​កម្មវិធី​ ABA​ Mobile​ បង្កើន​សមត្ថភាព​ ស្នើ​សុំ​បើក​កាត​ប្លា​ស្ទិ​ក​ និង​ចំនួន​កំណត់​សេវា​ផ្ទេរ​ក្រៅប្រទេស​តាម​ SWIFT​

30/Jul/2020

ABA​ Mobile​ of cardABA​ Mobile​ of card

​កម្មវិធី​ ABA​ Mobile​ ទទួល​បានការ​បង្កើន​សមត្ថភាព​ដ៏​សំខាន់​មួយ​ជាមួយនឹង​ការ​ដាក់​ឲ្យ​ដំណើរការ​ការ​ស្នើ​សុំ​បើក​កាត​ប្លា​ស្ទិ​ក​ និង​ការ​បង្កើន​ចំនួន​ទឹកប្រាក់​អតិបរមា​សម្រាប់​សេវា​ផ្ទេរ​ប្រាក់​ក្រៅប្រទេស​តាម​ SWIFT​ ។​

ជាមួយ​មុខងារ​ស្នើ​សុំ​បើក​កាត​ឥណ​ពន្ធ​ប្លា​ស្ទិ​ក​ អ្នក​ប្រើប្រាស់​កម្មវិធី​ ABA​ Mobile​ ឥឡូវនេះ​អាច​ឆែក​មើល​ជម្រើស​កាត​ ABA​ ជ្រើសរើស​កាត​ដែល​សម​ស្រប​បំផុត​ ហើយ​ស្នើ​សុំ​បើក​កាត​នោះ​គ្រាន់តែ​ចុច​ពីរ​បី​ប៉ក់​នៅ​ក្នុង​ទូរស័ព្ទ​របស់​ពួក​គេ​ ដោយ​មិន​ចាំបាច់​អញ្ជើញ​មក​កាន់​សាខា​ឡើយ​។​ អតិថិជន​អាច​ជ្រើសរើស​ស្នើ​សុំ​ឲ្យ​ប្រគល់​កាត​ថ្មី​របស់​ពួក​គេ​ដល់​គេហដ្ឋាន​ ឬ​ការិយាល័យ​របស់​ពួក​គេ​បាន​ (​សម្រាប់​តែ​នៅ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​)​ ឬ​ទៅ​ទទួល​កាត​នៅ​តាម​សាខា​។​

​ខាងក្រោម​នេះ​ជា​របៀប​ងាយៗ​ក្នុង​ការ​ស្នើ​សុំ​បើក​កាត​ប្លា​ស្ទិ​ក​ថ្មី​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ ៖

  • ចុច​លើ​ប៊ូ​តុង​ កាត​ នៅ​លើ​អេ​ក្រង់​កម្មវិធី​
  • ចុច​ប៊ូ​តុង​ កាត​ឥណ​ពន្ធ​
  • ជ្រើសរើស​ កាត​ Visa,​ Mastercard​ ឬ​ UPI
  • ជ្រើសរើស​ គណនី​ប្រាក់​ដុល្លារ​ ដែល​អ្នក​ចង់​ភ្ជាប់​ជាមួយ​កាត​
  • ជ្រើសរើស​ ជម្រើស​ទទួល​កាត​ថ្មី​1
  • បញ្ជាក់​ការ​ស្នើ​សុំ​ជាមួយ​លេខ​កូដ​ PIN​ 4​ ខ្ទង់​របស់​កម្មវិធី​ ABA​ Mobile​ របស់​អ្នក​។

1​ អ្នក​អាច​ជ្រើសរើស​ទទួល​កាត​នៅ​តាម​សាខា​ ឬ​ប្រគល់​ឲ្យ​អ្នក​ (​សម្រាប់​តែ​នៅ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​)​។​

មុខងារ​នេះ​ជា​ការ​បន្ថែម​ដ៏​មាន​តម្លៃ​លើ​មុខងារ​ដែល​មាន​ស្រាប់​ក្នុង​ការ​បើក​ កាត​និម្មិត​ ក្នុង​កម្មវិធី​ ABA​ Mobile​។​

