អ្នកឈ្នះរង្វាន់ iPhone Xs Max វគ្គចុងក្រោយ ពីការប្រើប្រាស់ ABA PAY នៅទីនេះ!
07/Nov/2019
កម្មវិធីប្រូម៉ូសិន “ស្គែនទូទាត់ដោយប្រើ ABA Mobile” បានឈានដល់ទីបញ្ចប់ហើយ ហើយយើងសូមប្រកាសអ្នកឈ្នះ iPhone Xs Max ពីរនាក់ចុងក្រោយគឺ លោកស្រី អ៊ឹង រីណា និងលោកស្រី ចាន់ ធីតា! អ្នកទាំងពីរបានស្ថិតនៅក្នុងបញ្ជីអតិថិជន ដែលបានធ្វើប្រតិបត្តិការបង់ប្រាក់ជាមួយមុខងារ ស្គែនកូដ QR របស់ ABA Mobile បានចំនួនច្រើនជាងគេ ចាប់ពីថ្ងៃទី 29 ខែ កញ្ញា ដល់ថ្ងៃទី 29 ខែ តុលា ឆ្នាំ 2019។
សូមអបអរសាទរដល់ អ៊ឹង រីណា និង ចាន់ ធីតា សម្រាប់ការប្រើប្រាស់ ABA PAY និងបានក្លាយជាអ្នកឈ្នះរង្វាន់!
លោកអ្នកអាចស្វែងយល់បន្ថែមពីមុខងារ ABA PAY នៅក្នុង ABA Mobile នៅលើ គេហទំព័រនេះ។
សូមកុំអាក់អន់ចិត្តអីបើអ្នកលោកអ្នកមិនបានឈ្នះនៅក្នុងប្រូម៉ូសិននេះ។ យើងតែងតែនាំយកឱកាស រួមជាមួយរង្វាន់ពិសេសជាច្រើនផ្សេងៗទៀត ជូនដល់អតិថិជនរបស់យើង។ សូមរងចាំតាមដាន និងត្រៀមខ្លួនសម្រាប់ប្រូម៉ូសិនបន្ទាប់!