ភ្នាក់ងារ TrueMoney
ធនាគារ ABA បានចាប់ដៃគូជាមួយ TrueMoney ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន ក្នុងការបង់ប្រាក់កម្ចី ឬដាក់ប្រាក់ចូលក្នុងគណនីរបស់ខ្លួន។ ជាមួយថ្លៃសេវាទាបចាប់ពី 2,000 រៀល ឬ 0.50ដុល្លារ លោកអ្នកអាចដាក់ប្រាក់ចូលក្នុងគណនី ABA របស់ខ្លួនបានយ៉ាងស្រួលនៅតាមភ្នាក់ងារផ្ទេរប្រាក់ TrueMoney ជាង 10,000កន្លែង ដែលនៅជិតផ្ទះ ឬកន្លែងធ្វើការរបស់អ្នកជាងសាខា ឬម៉ាស៊ីនដាក់ប្រាក់របស់ ABA។
រីករាយជាមួយនឹងការដាក់ប្រាក់ចូលគណនី ABA យ៉ាងងាយស្រួល និងលឿនរហ័សតាមរយៈភ្នាក់ងារផ្ទេរប្រាក់TrueMoney។
ជំហានងាយៗក្នុងការដាក់ប្រាក់ចូលគណនី ABA នៅតាមភ្នាក់ងារផ្ទេរប្រាក់ TrueMoney
- អញ្ជើញទៅកាន់ភ្នាក់ងារផ្ទេរប្រាក់ TrueMoney ដែលនៅជិតបំផុត(ដើម្បីដឹងថាភ្នាក់ងារណានៅជិតជាងគេ សូមតេមក TrueMoney តាមរយៈលេខ 023 999 639)
- ប្រាប់លេខគណនី ABA ទាំង 9ខ្ទង់ លេខទូរស័ព្ទផ្ទាល់ខ្លួន និងប្រគល់សាច់ប្រាក់ជាខ្មែររៀល ឬជាដុល្លារតាមចំនួនដែលត្រូវដាក់ និងថ្លៃសេវាដល់ភ្នាក់ងារផ្ទេរប្រាក់ TrueMoney។
- ហើយស្រេច! អ្នកនឹងទទួលបានវិក្កយបត្រដាក់ប្រាក់ពីភ្នាក់ងារផ្ទេរប្រាក់ TrueMoney ជាមួយនឹងសារជូនដំណឹងដែលបញ្ជាក់ពីការដាក់ប្រាក់បានជោគជ័យ។
ថ្លៃសេវាដាក់ប្រាក់
ថ្លៃសេវាដាក់ប្រាក់ចូលក្នុងគណនី ABA តាមរយៈភ្នាក់ងារផ្ទេរប្រាក់ TrueMoney ត្រូវបានគិតជាប្រាក់រៀល និងប្រាក់ដុល្លារអាមេរិកដូចខាងក្រោម៖
រូបិយប័ណ្ណ ប្រាក់ដុល្លារ
ចំនួន | ថ្លៃសេវា | កំណត់/ថ្ងៃ |
1 - 500 | 0.50 | 2,500 |
500.01 – 1,000 | 0.75 | |
1,000.01 – 2,500 | 1.25 |
រូបិយប័ណ្ណ ប្រាក់រៀល
ចំនួន | ថ្លៃសេវា | កំណត់/ថ្ងៃ |
4,000 – 2លាន | 2,000 | 10លាន |
2,000,100 – 4លាន | 3,000 | |
4,000,100 –10លាន | 5,000 |
ដោនឡូត ABA Mobile
ក្រោយពីដាក់ប្រាក់ចូលគណនីរួច អ្នកអាចឆែកមើលទឹកប្រាក់បានយ៉ាងងាយ តាមកម្មវិធី ABA Mobile ដ៏មានសុវត្ថិភាព និងងាយស្រួលប្រើ។ កម្មវិធីនេះ Free ទាំងដោនឡូត និងប្រើប្រាស់។
ចុចលើសញ្ញាខាងក្រោម ដើម្បីដោនឡូតកម្មវិធីពី Apple Store ឬ Google Play Store ឬ Huawei AppGallery ។ ក្រោយដោនឡូតរួច អ្នកគ្រាន់តែអនុវត្តតាមការណែនាំលើអេក្រង់ នោះអ្នកអាចប្រើបានភ្លាម!