិត​នៃ​ប្រតិបត្តិការ​នោះ​ដោយ​ខ្លួន​អ្នក​ផ្ទាល់​ ដោយ​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយនឹង​ម្ចាស់​គណនី​ផ្សេង​ទៀត​ (​គណនី​រួម​)​ ឬ​ស្វែងរក​ព​ត៌​មាន​ផ្សេងៗ​របស់​ក្រុមហ៊ុន​តាម​រយៈ​គេហទំព័រ​ជាដើម​។​
​វា​ប្រាកដជា​មាន​បញ្ហា​ណាមួយ​ដែល​ក្រុមហ៊ុន​កាត់ទឹក​ប្រាក់​ខុស​គ្នា​ចេញពី​គណនី​របស់​អ្នក​។​ ប្រសិនបើ​អ្នក​ជួប​បញ្ហា​ដូច្នេះ​ ជាដំបូង​អ្នក​អាច​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន​ដោយ​ផ្ទាល់​ ហើយ​អាច​ពិភាក្សា​សួរ​រក​ពី​ មូលហេតុ​លំអិត​ដែល​ពួក​គេ​កាត់ទឹក​ប្រាក់​លើស​បែប​នេះ​។

​ប្រសិនបើ​បញ្ហា​នេះ​នៅ​តែ​កើត​មាន​ឡើង​ ឬ​ក៏​អ្នក​មិន​ពេញចិត្ត​ជាមួយនឹង​លទ្ធផល​ដែល​ទទួល​បាន​នោះ​ទេ​ អ្វី​ដែល​លោក​អ្នក​ត្រូវធ្វើ​បន្ទាប់​នោះ​ គឺ​ទាក់ទង​ទៅ​កាន់​បុគ្គលិក​របស់​យើង​ដើម្បី​រាយការណ៍​ពី​បញ្ហា​នេះ​ ហើយ​សូម​មេត្តា​ភ្ជាប់​មក​ជាមួយ​អ្នក​នូវ​វិ​ក័យ​ប័ត្រ​ ឬ​បង្កាន់ដៃ​នៃ​ប្រតិបត្តិការ​ផង​ដែរ​។​
​ក្រុមហ៊ុន​ទាំងអស់​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទទួល​បាន​ទឹកប្រាក់​ដែល​មិន​ជោគជ័យ​នោះ​ទេ​។​ ជា​ទូទៅ​ នៅ​ពេល​ដែល​ម្ចាស់​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច​បាន​ទូទាត់​ប្រតិបត្តិការ​ដោយ​វិធីសាស្ត្រ​ផ្សេង​ទៀត​ (​សាច់ប្រាក់​ មូលប្បទានប័ត្រ​ ឬ​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច​ផ្សេង​ទៀត​)​ ក្រុមហ៊ុន​នឹង​សង​ត្រលប់​នូវ​ប្រតិបត្តិការ​ដែល​មិន​ជោគជ័យ​ទៅ​កាន់​ម្ចាស់​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច​វិញ​។​ សូម​មេត្តា​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន​ដើម្បី​ជូនដំណឹង​អំពី​បញ្ហា​នេះ​ ហើយ​និង​ស្វែងរក​ដំណោះស្រាយ​ពី​ពួក​គេ​។

​ប្រសិនបើ​លោក​អ្នក​នៅ​តែ​មិន​ទទួល​បានការ​សង​ត្រលប់​មក​វិញ​នោះ​ទេ​ សូម​អញ្ជើញ​ទាក់ទង​មក​កាន់​ពួក​យើង​។​ ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ លោក​អ្នក​តម្រូវ​ឲ្យ​ផ្តល់​ភស្តុ​តាង​ដែល​បញ្ជាក់​ថា​ ប្រតិបត្តិការ​ដែល​លោក​អ្នក​បាន​ធ្វើ​ជា​លើក​ដំបូង​ត្រូវ​បាន​ទូទាត់​ដោយ​វិធីសាស្ត្រ​ផ្សេង​ទៀត​រូ​ច​ហើយ​។​
