ឥឡូវនេះ ABA និង TrueMoney អាចផ្ទេរប្រាក់ទៅមកបានហើយ!
27/May/2019

ជាមួយកិច្ចខិតខំប្រឹងប្រែង ក្នុងគោលបំណងផ្ដល់ភាពងាយស្រួលបន្ថែមដល់ការប្រើប្រាស់សេវាធនាគារតាមទូរស័ព្ទរបស់អតិថិជន ឥឡូវនេះ ធនាគារ ABA បានពង្រីកកិច្ចសហការដៃគូ ជាមួយ TrueMoney ដើម្បី ផ្ដល់សេវាផ្ទេរប្រាក់ផ្ទាល់ ទៅមក រវាងគណនី ABA និង TrueMoney e-wallet ដែលអតិថិជនអាចធ្វើប្រតិបត្តិការបាន ដោយគ្រាន់តែចុចប៊ូតុងទូរស័ព្ទ តាមរយៈកម្មវិធី ABA Mobile និង កម្មវិធី TrueMoney។
ក្រោមកិច្ចសហការក្នុងជំហានថ្មីនេះ អតិថិជន អាចធ្វើការផ្ទេរប្រាក់ពី TrueMoney ទៅ ABA រហូតដល់ទៅ 2,500ដុល្លារអាមេរិក ឬ 10,000,000រៀល ក្នុងមួយថ្ងៃ។ បច្ចុប្បន្ននេះ ការផ្ទេរប្រាក់ពី គណនី ABA ទៅ TrueMoney wallet អាចធ្វើបានក្នុងចំនួនដល់ 1,000ដុល្លារអាមេរិក ឬ 4,000,000រៀលក្នុងមួយថ្ងៃ។ មធ្យោបាយនេះ ជួយឲ្យម្ចាស់គណនី និងអតិថិជនកម្ចី ABA អាចបញ្ចូលប្រាក់ក្នុងគណនីរបស់ខ្លួនបានគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈទូរស័ព្ទដៃ។
ដើម្បីស្វែងយល់បន្ថែមអំពីសេវាផ្ទេរប្រាក់នេះ សូមចូលទៅកាន់ ទំព័រ សេវាផ្ទេរប្រាក់ រវាង TrueMoney និង ABA ។
កាលពីខែតុលា ឆ្នាំ2018 ធនាគារ ABA និង TrueMoney បានសហការជាដៃគូ ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន ABA ក្នុងការផ្ទេរប្រាក់។ តាមរយៈភាពជាដៃគូនេះ អតិថិជន ABA អាចបង់កម្ចីបាន ដោយគ្រាន់តែដាក់ប្រាក់ចូលគណនី ABA របស់ពួកគាត់នៅតាមភ្នាក់ងារផ្ទេរប្រាក់របស់ TrueMoney ជាង 9,800ទីតាំងទូទាំងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមអំពីសេវានេះ សូមចូលទៅកាន់ទំព័រ ភ្នាក់ងារ TrueMoney ។