អបអរសាទរ​ដល់​អ្នក​ឈ្នះ​ 150​ នាក់ដំបូង​ សម្រាប់​ប្រូម៉ូ​សិន​ “​ឈ្នះ​ $100​ ជាមួយ​ Visa​ Direct”

16/Dec/2021

អបអរសាទរ​ដល់​អ្នក​ឈ្នះ​ 150​ នាក់ដំបូង​ សម្រាប់​ប្រូម៉ូ​សិន​ “​ឈ្នះ​ $100​ ជាមួយ​ Visa​ Direct”

​យើង​បាន​រក​ឃើញ​អ្នក​ឈ្នះ​ 150​ នាក់​ដំបូង​សម្រាប់​​ប្រូម៉ូ​សិន​ “​ឈ្នះ​ $100​ ជាមួយ​ Visa​ Direct”​ របស់​ ABA​។​ អបអរសាទរ​ដល់​អ្នក​ប្រើប្រាស់​ ABA​ Mobile​ មានសំណាង​ឈ្នះ​ក្នុង​ជុំ​ទី​ 1​ ដែល​បាន​ផ្ទេរ​ប្រាក់​ តាម​  Visa​ Direct​ ដោយ​ប្រើ​ ABA​ Mobile​ ពី​ថ្ងៃ​ទី​ 15​ វិច្ឆិកា​ ដល់​ថ្ងៃ​ទី​ 14​ ធ្នូ​។

​អ្នក​ឈ្នះ​ត្រូវ​បាន​ជ្រើសរើស​ ដោយ​ផ្អែក​លើ​ចំនួន​ផ្ទេរ​ប្រាក់​តាម​លក្ខខណ្ឌ​ច្រើន​បំផុត​ និង​លឿន​បំផុត​ តាម​រយៈ​ Visa​ Direct​ នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ អំឡុង​ពេល​នៃ​ការ​ប្រូ​ម៉ូ​សិន​ជុំ​ទី​ 1​។​ រង្វាន់​ជា​ទឹកប្រាក់​នេះ​ នឹង​ត្រូវ​ផ្ទេរ​ចូល​គណនី​  ABA​ ដែល​ភ្ជាប់​ជាមួយ​កាត​ Visa​ របស់​អ្នក​ឈ្នះ​ ក្នុង​រយៈពេល​ 7​ (​ប្រាំពីរ​)​ ថ្ងៃ​ធ្វើការ​បន្ទាប់​ពី​ការ​ប្រកាស​នេះ​។​

​ប្រសិនបើ​អ្នក​ចង់​ក្លាយជា​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​ $100​ នេះ​នៅ​ជុំ​បន្ទាប់​ សូម​ប្រើ​ Visa​ Direct​ សម្រាប់​ការ​ផ្ទេរ​ក្នុងស្រុក​ និង​ឆ្លង​ប្រទេស​ ដើម្បី​រីករាយ​នឹង​បទ​ពិសោធ​ផ្ទេរ​ប្រាក់​ងាយស្រួល​ជាមួយ​ថ្លៃ​សេវា​សមរម្យ​។​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​ ​ទំព័រ​ប្រូ​ម៉ូ​សិន​។​

​ដើម្បី​ដឹង​បន្ថែម​អំពី​សេវា​ផ្ទេរ​ប្រាក់​ Visa​ Direct​ សូម​ចូល​ទៅ​កាន់​ទំព័រ​ ​ទី​នេះ​។​