ពួក​យើង​នឹង​ចាប់ផ្តើម​ត្រួតពិនិត្យ​ និង​ដោះស្រាយ​បញ្ហា​របស់​លោក​អ្នក​បន្ទាប់​ពី​លោក​អ្នក​បាន​អញ្ជើញ​មក​កាន់​ធនាគារ​របស់​យើង​ និង​បំពេញបែបបទ​ផ្សេងៗ​សម្រាប់​បញ្ហា​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច​។​ លើស​ពី​ទៀត​ ពួក​យើង​ក៏​ត្រូវការ​ព​ត៌​មាន​ផ្សេងៗ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ លោក​អ្នក​ពិតជា​ត្រូវ​បាន​កាត់ទឹក​ប្រាក់​ទ្វេរ​ដង​ពិតប្រាកដ​មែន​។​ ព​ត៌​មាន​ទាំងនេះ​មាន​ដូច​ជា​ ថ្ងៃ​ដែល​ប្រតិបត្តិការ​កើតឡើង​ ឈ្មោះ​ក្រុមហ៊ុន​ ផលិតផល​ឬ​សេវាកម្ម​ដែល​ត្រូវ​បាន​ទិញ​ ចំនួន​ទឹកប្រាក់​ជាដើម​។​
ប្រសិនបើ​លោក​អ្នក​ជួប​បញ្ហា​នេះ​ ពួក​យើង​សូម​ណែនាំ​ឲ្យ​លោក​អ្នក​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន​ដោយ​ផ្ទាល់​ ក្នុង​គោលបំណង​ដើម្បី​សាកសួរ​ពី​ការ​សង​ត្រលប់​មក​វិញ​នេះ​។

​ក្នុង​ករណី​ដែល​ក្រុមហ៊ុន​នោះ​មិន​ព្រម​សហការ​ ឬ​មិន​គោរព​តាម​ពាក្យ​សន្យា​ សូម​លោក​អ្នក​ទាក់ទង​មក​កាន់​ពួក​យើង​ ហើយ​ពួក​យើង​នឹង​រីករាយ​ក្នុង​ការ​ជួយ​ដល់​លោក​អ្នក​។​a. បន្ថែម​ពី​នេះ​ ពួក​យើង​នឹង​ធ្វើការ​រង់ចាំ​រយៈពេល​១៥​ថ្ងៃ​ពី​ថ្ងៃមួយ​ក្នុង​ចំណោម​ថ្ងៃ​ខាងក្រោម៖
i. ថ្ងៃ​ដែល​ការ​សង​ត្រលប់​ត្រូវធ្វើ​ឡើង​
ii. ថ្ងៃ​ដែល​ផលិតផល​ ឬ​សេវាកម្ម​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​ក្រុមហ៊ុន​វិញ​ ឬ​ត្រូវ​បាន​លុប​ចោល​
b. ឯកសារ​ដែល​ពួក​យើង​ត្រូវការ​អាច​មាន​ដូច​ខាងក្រោម៖
i. លិខិត​សង​ត្រលប់​មក​វិញ​
ii. សារ​អេ​ឡិច​ត្រូ​និ​ច​របស់​ក្រុមហ៊ុន​ ឬ​កិច្ច​ព្រម​ពៀង​ចំពោះ​ការ​សង​ត្រលប់​នេះ​
iii. (​ប្រសិនបើ​មាន​)​ ភស្តុ​តាង​ដែល​បង្ហាញ​ថា​ផលិតផល​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​ក្រុមហ៊ុន​វិញ​ ឬ​សេវាកម្ម​ត្រូវ​បាន​លុប​ចោល​។​
សូម​លោក​អ្នក​កុំ​បារម្ភ​ថា​លោក​អ្នក​នឹង​បាត់បង់​នូវ​ចំនួន​ទឹកប្រាក់​នោះ​។​សូម​លោក​អ្នក​អញ្ជើញ​ទៅ​កាន់​សាខា​ធនាគារ ​ABA ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ដើម្បី​រាយការណ៍​ពី​បញ្ហា​នេះ​។​ បន្ទាប់​មក​ខាង​ធនាគារ​នឹង​ធ្វើការ​ត្រួតពិនិត្យ​ឲ្យ​ដឹង​ច្បាស់​ថា​ទូរ ​ATM ​ពិតជា​មាន​បញ្ហា​ដែរ​ឬទេ​។​ បើសិនជា​បញ្ហា​ពិតជា​កើតឡើង​នៅ​លើ​ទូរ​ ATM​ មែន​ យើង​នឹង​ធ្វើការ​ដាក់​ទឹកប្រាក់​ត្រឡប់​ចូល​ទៅ​ក្នុង​គណនី​របស់​លោក​អ្នក​វិញ​។​