​សម្រាប់​ការ​ផ្ញើ​ប្រាក់​ចំនួន​កាន់តែ​ច្រើន​ជាង​មុន​តាម​ SWIFT​ នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ មុខងារ​អាប់​ឡូត​ឯកសារ​គាំទ្រ​ត្រូវ​បាន​ដាក់​បន្ថែម​។​ ឥឡូវនេះ​អ្នក​ប្រើប្រាស់​កម្មវិធី​ ABA​ Mobile​ អាច​ផ្ញើ​ប្រាក់​ទៅ​ក្រៅប្រទេស​រហូត​ដល់​ 30,000​ ដុល្លារ​ ដោយ​ប្រើ​សេវា​ផ្ទេរ​ប្រាក់​ក្រៅប្រទេស​តាម​ SWIFT​ បន្ទាប់​ពី​អាប់​ឡូត​រូបភាព​ ឬ​ឯកសារ​ស្គែ​ន​ដែល​បង្ហាញ​ពី​គោលបំណង​នៃ​ការ​ផ្ទេរ​ប្រាក់​នោះ​ (​កិច្ចព្រមព្រៀង​ កិច្ចសន្យា​ វិក្កយបត្រ​ និង​ឯកសារ​ផ្សេងៗ​)​។​ ចំនួន​កំណត់​ប្រចាំខែ​នៃ​សេវា​ផ្ទេរ​ប្រាក់​ក្រៅប្រទេស​តាម​ SWIFT​ តាម​ទូរស័ព្ទ​ ឥឡូវនេះ​ក៏​ត្រូវ​បាន​បង្កើន​ និង​មាន​ចំនួន​រហូត​ដល់​ 60,000​ ដុល្លារ​។​

​ដើម្បី​ផ្ញើ​ប្រាក់​ចំនួន​លើស​ពី​ 10,000​ ដុល្លារ​តាម​ SWIFT​ នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ សូម​អនុវត្ត​តាម​ជំហាន​ទាំងនេះ​៖

  • បើក​កម្មវិធី​ ABA​ Mobile​ និង​ចុច​លើ​ប៊ូ​តុង​ ផ្ទេរ​ប្រាក់​
  • ជ្រើសរើស​ ផ្ទេរ​ប្រាក់​ក្រៅប្រទេស​តាម​ SWIFT
  • ជ្រើសរើស​ គណនី​ដែល​អ្នក​ចង់​ផ្ទេរ​ចេញ​
  • បំពេញ​ព័ត៌មាន​លម្អិត​របស់​អ្នក​ទទួល​1​ និង​ចំនួន​ទឹកប្រាក់​ផ្ទេរ​
  • ចុច​ប៊ូ​តុង​ បន្ទាប់​ ដើម្បី​អាប់​ឡូត​ឯកសារ​គាំទ្រ​នានា​។

1​ ប្រសិនបើ​អ្នក​កំពុង​ផ្ញើ​ប្រាក់​ទៅ​កាន់​គណនី​ផ្ទាល់ខ្លួន​របស់​អ្នក​នៅ​ក្រៅប្រទេស​ មិន​ចាំបាច់​មាន​ឯកសារ​គាំទ្រ​សម្រាប់​ប្រតិបត្តិការ​នោះ​ទេ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សេវា​ផ្ទេរ​ប្រាក់​ក្រៅប្រទេស​តាម​ SWIFT​ នៅ​ក្នុង​​ ABA​ Mobile​ សូម​ចូល​ទៅ​កាន់​ទំព័​រវិ​ប​សាយ​ សេវា​ផ្ទេរ​ប្រាក់​ SWIFT​ តាម​ទូរស័ព្ទ​ របស់​ធនាគារ​យើង​។​

​ដើម្បី​ទទួល​បាន​មុខងារ​ចុង​ក្រោយបង្អស់​ទាំងនេះ​ សូម​អាប់​ដេ​ត​កម្មវិធី​ ABA​ Mobile​ ពី​ App​ Store​ និង​ Google​ Play​ Store​ ថ្ងៃនេះ​!​