កម្ចី​ភ្លាមៗ​តាម​រយៈ​បញ្ញើ​មាន​កាលកំណត់​

ធនាគារ​ ABA​ មាន​ផ្ដល់​ កម្ចី​ភ្លាមៗ​តាម​ទូរស័ព្ទ​ សម្រាប់​ម្ចាស់​គណនី​បញ្ញើ​មាន​កាលកំណត់​ក្នុង​ ABA​ Mobile​ ។​ ដូច្នេះ​ ពេល​ត្រូវការ​ប្រាក់​បន្ទាន់​ អតិថិជន​មិន​ចាំបាច់​បិទ​គណនី​បញ្ញើ​មាន​កាលកំណត់​របស់​ខ្លួន​ ធ្វើ​ឲ្យ​បាត់បង់​ការ​ប្រាក់​ឡើយ​។​

​កម្ចី​នេះ​ នឹង​ផ្ដល់​ជូន​ជាមួយ​លក្ខខណ្ឌ​ងាយៗ​ គ្រប់ពេលវេលា​ ដោយ​មិន​តម្រូវ​ឲ្យ​បំពេញ​ក្រដាស​ស្នាម​ និង​មិនបាច់​រង់ចាំ​ការ​អនុម័ត​ឡើយ​។​ ស្នើ​សុំ​ភ្លាម​ បាន​ភ្លាម​តាម​ទូរស័ព្ទ​!

អត្ថប្រយោជន៍​សំខាន់ៗ

​រក្សា​គណនី​បញ្ញើ​មាន​កាលកំណត់​ឲ្យ​នៅ​ដដែល
​​រីករាយ​ជាមួយ​ទឹកប្រាក់​បន្ថែម​ដែល​អាច​ប្រើប្រាស់​បាន​គ្រប់ពេល​ ដោយ​រក្សា​គណនី​បញ្ញើ​មាន​កាលកំណត់​ឲ្យ​នៅ​ដដែល​ ដើម្បី​ចំណេញ​ការ​ប្រាក់​។​ ទំនុកចិត្ត​កាន់តែ​ខ្ពស់​ ជាមួយ​ការ​ដាក់​ប្រាក់​សន្សំ​នៅ​ធនាគារ​ ABA!

ទទួល​បាន​កម្ចី​ភ្លាមៗ​
មិន​ថា​ថ្ងៃ​ ឬ​យប់​ លោក​អ្នក​អាច​ទទួល​បាន​ប្រាក់​ជា​បន្ទាន់​ពី​ធនាគារ​ដោយ​ប្រើ​ពេល​ត្រឹម​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។​ លោក​អ្នក​នឹង​ទទួល​បាន​ទឹកប្រាក់​ដុល​ ដែល​នេះ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ការ​ទិញ​អីវ៉ាន់​ ឬ​ការ​ចំណាយ​ធំដុំ​។​

មិន​គិតថ្លៃ​សេវា​ និង​បន្ទុក​ផ្សេងៗ
​ទទួល​បាន​កម្ចី​ភ្លាមៗ​ ដោយ​មិន​គិតថ្លៃ​សេវា​ដំណើរការ​ឥណទាន​ និង​មិន​មានការ​ពិន័យ​សម្រាប់​ការ​បង់ប្រាក់​មុន​កាលកំណត់​ឡើយ​។​ លោក​អ្នក​អាច​បង់​សង​គ្រប់ពេល​នៅ​មុន​កាលកំណត់​ ហើយ​ការ​ប្រាក់​នឹង​គិត​តាម​ចំនួន​ថ្ងៃ​ជាក់ស្ដែង​ដែល​កម្ចី​ត្រូវ​បាន​ប្រើប្រាស់​ប៉ុណ្ណោះ​។​

