សេចក្តីជូនដំណឹង អំពីប្រតិបត្តិការសាខា នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ
21/Apr/2021

អតិថិជនជាទីគោរព!
យោងទៅតាមសេចក្ដីសម្រេចថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការបិទខ្ទប់រាធានីភ្នំពេញ និងក្រុងតាខ្មៅ និងផ្អែកតាមការបន្តប្ដេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការបម្រើអតិថិជន យើងខ្ញុំសូមជម្រាបថា សាខាធនាគារ ABA ដូចមានរាយនាមខាងក្រោម នឹងបន្តបើកបម្រើសេវាពីថ្ងៃពុធ ទី21 ខែមេសា ឆ្នាំ2021 នេះតទៅ៖
- សាខាសង់ត្រាល់
- សាខាវិមានឯករាជ្យ
- សាខាសម្តេចមុនីរ៉េត
- សាខាជ្រោយចង្វា
- សាខាម៉ៅសេទុង
- សាខាឫស្សីកែវ
- សាខាច្បារអំពៅ
- សាខាស្តាតចាស់
- សាខាទួលគោក
- សាខាទឹកថ្លា
- សាខាសន្ធរម៉ុក
- សាខាសែនសុខ
- សាខាផ្សារថ្មី
- សាខាផ្សារដើមថ្កូវ
- សាខាអូរបែកក្អម
- សាខាតាខ្មៅ
- សាខាចោមចៅ
- សាខាបុរីកីឡា
- សាខាមិត្តភាព
- សាខាចំការដូង
- សាខាសម្តេចសុធារស
- និងសេវាអតិថិជននៃការិយាល័យកណ្ដាល
សាខាទាំងនេះ នឹងបើកបម្រើសេវាក្នុងកម្រិតកំណត់អប្បបរមា ពីម៉ោង 8ព្រឹក ដល់ 3រសៀល រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ សម្រាប់តែប្រតិបត្តិការសាច់ប្រាក់ប៉ុណ្ណោះ។ ចំណែកសាខាផ្សេងទៀត ដែលមិនស្ថិតក្នុងបញ្ជីខាងលើ ត្រូវបន្តផ្អាកដំណើរការជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។ ព័ត៌មានពាក់ព័ន្ធនឹងការបើកដំណើរការសាខានេះ នឹងត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ ហេតុដូច្នេះ សូមអតិថិជនទាំងអស់បន្តតាមដាន!
រាល់ទីតាំង ស្វ័យសេវា 24/7 និងទីតាំងស្វ័យសេវាប្រចាំសាខាទាំងអស់ នៅតែបើកបម្រើសេវាជូនលោកអ្នកធម្មតា ។
យើងខ្ញុំសុំការយោគយល់អធ្យាស្រ័យពីសំណាក់អតិថិជនទាំងអស់សម្រាប់ការកម្រិតសេវាកម្មជាបណ្ដោះអាសន្ននេះ ហើយសូមលើកទឹកចិត្តលោកអ្នក ឲ្យប្រើប្រាស់កម្មវិធី ABA Mobile សម្រាប់ការផ្ទេរប្រាក់ និងការទូទាត់ទាំងក្នុងនិងក្រៅប្រទេស, ការបង់វិក្កយបត្រផ្សេងៗ, ការទិញអាហារតាមអនឡាញ ឬការទូទាត់ថ្លៃដឹកជញ្ជូនជាដើម។ ក្នុង ABA Mobile មានគណនីរហ័ស ដែលលោកអ្នកអាចបើកគណនីដំបូងបានភ្លាមៗដោយមិនចាំបាច់អញ្ជើញទៅធនាគារ ហើយគណនីដែលបើករួច អាចប្រើបានភ្លាមៗ។ ព័ត៌មានបន្ថែម សូមចុចទីនេះ។
សម្រាប់ក្រុមហ៊ុន ឬអាជីវកម្ម យើងខ្ញុំសូមណែនាំឲ្យលោកអ្នកប្រើប្រាស់ ធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម។ ជាមួយសេវាកម្មដ៏ទំនើបនេះ ក្រុមហ៊ុនតូចធំទាំងអស់ អាចគ្រប់គ្រងហិរញ្ញវត្ថុក្រុមហ៊ុនបានយ៉ាងងាយស្រួល ព្រមទាំងអាចធ្វើការទូទាត់ និងប្រមូលការទូទាត់ដោយសុវត្ថិភាពខ្ពស់បំផុត។
សូមអរគុណ!

