ឥឡូវ​ធនាគារ​ ABA​ មាន​ផ្តល់​ការ​ផ្ទេរ​ប្រាក់​ តាម​រយៈ​ SWIFT​ ជា​ប្រាក់​ដុល្លារ​កា​ណា​ដា​

24/Feb/2020

ABA​ now​ offers​ SWIFT​ transfers 3ABA​ now​ offers​ SWIFT​ transfers 3

​ដើម្បី​គាំទ្រ​ដល់​តម្រូវការ​អតិថិជន​ដែល​បន្ត​កើន​ឡើងជា​លំដាប់​សម្រាប់​សេវា​ផ្ទេរ​ប្រាក់​ជុំវិញ​ពិភពលោក​ ធនាគារ​ ABA​ នៅ​ថ្ងៃនេះ​ ប្រកាស​បញ្ចូល​ប្រាក់​ដុល្លារ​កា​ណា​ដា​ (CAD)​ ទៅ​ក្នុង​បញ្ជី​រូបិយប័ណ្ណ​របស់​ខ្លួន​សម្រាប់​ការ​ផ្ទេរ​ប្រាក់​តាម​រយៈ​ប្រព័ន្ធ​ SWIFT​ ។​

​ឥឡូវនេះ​ អតិថិជន​ អាច​ប្រើ​គណនី​ ABA​ របស់​ខ្លួន​ដើម្បី​ផ្ញើ​ ឬ​ទទួល​ប្រាក់​បាន​យ៉ាង​ងាយ​ និង​សុវត្ថិភាព​ ពី​/​ទៅ​កាន់​សាច់ញាតិ​ មិត្តភក្តិ​ ឬ​ដៃគូ​អាជីវកម្ម​របស់​ខ្លួន​ ជា​ប្រាក់​ដុល្លារ​កា​ណា​ដា​ (CAD)​ ជាមួយ​អត្រា​ប្តូរ​ប្រាក់​ទាប​។​ សម្រាប់​ការ​ផ្ទេរ​ប្រាក់​តាម​រយៈ​ SWIFT​ ជា​ដុល្លារ​កា​ណា​ដា​ (CAD)​ ជ្រើសរើស​ធនាគារជាតិ​កា​ណា​ដា​ (​លេខ​កូដ​ SWIFT៖ BNDCCAMMINT)​ ជា​ធនាគារ​ទំនាក់ទំនង​ការ​ផ្ទេរ​ប្រាក់​។​

​ដើម្បី​ជំរុញ​ផ្សព្វផ្សាយ​ការ​ប្រកាស​នេះ​ ធនាគារ​ពន្យារ​ប្រូ​ម៉ូ​សិន​ មិន​គិតថ្លៃ​សេវា​ទទួល​ប្រាក់​ផ្ទេរ​តាម​ SWIFT​ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ធនាគារ​ ABA​ ទទួល​ប្រាក់​ដុល្លារ​កា​ណា​ដា​ (CAD)​ ចូល​គណនី​ធនាគារ​របស់​ខ្លួន​ដោយ​មិន​មានការ​គិតថ្លៃ​សេវា​ទទួល​ប្រាក់​!​ សម្រាប់​ព័ត៌មាន​អំពី​ការ​ផ្តល់​ជូន​នេះ​ ចុច​លីង​ខាងលើ​។​

​ធនាគារ​ ABA​ ផ្តល់​ជូន​អតិថិជន​នូវ​សេវា​ផ្ទេរ​ប្រាក់​លឿន​ អាច​ទុកចិត្ត​បាន​ និង​មាន​តម្លៃ​ទាប​ នៅ​ពេល​ផ្ញើ​ ឬ​ទទួល​ប្រាក់​ពី​/​ទៅ​កាន់​ជាង​ 200​ ប្រទេស​។​ សម្រាប់​ព័ត៌មាន​បន្ថែម​ ចូល​ទៅ​កាន់​ទំព័រ​ ​ផ្ទេរ​ប្រាក់​តាម​រយៈ​ SWIFT​។​