លក្ខខណ្ឌ​ចម្បងៗ​៖

ប្រភេទរូបិយប័ណ្ណ​ប្រាក់ដុល្លារ,​ ប្រាក់រៀល
ប្រភេទទ្រព្យធានា​គណនី​បញ្ញើ​មាន​កាលកំណត់1 ABA​
ចំនួនកម្ចី​រហូត​ដល់​ 90%​ នៃ​ចំនួន​ទឹកប្រាក់​ក្នុង​គណនី​បញ្ញើ​មាន​កាលកំណត់​​ (​អតិបរមា​ 5,000​ដុល្លារ​ /​ 20​លាន​រៀល​)
រយៈពេលផ្តល់កម្ចី​​អាស្រ័យ​លើ​រយៈពេល​នៃ​គណនី​បញ្ញើ​មាន​កាលកំណត់​ ABA​ របស់​លោក​អ្នក​ដែល​ត្រូវ​បាន​ជ្រើសរើស​ធ្វើ​ជា​ទ្រព្យ​ធានា​កម្ចី
លក្ខខណ្ឌទូទាត់គ្រប់ពេលវេលា​នៅ​មុន​ថ្ងៃ​កំណត់​នៃ​គណនី​បញ្ញើ​មាន​កាលកំណត់​ដែល​លោក​អ្នក​ប្រើប្រាស់​ធ្វើ​ជា​ទ្រព្យ​ធានា​កម្ចី​
អត្រាការប្រាក់(ក្នុងមួយឆ្នាំ)បូក​ 3%​ បន្ថែម​ពីលើ​អត្រា​ការ​ប្រាក់​នៃ​គណនី​បញ្ញើ​មាន​កាលកំណត់​ដែល​ប្រើប្រាស់​ធ្វើ​ជា​ ទ្រព្យ​ធានា​កម្ចី​
​ថ្លៃ​ដំណើរការ​ឥណទានឥតគិតថ្លៃ
ថ្លៃ​ពិន័យ​លើ​ការ​បង់​មុន​កាលកំណត់ឥតគិតថ្លៃ

1 លើកលែងគណនីបញ្ញើមានកាលកំណត់រួម។

តើ​ធ្វើ​ដូច​ម្ដេច​ទើប​ទទួល​បាន​កម្ចី​ភ្លាមៗ​តាម​ទូរស័ព្ទ​?

  • បើក​កម្មវិធី​ ABA​ mobile​ និង​ចុច​ប៊ូ​តុង​ “​កម្ចី​”​ លើ​អេ​ក្រង់​
  • ជ្រើសរើស​គណនី​បញ្ញើ​មាន​កាលកំណត់​1​ ដែល​អ្នក​ដាក់​ជា​ទ្រព្យ​ធានា​កម្ចី​។​ ប្រសិនបើ​លោក​អ្នក​មិន​មាន​បញ្ញើ​មាន​កាលកំណត់​ សម្រាប់​ធ្វើ​ជា​ទ្រព្យ​ធានា​ នោះ​លោក​អ្នក​អាច​បើក​ភ្លាមៗ​តាម​កម្មវិធី​នេះ​។​
  • ​ដាក់​ចំនួន​ទឹកប្រាក់​កម្ចី​2​ និង​ចុច​ប៊ូ​តុង​ “​ទទួល​កម្ចី​”​។​
  • បញ្ជាក់​យល់ព្រម​ទទួល​កម្ចី​ភ្លាមៗ​តាម​ទូរស័ព្ទ​ ដោយ​បញ្ចូល​លេខ​សម្ងាត់​ 4​ខ្ទង់​ ABA​ Mobile​ របស់​លោក​អ្នក​។​ ពេល​បញ្ជាក់​រួចរាល់​ លោក​អ្នក​នឹង​ទទួល​បាន​កម្ចី​ភ្លាម​ចូល​ក្នុង​ ABA​ Mobile​ របស់​អ្នក​។​ ត្រង់នេះ​ លោក​អ្នក​ក៏​អាច​ដោ​ន​ឡូត​កិច្ចព្រមព្រៀង​កម្ចី​ដើម្បី​ទុកជា​ឯកសារយោង​។​

1​ ប្រសិនបើ​លោក​អ្នកមាន​គណនី​បញ្ញើ​មាន​កាលកំណត់​តែ​មួយ​គណនី​ វា​នឹង​ជ្រើសរើស​គណនី​នោះ​ដោយ​ស្វ័យប្រវត្តិ​។​ ប្រសិនបើ​លោក​អ្នកមាន​បញ្ញើ​មាន​កាលកំណត់​លើស​ពី​មួយ​ នោះ​អ្នក​ត្រូវ​ជ្រើសរើស​គណនី​ណាមួយ​ ដើម្បី​បន្ត​ដំណើរការ​ស្នើ​សុំ​កម្ចី​នេះ​។​

2​ កម្ចី​ដែល​លោក​អ្នក​អាច​ខ្ចី​បាន​ គឺ​ត្រូវ​មាន​ចំនួន​ស្នើ​នឹង​ 90%​ នៃ​ចំនួន​បញ្ញើ​មាន​កាលកំណត់​ដែល​ដាក់​ធានា​កម្ចី​ ឬ​ច្រើន​បំផុត​ត្រឹម​ 5,000​ដុល្លារ​ /​ 20​ លាន​រៀល​។​

លក្ខខណ្ឌ​ទទួល​បាន​

​អ្នក​ប្រើប្រាស់​ ABA​ Mobile​ ទាំងអស់​ដែល​មាន​យ៉ាង​ហោច​ណាស់​បញ្ញើ​មាន​កាលកំណត់​ដែល​ដំណើរការ​ចំនួន​មួយ​គណនី (លើកលែងគណនីបញ្ញើមានកាលកំណត់រួម)​។​

