VISA​ ផ្តល់​ពាន​កិត្តិយស​ផ្នែក​ដឹកនាំ​ចំនួន​ 6​ ដល់​ ABA​ សម្រាប់​ការ​អភិវឌ្ឍ​ទីផ្សារ​បាន​ល្អ​

10/04/2019

VISA​ honors​ ABA​ with​ six​ leadership​ 2VISA​ honors​ ABA​ with​ six​ leadership​ 2

នៅ​ថ្ងៃ​ទី​ 5​ ខែ​ មេ​សា​ ឆ្នាំ​ 201​9​ ធនាគារ​ ABA​ បាន​ទទួល​ពានរង្វាន់​ភាព​ជា​អ្នកដឹកនាំ​ឆ្នាំ​ 2018​ ចំនួន​ប្រាំមួយ​ពី​ VISA​ ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​បង់ប្រាក់​ឈានមុខ​គេ​នៅ​លើ​ពិភពលោក​ សម្រាប់​ការ​នាំមុខ​គេ​ក្នុង​បរិមាណ​នៃ​ការ​ទូទាត់​ និង​កំណើន​កាត​ប្រចាំឆ្នាំ​។​

​ពានរង្វាន់​ទាំងនេះ​ ត្រូវ​បាន​ប្រកាស​ផ្តល់​ជូន​នៅ​ក្នុង​ព្រឹត្តិការណ៍​ VISA​ Client​ Appreciation​ Event​ 2019​ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ​។​ ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ធ្វើការ​សរសើរ​និង​អរគុណ​ដល់​ធនាគារ​ទាំងអស់​ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​និង​ការ​រីក​ចម្រើន​នៃ​ផលិតផល​ VISA​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ធនាគារ​ ABA​ ត្រូវ​បាន​ជ្រើសរើស​ក្នុង​ចំណោម​ធនាគារ​ចំនួន​ 28​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​ផ្តល់​ជូន​នូវ​ផលិតផល​ VISA​ ដល់​អតិថិជន​របស់​ខ្លួន​។​ ពានរង្វាន់​ភាព​ជា​អ្នកដឹកនាំ​របស់​ VISA​ ដែល​បាន​ផ្តល់​ជូន​ដល់​ ABA​ មាន​ដូច​ខាងក្រោម​៖

  • Leadership​ in​ Payment​ Volume​ 2018
  • Leadership​ in​ Cross-border​ Payment​ Volume​ Penetration​ 2018
  • Leadership​ in​ Debit​ Payment​ Volume​ 2018
  • Leadership​ in​ Debit​ Payment​ Volume​ Growth​ 2018
  • Leadership​ in​ Cards​ Growth​ 2018
  • Leadership​ for​ Average​ Spend​ Visa​ Affluent​ Debit​ 2018

ដើម្បី​អបអរសាទរ​សមិទ្ធផល​ដ៏​ត្រចះត្រចង់​នេះ​ ធនាគារ​ ABA​ បាន​ធ្វើ ប្រូ​ម៉ូ​សិនផ្តល់​ប្រាក់​ 60​ដុល្លារ​ មក​វិញ​ សម្រាប់​អតិថិជន​ធនាគារ​ ABA​ Visa​ Classic ជា​និមិត្តសញ្ញា​នៃ​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ទាំង​ចាស់​ទាំង​ថ្មី​របស់​យើង​។​