ស្រ​ដៀង​ទៅ​នឹង​ករណី​ខាងលើ​ដែរ​ប្រសិនបើ​សាច់ប្រាក់​ពិតជា​មិន​បាន​ចេញពី​ទូរ​ ATM​ សូម​អ​ញ្ចើ​ញ​មក​កាន់​សាខា​ធនាគារ ​ABA ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ដើម្បី​បំពេញ​សំណុំ​បែបបទ​ទាក់ទង​នឹង​បញ្ហា​នេះ​។​
ពេល​ដែល​លោក​អ្នកដឹង​ពី​បញ្ហា​នេះ​ភ្លាម​លោក​អ្នក​អាច​ធ្វើការ​បិទ​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ចរប​ស់លោក​អ្នក​តាម​វិធី​មួយ​ក្នុង​ចំណោម​ពីរ​ខាងក្រោម​៖
 • ជំរើស​ទី​មួយ៖ ​សូម​លោក​អ្នកធ្វើការ​បិទ​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ចរប​ស់លោក​អ្នកជា​បណ្តោះអាសន្ន​ដោយ​ចូល​ទៅ​កាន់​ iBanking ​របស់​លោក​អ្នក​បន្ទាប់​មក​សូម​អញ្ជើញ​ទៅ​កាន់​សាខា​ធនាគារ​ ABA​ ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ដើម្បី​បិទ​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ចនេះ​ជា​អចិន្ត្រៃយ៍​។​ប្រសិនបើ​លោក​អ្នកមាន​ច​ម្ង​ល់​ទាក់ទង​នឹង​ការ​បិទ​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច​តាម ​iBanking​ លោក​អ្នក​អាច​ទាក់ទង​មក​កាន់​ធនាគារ​យើង​ដើម្បី​ទទួល​បានការ​ប្រឹក្សា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​។​
 • ជំរើស​ទី​ពីរ៖ ​លោក​អ្នក​អាច​ទាក់ទង​មក​លេខ​ទូរស័ព្ទ​ (៨៥៥)​ ៩៨​ ២០៣ ៣៣៣ /​ (៨៥៥)​ ៩៨ ២០៣ ៥៥៥ /​ (៨៥៥)​ ៩៨ ២០៣ ១១១​ ឬ​តាម​រយៈ​អ៊ី​ម៉េ​ល ​customerservice@ababank.com ​បន្ទាប់​មក​សូម​អញ្ជើញ​ទៅ​កាន់​សាខា​ធនាគារ ​ABA​ ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ដើម្បី​បំពេញ​សំណុំ​បែបបទ​បិទ​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ចរប​ស់លោក​អ្នកជា​​អចិន្ត្រៃយ៍​ហើយ​លោក​អ្នក​ក៏​អាច​ធ្វើការ​ស្នើ​សុំ​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច​ថ្មី​បាន​ភ្លាមៗ​។​
ក្នុង​ករណី​នេះ​ដើម្បី​បញ្ឈប់​ការ​បង្ខាំង​លើ​ចំនួន​ទឹកប្រាក់​នោះ​លោក​អ្នក​អាច​ធ្វើ​តាម​វិធី​មួយ​ក្នុង​ចំណោម​ពីរ​ខាងក្រោម​៖
 • វិធី​ទី​មួយ៖ ​លោក​អ្នក​ត្រូវ​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន​ឬ​អ្នកលក់​ឲ្យ​ទាក់ទង​មក​ធនាគារ​ ABA​ និង​រាយការណ៍​ប្រាប់​ពួក​យើង​ថា​ប្រតិបត្តិការ​នោះ​ពិតជា​មិន​ទទួល​បាន​ជោគជ័យ​ឬ​លោក​អ្នក​អាច​ធ្វើការ​ស្នើរ​សុំ​អោយ​ក្រុមហ៊ុន​ឬ​ហាង​លក់ទំនិញ​ធ្វើ​ប្រតិបត្តិការ​ (Transaction​ Reversal)​ ត្រឡប់​ទឹកប្រាក់​ចូល​ទៅ​ក្នុង​គណនី​របស់​អ្នក​វិញ​។​
