ផលិតផល​ជា​ប្រាក់​រៀល​ថ្មី​ពីរ​ត្រូវ​បាន​ផ្តល់​ជូន​នៅ​លើ​ ABA​ Mobile

27/Jun/2019

Two​ new​ Khmer​ Riel​ 4

ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​យើង​ ដើម្បី​នាំ​មក​នូវ​ភាព​ងាយស្រួល​បន្ថែម​ដល់​អតិថិជន​ និង​ដើម្បី​ជា​ការ​គាំទ្រ​ដល់​ការ​ប្រើប្រាស់​រូបិយ​ប័​ណ្ឌ​ក្នុងស្រុក​ ថ្ងៃនេះ​យើង​សូម​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​គណនី​សន្សំ​តាម​ទូរស័ព្ទ​ និង​សេវា​ E-Cash​ ជា​ប្រាក់​រៀល​ នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ ជូន​ដល់​អតិថិជន​របស់​យើង​។​

​ចាប់ពី​ពេល​នេះ​តទៅ​ អ្នក​ប្រើប្រាស់​ ABA​ Mobile​ អាច​ប្រើ​គណនី​សន្សំ​ គណនី​ចរន្ត​ ឬ​គណនី​ចរន្ត​ Plus​ ដែល​បាន​បើក​នៅ​តាម​សាខា​របស់​ធនាគារ​ ABA​ ជា​ប្រាក់​ដុល្លារ​ក្តី​ជា​ប្រាក់​រៀល​ក្តី​ ធ្វើ​ជា​ប្រភព​នៃ​ការ​បើក​គណនី​សន្សំ​នៅ​លើ​ទូរស័ព្ទ​បាន​ចំនួន​បី​បន្ថែម​ សម្រាប់​រូបិយ​ប័​ណ្ទ​នីមួយៗ​ (​គណនី​សន្សំ​នៅ​លើ​ទូរស័ព្ទ​ជា​ប្រាក់​រៀល​បី​ និង​គណនី​សន្សំ​នៅ​លើ​ទូរស័ព្ទ​ជា​ប្រាក់​ដុល្លា​បី​)​។​ សមតុល្យ​បន្ត​អប្បបរមា​សម្រាប់​ការ​បង្កើត​គណនី​នីមួយៗ​គឺ​ចាប់ពី​ 40,000​ រៀល​ សម្រាប់​គណនី​ជា​ខ្មែរ​រៀល​ និង​ 10​ ដុល្លារ​ សម្រាប់​គណនី​ជា​ប្រាក់​ដុល្លារ​។​

​បន្ថែម​ពីលើ​នោះ​ទៀត​ សេវា​ E-Cash​ ដ៏​ពេញ​និយម​របស់​យើង​ពេល​នេះ​ អាច​ដក​ជា​ប្រាក់​រៀល​បាន​ហើយ​!​ ជាមួយនឹង​ការ​បន្ថែម​មុខងារ​ថ្មី​នេះ​ អតិថិជន​របស់​ធនាគារ​ ABA​ អាច​ធ្វើការ​ផ្ញើ​ប្រាក់​ពី​គណនី​សន្សំ​ជា​ប្រាក់​រៀល​របស់​ពួក​គេ​ ទៅ​កាន់​មិត្តភក្តិ​ ក្រុម​គ្រួសារ​ ឬ​មក​កាន់​ខ្លួនឯង​ ហើយ​ធ្វើការ​ដក​ប្រាក់​នោះ​នៅ​ម៉ាស៊ីន​ ATM​ របស់​ ABA​ ដោយ​ឥត​គិតថ្លៃ​ និង​មិន​ចាំបាច់​កាត​ធនាគារ​ឡើយ​។​ ចំនួន​ទឹកប្រាក់​ដែល​អាច​ដក​បាន​គឺ​ចាប់ពី​ 10,000​ ទៅ​ 400,000​ រៀល​ ក្នុង​មួយ​ប្រតិបត្តិការ​ និង​រហូត​ដល់​ 800,000​ រៀល​ក្នុង​មួយ​ថ្ងៃ​។​

​ដើម្បី​ទទួល​បាន​មុខងារ​ថ្មី​នេះ​ សូម​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ ABA​ Mobile​ របស់​អ្នក​នៅ​ថ្ងៃនេះ​។​ ដើម្បី​ស្វែង​យល់​បន្ថែម​ពី​ គណនី​សន្សំ​តាម​ទូរស័ព្ទ​ ឬ​ សេវា​ E-Cash​ សូម​ចូល​ទៅ​កាន់​ទំព័រ​ ​គណនី​សន្សំ​តាម​ទូរស័ព្ទ​ និង​ ​សេវា​ E-Cash។​

​សូម​រីករាយ​បន្ថែម​ជាមួយនឹង​ផលិតផល​ជា​ប្រាក់​រៀល​ថ្មី​ទាំង​ពីរ​នៅ​លើ​ ABA​ Mobile​ និង​សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​របស់​យើង​!