មិនគិតថ្លៃសេវាទទួលប្រាក់ ពេលផ្ទេរលុយចូលតាមប្រព័ន្ធ SWIFT
01/Apr/2021
យើងនាំយកនូវការផ្តល់ជូនដ៏អស្ចារ្យនេះ ជូនដល់អតិថិជនរបស់យើង ដែលទទួលប្រាក់ផ្ទេរពីអន្តរជាតិមកប្រទេសកម្ពុជាតាមរយៈ SWIFT ជារូបិយប័ណ្ណ អ៊ឺរ៉ូ (EUR), ដុល្លារកាណាដា (CAD), ដុល្លារអូស្រ្តាលី (AUD), ផោន (GBP), បាត (THB), ដុង (VND), ដុល្លារសិង្ហបុរី (SGD) ប្រាក់យ៉ន់ចិន (CNY) និង ប្រាក់យេនជប៉ុន (JPY)។ ទឹកប្រាក់ដែលបានផ្ទេរនឹងត្រូវបានបញ្ចូលទៅក្នុងគណនីធនាគារ ABA របស់អតិថិជនដោយមិនគិតថ្លៃសេវាទទួលប្រាក់ឡើយ។
រង់ចាំទទួលប្រាក់ផ្ទេរជាប្រាក់ដុល្លារពីប្រទេសកូរ៉េខាងត្បូងមែនទេ? ចាប់ពី ថ្ងៃនេះរហូតដល់ថ្ងៃទី 30 មិថុនា 2021 ធនាគារ ABA ចាប់ដៃគូជាមួយធនាគារ Kookmin ដើម្បីនាំជូនអ្នកនូវអត្ថប្រយោជន៍ដ៍អស្ចារ្យ ដោយលើកលែងថ្លៃសេវាទទួលប្រាក់ផ្ទេរជាប្រាក់ដុល្លារ! ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺ អ្នកផ្ញើក៏អាចចំណេញផងដែរ។ ព្រោះថាអ្នកផ្ញើចំណាយអស់ត្រឹមតែ 4 ដុល្លារអាមេរិកប៉ុណ្ណោះទោះក្នុងចំនួនណាក៏ដោយអោយតែជាប្រាក់ដុល្លារអាមេរិក ដែលផ្ញើចូលគណនី ABA របស់អ្នក។ ឥឡូវនេះអ្នកគ្រប់គ្នាសុទ្ធតែចំណេញ។
ចាប់យកអត្ថប្រយោជន៍នៃការផ្តល់ជូននេះ ហើយសូមជ្រើសរើសប្រើគណនីធនាគារ ABA ដើម្បីបានចំណេញបន្ថែមសម្រាប់ការផ្ទេរប្រាក់ពីក្រៅប្រទេសលើកក្រោយ!
ព័ត៌មានតម្រូវសម្រាប់ការផ្ទេរប្រាក់ចូលតាម SWIFT មកកាន់គណនី ABA
ដើម្បីទទួលបានប្រាក់ផ្ទេរចូលតាម SWIFT លោកអ្នកត្រូវផ្តល់ព័ត៌មានខាងក្រោមដល់អ្នកផ្ទេរ ឬអ្នកផ្ញើ
- ឈ្មោះធនាគារទទួល៖ ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA)
- ឈ្មោះគណនី៖ [ឈ្មោះគណនីរបស់អ្នក]
- លេខគណនី៖ [លេខគណនីទាំង 9 ខ្ទង់របស់អ្នក]
- លេខកូដ SWIFT៖ ABAAKHPP
- អាសយដ្ឋានធនាគារទទួល៖ អគារលេខ 148 មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
- ធនាគារដៃគូ៖ សូមជ្រើសរើសធនាគារណាមួយក្នុងចំណោមធនាគារដៃគូរបស់ ABA ទៅតាមរូបិយបណ្ណនៃប្រាក់បញ្ញើ៖
រូបិយប័ណ្ណ ធនាគារដៃគូ SWIFT កូដ អ៊ឺរ៉ូ (EUR) Commerzbank, Germany COBADEFF ដុល្លារកាណាដា (CAD) National Bank of Canada BNDCCAMMINT ដុល្លារអូស្រ្តាលី (AUD) JPMorgan Chase Bank, N.A., Sydney CHASAU2X ផោន (GBP) Standard Chartered Bank, UK SCBLGB2L បាត (THB) Standard Chartered Bank, Thailand SCBLTHBX ដុង (VND) Vietcom Bank, Vietnam BFTVVNVX ដុល្លារសិង្ហបុរី (SGD) DBS Bank, Singapore DBSSSGSG យ៉ន់ចិន (CNY) China Construction Bank, China PCBCCNBJ យេនជប៉ុន (JPY) Sumitomo Mitsui Banking Corporation, Japan SMBCJPJT ដុល្លារ (USD) Kookmin Bank, South Korea CZNBKRSE
លក្ខខណ្ឌត្រូវអនុវត្ត៖
- ប្រូម៉ូសិននេះមានប្រសិទ្ធិភាពតែសម្រាប់ការផ្ទេរប្រាក់តាមប្រព័ន្ធ SWIFT ចូលមកកាន់គណនីធនាគារ ABA តាមរយៈធនាគារដៃគូ និងតាមរូបិយបណ្ណដែលបានលើកឡើងខាងលើតែប៉ុណ្ណោះ។
- ការផ្ទេរប្រាក់តាមប្រព័ន្ធ SWIFT ជា អ៊ឺរ៉ូ (EUR), ដុល្លារកាណាដា (CAD), ដុល្លារអូស្រ្តាលី (AUD), ផោន (GBP), បាត (THB), ដុង (VND) ដុល្លារសិង្ហបុរី (SGD), យ៉ន់ចិន (CNY) និង យេនជប៉ុន (JPY) នឹងត្រូវបានបំប្លែងទៅជាប្រាក់ដុល្លារ ហើយបញ្ចូលទៅក្នុងគណនីប្រាក់ដុល្លាររបស់អតិថិជន ឬអ្នកទទួល។ ថ្លៃសេវាទទួលប្រាក់របស់ធនាគារ ABA នឹងមិនត្រូវបានគិតថ្លៃឡើយ។
- ចំនួនទឹកប្រាក់ផ្ទេរចូលតាម SWIFT មិនមានកំណត់ឡើយ។
- ធនាគារ ABA សូមរក្សាសិទ្ធិសម្រេចក្នុងការទម្លាក់ចោល ឬកែប្រែ លុប ឬបន្ថែមផ្នែកណាមួយនៅក្នុងលក្ខខណ្ឌអនុវត្តដោយមិនចាំបាច់ជូនដំណឹងជាមុន។
- ការសម្រេចចិត្តរបស់ធនាគារ ABA ចំពោះបញ្ហាផ្សេងៗដែលកើតមានឡើងទាក់ទងនឹងកម្មវិធីប្រូម៉ូសិននេះគឺជាការសម្រេចចិត្តចុងក្រោយ ហើយមិនមានការតវ៉ាណាមួយត្រូវបានឆ្លើយតបឡើយ។
ដើម្បីស្វែងយល់បន្ថែមអំពីការផ្ទេរប្រាក់ចូលតាមរយៈ SWIFT សូមចូលទៅកាន់ទំព័រ សេវាផ្ទេរប្រាក់តាម SWIFT។