 • វិធី​ទី​ពីរ៖ ​លោក​អ្នក​អាច​រង់ចាំ​រយៈពេល ​៣២​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​នៃ​ប្រតិបត្តិការ​ដំបូង​នោះ​ទឹកប្រាក់​នឹង​លែង​ត្រូវ​បាន​បង្ខាំង​ដោយ​ស្វ័យប្រវត្តិ​ប្រសិនបើ​គ្មាន​ការ​កាត់ទឹក​ប្រាក់​ពី​ក្រុមហ៊ុន​ ឬ​គេហទំព័រ​ដែល​លក់ទំនិញ​នោះ​ទេ​។​
ប្រតិបត្តិការ​ខ្លះ​ជា​ប្រភេទ​ប្រតិបត្តិការ​ដែល​កើតឡើង​ដដែលៗ​។ ​វា​មាន​ន័យ​ថា​នៅ​ពេល​ដែល​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​លើក​ទី​មួយ​អ្នក​ប្រហែលជា​បាន​រើស​យក​ល័ក្ខខ័ណ្ឌ​ឲ្យ​វា​កើតឡើង​ដដែលៗ​ដោយ​ដឹង​ឬ​មិនដឹង​ខ្លួន​ ដូច្នេះ​ប្រតិបត្តិការ​លើក​ក្រោយ​នឹង​កើតឡើង​មួ​យស​ប្តា​ហ៍ម្ត​ង​ឬ​មួយ​ខែ​ម្តង​ អាស្រ័យ​ទៅ​លើ​ការ​កំណត់​របស់​អ្នក​នៅ​ក្នុង​ប្រតិបត្តិការ​លើក​ទី​មួយ​។​ លើស​ពី​នេះ​ទៅ​ទៀត​លោក​អ្នក​ប្រហែលជា​មិន​បាន​ Log​ Out ​ចេញពី​គេហទំព័រ​ពេល​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​លើ​ទី​មួយ​រួចរាល់​នោះ​ទេ​។​ នៅ​ពេល​ដែល​លោក​អ្នកធ្វើការ​បញ្ជា​ទិញ​លើក​ក្រោយ​គេហទំព័រ​នោះ​នឹង​ធ្វើការ​កាត់ទឹក​ប្រាក់​ដោយ​ស្វ័យប្រវត្តិ​ដោយ​មិន​ទាមទារ​ User​ និង​ Password ​របស់​លោក​អ្នក​ឡើយ​។​ ដូច្នេះ​ហើយ​សូម​លោក​អ្នក​ពិនិត្យ​ដោយ​ប្រុង​ប្រយ័ត្ន​ និង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ តើ​ប្រតិបត្តិការ​ជា​ប្រភេទ​ដែល​កើតឡើង​ដដែលៗ​ ឬ​មិនមែន​។​ លោក​អ្នក​អាច​ធ្វើការ​កំណត់​ឲ្យ​វា​កើតឡើង​ដដែលៗ​បាន​ទៅ​តាម​តម្រូវការ​របស់​លោក​អ្នក​។​
លោក​អ្នក​គួរ​ធ្វើការ​រាយការណ៍​ទៅ​កាន់​ធនាគារ​អោយ​បិទ​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច​របស់​អ្នក​ឬ​អ្នក​អាច​បិទ​ដោយ​ខ្លួន​អ្នក​ផ្ទាល់​តាម​រយៈ​ iBanking​ របស់​លោក​អ្នក​ដើម្បី​កុំអោយ​មាន​ប្រតិបត្តិការ​ទាំងនោះ​កើតឡើង​តទៅ​ទៀត​។ ​បន្ទាប់​មក​លោក​អ្នក​អាច​ធ្វើការ​សាកសួរ​សាច់ញាតិ​ក្រុម​គ្រួសារ​របស់​លោក​អ្នក​ដែល​លោក​អ្នក​ធ្លាប់​អនុញ្ញាត​អោយ​ប្រើប្រាស់​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ចរប​ស់លោក​អ្នក​ថា​តើ​គាត់​បាន​ស្គាល់​នូវ​ប្រតិបត្តិការ​ទាំងអស់​នោះ​ដែរ​ឬទេ​។

 • លើស​ពី​នេះ​ទៅ​ទៀត​លោក​អ្នក​គួរ​៖

  i. សាកសួរ​អ្នក​ដែល​ជា​ម្ចាស់​កម្ម​សិទ្ធ​គណនី​ម្នាក់​ទៀត​ (​គណនី​រួម​)​។​
