យើងបានរកឃើញអ្នកឈ្នះរង្វាន់ជាសាច់ប្រាក់ចំនួន 200 រូបបន្ថែមទៀតពីប្រូម៉ូសិន Visa Direct
18/Jan/2021

សូមអបអរសាទរចំពោះអ្នកឈ្នះរង្វាន់លើកទីពីរនៃប្រូម៉ូសិន “ប្រើ Visa Direct ក្នុង ABA Mobile ដើម្បីឈ្នះ $25” ដែលម្នាក់ៗឈ្នះរង្វាន់ជាសាច់ប្រាក់ $25! អ្នកប្រើប្រាស់កម្មវិធី ABA Mobile 200 រូបដែលមានសំណាងទាំងនេះត្រូវបានជ្រើសរើសពីឈ្មោះចាប់រង្វាន់ផ្អែកលើប្រតិបត្តិការតាមលក្ខខណ្ឌតាមរយៈ Visa Direct នៅក្នុងកម្មវិធី ABA Mobile ចាប់ពីថ្ងៃទី 01 ដល់ 30 ធ្នូ 2020។
រង្វាន់ជាសាច់ប្រាក់នេះនឹងត្រូវផ្ទេរចូលគណនី ABA របស់ពួកគេ ក្នុងរយៈពេល 7 (ប្រាំពីរ) ថ្ងៃធ្វើការបន្ទាប់ពីការប្រកាសនេះ។
ចូលរួមក្នុងប្រូម៉ូសិននេះពិតជាងាយស្រួល! លើកក្រោយ នៅពេលដែលលោកអ្នកចង់ផ្ទេរប្រាក់ គឺគ្រាន់តែពិនិត្យថាតើ អ្នកទទួលនោះមានកាត Visa ដែលបើកដោយធនាគារនានានៅកម្ពុជា និងប្រទេសចូលរួមមួយចំនួន ហើយជ្រើសរើស Visa Direct ក្នុងកម្មវិធី ABA Mobile ដើម្បីផ្ញើប្រាក់។ នៅមានការចាប់រង្វាន់មួយលើកទៀត។ សម្រាប់ព័ត៌មានបន្ថែមអំពីប្រូម៉ូសិននេះ សូមចុចត្រង់នេះ។
ដើម្បីដឹងបន្ថែមអំពីសេវាផ្ទេរប្រាក់នេះ សូមចូលទៅកាន់ទំព័រ សេវាផ្ទេរប្រាក់ Visa Direct។