​របៀប​ទទួល​បាន​គណនី​ ABA​

អញ្ជើញ​មក​សាខា​ណាមួយ​ដែល​នៅ​ជិត​លោក​អ្នក​ ហើយ​ជួប​ជាមួយ​ប្រធាន​ផ្នែក​ទំនាក់ទំនង​អតិថិជន​ ឬ​ទូរស័ព្ទ​មក​ 023​ 225​ 333​ ដើម្បី​ធ្វើការ​ណាត់ជួប​ជាមួយ​បុគ្គលិក​បើក​គណនី​ដល់ទី​កន្លែង​ ដែល​នឹង​ជួប​លោក​អ្នក​នៅ​ទីកន្លែង​របស់​លោក​អ្នក​។

ដោនឡូត ABA Mobile

សូម​ចុច​រូប​ Store​ ខាងក្រោម​ ដើម្បី​ដោ​ន​ឡូត​យក​កម្មវិធី​ ABA​ Mobile​ ពី​ Apple​ Store​ ឬ​ Google​ Play​ Store​។​ បន្ទាប់​ពី​ដោ​ន​ឡូត​រួច​ហើយ​ គ្រាន់តែ​អនុវត្ត​តាម​ការ​ណែនាំ​ជា​ការ​ស្រេច​!

  

ធនាគារសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌនានា ដោយពុំចាំបាច់ជូនដំណឹងជាមុនដល់អតិថិជនឡើយ។ ព័ត៌មានលំអិតសូមអញ្ជើញមកកាន់សាខាធនាគារ ABA ណាមួយដែលនៅជិតលោកអ្នកបំផុត ឬចូលមើលគេហទំព័រ www.ababank.com ឬទូរស័ព្ទមកលេខ 023 255 333