  ii. ត្រួតពិនិត្យ​មើល​ថា​តើ​ប្រតិបត្តិការ​ទាំងនោះ​មាន​ជាប់​ទាក់ទង​នឹង​ប្រតិបត្តិការ​ដែល​អ្នក​ធ្លាប់​ធ្វើ​ដែរ​ឬទេ​។​
  iii. ត្រួតពិនិត្យ​មើល​ឈ្មោះ​ក្រុមហ៊ុន​ព្រោះ​ឈ្មោះ​ក្រុមហ៊ុន​នៅ​ពេល​កាត់ទឹក​ប្រាក់​អាច​ខុស​ពី​ឈ្មោះ​ក្រុមហ៊ុន​ពិតប្រាកដ​។​
  iv. ត្រួតពិនិត្យ​មើល​ថា​តើ​ប្រតិបត្តិការ​ទាំងអស់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ដទៃ​ឬទេ​។​ ឧទាហរណ៍៖ ​PayPal,​ Amazon,​ Ebay​ ។​ល​។​

 • ​ប្រសិនបើ​បញ្ហា​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន​សូម​លោក​អ្នក​អញ្ជើញ​ទៅ​កាន់​ធនាគារ​​​ ABA ​ដើម្បី​បំពេញ​សំណុំ​បែបបទ​ទាក់ទង​នឹង​ប្រតិបត្តិការ​ដែល​លោក​អ្នក​មិន​បាន​ស្គាល់​ទាំង​អស់នោះ​ធនាគារ​នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​ជូន​ដល់​លោក​អ្នក​ឲ្យ​អស់ពី​លទ្ធភាព​។​
 • ប្រសិនបើ​លោក​អ្នក​ទទួល​បាន​ផលិតផល​ដែល​មិន​ដូច​ទៅ​នឹង​អ្វី​ដែល​បាន​រៀបរាប់​មុន​ពេល​ទិញ​ដំបូង​លោក​អ្នក​គួរ​ព្យាយាម​ទាក់ទង​ទៅ​កាន់​អ្នកលក់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ជា​មុន​សិន​។​
 • ប៉ុន្តែ​ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ដែល​លោក​អ្នក​អាច​ទទួលយក​បាន​លោក​អ្នក​អាច​មក​កាន់​ធនាគារ​ ABA​ ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ដែល​ទាក់ទង​នឹង​ប្រតិបត្តិការ​នោះ​។​ បន្ទាប់​មក​ទៀត​ ធនាគារ​នឹង​ជួយ​ធ្វើការ​ដោះស្រាយ​បញ្ហា​នេះ​ជូន​លោក​អ្នក​។​
ដើម្បី​ដោះស្រាយ​បញ្ហា​លើ​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច ​យើង​ជា​ភាគី​ធនាគារ​របស់​ម្ចាស់​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់​របស់​ប្រព័ន្ធ​ទូទាត់​អន្តរជាតិ​ (MasterCard,​ VISA,​ and​ UPI)​។ ​ម្យ៉ាងវិញទៀត​វា​ជាប់​ពាក់ព័ន្ធ​នឹង​ភាគី​ធនាគារ​ម្ខាង​ទៀត​ដែល​ការ​ដោះស្រាយ​បញ្ហា​ត្រូវ​តែ​ធ្វើ​ឡើង​ទៅ​តាម​លំដាប់លំដោយ​និង​គោរព​តាម​ពេលវេលា​ជាក់លាក់​។ ​រាល់ពេល​ដែល​យើង​ទទួល​បាន​បណ្តឹង​ពី​បញ្ហា​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច​យើង​តែងតែ​ចាត់វិធានការ​ភ្លាមៗ​។​ សូម​លោក​អ្នក​កុំ​បារម្ភ​ រាល់ពេល​មាន​ព័ត​មាន​ថ្មី​ទាក់ទង​នឹង​បញ្ហា​របស់​លោក​អ្នកយើង​នឹង​ទាក់ទង​ទៅ​កាន់​លោក​អ្នក​ភ្លាមៗ​។​

លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader