​ម្ចាស់​គណនី​រហ័ស ​អាច​បើក​គណនី​ប្រាក់​បញ្ញើ​ និង​ស្នើ​សុំ​កម្ចី​នៅ​ក្នុង​ ABA​ Mobile

01/Jul/2021

Instant​ Account​ holders kh

ធនាគារ​ ABA​ ប្រកាស​ថា​ ធនាគារ​អនុញ្ញាត​ឲ្យ​មានមុខ​ងារ​ គណនី​បញ្ញើ​បត់បែន​ គណនី​បញ្ញើ​មាន​កាលកំណត់​ និង​ កម្ចី​ភ្លាមៗ​សម្រាប់​ម្ចាស់​គណនី​រហ័ស​។​ គណនី​បញ្ញើ​ និង​កម្ចី​អាច​បើក​បាន​ភ្លាមៗ​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ ដោយ​ឥត​គិតថ្លៃ​។​ ការ​សម្រេចចិត្ត​នេះ​ធ្វើ​ឡើង​ដើម្បី​ផ្តល់​ឲ្យ​ម្ចាស់​គណនី​រហ័ស​អាច​ចូល​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​ និង​បង្កើន​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​។​

គណនី​បញ្ញើ​បត់បែន​ និង​គណនី​បញ្ញើ​មាន​កាលកំណត់​មាន​ទាំង​ពីរ​រូបិយប័ណ្ណ​ (​ប្រាក់​រៀល​និង​ប្រាក់​ដុល្លារ​)​ ខណៈ​ដែល​គណនី​បញ្ញើ​មាន​កាលកំណត់​ ផ្តល់​អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​គណនី​បញ្ញើ​មាន​កាលកំណត់​ដែល​បើក​នៅ​តាម​បញ្ជរ​សាខា​ធនាគារ​។​

មុខងារ​កម្ចីភ្លាមៗ​ អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ស្នើ​សុំ​កម្ចី​ពេល​ត្រូវការ​ប្រាក់​បន្ទាន់​តាម​រយៈ​បញ្ញើ​មាន​កាលកំណត់​ ជា​ប្រាក់​ដុល្លារ​ ឬ​ប្រាក់​រៀល​របស់​ខ្លួន​ ជាមួយ​ធនាគារ​ ABA​។​ អតិថិជន​កម្ចី​អាច​បង់​ផ្តាច់​កម្ចី​ភ្លាមៗ ​បាន​គ្រប់ពេលវេលា​ដោយ​ពុំ​មានការ​ពិន័យ​ចំពោះ​ការ​បង់​ផ្តាច់​កម្ចី​មុន​កាលកំណត់​ ហើយនឹង​ត្រូវ​គិតការ​ប្រាក់​តាម​ចំនួន​ថ្ងៃ​ដែល​ បាន​ខ្ចី​ប៉ុណ្ណោះ​។​

​មុខងារ​នេះ​មាន​ភាព​ងាយស្រួល​សម្រាប់​ម្ចាស់​គណនី​បញ្ញើ​ដែល​ត្រូវការ​សាច់ប្រាក់​បន្ទាន់​ ហើយ​មិន​ចង់​បិទ​បញ្ញើ​មាន​កាលកំណត់​របស់​ខ្លួន​ និង​ធ្វើ​ឲ្យ​បាត់បង់​ការ​ប្រាក់​នោះ​ឡើយ​។​ អ្នក​ប្រើប្រាស់​គណនី​រហ័ស​អាច​ដឹង​បន្ថែម​អំពី​ ​គណនី​បត់បែន​តាម​ទូរស័ព្ទ​,​ ​គណនី​កាលកំណត់​តាម​ទូរស័ព្ទ​,​ និង​ ​កម្ចី​ភ្លាមៗ​ របស់​ធនាគារ​ ABA​ ដោយ​ចូល​ទៅ​កាន់​ទំព័​រវិ​ប​សាយ​នីមួយៗ​។​

ប្រសិនបើ​អ្នក​មិន​ទាន់​មាន​គណនី​ ABA​ ទេ​ សូម​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ដើម្បី​ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ រួច​ហើយ​ បើក​គណនី​រហ័ស​ (​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ឬ​អញ្ជើញ​ទៅ​បើក​នៅ​សាខា​ ABA​ ណាមួយ​ដែល​នៅ​ជិត​អ្នក​នៅ​ថ្ងៃនេះ​។​