កម្ចី​ភ្លាមៗ​តាម​កម្មវិធី​ ABA​ Mobile​ ជា​កម្ចី​ចេញ​ភ្លាមៗ​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ សម្រាប់​អតិថិជន​មាន​គណនី​បញ្ញើ​មាន​កាលកំណត់​។​ កម្ចី​នេះ​មាន​ជា​ប្រាក់​ដុល្លារ​ និង​ប្រាក់​រៀល​។​
  • ​ទទួល​បាន​ប្រាក់​បន្ទាន់​ភ្លាមៗ​ពី​ធនាគារ​ 
  • ​ការ​ប្រាក់​សមរម្យ​
  • មិន​គិតថ្លៃ​ដំណើរការ​កម្ចី​
  • មិន​មានការ​ពិន័យ​សម្រាប់​ការ​សង​មុន​កាលកំណត់​
  • បង់​សង​បាន​គ្រប់ពេល​មុន​កាលកំណត់​ ហើយ​ការ​ប្រាក់​គិត​តាម​ចំនួន​ថ្ងៃ​ដែល​បាន​ខ្ចី​ជាក់ស្ដែង​ប៉ុណ្ណោះ​
​លោក​អ្នក​ត្រូវ​មាន​គណនី​សន្សំ​ ABA​  ហើយ​មាន​បញ្ញើ​មាន​កាលកំណត់​សកម្ម​យ៉ាង​ហោច​ចំនួន​មួយ​គណនី​។​ ដើម្បី​ស្នើ​សុំ​កម្ចី​ លោក​អ្នក​ត្រូវ​មានកម្ម​វិធី​ ABA​ Mobile​ នៅ​លើ​ទូរស័ព្ទ​របស់​លោក​អ្នក​។​
​ដើម្បី​ទទួល​បាន​កម្ចី​ភ្លាមៗ​តាម​ទូរស័ព្ទ​ លោក​អ្នក​ត្រូវ​ប្រើ​គណនី​បញ្ញើ​មាន​កាលកំណត់​របស់​លោក​អ្នក​ធ្វើ​ជា​ទ្រព្យ​ធានា​។​
កម្ចី​ស្មើ​ 90%​ នៃ​ចំនួន​ទឹកប្រាក់​ក្នុង​គណនី​បញ្ញើ​មាន​កាលកំណត់​ដែល​ដាក់​ធានា​ ឬ​ច្រើន​បំផុត​  5,000​ ដុល្លារ​/​ 20​ លាន​រៀល​។​
​នៅ​ពេល​លោក​អ្នកមាន​លក្ខខណ្ឌ​តាម​កំណត់​ហើយ​ លោក​អ្នក​នឹង​ទទួល​បាន​កម្ចី​ភ្លាមៗ​តែ​ម្ដង​។​
​អត្រា​ការ​ប្រាក់​សម្រាប់​កម្ចី​ភ្លាមៗ​តាម​ទូរស័ព្ទ​របស់​លោក​អ្នក​អាស្រ័យ​លើ​លក្ខខណ្ឌ​នៃ​គណនី​បញ្ញើ​មាន​កាលកំណត់​របស់​លោក​អ្នក​។​ សូម​ពិនិត្យ​ដោយ​ប្រុង​ប្រយ័ត្ន​ចំពោះ​អត្រា​ការ​ប្រាក់​ជាក់ស្តែង​នៅ​លើ​អេ​ក្រង់​កម្មវិធី​ ABA​ Mobile​ របស់​លោក​អ្នក​នៅ​ពេល​បង្កើត​សំណើសុំ​កម្ចី​។​
​ប្រាក់​កម្ចី​គោល​និង​ការ​ប្រាក់​ត្រូវ​បង់​សង​ពេញ​នៅ​មុន​កាលបរិច្ឆេទ​កំណត់​នៃ​បញ្ញើ​មាន​កាលកំណត់​ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​ទ្រព្យ​ធានា​កម្ចី​។​ ការ​ប្រាក់​ត្រូវ​គណនា​ចាប់ពី​កាលបរិច្ឆេទ​ទម្លាក់​កម្ចី​រហូត​ដល់​កាលបរិច្ឆេទ​បង់​សង​កម្ចី​។​
មិន​មាន​គិតថ្លៃ​ទេ​ មិន​មានការ​ពិន័យ​សម្រាប់​ការ​បង់​សង​កម្ចី​មុន​កាលកំណត់​នោះ​។​ លោក​អ្នក​អាច​បង់​សង​ចំនួន​ប្រាក់​កម្ចី​គោល​និង​ការ​ប្រាក់​នៅ​ថ្ងៃ​ណាមួយ​ក៏​បាន​ដោយ​មិន​មាន​គិតថ្លៃ​សម្រាប់​ការ​បង់​សង​កម្ចី​មុន​កាលកំណត់​នោះ​ទេ​។​
​ប្រសិនបើ​លោក​អ្នក​មិន​បាន​បង់​សង​កម្ចី​ទាន់​ពេល​ទេ​  ធនាគារ​ ABA​ នឹង​ទូទាត់​ទាំង​ប្រាក់​ដើម​ និង​ការ​ប្រាក់​ពី​គណនី​បញ្ញើ​មាន​កាលកំណត់​របស់​លោក​អ្នក​ដែល​ដាក់​ធានា​ពេល​ខ្ចី​។​ គណនី​បញ្ញើ​មាន​កាលកំណត់​នោះ​នឹង​ត្រូវ​បិទ​បន្ទាប់​ពី​ទូទាត់​រួចរាល់​ ហើយ​ប្រាក់​ដែល​នៅ​សល់​បន្ទាប់​ពី​កាត់​រួច​នឹង​ត្រូវ​ដាក់​ចូល​ក្នុង​គណនី​សន្សំ​ដែល​លោក​អ្នក​ប្រើប្រាស់​កាលពី​ពេល​បើក​គណនី​បញ្ញើ​មាន​កាលកំណត់​។​
លោក​អ្នក​អាច​មាន​កម្ចី​ច្រើន​បាន​ ប្រសិនបើ​លោក​អ្នកមាន​គណនី​បញ្ញើ​មាន​កាលកំណត់​លើស​ពី​មួយ​ជាមួយនឹង​ធនាគារ​។​ សូម​កត់​សម្គាល់ថា​ គណនី​បញ្ញើ​មាន​កាលកំណត់​មួយ​ អាច​ប្រើ​បាន​សម្រាប់​កម្ចី​មួយ​។
​មិន​បាន​ទេ​។​ រូបិយប័ណ្ណ​កម្ចី​ដែល​ផ្ដល់​ជូន​ គឺ​ត្រូវ​ដូច​គ្នា​នឹង​រូបិយប័ណ្ណ​នៃ​បញ្ញើ​មាន​កាលកំណត់​ដែល​លោក​អ្នក​ប្រើ​ជា​ទ្រព្យ​ធានា​ ហើយ​មិន​អាច​ផ្លាស់​ប្តូរ​ទៅ​ជា​រូបិយប័ណ្ណ​ផ្សេង​ឡើយ​។​
ក្នុង​ករណី​មាន​សំណួរ​ណាមួយ​អំពី​កម្ចី​ភ្លាមៗ​តាម​ទូរស័ព្ទ​ សូម​ទូរស័ព្ទ​មក​ +855​ 23​ 225​ 333​ ឬ​ផ្ញើ​អុីមែល​មក​ [email protected]​ ឬ​ផ្ញើ​សារ​មក​ការ​ជជែក​ 24/7​ នៅ​លើ​វេ​ប​សាយ​ www.ababank.com​ ឬ​នៅ​លើ​ផេ​ក​ Facebook​ របស់​ធនាគារ​។​

លក្ខខណ្ឌទូទៅ និងលក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader