ប្រើ ABA PAY ដើម្បីទទួលបានឱកាសឈ្នះ iPhone Xs Max
21/Jan/2019
តើអ្នកចង់បាន iPhone ស៊េរីថ្មីចុងក្រោយដែរឬទេ? តើអ្នកកំពុងប្រើប្រាស់ ABA Mobile ក្នុងការទូទាត់ការចំណាយផ្សេងៗឬ? ប្រសិនបើចម្លើយរបស់អ្នកគឺពិតមែនចំពោះសំណួរទាំងពីរ នោះប្រូម៉ូសិនធំរបស់យើងនេះគឺសម្រាប់អ្នកហើយ!
ចាប់ពីថ្ងៃទី 29 កក្កដា ដល់ថ្ងៃទី 29 តុលា 2019 គ្រប់ម្ចាស់កាត ABA Visa ទាំងអស់ នឹងទទួលឱកាសឈ្នះ iPhone Xs Max ស៊េរីថ្មីមួយគ្រឿងក្នុងចំណោមរង្វាន់ 6គ្រឿង នូវពេលដែលពួកគេជ្រើសរើសមុខងារ ABA PAY ដើម្បីធ្វើការទូទាត់នៅតាមហាងនានា ដែលទទួលយកការទូទាត់តាមរយៈស្គែនកូដ QR របស់វីសា។
ស្គែនកាន់តែច្រើន មានឱកាសឈ្នះ iPhone Xs Max កាន់តែច្រើន! សូមបើកកម្មវិធី ABA Mobile របស់អ្នក ហើយស្គែនទូទាត់ជាមួយ ABA PAY ចាប់ពីពេលនេះតទៅ។ សូមសំណាងល្អ!
បញ្ចីហាងរបស់អាជីវករទាំងអស់មាននៅទីនេះ ឬលោកអ្នកក៏អាចចូលមើលបញ្ជីហាងអាជីវកររបស់ ABA ក្នុងកន្លែងទូទាត់តាមតាម ABA PAY នៅលើ ABA Mobile បានផងដែរ។
រយៈពេលប្រូម៉ូសិន៖
29 កក្កដា ដល់ 29 តុលា 2019
សិទ្ធិចូលរួម៖
សម្រាប់អ្នកមានគណនី ABA Visa ទាំងអស់ ដែលប្រើមុខងារ ABA PAY នៅក្នុង ABA Mobile។
ដំណើរការនៃការជ្រើសរើសអ្នកឈ្នះ៖
ការជ្រើសរើសអ្នកឈ្នះទាំង 6នាក់ នឹងត្រូវប្រព្រឹត្តិទៅចំនួនបីលើក ដោយធ្វើការជ្រើសរើសអ្នកឈ្នះពីរនាក់ក្នុងមួយលើកៗ។
- លើកទី1៖ បញ្ចប់នៅថ្ងៃទី 29 សីហា។ អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី 10 កញ្ញា។
- លើកទី2៖ បញ្ចប់នៅថ្ងៃទី 29 កញ្ញា។ អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី 10 តុលា ។
- លើកទី3៖ បញ្ចប់នៅថ្ងៃទី 29 តុលា។ អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី 8 វិច្ឆិកា។
លក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនដល់អតិថិជន ABA ដែលប្រើប្រាស់មុខងារ ABA PAY របស់ ABA Mobile ស្គែនកូដ QR ដើម្បីបង់ប្រាក់នៅតាមកន្លែងលក់ដូរ ឬកន្លែងបម្រើសេវាដែល “ទទួលការទូទាត់តាមការស្គែនកូដរបស់វីសា 1"។
- អតិថិជន ត្រូវចំណាយប្រាក់យ៉ាងតិច 5ដុល្លារក្នុងមួយប្រតិបត្តិការ ទើបត្រូវបានកត់ចូលក្នុងប្រូម៉ូសិន។ ប្រតិបត្តិការពេញលក្ខខណ្ឌ ត្រូវបានកំណត់ត្រឹម 2 (ពីរ) ប្រតិបត្តិការ នៅកន្លែងលក់ដូរ ឬកន្លែងបម្រើសេវាមួយសម្រាប់រយៈពេលមួយថ្ងៃ។ ប្រតិបត្តិការទីបី និងបន្តបន្ទាប់មកទៀត ក្នុងថ្ងៃតែមួយ នៅកន្លែងលក់ដូរ ឬកន្លែងបម្រើសេវាតែមួយ មិនត្រូវបានចាត់ទុកថា ជាប្រតិបត្តិការពេញលក្ខខណ្ឌឡើយ។
- អតិថិជនម្នាក់ទទួលបានឱកាសឈ្នះរង្វាន់តែម្តងប៉ុណ្ណោះ។ អ្នកដែលឈ្នះម្តងហើយ នឹងមិនត្រូវបានជ្រើសរើសឲ្យឈ្នះបន្តឡើយ។
- តាមរយៈការចូលរួមនៅក្នុងកម្មវិធីប្រូម៉ូសិននេះ អ្នកឈ្នះនឹងត្រូវបានតម្រូវដោយស្វ័យប្រវត្តិ ក្នុងការចូលរួមសកម្មភាពជាសាធារណៈ ដែលទាក់ទងនឹងការថតរូប ការបង្ហាញពីអត្តសញ្ញាណ និងប្រទេសកំណើត ដែលនឹងត្រូវបង្ហាញទៅកាន់សាធារណៈជន។
- ប្រសិនរង្វាន់មិនត្រូវបានមកទទួលក្នុងរយៈពេល 14ថ្ងៃ បន្ទាប់ពីការប្រកាស នោះអ្នកឈ្នះថ្មីនឹងត្រូវបានជ្រើសរើសដើម្បីជំនួស។
- រង្វាន់ទាំងអស់មិនអាចធ្វើការផ្ទេរ និងប្តូរជាប្រាក់បានឡើយ។
- ក្នុងករណីដែលធនាគារ ABA រកឃើញ ឬសង្ស័យថា ម្ចាស់គណនីធ្វើប្រតិបត្តិការខុសប្រក្រតី ឬ ក្នុងហេតុ។
- ធនាគារ ABA និងក្រុមហ៊ុន Visa សូមរក្សារសិទ្ធិពេញលេញក្នុងការបញ្ចប់កម្មវិធីនេះ ឬកែប្រែ លុបចេញ ឬបន្ថែមបន្ថយចំណុចណាមួយនៃលក្ខខណ្ឌនេះ ដោយមិនជម្រាបជូនដំណឹងជាមុន។
- ការសម្រេចចិត្តរបស់ធនាគារ ABA និង Visa ទៅលើបញ្ហាទាំងអស់នៃកម្មវិធីនេះ គឺជាការសម្រេចចិត្តចុងក្រោយ ហើយការឆ្លើយឆ្លងនានា នឹងមិនត្រូវបានផ្តល់ជូនឡើយ។
- បើលោកអ្នកមានបញ្ហា ឬសំណួរទាក់ទងនឹង ABA PAY សូមទំនាក់ទំនងមកកាន់លេខ 098 203 239 ។