សេវា E-Cash

​កម្មវិធី​ ABA​ Mobile​ ក៏​នាំ​មក​ជូន​លោក​អ្នក​នូវ​សេវា​ ECash​ ផង​ដែរ​។​ ជា​វិធី​ងាយស្រួល​ហើយ​មាន​សុវត្ថិភាព​ក្នុង​ការ​ផ្ញើ​ប្រាក់​ទៅ​កាន់​មិត្តភក្តិ​គ្រួសារ​ឬ​ក៏​ ខ្លួនឯង​ផ្ទាល់​តាម​រយៈ​ទូរស័ព្ទ​។​ ចំនុច​ពិសេស​នោះ​ គឺថា​អ្នក​មិន​ចាំបាច់​មាន​កាត​ធនាគារ​ដើម្បី​ធ្វើការ​ដក​ប្រាក់​នោះ​ឡើយ​។​

របៀបផ្ញើប្រាក់

ដើម្បីប្រើប្រាស់សេវាកម្មនេះ យើងត្រូវ៖

  • ​ចូល​ទៅ​កម្មវិធី​ ABA​ Mobile​ សិន​ រួច​ចុច​ត្រង់​ រូប​សញ្ញា​ដែល​មាន​អក្សរ​ E-Cash​ ស្ថិត​ចំ​កណ្តាល​អេ​ក្រង់​
  • ជ្រើសរើស​គណនី​1 ​ណាមួយ​របស់​អ្នក​ដែល​ត្រូវ​ផ្ញើ​ទៅ​កាន់​ ATM
  • បំពេញ​ចំនួន​ទឹកប្រាក់2 ​ដែល​អ្នក​ចង់​ផ្ញើ​
  • ចុច​លើ​ពាក្យ​ ‘​ផ្ញើ​’​ ដើម្បី​ចាប់ផ្តើម​ប្រតិបត្តិការ​ផ្ញើរ​

1 ​ជ្រើសរើស​គណនី​ដុល្លារ​ប្រសិនបើ​អ្នក​ផ្ញើ​ជា​ប្រាក់​ដុល្លារ​ និង​ជ្រើសរើស​គណនី​ប្រាក់​រៀល​បើ​អ្នក​ចង់​ផ្ញើ​ជា​ប្រាក់​រៀល​។​
2 ​ចំនួន​ដែល​អាច​ដក​បាន​គឺ​ពី​ 10​ –​ 200​ ដុល្លា​ ឬ​ពី​ 10,000​ –​ 400,000​ រៀល​ក្នុង​មួយ​ប្រតិបត្តិការ​។​ ចំនួន​ទឹកប្រាក់​កំណត់​ដក​បាន​ក្នុង​មួយ​ថ្ងៃ​គឺ​ 200​ ដុល្លា​ ឬ​ 800,000​ រៀល​។​

បន្ទាប់មក អ្នកនឹងឃើញលេខសម្ងាត់ 6 ខ្ទង់ដែលអ្នកឫអ្នកទទួលត្រូវការដើម្បីដកប្រាក់ពីម៉ាស៊ីន ATM។ អ្នកអាចផ្ញើរលេខកូដសម្ងាត់នេះទៅកាន់សាច់ញាតិរបស់អ្នកបានដោយប្រើ ប៊ូតុង ពណ៌ក្រហមដែលមាននៅលើអេក្រង់របស់កម្មវិធីក្នុងទូរស័ព្ទដៃរបស់អ្នក (SMS, Messenger, Facebook ជាដើម)។ ក្រៅពីនេះ លេខកូដសម្ងាត់នឹងលេចឡើងនៅលើសារជូនដំណឹងឫក៏អាចរកបាន ក្នុង ផ្នែក Notifications ។

របៀបដកសាច់ប្រាក់

ដើម្បី​ដក​សាច់ប្រាក់​តាម​រយៈ​សេវាកម្ម​ E-Cash​ អ្នក​ទទួល​ត្រូវ​តែ​អនុវត្ត​ន៏​ដូច​ខាងក្រោម​៖

  • ​ទៅ​កាន់​ ATM​ ណាមួយ​របស់​ធនាគារ​ ABA​ ដែល​នៅ​ជិត​អ្នក​
  • ចុច​ប៊ូ​តុង​ “Accept”​ ឫ​ “Enter”​ ដើម្បី​ដំណើរការ​ ATM
  • ជ្រើសរើសភាសា
  • ចុចប៊ូតុង អ៊ីខេស ដែលមាននៅលើអេក្រង់
  • ជ្រើសរើស​ប្រភេទ​រូបិយ​ប​ណ្ណ័​ (​ដុល្លា​ ឬ​រៀល​)
  • វាយបញ្ចូលចំនួនទឹកប្រាក់ដូចគ្នានឹងទឹកប្រាក់ដែលបានផ្ញើ
  • វាយបញ្ចូលលេខសម្ងាត់ទាំង 6ខ្ទង់ របស់ E-Cash។

ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile

​ដើម្បី​ចាប់ផ្តើម​ប្រើប្រាស់​សេវា​ E-Cash​ អ្នក​ត្រូវ​ដោ​ន​ឡូត​ និង​ចុះ​ឈ្មោះ​ជាមួយ​ ABA​ Mobile​។​ សូម​ចុច​រូបភាព​ខាងក្រោម​ ដើម្បី​ទាញ​យក​កម្មវិធី​ ABA​ Mobile​ ពី​ Apple​ Store​ ឬ​ Google​ Play​ Store​។​ បន្ទាប់​ពី​ទាញ​យក​រួច​ហើយ​ គ្រាន់តែ​អនុវត្ត​តាម​ការ​ណែនាំ​ជា​ការ​ស្រេច​!

  

លក្ខខណ្ឌទូទៅ និងលក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader